ជីវិតថ្មីក្នុងព្រះយេស៊ូវ
កិច្ចការ ២:២៩-៣៩ ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប។ កិច្ចការ ២:៣៨ លោកបាហ៊ា(Baheer) និងលោកមេឌែត(Medet) បានចម្រើនវ័យធំឡើង ក្នុងតំបន់អាស៊ីកណ្តាល ហើយក៏បានក្លាយជាមិត្តជិតស្និទ្ធបំផុត។ ប៉ុន្តែ នៅពេលដែលលោកបាហ៊ាក្លាយជាអ្នកជឿព្រះយេស៊ូវ អ្វីៗមានការផ្លាស់ប្តូរ។ បន្ទាប់ពីលោកមេឌែតបានរាយការណ៍ទៅរដ្ឋាភិបាលឲ្យចាប់ខ្លួនលោកបាហ៊ា គាត់បានទទួលរងទារុណកម្ម យ៉ាងឈឺចាប់បំផុត។ អ្នកយាមគុកបានស្រែកគំរាមគាត់ ឲ្យបិទមាត់ឈប់និយាយអំពីព្រះនាមព្រះយេស៊ូវទៀត។ ទោះលោកបាហ៊ាបានប្រឡាក់ឈាមពេញខ្លួនខ្លាំងយ៉ាងណាក៏ដោយ ក៏គាត់នៅតែអាចនិយាយថា ពួកគេអាចបំបិទសិទ្ធិគាត់មិនឲ្យនិយាយអំពីព្រះគ្រីស្ទ តែពួកគេមិនអាចកែប្រែការអ្វីដែលព្រះអង្គបានធ្វើនៅក្នុងចិត្តគាត់បានទេ។ ពាក្យសម្តីទាំងនោះនៅតែដក់ជាប់ក្នុងចិត្តរបស់លោកមេឌែត។ ប៉ុន្មានខែក្រោយមក បន្ទាប់ពីគាត់មានជំងឺ និងជួបការបាត់បង់ គាត់ក៏បានធ្វើដំណើរស្វែងរកលោកបាហ៊ា ដែលគេបានដោះលែងចេញពីគុក។ គាត់បានងាកបែរចេញពីអំនួតរបស់គាត់ ហើយក៏បានសុំឲ្យលោកបាហ៊ាជាអតីតមិត្តភក្តិម្នាក់ ចែកចាយអំពីព្រះយេស៊ូវ ឲ្យគាត់បានស្គាល់ព្រះអង្គ។ លោកមេឌែតបានធ្វើតាមការបណ្តាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ដូចពួកអ្នកដែលបានជួបជុំគ្នា នៅជុំវិញសាវ័កពេត្រុស នៅថ្ងៃបុណ្យទី៥០ ដែលមាន “ការចាក់ចុចនៅក្នុងចិត្ត” ពេលដែលពួកគេបានដកពិសោធន៍ជាមួយព្រះវត្តមាននៃការចាក់បង្ហូរព្រះគុណរបស់ព្រះ ហើយបានឮសាវ័កពេត្រុសធ្វើបន្ទាល់អំពីព្រះគ្រីស្ទ(កិច្ចការ ២:៣៧)។ សាវ័កពេត្រុសក៏បានអំពាវនាវពួកគេឲ្យប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក ដោយនូវព្រះនាមព្រះយេស៊ូវ ហើយមនុស្សប្រហែល៣ពាន់នាក់បានប្រែចិត្តទទួលជឿព្រះនៅពេលនោះ។ គឺដូចដែលពួកគេបានលះចោលផ្លូវនៃជីវិតចាស់ជាយ៉ាងណា នោះលោកមេឌែតក៏បានប្រែចិត្ត និងដើរតាមព្រះអង្គសង្គ្រោះផងដែរ។ អំណោយនៃជីវិតថ្មីក្នុងព្រះយេស៊ូវ មានសម្រាប់មនុស្សម្នាក់ៗ ដែលជឿព្រះអង្គ។ ទោះយើងបានធ្វើអ្វីក៏ដោយ…
Read article