ការអធិស្ឋានសូមព្រះទ័យព្រះអង្គបានសម្រេច
លូកា ២២:៤១-៤៤ ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ។ លូកា ២២:៤២ កាលខ្ញុំទើបទទួលជឿព្រះយេស៊ូវ មានពេលមួយ ខ្ញុំបានបើកមើលព្រះគម្ពីរប៊ីបសម្រាប់សិក្សាប្រចាំថ្ងៃ ហើយក៏បានអានចំខគម្ពីរដែលខ្ញុំធ្លាប់បានឮកាលពីមុនមកថា “ចូរសូម នោះតែងនឹងឲ្យមកអ្នក”(ម៉ាថាយ ៧:៧)។ អត្ថបទពន្យល់ ក្នុងព្រះគម្ពីរនោះបានបកស្រាយថា អ្វីដែលយើងពិតជាគួរតែទូលសូមព្រះ គឺត្រូវសូមឲ្យចិត្តរបស់យើង មានភាពសមស្របនឹងបំណងព្រះទ័យព្រះអង្គ។ ពេលណាយើ ងព្យាយាមទូលសូមតាមបំណងព្រះទ័យព្រះអង្គ យើងអាចទុកចិត្តថា យើងនឹងទទួលបានអ្វីដែលយើងបានទូលសូមនោះ។ កាលនោះ ការបង្រៀននេះហាក់ដូចជាថ្មីសម្រាប់ខ្ញុំ ហើយខ្ញុំក៏បានអធិស្ឋានសូមបំណងព្រះទ័យព្រះបានសម្រេច ក្នុងជីវិតខ្ញុំ។ ក្រោយមក នៅថ្ងៃដដែលនោះ ខ្ញុំមានចិត្តរំភើបដោយការភ្ញាក់ផ្អើល ចំពោះឱកាសការងារមួយ ដែលខ្ញុំបានបដិសេធន៍នៅក្នុងគំនិតខ្ញុំរួចទៅហើយ ហើយខ្ញុំក៏បាននឹកចាំអំពីការអធិស្ឋានរបស់ខ្ញុំ។ អ្វីដែលខ្ញុំមិនបានគិតថាខ្ញុំចង់បាន តាមពិត វាប្រហែលជាផ្នែកមួយនៃបំណងព្រះទ័យដែលព្រះទ្រង់មានសម្រាប់ជីវិតខ្ញុំ។ ដូចនេះ ខ្ញុំក៏បានបន្តអធិស្ឋាន ហើយទីបំផុតក៏បានទទួលយកការងារនោះ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលដែលព្រះយេស៊ូវបានធ្វើជាគំរូ សម្រាប់យើង នៅក្នុងពេលដែលសំខាន់ជាង ដ៏អស់កល្បជានិច្ច។ មុនពេលគេក្បត់ព្រះអង្គ ហើយព្រះអង្គត្រូវគេចាប់ខ្លួន ហើយយកទៅឆ្កាង ព្រះអង្គបានអធិស្ឋានថា “ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ…
Read article