ពន្លឺរបស់ព្រះគ្រីស្ទភ្លឺចែងចាំង
១យ៉ូហាន ១:៥-៧ ព្រះទ្រង់ជាពន្លឺភ្លឺ គ្មានសេចក្តីងងឹតណា នៅក្នុងទ្រង់សោះ។ ១យ៉ូហាន ១:៥ កាលភ្លើងបានដាច់ នៅតាមដងផ្លូវ ក្នុងទីក្រុងហាយលែនផាក រដ្ឋមីឈីហ្គិន ប្រជាជនក៏បានកើតមានចិត្តចង់ប្រើអគ្គិសនី ចេញពីប្រភពថាមពលមួយទៀត គឺព្រះអាទិត្យ។ ទីក្រុងនេះខ្វះថវិកា ដើម្បីបង់ប្រាក់ឲ្យក្រុមហ៊ុនអគ្គិសនី។ ក្រុមហ៊ុនអគ្គិសនីក៏បានបិទភ្លើង នៅតាមផ្លូវ ហើយក៏បានដោះអំពូលភ្លើង ចេញពីបង្គោលភ្លើង១៤០០ដើម។ ការនេះបានបណ្តាលឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថា មិនមានសុវត្ថិភាព នៅក្នុងពេលងងឹត នៅពេលយប់។ មានពលរដ្ឋម្នាក់បានប្រាប់អ្នកយកព័ត៌មានថា សព្វថ្ងៃនេះ “នៅពេលទៀបភ្លឺ មានក្មេងៗពីរបីនាក់ដើរតាមផ្លូវទៅរៀន នៅពេលដែលមេឃនៅងងឹតនៅឡើយ។ គ្មានភ្លើងអគ្គិសនីបំភ្លឺផ្លូវទេ ដូចនេះ ពួកគេត្រូវដើរទៅរៀន ដោយការប្រថុយប្រថាន”។ រឿងនេះមានការផ្លាស់ប្តូរ នៅពេលដែលក្រុមការងារមួយ ដែលមិនរកប្រាក់ចំណេញ ត្រូវបានគេបង្កើតឡើង ដើម្បីដំឡើងភ្លើងបំភ្លឺផ្លូវ ក្នុងទីក្រុងនេះ។ អង្គការមនុស្សធម៌មួយនេះបានរួបរួមគ្នា ដើម្បីជួយទីក្រុងនេះកាត់បន្ថយចំណាយ ទៅលើការបង់ថ្លៃភ្លើង ខណៈពេលដែលពួកគេអាចប្រើប្រភពភ្លើងអគ្គិសនី ដែលជួយបំពេញតម្រូវការរបស់ប្រជាជន។ ក្នុងការរស់នៅរបស់យើងក្នុងព្រះគ្រីស្ទ ព្រះអង្គជាព្រះរាជបុត្រានៃព្រះ និងប្រភពនៃពន្លឺ។ គឺដូចដែលកណ្ឌគម្ពីរយ៉ូហានបានចែងថា “ព្រះទ្រង់ជាពន្លឺភ្លឺ គ្មានសេចក្តីងងឹតណា នៅក្នុងទ្រង់សោះ”(១យ៉ូហាន ១:៥)។ កណ្ឌគម្ពីរយ៉ូហានក៏បានកត់សម្គាល់ផងដែរថា “តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ…
Read article