December 7, 2024

You are here:
នៅពេល​ដែល​មាន​ការ​ល្បួង និង​ការ​ល្បងល

១កូរិនថូស ១០:១១-១៣ រីឯ​ព្រះ​ទ្រង់​ក៏​ស្មោះ​ត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្តី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ​។ ១កូរិនថូស ១០:១៣ លោក​ស្ទែនលី(Stanley) មាន​ចិត្ត​រីករាយ ចំពោះ​សេរី​ភាព និង​ភាព​អាច​បត់បែន​បាន ដែល​គាត់​ទទួល​បាន​ពី​ការងារ ជា​អ្នក​បើក​ឡាន​តាក់​ស៊ី​។ គាត់​អាច​ចាប់​ផ្តើម និង​ឈប់​សម្រាក នៅ​ពេលណា​ក៏បាន ហើយ​គាត់​មិន​ចាំបាច់​ត្រូវ​រាយ​ការណ៍​ប្រាប់​អំពី​ពេល​វេលា និង​ការងារ​របស់​គាត់ ដល់​នរណា​ម្នាក់​ឡើយ​។ តែ​គាត់​ថា នេះ​ជា​ផ្នែក​ដែល​ពិបាក​បំផុត​។ គាត់​បាន​ទទួល​ស្គាល់​ដោយ​ត្រង់ៗថា “ការងារ​នេះ បាន​ផ្តល់​ឱកាស​ឲ្យ​គាត់​ងាយ​ចាប់​ផ្តើម​ទំនាក់​ទំនង​ផិតក្បត់”។ គាត់​ថា “មាន​មនុស្ស​គ្រប់​ប្រភេទ​ដែល​បាន​ឡើង​ជិះ​ឡាន​តាក់​ស៊ី​របស់​ខ្ញុំ តែ​គ្មាន​នរណា​ម្នាក់ ដឹង​ថា ខ្ញុំ​កំពុងតែ​នៅ​កន្លែងណា​ទេ​។ សូម្បីតែ​ប្រពន្ធ​ខ្ញុំ​ក៏​មិន​ដឹង​ដែរ”។ គាត់​ក៏​បាន​ពន្យល់​ថា វា​មិនមែន​ជា​ការ​ល្បួង​ដែល​គាត់​អាច​ជម្នះ​ដោយ​ងាយៗ​ឡើយ ហើយ​មិត្ត​រួម​អាជីព​របស់​គាត់​ជា​ច្រើន​បាន​ធ្លាក់​ចូល​ការ​ល្បួង​នេះ​។ គាត់​ថា “ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ពួកគេ ដោយសារ​ខ្ញុំ​បាន​គិតថា ព្រះអម្ចាស់​នឹង​គិត​យ៉ាងណា​ចំពោះ​ខ្ញុំ ហើយ​ភរិយា​ខ្ញុំ​នឹង​មាន​អារម្មណ៍​យ៉ាងណា នៅពេល​ដែល​ខ្ញុំ​ប្រព្រឹត្ត​ដូច​ពួកគេ​។” ព្រះ​ដែល​បាន​បង្កើត​យើង​ម្នាក់​ៗ​មក បាន​ជ្រាប​អំពី​ភាព​កម្សោយ បំណង​ចិត្ត ហើយ​ជ្រាប​ថា យើង​ងាយ​ចាញ់​ការ​ល្បួង​ប៉ុណ្ណា​។ ប៉ុន្តែ យើង​អាច​ទូល​សូម​ជំនួយ​ពី​ព្រះអង្គ គឺ​ដូច​ដែល​បទ​គម្ពីរ ១កូរិនថូស ១០:១១-១៣ បាន​រំឭក​យើង​។ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ថា “ព្រះ​ទ្រង់​ក៏​ស្មោះ​ត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្តី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន”(ខ.១៣)។…

Read article