December 3, 2024

You are here:
ព្រះ​ស្គាល់​ខ្ញុំ​ច្បាស់

ទំនុក​ដំកើង ១៣៩:១-១០ ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​ពិនិត្យ​មើល ហើយ​បាន​ស្គាល់​ទូល​បង្គំ​ផង​។ ទំនុក​ដំកើង ១៣៩:១ កាល​ប្អូន​ស្រី​របស់​ខ្ញុំ​រក​ឃើញ​សៀវភៅ​រឿង​មួយ​ក្បាល ដែល​យើង​ធ្លាប់​អាន​កាល​ពី​ក្មេង ម្តាយ​របស់​ខ្ញុំ​មាន​ចិត្ត​រីករាយ​ណាស់​។ សព្វថ្ងៃ​នេះ គាត់​ស្ថិត​ក្នុងវ័យ៧០ឆ្នាំ​ហើយ​។ គាត់​នៅចាំ​ជា​លម្អិត អំពី​រឿង​សត្វ​ខ្លាឃ្មុំ ដែល​បាន​លួច​សំណុំ​ទឹកឃ្មុំ ហើយ​ត្រូវ​សត្វ​ឃ្មុំ​ទាំង​ហ្វូង​ដេញ​ទិច​វា ទាំង​កំហឹង​។ គាត់​ក៏​បាន​ចាំ​ថា ខ្ញុំ​និង​ប្អូន​ស្រី​ខ្ញុំ​បាន​អស់​សំណើច នៅ​ពេល​ដែល​យើង​រំពឹង​ថា សត្វ​ខ្លា​ឃ្មុំ​នោះ​នឹង​រត់​គេច​។ ខ្ញុំ​ក៏បាន​ប្រាប់​ម្តាយ​ខ្ញុំ​ថា “កូន​អរគុណ​ម៉ាក់ ដែល​បាន​និទាន​រឿង​ឲ្យ​កូនៗ​ស្តាប់ កាលពី​ក្មេង”។ គាត់​បាន​ដឹង​អំពី​រឿង​របស់​ខ្ញុំ​ទាំងស្រុង ដែល​រាប់​បញ្ចូល​ទាំង​លក្ខណៈ​សម្បត្តិ​របស់​ខ្ញុំ កាល​ខ្ញុំ​នៅ​ក្មេង​។ សព្វថ្ងៃ​នេះ ខ្ញុំ​ជា​មនុស្ស​ពេញវ័យ​ហើយ តែ​គាត់​នៅតែ​ដឹង ហើយ​យល់​ចិត្ត​ខ្ញុំ​។ ព្រះអម្ចាស់​ក៏​ស្គាល់​យើង​ដែរ ហើយ​គ្មាន​មនុស្ស​ណា​ម្នាក់​ស្គាល់​យើង​ច្បាស់​ជាង​ព្រះអង្គ​ឡើយ សូម្បីតែ​យើង​ក៏​មិន​ស្គាល់​ខ្លួនឯង​ច្បាស់​ជាង​ព្រះអង្គ​ដែរ​។ ស្តេច​ដាវីឌ​មាន​បន្ទូល​ថា “ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​ពិនិត្យ​មើល ហើយ​បាន​ស្គាល់​ទូល​បង្គំ​ផង” (ទំនុក​ដំកើង ១៣៩:១)។ ព្រះអង្គ​បាន​ពិនិត្យ​មើល និង​យល់​អំពី​យើង​គ្មាន​កន្លែង​ចន្លោះ ដោយ​សេចក្តី​ស្រឡាញ់​។ ព្រះអង្គ​ជ្រាប​អំពី​គំនិត​យើង ដោយ​យល់​អំពី​ហេតុផល នៅ​ពី​ក្រោយ​ពាក្យ​សម្តី និង​អត្ថន័យ​នៃ​ពាក្យ​សម្តី​ដែល​យើង​បាន​និយាយ(ខ.២,៤)។ ព្រះអង្គ​ជ្រាប​ជា​លម្អិត​ថា យើង​ជា​នរណា ហេតុ​នេះ​ហើយ​ព្រះ​អង្គ​អាច​ជួយ​យើង​បាន(ខ.២-៥)។ គ្មាន​នរណា​ស្គាល់​យើង​ច្បាស់​ជាង​ព្រះអង្គ​ស្គាល់​យើង​ឡើយ តែ​ព្រះ​អង្គ​មិន​បាន​បណ្តេញ​យើង​ដោយ​សេចក្តី​សម្អប់ តែ​បាន​ឈោង​មក​រក​យើង ដោយ​សេចក្តី​ស្រឡាញ់…

Read article