ព្រះអង្គនឹងឆ្លើយតប
យេរេមា ២៩:១០-១៤ នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញនឹងយល់ព្រមតាម។ យេរេមា ២៩:១២ កាលលោកគ្រូគង្វាល ធីម៉ូថេ ពាក់ក្រវ៉ាត់កសម្រាប់គ្រូគង្វាល ក្នុងអំឡុងពេលដែលគាត់ធ្វើដំណើរ គាត់ច្រើនតែជួបការបង្អាក់ដំណើរ ដោយសារមនុស្សមួយចំនួនដែលគាត់មិនដែលស្គាល់។ មនុស្សនៅអាកាសយានដ្ឋានបានសុំឲ្យគាត់អធិស្ឋានឲ្យពួកគេ ពេលណាពួកគេឃើញក្រវាត់កពណ៌ស នៅលើកអាវក្រៅរបស់គាត់ដែលមានពណ៌ខ្មៅ។ ក្នុងការធ្វើដំណើរតាមយន្តហោះកាលពីពេលថ្មីៗនេះ មានស្រ្តីម្នាក់បានលត់ជង្គង់ នៅក្បែរកៅអីអង្គុយរបស់គាត់ ពេលនាងបានកត់សំគាល់ឃើញគាត់ជាគ្រូគង្វាល ហើយក៏បានសួរគាត់ថា “លោកជាគ្រូគង្វាលមែនទេ? លោកគ្រូអាចអធិស្ឋានឲ្យខ្ញុំបានទេ?”។ ហើយលោកគ្រូគង្វាលធីម៉ូថេក៏បានអធិស្ឋានឲ្យគាត់។ បទគម្ពីរមួយក្នុងកណ្ឌគម្ពីរយេរេមា ក៏បានប្រាប់យើង អំពីមូលហេតុដែលយើងអាចដឹងថា ព្រះអម្ចាស់ស្តាប់ឮ ហើយឆ្លើយតបការអធិស្ឋានរបស់យើង គឺដោយសារព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង! គឺដូចដែលព្រះអង្គបានធានាដល់រាស្រ្តរបស់ព្រះអង្គជាមនុស្សមានបាប ដែលកំពុងរស់នៅជាឈ្លើយសឹកថា “អញស្គាល់សេចក្តីដែលអញគិតពីដំណើរឯងរាល់គ្នា មិនមែនគិតធ្វើសេចក្តីអាក្រក់ទេ គឺគិតឲ្យបានសេចក្តីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្តីសង្ឃឹម”(២៩:១១)។ ព្រះអម្ចាស់បានរំពឹងថា ថ្ងៃមួយ ពួកគេនឹងវិលត្រឡប់មករកព្រះអង្គវិញ។ ព្រះអង្គក៏បានមានបន្ទូលទៀតថា “ឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញនឹងយល់ព្រមតាម ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត”(ខ.១២-១៣)។ ហោរាយេរេមាបានដឹងអំពីសេចក្តីពិតនេះ កាលគាត់កំពុងជាប់គុក។ ព្រះអម្ចាស់បានធានាគាត់ថា “ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង”(៣៣:៣)។…
Read article