សេចក្តីស្រឡាញ់ក្នុងការប្រព្រឹត្ត
១យ៉ូហាន ៤:១៣-២១ ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។ ១យ៉ូហាន ៤:១៩ កាលខ្ញុំអង្គុយក្បែរមិត្តភក្តិខ្ញុំម្នាក់ឈ្មោះ ម៉ាហ្ការែត(Margaret) ដែលកំពុងសម្រាកព្យាបាលនៅលើគ្រែ ក្នុងមន្ទីរពេទ្យ ខ្ញុំក៏បានសង្កេតឃើញសកម្មភាពដ៏មមាញឹករបស់អ្នកជំងឺ គ្រូពេទ្យ និងអ្នកមកសួរសុខទុក្ខអ្នកជំងឺផ្សេងទៀត។ ស្រ្តីវ័យក្មេងម្នាក់កំពុងអង្គុយនៅក្បែរម្តាយរបស់គាត់ដែលកំពុងមានជំងឺ បានសួរអ្នកស្រីម៉ាហ្ការែតថា “តើមនុស្សដែលមកសួរសុខទុក្ខអ្នក គឺជានរណា?” អ្នកស្រីម៉ាហ្ការែតក៏បានឆ្លើយថា “ពួកគេគឺជាសមាជិកនៃគ្រួសារពួកជំនុំរបស់ខ្ញុំ!” ស្រ្តីវ័យក្មេងរូបនោះក៏បានកត់សំគាល់ថា គាត់មិនដែលបានឃើញទិដ្ឋភាពបែបនេះពីមុនមកទេ។ គាត់មានអារម្មណ៍ថា ការមកសុខទុក្ខដោយមានគ្នាច្រើនដូចនេះ ហាក់ដូចជា “ក្តីស្រឡាញ់ដ៏ហូរហៀរ”។ អ្នកស្រីម៉ាហ្ការែតក៏បានឆ្លើយតប ដោយទឹកមុខញញឹមថា “សេចក្តីស្រឡាញ់នេះបានកើតចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលបានបង្ហាញចេញមក តាមរយៈព្រះយេស៊ូវគ្រីស្ទ ជារាជបុត្រានៃព្រះ”។ ការឆ្លើយតបនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសាវ័កយ៉ូហាន ដែលបានសរសេរសំបុត្របីច្បាប់សុទ្ធតែនិយាយអំពីសេចក្តីស្រឡាញ់ កាលគាត់មានវ័យចាស់ហើយ។ ក្នុងសំបុត្រទីមួយ គាត់មានប្រសាសន៍ថា “ព្រះទ្រង់ជាតួសេចក្តីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្តីស្រឡាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ”(១យ៉ូហាន ៤:១៦)។ ហេតុនេះហើយ អ្នកដែលទទួលស្គាល់ថា “ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ”(ខ.១៥) នោះព្រះក៏គង់នៅក្នុងពួកគេតាមរយៈ “ព្រះវិញ្ញាណព្រះអង្គ”ផងដែរ(ខ.១៣)។ តើយើងអាចយកចិត្តទុកដាក់ចំពោះអ្នកដទៃ ដោយសេចក្តីស្រឡាញ់យ៉ាងដូចម្តេចខ្លះ? “យើងស្រឡាញ់គេបាន ដោយសារព្រះអង្គស្រឡាញ់យើងជាមុន”(ខ.១៩)។ ដោយសារអំណោយនៃសេចក្តីស្រឡាញ់របស់ព្រះ ការទៅសួរសុខទុក្ខអ្នកស្រីម៉ាហ្ការែត មិនបានធ្វើឲ្យខ្ញុំ…
Read article