December 6, 2024

You are here:
អត្ថន័យ​នៃ​បុណ្យ​ណូអែល

ម៉ាថាយ ២៥:៣៤-៤០ ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ​។ ម៉ាថាយ ២៥:៤០ កម្ម​វិធី​ញាំ​អាហារ​ពេល​ល្ងាច សម្រាប់​ថ្ងៃ​ណូអែល នៅ​ព្រះវិហារ​របស់​ខ្ញុំ​នៅ​ឆ្នាំ​មួយ​នោះ មាន​ការ​អបអរ​វប្បធម៌​របស់​ភ្ញៀវ​មកពី​ក្រៅ​ប្រទេស​។ ខ្ញុំ​បាន​ទះដៃ​ដោយ​អំណរ តាម​ចង្វាក់​ភ្លេង​ស្គរ​ដាប៊ូកា និង​សម្លេង​ចាប៉ី ខណៈ​ពេល​ដែល​ក្រុម​តន្ត្រី​មកពី​តំបន់​មជ្ឈិម​បូព៌ា បាន​ច្រៀង​បទ​ណូអែល​ជា​ភាសា​របស់​ពួកគេ​ មាន​ចំណង​ជើង​ថា “ឡាយឡាត អាល មីឡាដ”។ អ្នក​ចម្រៀង​ប្រចាំ​ក្រុម​នេះ​បាន​ពន្យល់​ថា ចំណង​ជើង​នេះ​មាន​ន័យ​ថា “យប់​ដែល​ព្រះយេស៊ូ​វប្រ​សូត្រ”។ ទំនុក​ច្រៀង​របស់​បទ​នេះ បាន​រំឭក​អ្នក​ស្តាប់​ទាំង​ឡាយ​ថា អត្ថន័យ​នៃ​បុណ្យ​ណូអែល គឺ​មាននៅ​ក្នុង​ការ​បម្រើ​អ្នក​ដទៃ តាម​របៀប​ផ្សេងៗ ដែល​មាន​ដូចជា ការ​ឲ្យ​ទឹក​ដល់​អ្នក​ស្រេក​ទឹក ឬ​ការ​កម្សាន្ត​ចិត្ត​ដល់​អ្នក​សោក​សង្រេង​។ បទចម្រៀង​ណូអែល​មួយ​នេះ​ទំនងជា​បាន​ដក​ស្រង់​ចេញពី​រឿង​ប្រៀប​ប្រដូច ដែល​ក្នុង​នោះ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​សរសើរ​អ្នក​ដើរ​តាម​ព្រះអង្គ ដោយសារ​កិច្ចការ​ដែល​ពួកគេ​បាន​ធ្វើ​ថ្វាយ​ព្រះអង្គ ដូចជា​ការ​ថ្វាយ​អាហារ​ដល់​អ្នក​ដែល​ស្រេក​ឃ្លាន ថ្វាយ​ទឹក​ដល់​អ្នក​ដែល​ស្រេក​ទឹក ហើយ​នៅ​កំដរ និង​ថែរក្សា​អ្នក​ជំងឺ និង​មនុស្ស​ឯកោ​ជាដើម(ម៉ាថាយ ២៥:៣៤-៣៦)។ ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ពួកគេ​បាន​ធ្វើ​កិច្ចការ​ទាំង​អស់​នេះ​ថ្វាយ​ព្រះយេស៊ូវ ដោយ​មិន​ដឹង​ខ្លួន​។ ព្រះអង្គ​ក៏​បាន​ឆ្លើយ​តប​ថា “យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ”(ខ.៤០)។ ក្នុង​អំឡុង​រដូវ​កាល​នៃ​ពិធី​បុណ្យ​ណូអែល ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ជ្រួត​ជ្រាប…

Read article