December 21, 2024

You are here:
បើក​បង្អួច​ទទួលយក​ភាព​អស្ចារ្យ

វិវរណៈ ២១:២៣-២២:៥ គេ​មិន​ត្រូវ​ការ​នឹង​ចង្កៀង​ណា ឬ​ពន្លឺ​ព្រះ​អា​ទិត្យ​ទេ ពីព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​នឹង​បំភ្លឺ​គេ​។ វិវរណៈ ២២:៥ លោករ៉ុន មួររេយ(Ronn Murray) គឺជា​ជាង​ថតរូប ដែល​ចូល​ចិត្ត​រដូវរងា​។ គាត់​បាន​ពន្យល់​ថា “នៅ​រដូវរងា ផ្ទៃ​មេឃ​ស្រឡះ​ល្អ ធ្វើ​ឲ្យ​យើង​ចិត្ត​ស្រស់ស្រាយ ហើយ​បើក​ចិត្ត​ទទួលយក​អ្វីៗ​ដែល​ស្រស់​ស្អាត​អស្ចារ្យ!” លោក​រ៉ុន​បាន​ផ្តល់​សេវាកម្ម​នាំ​ផ្លូវ​ភ្ញៀវ​ទេសចរណ៍ ដែល​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​រដ្ឋ​អាឡាស្កា ដើម្បី​តាម​ថតរូប​ទេសភាព​ពន្លឺ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នៅ​លើ​ផែនដី គឺជា​ពន្លឺ​រេរាំ​តំបន់​ខាង​ជើង​នៃ​ផែនដី​។ លោក​រ៉ុន​បាន​បក​ស្រាយ​ថា ការ​ដក​ពិសោធន៍​ជាមួយ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ មាន​លក្ខណ​ខាង​វិញ្ញាណ​យ៉ាង​ខ្លាំង​។ គាត់​ថា បើ​អ្នក​បាន​ឃើញ​ពន្លឺ​រេរាំ​នៅ​លើមេឃ ដែល​ស្រស់​ស្អាត​យ៉ាង​នេះ អ្នក​នឹង​យល់​អ្វី​ដែល​គាត់​និយាយ​។ ប៉ុន្តែ ពន្លឺ​រេរាំ​នៅ​ពេលយប់​ដូច​នេះ មិនមែន​កើត​មានតែ​តំបន់​ខាង​ជើង​នៃ​ផែនដី​ប៉ុណ្ណោះ​ទេ​។ ពន្លឺ​រេរាំ​នៅ​ប្រទេស​អូស្រ្តាលី ក៏​មាន​លក្ខណៈ​ដូច​ពន្លឺ​រេរាំ​នៅ​តំបន់​ខាង​ជើង​ស្ទើរ​ទាំងស្រុង គ្រាន់តែ​ខុស​គ្នា​ត្រង់ថា វា​កើត​មាននៅ​តំបន់​ខាង​ត្បូង តែ​ជា​ប្រភេទ​ពន្លឺ​តែមួយ​ទេ​។ ក្នុង​ការ​ចែក​ចាយ​របស់​សាវ័ក​យ៉ូហាន​អំពី​រឿង​ថ្ងៃ​ណូអែល គាត់​មិន​បាន​និយាយ​អំពី​ក្រោល​សត្វ និង​ពួក​អ្នក​គង្វាល​ទេ តែ​គាត់​បាន​និយាយ​អំពី​ព្រះ​យេស៊ូវ​តែ​ម្តង។ គឺ​ដូច​ដែល​គាត់​បាន​ពិពណ៌នា​ថា ព្រះអង្គ​បានជា​ពន្លឺ​នៃ​មនុស្ស​លោក(យ៉ូហាន ១:៤)។ ក្រោយមក​ទៀត នៅពេល​ដែល​សាវ័ក​យ៉ូហាន​បាន​សរសេរ​អំពី​ទីក្រុង​នៅ​ស្ថាន​សួគ៌ គាត់​ក៏បាន​ពិពណ៌នា អំពី​ប្រភព​នៃ​ពន្លឺ​របស់​ទីក្រុង​នោះ​។ គាត់​ថា “ក្រុង​នោះ​មិន​ត្រូវ​ការ​នឹង​ព្រះ​អា​ទិត្យ ឬ​ព្រះ​ចន្ទ សំរាប់​នឹង​បំភ្លឺ​ទេ ដ្បិត​សិរី​ល្អ​នៃ​ព្រះ​បាន​បំភ្លឺ​ហើយ ឯ​កូនចៀម​ក៏​ជា​ចង្កៀង​នៃ​ក្រុង​នោះ​ដែរ”(វិវរណៈ ២១:២៣)។ ព្រះយេស៊ូវ​គឺជា​ប្រភព​នៃ​ពន្លឺ​នោះ…

Read article