December 9, 2024

You are here:
ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ព្រះបន្ទូល​សន្យា

អេសាយ ៤៣:១-៥ កាល​ណា​ឯង​ដើរ​កាត់​ទឹកធំ នោះអញ​នឹង​នៅ​ជាមួយ​។ អេសាយ ៤៣:២ យុវជន​ក្មេង​ខ្ចី​វ័យ​១៩​ឆ្នាំ បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ នៅ​មន្ទីរ​ពេទ្យ ដើម្បី​ពិនិត្យ​ជំងឺ​ដែល​កំពុង​ធ្វើទុក្ខ​គាត់ ប៉ុន្តែ គាត់​នៅតែ​មិន​បាន​រក​ឃើញ​ចម្លើយ​។ ពេល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ក្រុម​គ្រួសារ​គាត់​មាន​ការ​បាក់​ទឹក​ចិត្ត​ណាស់។ តែ​ពួក​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​បាន​ឃើញ​ប្រអប់​ដែល​មាន​ការ​តុប​តែង​យ៉ាង​ស្អាត នៅ​លើ​កាំ​ជណ្តើរ​មុខ​ផ្ទះ ដែល​មាន​បទ​គម្ពីរ​អេសាយ ៤៣:២ ​ពី​ខាង​មុខ​។ នៅ​ខាង​ក្នុង​ប្រអប់ ពួកគេ​ក៏​បាន​ឃើញ​ខ​គម្ពីរ​លើក​ទឹក​ចិត្ត​មួយ​ចំនួន ដែល​មិត្ត​ភក្តិ​ពួកគេ​បាន​សរសេរ​ដោយ​ផ្ទាល់ដៃ​។ នៅ​ម៉ោង​បន្ទាប់ ពួកគេ​ក៏បាន​ចំណាយ​ពេល​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ខ​គម្ពីរ និង​ពី​ឥរិយាបថ​របស់​មិត្ត​ភក្តិ​ទាំង​នោះ​ ដែល​ចេះ​គិត​អំពី​ទុក្ខ​លំបាក​របស់​ពួកគេ​។ អ្នក​ដែល​ឆ្លង​កាត់​ពេល​ដ៏​ពិបាក ឬ​បញ្ហា​ប្រឈម​ក្នុង​គ្រួសារ តែងតែ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​។ ការ​ប្រើ​ខ​គម្ពីរ​តិច​តួច ឬ​ច្រើន​ក្តី សុទ្ធតែ​អាច​លើក​ទឹក​ចិត្ត​អ្នក មិត្ត​ភក្តិ ឬ​សមាជិក​គ្រួ​សារណា​ម្នាក់​។ បទ​គម្ពីរ​អេសាយ ជំពូក៤៣ មាន​ពេញ​ទៅ​ដោយ​ពាក្យ​លើក​ទឹក​ចិត្ត សម្រាប់​មនុស្ស​ម្នាក់ៗ ឬ​ជា​ក្រុម​។ ចូរ​យើង​ពិចារណា​អំពី​ពាក្យ​លើក​ទឹក​ចិត្ត​មួយ​ចំនួន ក្នុង​បទ​គម្ពីរ​នេះ ដែល​មាន​ដូចជា ព្រះអម្ចាស់​បាន​បង្កើត​អ្នក ជប់​សូន​អ្នក ប្រោស​លោះ​អ្នក ហើយ​បាន​ហៅ​ចំ​ឈ្មោះ​អ្នក​(ខ.១)។ ព្រះអង្គ​នឹង​គង់នៅ​ជាមួយ​អ្នក(ខ.២) ព្រះអង្គ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ព្រះអង្គ​ជា​ព្រះ​សង្គ្រោះ​របស់​យើង(ខ.៣)។ ពេលណា​អ្នក​ពិចារណា អំពី​ព្រះបន្ទូល​សន្យា​របស់​ព្រះ សូម​ព្រះបន្ទូល​ព្រះអង្គ​លើក​ទឹក​ចិត្ត​អ្នក​។ ហើយ​ខណៈ​ពេល​ដែល​ព្រះអង្គ​ប្រទាន​អ្វី​ដែល​អ្នក​ត្រូវ​ការ អ្នក​អាច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​។…

Read article