ព្រះវត្តមានរបស់ព្រះថែរក្សាយើង
ដានីយ៉ែល ៦:១៩-២៧ ដ្បិតទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ … ទ្រង់ប្រោសឲ្យរួច ហើយក៏ជួយសង្គ្រោះ។ ដានីយ៉ែល ៦:២៦-២៧ នៅពេលដែលចៅៗរបស់ខ្ញុំមើលសៀវភៅកម្រងអនុស្សាវរីយ៍របស់ខ្ញុំនៅថ្នាក់វិទ្យាល័យ ពួកគេមានការភ្ញាក់ផ្អើលចំពោះម៉ូតសក់ សំលៀកបំពាក់ និងឡានដែលហួសសម័យ នៅក្នុងរូបថតក្នុងសៀវភៅនោះ។ ពេលខ្ញុំមើលទៅរូបថតទាំងនោះ ខ្ញុំមើលឃើញខុសពីពួកគេ ទីមួយ ខ្ញុំមើលឃើញទឹកមុខញញឹមរបស់មិត្តចាស់ និងមិត្តភក្តិដែលនៅតែរាប់អានគ្នារហូតមកដល់ពេលសព្វថ្ងៃ។ ជាងនេះទៅទៀត ខ្ញុំបានឃើញព្រះចេស្តារបស់ព្រះដែលបានថែរក្សាខ្ញុំ។ ព្រះវត្តមានដ៏សុភាពរបស់ព្រះអង្គបានហ៊ុមព័ទ្ធខ្ញុំ នៅក្នុងសាលារៀនដែលខ្ញុំពិបាកចូលចំណោមគេឲ្យចុះ។ សេចក្តីល្អរបស់ព្រះអង្គបានបន្តថែរក្សាខ្ញុំ គឺជាសេចក្តីសប្បុរសដែលព្រះអង្គប្រទានអស់អ្នកដែលស្វែងរកព្រះអង្គ។ លោកដានីយ៉ែលបានស្គាល់ព្រះវត្តមានរបស់ព្រះ ដែលថែរក្សាគាត់ផងដែរ។ ក្នុងការរស់នៅជាឈ្លើយសឹក ក្នុងទីក្រុងបាប៊ីឡូន គាត់បានអធិស្ឋាននៅបន្ទប់ខាងលើ ដែលមានបង្អួចបើកចំហទៅរកទិសនៃទីក្រុងយេរូសាឡិម(ខ.៧-៩)។ ក្នុងការអធិស្ឋានដូចនេះ គាត់ក៏បាននឹកចាំព្រះអម្ចាស់ ដែលព្រះវត្តមានទ្រង់បានជួយទ្រទ្រង់គាត់ ដោយស្តាប់ឮ និងឆ្លើយតបការអធិស្ឋានរបស់គាត់។ ដូចនេះ ព្រះអម្ចាស់ក៏បានស្តាប់ឮ ឆ្លើយតប ហើយទ្រទ្រង់គាត់សារជាថ្មី។ ប៉ុន្តែ ទោះគេបានចេញច្បាប់ថ្មីហាមមិនឲ្យគាត់អធិស្ឋានក៏ដោយ ក៏គាត់នៅតែស្វែងរកព្រះវត្តមានព្រះអង្គ ទោះមានរឿងអ្វីកើតឡើងចំពោះគាត់ក៏ដោយ។ ដូចនេះ គាត់ក៏បានអធិស្ឋានដូចសព្វមួយដង(ខ.១០)។ កាលគេទម្លាក់គាត់ចូលក្នុងរូងតោ ទេវតារបស់ព្រះអម្ចាស់បានថែរក្សាគាត់ឲ្យមានសុវត្ថិភាព ក្នុងនាមព្រះអង្គជាព្រះដ៏ស្មោះត្រង់ ហើយក៏បានជួយសង្រ្គោះគាត់(ខ.២២)។ ការមើលទៅអតីតកាលរបស់យើង ក្នុងអំឡុងពេលដែលយើងមានការលំបាក អាចជួយយើងឲ្យនឹកចាំអំពីសេចក្តីស្មោះត្រង់របស់ព្រះ។ សូម្បីតែស្តេចដារីយ៉ូសនៃចក្រភពពើស៊ីក៏បានមានបន្ទូលអំពីព្រះអម្ចាស់ថា “ទ្រង់ប្រោសឲ្យរួច ហើយក៏ជួយសង្គ្រោះ…
Read article