December 2, 2024

You are here:
មនុស្ស​ដែល​លើក​ទឹក​ចិត្ត

កិច្ចការ ១១:១៩-២៦ គាត់​មាន​សេចក្តី​អំណរ ក៏​ទូន្មាន​គេ​គ្រប់​គ្នា ឲ្យ​សំរេច​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ព្រះអម្ចាស់​។ កិច្ចការ ១១:២៣ កាល​លោក​ចេ អរ អរ ថូលគិន(J. R. R. Tolkien) បាន​ទទួល “ការ​លើក​ទឹក​ចិត្ត​ដ៏​លើស​លប់” ពី​លោក​ស៊ីអេស លូ​អ៊ីស(C. S. Lewis) ជា​មិត្តសំឡាញ់ និង​មិត្ត​រួម​ការងារ ខណៈ​ពេល​ដែល​គាត់​និពន្ធ​សៀវភៅ​រឿង​ប្រលោមលោក​ដ៏​ល្បី​ល្បាញ​មាន​ចំណង​ជើង​ថា ម្ចាស់​ចិញ្ចៀន​។ លោក​ថូលគិន​បាន​និពន្ធ​សៀវភៅ​រឿង​ភាគ​នេះ ដោយ​ការ​ប្រឹង​ប្រែង និង​អត់​ធ្មត់​យ៉ាង​ខ្លាំង ហើយ​គាត់​ជា​អ្នក​វាយ​អត្ថបទ​ដ៏​វែង​ដោយ​ផ្ទាល់ដៃ មិន​តិច​ជាង២ដង​ទេ​។ នៅពេល​ដែល​គាត់​ផ្ញើ​អត្ថបទ​ដែល​គាត់​បាន​វាយ​នោះ ទៅ​លោក​លូ​អ៊ីស លោក​លូអ៊ីស​ក៏​បាន​ឆ្លើយ​តប​ថា “រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ដែល​លោក​បាន​និពន្ធ​សៀវភៅ​រឿង​នេះ គឺ​ពិតជា​មាន​តម្លៃ​ណាស់”។ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី លោក​យ៉ូសែប មកពី​កោះ​គី​ប្រុស ប្រហែល​មាន​ឈ្មោះ​ល្បី​បំផុត ជា​អ្នក​លើក​ទឹក​ចិត្ត ហើយ​ក្រោយមក ពួក​សាវ័ក​ក៏បាន​ដាក់​ឈ្មោះ​ឲ្យ​គាត់​ថា បាណាបាស(មានន័យថា “កូន​នៃ​ការ​លើក​ទឹក​ចិត្ត” កិច្ចការ ៤:៣៦)។ លោក​បាណាបាស​ក៏​ជា​អ្នក​នាំ​ពួក​សាវ័ក ឲ្យ​ទទួល​ស្គាល់​សាវ័ក​ប៉ុល​ផង​ដែរ(៩:២៧)។ ក្រោយមក បន្ទាប់​សាសន៍​ដទៃ​ជា​ច្រើន​បាន​ទទួល​ជឿ​ព្រះគ្រីស្ទ “គាត់​ក៏​មាន​សេចក្តី​អំណរ ក៏​ទូន្មាន​គេ​គ្រប់​គ្នា ឲ្យ​សំរេច​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ព្រះអម្ចាស់”(១១:២៣)។ លោក​លូកា​បាន​ពិពណ៌នា​ថា “គាត់​ជា​មនុស្ស​ល្អ…

Read article