December 15, 2024

You are here:
សេចក្តី​ជំនឿ​របស់​ជីដូន

២ធីម៉ូថេ ១:១-៥ ដ្បិត​ខ្ញុំ​នឹង​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះ​ត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយឡូ​អ៊ីស ជា​ជីដូន​របស់​អ្នក​ជាមុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្តាយ​អ្នក​ដែរ ហើយ​ខ្ញុំ​ជឿ​​ជាក់​ថា ក៏​នៅ​ក្នុង​អ្នកផង​។ ២ធីម៉ូថេ ១:៥ មាន​ពេល​មួយ ក្រុម​គ្រួសារ​ខ្ញុំ​បាន​ជួប​ជុំ​គ្នា​ញាំ​អាហារ​ពេល​ល្ងាច នៅ​តុបាយ​។ ពេល​យើង​កំពុង​អង្គុយ​ជុំ​គ្នា ចៅ​ប្រុស​ខ្ញុំ​អាយុ៩ឆ្នាំ​បាន​និយាយ ដោយ​ទឹក​មុខ​ញញឹម​ថា គាត់​ចូល​ចិត្ត​អាន​សៀវភៅ ដូច​លោកយាយ​របស់​គាត់​ដែរ។ ពាក្យ​សម្តី​របស់​គាត់​បាន​នាំមក​នូវ​ក្តី​អំណរ​ក្នុង​ចិត្ត​ខ្ញុំ​។ ខ្ញុំ​ក៏បាន​នឹក​ចាំ​ពេល​ប៉ុន្មាន​ឆ្នាំ​មុន គាត់​មាន​ជំងឺ ហើយ​ត្រូវ​នៅ​ផ្ទះ មិន​បាន​ទៅ​សាលា​រៀន​។ បន្ទាប់ពី​គាត់​គេង​នៅពេល​ថ្ងៃ​អស់​រយៈ​ពេល​យូរ​បន្តិច យើង​ក៏បាន​អង្គុយ​ទន្ទឹម​គ្នា​អាន​សៀវភៅ​។ ខ្ញុំ​មាន​ចិត្ត​រីករាយ​ដែល​បាន​បន្ត​កេរ​ដំណែល​នៃ​ការ​ចូល​ចិត្ត​អាន​សៀវភៅ​ទៅ​ដល់​ចៅ​ប្រុស​ខ្ញុំ ដែល​ខ្ញុំ​ក៏​បាន​ទទួល​កេរ​ដំណែល​នេះ​ពី​ម្តាយ​ខ្ញុំ​មក​ដែរ​។ ប៉ុន្តែ​ នេះ​មិនមែន​ជា​កេរ​ដំណែល​សំខាន់​បំផុត ដែល​ខ្ញុំ​ចង់​ផ្ទេរ​ទៅ​ឲ្យ​ចៅ​ៗ​របស់​ខ្ញុំ​ទេ​។ ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​កេរ​ដំណែល​នៃ​សេចក្តី​ជំនឿ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ឪពុក​ម្តាយ​ខ្ញុំ បាន​បន្ត​ផ្ទេរ​ទៅ​ឲ្យ​កូនៗ​របស់​ខ្ញុំ ហើយ​នឹង​បាន​ជួយ​ចៅ​ៗ​ខ្ញុំ ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​សេចក្តី​ជំនឿ​។ លោក​ធីម៉ូថេ​បាន​ទទួល​កេរ​ដំណែល​ពី​ម្តាយ និង​ជី​ដូន​​ដែល​កោត​ខ្លាច​ព្រះ និង​គ្រូ​ឱវាទ​ខាង​វិញ្ញាណ គឺ​សាវ័ក​ប៉ុល​។ សាវ័ក​ប៉ុល​បាន​រៀប​រាប់​ថា “ដ្បិត​ខ្ញុំ​នឹង​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះ​ត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយ​ឡូ​អ៊ីស ជា​ជីដូន​របស់​អ្នក​ជាមុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្តាយ​អ្នក​ដែរ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ក៏​នៅ​ក្នុង​អ្នកផង”(២ធីម៉ូថេ ១:៥)។ ពេល​ខ្លះ យើង​ប្រហែល​ជា​គិតថា ជីវិត​យើង​មិន​មាន​ភាព​វិជ្ជមាន​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​អ្នក​ដទៃ​ទេ​។ កេរ​ដំណែល​ដែល​យើង​បាន​ទទួល​ប្រហែល​មិនមែន​ជា​កេរ​ដំណែល​ល្អ​ទេ​។…

Read article