អំណោយដែលល្អឥតខ្ចោះ
កិច្ចការ ៣:១-១០ ឯប្រាក់ ហើយនិងមាស ខ្ញុំគ្មានទេ តែរបស់ដែលខ្ញុំមាន នោះខ្ញុំនឹងឲ្យដល់អ្នក។ កិច្ចការ ៣:៦ កាលខ្ញុំកំពុងធ្វើដំណើរបេសកកម្មរយៈពេលខ្លី ទៅប្រទេសពេរូដើម្បីផ្សាយដំណឹងល្អ មានយុវជនម្នាក់បានសុំលុយខ្ញុំ។ ដើម្បីសុវត្ថិភាព ក្រុមការងាររបស់ខ្ញុំបានទទួលការណែនាំថា បើមាននរណាម្នាក់សុំលុយយើង យើងមិនត្រូវឲ្យលុយគាត់ទេ ដូចនេះ តើធ្វើដូចម្តេចឲ្យខ្ញុំអាចឲ្យលុយគាត់បាន? បន្ទាប់មក ខ្ញុំក៏បាននឹកចាំ អំពីការឆ្លើយតបពីសាវ័កពេត្រុស និងសាវ័កយ៉ូហាន ចំពោះជនពិការជើងម្នាក់ ក្នុងបទគម្ពីរកិច្ចការ ជំពូក៣។ ខ្ញុំក៏បានពន្យល់គាត់ថា ខ្ញុំមិនអាចឲ្យប្រាក់ដល់គាត់បានទេ ប៉ុន្តែ ខ្ញុំអាចផ្សាយដំណឹងល្អអំពីសេចក្តីស្រឡាញ់របស់ព្រះដល់គាត់។ ពេលគាត់ប្រាប់យើងថា គាត់ជាក្មេងកំព្រា ខ្ញុំក៏បានប្រាប់គាត់ថា ព្រះអម្ចាស់ចង់ធ្វើជាឪពុករបស់គាត់។ ការនេះបាននាំឲ្យគាត់ប៉ះពាល់ចិត្តរហូតដល់ស្រក់ទឹកភ្នែក។ ខ្ញុំក៏បានប្រាប់សមាជិកពួកជំនុំក្នុងតំបន់ដែលបានទទួលយើងស្នាក់នៅ ឲ្យទំនាក់ទំនងគាត់ ដើម្បីបង្រៀនព្រះបន្ទូលដល់គាត់។ ជួនកាល យើងអាចមានអារម្មណ៍ថា ពាក្យសម្តីរបស់យើងហាក់ដូចជាមានការខ្វះខាតយ៉ាងខ្លាំង ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធអាចចម្រើនកម្លាំងយើង ខណៈពេលដែលយើងចែកចាយដល់អ្នកដទៃ អំពីព្រះយេស៊ូវ។ កាលសាវ័កពេត្រុស និងសាវ័កយ៉ូហានជួបបុរសម្នាក់ ក្នុងបរិវេណព្រះវិហារ ពួកគេដឹងថា ការចែកចាយអំពីព្រះគ្រីស្ទ គឺជាអំណោយដែលប្រសើរបំផុត។ “តែពេត្រុសនិយាយថា ឯប្រាក់ ហើយនិងមាស ខ្ញុំគ្មានទេ តែរបស់ដែលខ្ញុំមាន…
Read article