តើយើងកំពុងស្តាប់តាមនរណា?
ចោទិយកថា ១៨:១៥-១៨ ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងបណ្តាលឲ្យមានហោរា១កើតឡើង ពីពួកបងប្អូនឯង ឲ្យដូចជាអញត្រូវឲ្យឯងរាល់គ្នាស្តាប់តាមអ្នកនោះចុះ។ ចោទិយកថា ១៨:១៥ មានពេលមួយលោកដាក វ៉ាយ(Doug White) បានទាក់ទងទៅប៉មបញ្ជាការហោះហើររបស់យន្តហោះ នៅអាកាសយានដ្ឋាន តាមវិទ្យុទាក់ទង ហើយក៏បានប្រាប់ពួកគេថា “ខ្ញុំមានរឿងបន្ទាន់។ អ្នកបើកបរយន្តហោះរបស់ខ្ញុំបានស្លាប់ហើយ”។ បន្ទាប់ពីយន្តហោះបានចាកចេញបានតែប៉ុន្មាននាទី អ្នកបើកបរយន្តហោះឯកជនដែលក្រុមគ្រួសាររបស់លោកដាកបានជិះនោះ ស្រាប់តែបានបាត់បង់ជីវិតភ្លាមៗ។ លោកដាក ក៏បានបោះជំហានចូលទៅក្នុងកាប៊ីនបើកបរយន្តហោះ ដោយជំនាញដែលបានទទួលការបណ្ដុះបណ្តាលទើបតែបាន៣ខែប៉ុណ្ណោះ ដោយប្រើយន្តហោះ ដែលមិនទំនើបដូចនេះទេ។ បន្ទាប់មក គាត់ក៏បានស្តាប់អ្នកគ្រប់គ្រងការហោះហើរ នៅអាកាសយានដ្ឋាន ដែលបានជួយប្រាប់គាត់ អំពីរបៀបចុះចតយន្តហោះ ដោយសុវត្ថិភាព។ ក្រោយមក លោកដាក ក៏បាននិយាយថា “ពួកគេបានសង្គ្រោះជីវិតក្រុមគ្រួសារខ្ញុំ ឲ្យរួចផុតពីសេចក្តីស្លាប់ ដែលអាចកើតឡើងភ្លាមៗ បើសិនជាយន្តហោះនោះធ្លាក់ ហើយត្រូវភ្លើងឆាបឆេះ”។ យើងមានព្រះមួយអង្គ ដែលមានតែទ្រង់ទេ ដែលអាចជួយនាំផ្លូវយើងឆ្លងកាត់បញ្ហាប្រឈមក្នុងជីវិត។ កាលលោកម៉ូសេថ្លែងទៅកាន់ប្រជាជនអ៊ីស្រាអែល គាត់មានប្រសាសន៍ថា “ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងបណ្តាលឲ្យមានហោរា១កើតឡើង ពីពួកបងប្អូនឯង ឲ្យដូចជាអញត្រូវឲ្យឯងរាល់គ្នាស្តាប់តាមអ្នកនោះចុះ”(ចោទិយកថា ១៨:១៥)។ ព្រះបន្ទូលសន្យានេះ គឺបានចង្អុលបង្ហាញ អំពីការបន្តវេនរបស់ហោរា ដែលព្រះប្រទានរាស្រ្តព្រះអង្គ…
Read article