ព្រះយេស៊ូវជាអ្នកជួយសង្គ្រោះយើង
ម៉ាថាយ ១:១៨-២៥ នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប។ ម៉ាថាយ ១:២១ ការធ្វើដំណើរកម្សាន្តតាមកន្រ្តកខ្សែកាប(cable car) ជាធម្មតា កាត់តាមជ្រលងភ្នំមួយ នៅប្រទេសប៉ាគីស្ថាន បានប្រែក្លាយជាទុក្ខវេទនាដ៏គួរឲ្យរន្ធត់។ បន្ទាប់ពីកន្រ្តកខ្សែកាបដឹកភ្ញៀវទេសចរណ៍នោះ បានចេញដំណើរបានតែបន្តិច ខ្សែកាបពីរខ្សែបានដាច់ បណ្តាលឲ្យអ្នកដំណើរ៨នាក់ ដែលរួមមានសិស្សសាលាផងដែរ ក៏បានជាប់នៅក្នុងកន្រ្តកដែលបានព្យួរនឹងខ្សែកាបដែលមិនទាន់ដាច់ ស្ថិតនៅកម្ពស់រាប់រយម៉ែត្រ ដោយមិនអាចទៅណារួច។ ហេតុការណ៍នេះបាននាំឲ្យមានប្រតិបត្តិការណ៍ជួយសង្រ្គោះដ៏ពិបាក ដែលបានអូសបន្លាយពេលរហូតដល់១២ម៉ោង ដោយកងទ័ពប្រទេសប៉ាគីស្ថាន ដែលបានប្រើខ្សែពួរ ឧទ្ធម្ភាគចក្រ និងមធ្យោបាយផ្សេងៗទៀត ដើម្បីជួយសង្គ្រោះអ្នកដំណើរទាំងនោះ។ អ្នកជួយសង្គ្រោះទាំងនោះ ដែលបានទទួលការបណ្តុះបណ្តាលបានល្អ ពិតជាមានសមត្ថភាពគួរឲ្យសរសើរ ប៉ុន្តែ រឿងនេះក៏បានធ្វើឲ្យខ្ញុំនឹកចាំអំពីការជួយសង្គ្រោះធំបំផុតក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដែលព្រះយេស៊ូវបានធ្វើ ដោយបេសកកម្មជួយសង្គ្រោះយើងឲ្យរួចពីបាប និងសេចក្តីស្លាប់អស់កល្បជានិច្ច។ មុនពេលព្រះគ្រីស្ទប្រសូត មានទេវតាមួយអង្គបានបង្គាប់លោកយ៉ូសែប ឲ្យទទួលយកនាងម៉ារាជាភរិយា ព្រោះនាងមានគភ៌ដោយ “ព្រះវិញ្ញាណបរិសុទ្ធ” ទេ(ម៉ាថាយ ១:១៨,២០)។ ទេវតាក៏បានប្រាប់លោកយ៉ូសែបឲ្យដាក់ឈ្មោះឲ្យបុត្រនោះថា យេស៊ូវ ព្រោះអង្គនឹង “សង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប”(ខ.២១)។ នៅសតវត្សរ៍ទី១ ឈ្មោះនេះជាឈ្មោះដែលគេបានដាក់ឲ្យក្មេងជាធម្មតា ប៉ុន្តែ មានតែបុត្រនេះទេ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់…
Read article