November 28, 2024

You are here:
ការ​ឆ្លើយតប​ចំពោះ​ការ​អត់​ទោស​របស់​ព្រះអង្គ

មីកា ៧:១៨-២០ តើមាន​អ្នកណា​ជា​ព្រះ​ឲ្យ​ដូច​ទ្រង់ ដែល​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត…? មីកា ៧:១៨ នៅ​ក្នុង​ទិវា​អរ​ព្រះគុណ​ព្រះ ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់​អាមេរិក ប្រធានាធិបតី​អាមេរិក​តែងតែ​ស្វាគមន៍​សត្វ​មាន់​ទើគី​ពីរ​ក្បាល ចូល​ទៅ​ក្នុង​សេតវិមាន មុន​ពេល​ពួកវា​ទទួល​ការ​លើក​លែង​ទោស​ពី​ប្រធានាធិបតី​។ គេ​មិន​យក​ពួកវា​ទៅ​សម្លាប់​ធ្វើ​ម្ហូប សម្រាប់​បរិភោគ​ជា​ប្រពៃណី ក្នុង​ទិវា​អរ​ព្រះគុណ​ព្រះ ដូច​សត្វ​មាន់​ទើគី​ដទៃ​ទៀត​ទេ តែ​ផ្ទុយ​ទៅវិញ ពួកវា​បាន​រស់នៅ​ដោយ​សុវត្ថិភាព​អស់​មួយ​ជីវិត ក្នុង​កសិដ្ឋាន​មួយ​។ ទោះ​សត្វ​មាន់​ទើគី​មិន​អាច​យល់​អត្ថន័យ​នៃ​សេរី​ភាព ដែលគេ​បាន​ផ្តល់​ឲ្យ​ពួកវា​ក៏ដោយ ក៏​ប្រពៃណី​ប្រចាំ​ឆ្នាំ​ដ៏​ចម្លែក​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​អំណាច​នៃ​ការ​អត់ឱន​ទោស ដែល​ផ្តល់​ឲ្យ​នូវ​ជីវិត​ដល់​មនុស្ស​។ ហោរា​មីកា​បាន​យល់​អំពី​សារៈសំខាន់​នៃ​ការ​អត់​ទោស កាល​គាត់​ថ្លែង​ទៅ​កាន់​ប្រជាជន​នៅ​ទីក្រុង​យេរូសាឡិម ដោយ​ការ​ព្រមាន​ធ្ងន់ៗ មកពី​ព្រះអម្ចាស់​។ ការ​ពិពណ៌នា​របស់​គាត់ មាន​ទម្រង់​ស្រដៀង​នឹង​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​ច្បាប់ ដោយ​គាត់​បាន​កត់​ត្រា​អំពី​ការ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​បន្ទាល់ ទាស់​នឹង​ប្រជា​ជាតិ​មួយ​នេះ(មីកា ១:២) ដោយសារ​ពួកគេ​ចូល​ចិត្ត​ធ្វើ​ការ​អាក្រក់ មាន​ភាព​លោភលន់ មិន​ស្មោះ​ត្រង់ ហើយ​មាន​ហឹង្សា(៦:១០-១៥)។ ទោះ​ពួកគេ​បាន​បះបោរ​ប្រឆាំង​ព្រះអង្គ​យ៉ាង​ដូច​នេះ​ក៏ដោយ ក៏​នៅ​ចុង​បញ្ចប់ ហោរា​មីកា​ក៏បាន​ថ្លែង​អំពី​សេចក្តី​សង្ឃឹម ដែល​បាន​ចាក់ឫស ក្នុង​ព្រះបន្ទូល​ដែល​បាន​សន្យា​ថា ព្រះអង្គ​មិន​មាន​សេចក្តី​ក្រោធ​ចំពោះ​ពួកគេ​ជា​រៀង​រហូត​ទេ តែ​ផ្ទុយ​ទៅវិញ ព្រះអង្គ​សព្វ​ព្រះទ័យ​នឹង​អត់​ទោស​ឲ្យ​បាប​របស់​ពួកគេ​វិញ(៧:១៨)។ ក្នុង​នាម​ព្រះអង្គ​ជា​ព្រះអាទិករ និង​ចៅ​ក្រម​មក​លើ​មនុស្ស​ទាំង​អស់ ព្រះ​អង្គ​ប្រកាស​ដោយ​អំណាច​ថា ព្រះអង្គ​នឹង​មិន​ប្រកាន់​ទោស​យើង​ជា​រៀង​រហូត​ទេ គឺ​ដោយសារ​ព្រះបន្ទូល​សន្យា​ដែល​ព្រះអង្គ​មាន​ចំពោះ​លោក​អ័ប្រាហាំ(ខ.២០) ដែល​បាន​សម្រេច​ក្នុង​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​។ ព្រះអង្គ​បាន​លើក​លែង​ទោស​ឲ្យ​យើង ដែល​មិន​អាច​ប្រព្រឹត្ត​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ​មួយរយ​ភាគរយ​។ នេះ​ជា​អំណោយ​ដែល​យើង​មិន​សមនឹង​ទទួល ហើយក៏​ជា​ព្រះពរ​ដ៏​លើសលប់​។…

Read article