សេចក្តីស្រឡាញ់មានកម្លាំងដូចសេចក្តីស្លាប់
បទចម្រៀងសាឡូម៉ូន ៨:៦-៧ ដ្បិតសេចក្តីស្រឡាញ់មានកំឡាំង ដូចជាសេចក្តីស្លាប់។ បទចម្រៀងសាឡូម៉ូន ៨:៦ បើអ្នកដើរកម្សាន្ត តាមរបងចាស់មួយធ្វើពីឥដ្ឋ ដែលលាតសន្ធឹងនៅចន្លោះទីបញ្ចុះសពរបស់គ្រីស្ទបរិស័ទប្រូតេស្តង់ និងទីបញ្ចុះសពរបស់ពួកកាតូលិក ក្នុងទីក្រុងរ៉ូអ័រមុន ប្រទេសហូឡង់ អ្នកនឹងឃើញមានអ្វីមួយចំឡែកគួរឲ្យងឿងឆ្ងល់។ មានផ្លាកឈ្មោះផ្នូរខ្ពស់ៗពីរទល់មុខគ្នា នៅសង្ខាងរបងនោះ។ ផ្លាកឈ្មោះមួយជារបស់សពបុរសជាគ្រីស្ទបរិស័ទប្រូតេស្តង់ និងផ្លាកឈ្មោះមួយទៀត ជារបស់សពរបស់ភរិយាគាត់ជាពួកកាតូលិក។ ច្បាប់របស់វប្បធម៌ជនជាតិហូឡង់ កាលពីសតវត្សរ៍ទី១៩ បានតម្រូវឲ្យគេបញ្ចុះសព្វរបស់អ្នកទាំងពីរ នៅក្នុងទីបញ្ចុះសពពីរដែលញែកដាច់ពីគ្នាដោយរបងនោះ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានបដិសេធន៍មិនព្រមទទួលយកការតម្រូវនេះទេ។ ពួកគេបានឲ្យគេធ្វើផ្លាកឈ្មោះផ្នូររបស់ពួកគេមានកម្ពស់ខ្ពស់ផុតរបងប្រហែលកន្លែងម៉ែត្រ ខុសពីធម្មតា ដើម្បីឲ្យផ្នែកខាងលើរបស់ផ្លាកឈ្មោះផ្នូរទាំងពីរនោះអាចទល់មុខគ្នាផុតរបងនោះ ដោយមានតែខ្យល់នៅចន្លោះកណ្តាល។ នៅលើកំពូលរបស់ផ្លាកឈ្មោះផ្នូររបស់បុរសជាប្តី មានរូបចម្លាក់ដៃម្ខាងឈោងទៅចាប់រូបចម្លាក់ដៃម្ខាងទៀត នៅលើកំពូលផ្លាក់ឈ្មោះផ្នូររបស់ភរិយាគាត់។ ដូចនេះ ប្តីប្រពន្ធមួយគូរនេះបានបដិសេធន៍មិនឲ្យគេបំបែកពួកគេបាន សូម្បីតែក្នុងសេចក្តីស្លាប់ក៏ដោយ។ កណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូនបានពន្យល់អំពីអំណាចនៃសេចក្តីស្រឡាញ់។ ស្តេចសាឡូម៉ូនមានបន្ទូលថា “សេចក្តីស្រឡាញ់មានកំឡាំង ដូចជាសេចក្តីស្លាប់ ហើយសេចក្តីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹង មនុស្សស្លាប់”(៨:៦)។ សេចក្តីស្រឡាញ់ពិតប្រាកដមានអំណាចខ្លាំងណាស់។ ជំហួលនៃសេចក្តីស្រឡាញ់ “ក៏ជាជំហួលនៃភ្លើង ជាអណ្តាតភ្លើងយ៉ាងសហ័ស”(ខ.៦)។ សេចក្តីស្រឡាញ់ពិតប្រាកដមិនដែលចុះចាញ់ មិននៅស្ងៀម ហើយគេមិនអាចបំផ្លាញបានឡើយ។ ស្តេចសាឡូម៉ូនបានពិពណ៌នាទៀតថា “ទឹកណាក៏មិនអាចនឹងពន្លត់សេចក្តីស្រឡាញ់បានឡើយ ទឹកជំនន់នឹងពន្លិចក៏មិនបានដែរ”(ខ.៧)។ “ព្រះទ្រង់ជាតួសេចក្តីស្រឡាញ់”(១យ៉ូហាន ៤:១៦)។ សេចក្តីស្រឡាញ់ខ្លាំងបំផុតរបស់យើង គ្រាន់តែជាការឆ្លុះបញ្ចាំងមួយភាគ…
Read article