ការ​តវ៉ា​នឹង​ព្រះអម្ចាស់

យ៉ូប ១៣:១-១២

តែ​ខ្ញុំ​ចង់​ទូល​ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្តា​វិញ ខ្ញុំ​ប៉ង​នឹង​ត​តបនឹង​ព្រះ​តែ​ម្តង​។ យ៉ូប ១៣:៣

បុរស​ម្នាក់​បាន​ទៅ​តុលាការ ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ទាស់​នឹង​ព្រះ​។ គាត់​បាន​អះអាង​ថា ព្រះ​ទ្រង់ “គ្មាន​សេចក្តី​មេត្តា” ចំពោះ​គាត់ ហើយ​ព្រះអង្គ​មាន “អាកប្ប​កិរិយា​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ”។ ចៅ​ក្រម​ក៏បាន​បដិសេធន៍​មិន​ទទួល​ពាក្យ​បណ្ដឹង​មួយ​នេះ ដោយ​និយាយ​ថា បុរស​នោះ​មិន​ត្រូវ​ការ​ជំនួយ​ផ្នែក​ច្បាប់​ទេ តែ​គាត់​ត្រូវ​ការ​ជំនួយ​ពី​ពេទ្យ​ផ្លូវ​ចិត្ត​។ នេះ​ជា​រឿង​ពិត ដែល​គួរ​ឲ្យ​អស់​សំណើច តែ​ក៏​គួរ​ឲ្យ​សោក​ស្តាយ​ផង​ដែរ​។

ប៉ុន្តែ តើ​យើង​មាន​គំនិត​ខុសពី​គាត់​ទេ? នៅពេល​ខ្លះ តើ​យើង​ចង់​និយាយ​ទៅ​កាន់​ព្រះ​អម្ចាស់​ដែរ​ឬ​ទេ​ថា “ព្រះ​អង្គ​អើយ ប៉ុណ្ណឹង​បាន​ហើយ ទូល​បង្គំ​លំបាក​គ្រប់​គ្រាន់​ហើយ!” តើ​លោក​យ៉ូប​បាន​ធ្វើ​ដូច​នេះ​ទេ? ជាក់​ស្តែង គាត់​បាន​តវ៉ា​នឹង​ព្រះអង្គ​។ បន្ទាប់ពី​គាត់​បាន​ស៊ូ​ទ្រាំ​នឹង​សោក​នាដកម្ម​ដែល​មិន​អាច​ពិពណ៌នា​បាន គាត់​ក៏​បាន​និយាយ​ថា គាត់​ចង់​តវ៉ា​នឹង​ព្រះអម្ចាស់(យ៉ូប ១៣:៣)។ ចូរ​យើង​ស្រមៃ អំពី​ការ​តវ៉ា​នឹង​ព្រះអង្គ​នៅ​ក្នុង​តុលាការ (៩:៣)។ គាត់​ថែម​ទាំង​បាន​ទូល​សូម​ព្រះ​អង្គ​ថា “សូម​ទ្រង់​ដក​ព្រះ​ហស្ត​ឲ្យ​ឆ្ងាយ​ពី​ទូល​បង្គំ​ចេញ ហើយ​សូម​កុំ​ឲ្យ​សេចក្តី​ស្ញែង​ខ្លាច​របស់​ទ្រង់ មក​បំភ័យ​ទូល​បង្គំ​ទៀត”(១៣:២១)។ គាត់​បាន​តវ៉ា​នឹង​ព្រះអង្គ មិនមែន​ដោយសារ​ភាព​ស្អាត​ស្អំ​របស់​គាត់​ទេ ប៉ុន្តែ ដោយសារ​គាត់​ចង់​ចោទ​សួរ​អំពី​អារម្មណ៍​របស់​ព្រះអម្ចាស់ នៅ​ក្នុង​ការ​ទម្លាក់​សេចក្តី​វេទនា​មក​លើ​គាត់​។ គឺ​ដូច​ដែល​គាត់​បាន​សួរ​ព្រះ​អង្គ​ថា “ដែល​សង្កត់សង្កិន​ដូច្នេះ តើមាន​ប្រយោជន៍​ដល់​ទ្រង់​ឬ?”(១០:៣)។

ជួនកាល យើង​មាន​អារម្មណ៍​ថា ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​យើង ដោយ​អយុត្តិធម៌ ឬ​មិន​សម​ហេតុផល​។ តាម​ពិត រឿង​របស់​លោក​យ៉ូប​មាន​ភាព​ស្មុគ​ស្មាញ គឺ​មិន​បាន​ផ្តល់​ចម្លើយ​ដែល​យើង​ងាយ​ស្រួល​យល់​ទេ​។ នៅ​ចុង​បញ្ចប់ ព្រះអង្គ​បាន​ប្រទាន​ពរ​ខាង​រូបកាយ ដល់​លោក​យ៉ូប​ឡើង​វិញ តែ​ព្រះអង្គ​មិន​មាន​ផែនការ​ដូច​នេះ សម្រាប់​មនុស្ស​ទាំង​អស់​ទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ ចូរ​យើង​ទទួល​ស្គាល់​ការ​ពិត គឺ​ដូច​ដែល​លោក​យ៉ូប​បាន​សារភាព​ថា “គឺ​ទូល​បង្គំ​នេះឯង​បាន​ពោល​ពាក្យ​ដែល​ទូល​បង្គំ​មិន​បាន​យល់ ជា​សេចក្តី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូល​បង្គំ ដែល​ទូល​បង្គំ​មិន​បាន​ស្គាល់​ឡើយ”​(៤២:៣)។ ចំណុច​សំខាន់​នៃ​រឿង​នេះ​គឺ ព្រះអម្ចាស់​មាន​ហេតុផល​ដែល​យើង​មិន​ដឹង ហើយ​យើង​អាច​មាន​ក្តី​សង្ឃឹម​ដ៏​អស្ចារ្យ នៅ​ក្នុង​ផែនការ​របស់​ព្រះអង្គ​។—Kenneth Petersen

តើ​នៅ​ពេលណា​ខ្លះ អ្នក​ចង់​វិនិច្ឆ័យ​មក​លើ​ព្រះអម្ចាស់? ហេតុ​អ្វី​អ្នក​អាច​ទូល​សួរ​សំណួរ​ពិបាកៗ ដល់​ព្រះអង្គ?

ឱ​ព្រះអម្ចាស់ ពេល​ខ្លះ ទូល​បង្គំ​មាន​អារម្មណ៍​ខឹង ចំពោះ​អ្វី​ដែល​ព្រះអង្គ​បាន​ឲ្យ​ទូល​បង្គំ​ស៊ូ​ទ្រាំ​។
សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ទូល​ថ្វាយ​អំពី​ទុក្ខ​លំបាក​ទាំង​អស់​ដល់​ព្រះអង្គ ដោយ​មិន​រអ៊ូរទាំ​។

For further study, read Understanding the Bible: The Wisdom Books at DiscoverySeries.org/Q0422.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសេគាល ៣៥-៣៦ និង ២ពេត្រុស ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles