ការលើកទឹកចិត្តក្នុងព្រះគ្រីស្ទ
១ថែស្សាឡូនិច ៥:៤-១១ ចូរកំសាន្ត ហើយស្អាងចិត្តគ្នា ទៅវិញទៅមក ដូចជាអ្នករាល់គ្នាកំពុងតែធ្វើហើយនោះដែរ។ ១ថែស្សាឡូនិច ៥:១១ គ្រូបង្រៀនម្នាក់នៅរដ្ឋអ៊ីនឌីអាណា បានស្នើឲ្យសិស្សរបស់គាត់សរសេរពាក្យលើកទឹកចិត្ត និងបណ្តាលចិត្ត នៅលើក្រដាស សម្រាប់មិត្តភក្តិរបស់ខ្លួន។ ប៉ុន្មានថ្ងៃក្រោយមក នៅពេលដែលសោកនាដកម្មមួយបានកើតឡើង នៅសាលារៀនមួយ នៅក្នុងតំបន់ផ្សេងទៀតនៃសហរដ្ឋអាមេរិក ពួកគេក៏បានផ្ញើពាក្យលើកទឹកចិត្តទៅកាន់សិស្សនៅសាលានោះ ខណៈពេលដែលពួកគេកំពុងប្រឈមមុខដាក់ការឈឺចាប់ និងការភ័យខ្លាចចំពោះការអ្វី ដែលអាចកើតឡើងចំពោះពួកគេ។ សាវ័កប៉ុលក៏បាននឹកចាំអំពីការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកផងដែរ នៅពេលដែលគាត់សរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងថែស្សាឡូនីច។ ពួកគេបានបាត់បង់មិត្តភក្តិ បានជាសាវ័កប៉ុលបានលើកទឹកចិត្តពួកគេ ឲ្យមានសង្ឃឹមចំពោះព្រះបន្ទូលសន្យារបស់ព្រះយេស៊ូវ ដែលនឹងប្រោសមនុស្សជាទីស្រឡាញ់របស់ពួកគេឲ្យរស់ឡើងវិញ(១ថែស្សាឡូនិច ៤:១៤)។ ពួកគេមិនដឹងថា ព្រះអង្គនឹងយាងមកវិញ ហើយប្រទានការរស់ឡើងវិញនៅពេលណាទេ តែគាត់បានរំឭកពួកគេថា ក្នុងនាមពួកគេជាអ្នកជឿព្រះអង្គ ពួកគេមិនចាំបាច់ត្រូវរង់ចាំ ដោយការភ័យខ្លាច ចំពោះការជំនឿជម្រះ នៅពេលព្រះអង្គយាងមកវិញនោះឡើយ(៥:៩)។ ផ្ទុយទៅវិញ ពួកគេអាចរង់ចាំ ដោយទុកចិត្តថា ពួកគេនឹងបានទៅរស់នៅជាមួយព្រះអង្គ ហើយទន្ទឹមនឹងនោះ ពួកគេត្រូវ “កម្សាន្តចិត្ត និងស្អាងចិត្តគ្នាឡើង”(ខ.១១)។ ពេលណាយើងជួបការបាត់បង់ដ៏ឈឺចាប់ ឬសោកនាដកម្មដែលយើងមិនអាចយល់បាន យើងងាយនឹងមានការភ័យខ្លាច និងទុក្ខសោកដ៏លើសលប់។ ប៉ុន្តែ ការបង្រៀនរបស់សាវ័កប៉ុលក៏មានប្រយោជន៍ចំពោះយើង ក្នុងពេលបច្ចុប្បន្ន ដូចកាលគាត់សរសេរសំបុត្រផ្ញើទៅពួកជំនុំផងដែរ។ ចូរយើងសង្ឃឹមឡើង…
Read article