ការតវ៉ានឹងព្រះអម្ចាស់
យ៉ូប ១៣:១-១២ តែខ្ញុំចង់ទូលដល់ព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ខ្ញុំប៉ងនឹងតតបនឹងព្រះតែម្តង។ យ៉ូប ១៣:៣ បុរសម្នាក់បានទៅតុលាការ ដើម្បីដាក់ពាក្យបណ្តឹងទាស់នឹងព្រះ។ គាត់បានអះអាងថា ព្រះទ្រង់ “គ្មានសេចក្តីមេត្តា” ចំពោះគាត់ ហើយព្រះអង្គមាន “អាកប្បកិរិយាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ”។ ចៅក្រមក៏បានបដិសេធន៍មិនទទួលពាក្យបណ្ដឹងមួយនេះ ដោយនិយាយថា បុរសនោះមិនត្រូវការជំនួយផ្នែកច្បាប់ទេ តែគាត់ត្រូវការជំនួយពីពេទ្យផ្លូវចិត្ត។ នេះជារឿងពិត ដែលគួរឲ្យអស់សំណើច តែក៏គួរឲ្យសោកស្តាយផងដែរ។ ប៉ុន្តែ តើយើងមានគំនិតខុសពីគាត់ទេ? នៅពេលខ្លះ តើយើងចង់និយាយទៅកាន់ព្រះអម្ចាស់ដែរឬទេថា “ព្រះអង្គអើយ ប៉ុណ្ណឹងបានហើយ ទូលបង្គំលំបាកគ្រប់គ្រាន់ហើយ!” តើលោកយ៉ូបបានធ្វើដូចនេះទេ? ជាក់ស្តែង គាត់បានតវ៉ានឹងព្រះអង្គ។ បន្ទាប់ពីគាត់បានស៊ូទ្រាំនឹងសោកនាដកម្មដែលមិនអាចពិពណ៌នាបាន គាត់ក៏បាននិយាយថា គាត់ចង់តវ៉ានឹងព្រះអម្ចាស់(យ៉ូប ១៣:៣)។ ចូរយើងស្រមៃ អំពីការតវ៉ានឹងព្រះអង្គនៅក្នុងតុលាការ (៩:៣)។ គាត់ថែមទាំងបានទូលសូមព្រះអង្គថា “សូមទ្រង់ដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្តីស្ញែងខ្លាចរបស់ទ្រង់ មកបំភ័យទូលបង្គំទៀត”(១៣:២១)។ គាត់បានតវ៉ានឹងព្រះអង្គ មិនមែនដោយសារភាពស្អាតស្អំរបស់គាត់ទេ ប៉ុន្តែ ដោយសារគាត់ចង់ចោទសួរអំពីអារម្មណ៍របស់ព្រះអម្ចាស់ នៅក្នុងការទម្លាក់សេចក្តីវេទនាមកលើគាត់។ គឺដូចដែលគាត់បានសួរព្រះអង្គថា “ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ទ្រង់ឬ?”(១០:៣)។ ជួនកាល យើងមានអារម្មណ៍ថា ព្រះអង្គប្រព្រឹត្តចំពោះយើង ដោយអយុត្តិធម៌ ឬមិនសមហេតុផល។…
Read article