December 19, 2024

You are here:
តាម​ការ​ទត​ឃើញ​របស់​ព្រះអង្គ

លោកុប្បត្តិ ១:១-១០ នោះ​ទ្រង់​ក៏​ឃើញថា​ល្អ​។ លោកុប្បត្តិ ១:១០ កាលពី​ឆ្នាំ១៩៦៨ អាមេរិក​មាន​ការ​ប្រ​លោក​ប្រឡាក់ ក្នុង​សង្គ្រាម​ជាមួយ​ប្រទេស​វៀតណាម អំពើ​ហិង្សា​ដោយសារ​ការ​ប្រកាន់​ពូជ​សាសន៍​បាន​ផ្ទុះ​ឡើង​នៅ​តាម​បណ្តា​ទីក្រុង​ទាំងឡាយ ហើយ​មាន​បុគ្គល​សាធារណៈ​ដ៏​សំខាន់​ពីរ​រូប​ត្រូវ​គេ​ធ្វើឃាត​។ កាល​មួយ​ឆ្នាំ​មុន អគ្គីភ័យ​បាន​ឆក់​យក​ជីវិត​អវកាស​យានិក​បី​នាក់ នៅ​កន្លែង​បាញ់​បង្ហោះ​យានអវកាស ហើយ​ការ​មាន​គំនិត​ចង់​បញ្ជូន​មនុស្ស​ទៅ​ស្ថាន​ព្រះ​ច័ន្ទ​ហាក់​ដូច​ជា​ក្តី​សង្ឃឹម​ដែល​មិន​អាច​ក្លាយ​ជា​ការ​ពិត​។ ទោះជា​យ៉ាងណា​ក៏​ដោយ​ យាន​អវកាស​អាប៉ូឡូទី៨ បាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ ក្នុង​ពេល​ពីរបី​ថ្ងៃ​បន្ទាប់ មុន​ថ្ងៃ​ណូអែល​ចូល​មកដល់​។ អាប៉ូឡូទី៨ បាន​សម្រេច​បេសកកម្ម​ដែល​មាន​មនុស្ស​បើកបរ​ដោយ​ផ្ទាល់ ក្រឡឹង​ជុំ​វិញ​ស្ថាន​ព្រះ​ច័ន្ទ​។ អវកាស​យានិក ដែល​មាន​ដូច​ជា​លោក​បូរមិន(Borman) លោក​អ៊ែនឌ័រ(Anders) និង​លោក​ឡូវែល(Lovell) ដែល​សុទ្ធតែ​ជា​អ្នកជឿ​ព្រះ បាន​បង្ហោះ​សារ​តាម​រលក​ធាតុ​អាកាស នៅ​ថ្ងៃ​ណូអែល​ថា “កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី”(លោកុប្បត្តិ ១:‌១)។ នៅពេល​នោះ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គេ​ចាក់​ផ្សាយ នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហើយ​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​ដែល​មាន​គេ​ទស្សនា​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដោយ​ពេល​នោះ មនុស្ស​រាប់​លាន​នាក់​បាន​មើល​រូបថត​ផែនដី ដែល​គេ​ថត​បាន ក្នុង​ទី​អវកាស​នៅ​ក្រៅ​ផែនដី​។ លោក​ហ្វ្រែង បូរ​មិន(Frank Borman) ក៏បាន​បញ្ចប់​ការ​អាន​ខ​គម្ពីរ​ដោយ​ពាក្យ​ថា “នោះ​ទ្រង់​ក៏​ឃើញថា​ល្អ”(ខ.១០)។ ពេល​ខ្លះ​យើង​មើល​ខ្លួន​យើង ដែល​ប្រឡាក់​ទៅ​ដោយ​ការ​លំបាក​ទាំង​អស់​ដែល​យើង​បាន​ជួប ហើយ​មើល​មិន​ឃើញ​អ្វី​ដែល​ល្អ​។ ប៉ុន្តែ យើង​អាច​វិល​ត្រឡប់​មក​ជញ្ជឹង​គិត អំពី​រឿង​នៃ​ការ​បង្កើត​របស់​សព្វ​សារពើ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរប៊ីប និង​មើល​ឃើញ​ខ្លួនឯង តាម​ការ​ទត​ឃើញ​របស់​ព្រះ…

Read article