ក្តីប្រាថ្នាធំសម្រាប់មិត្តភក្តិ
ហេព្រើរ ១០:១៩-២៥ ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង។ ហេព្រើរ ១០:២៤ លោកគ្រូក្រេកូរី(Gregory) មកពីទីក្រុងណាហ្សៀនហ្ស៊ូស និងលោកគ្រូបាសហ្ស៊ីល(Basil) មកពីក្រុងស៊ីសារា គឺជាអ្នកដឹកនាំដែលមានកេរ្តិ៍ឈ្មោះល្អ ក្នុងពួកជំនុំនៅសតវត្សរ៍ទី៤ និងជាមិត្តជិតស្និទ្ធផងដែរ។ អ្នកទាំងពីរបានជួបគ្នា កាលពួកគេកំពុងរៀនមុខវិជ្ជាទស្សនវិជ្ជា ហើយក្រោយមក លោកគ្រូក្រេកូរីក៏បានមានប្រសាសន៍ថា គាត់និងលោកបាហ្ស៊ីល បានប្រែក្លាយជា “រូបកាយពីរ ដែលមានវិញ្ញាណតែមួយ”។ ផ្លូវនៃអាជីពរបស់ពួកគេ មានភាពស្រដៀងគ្នាយ៉ាងខ្លាំង បានជាការប្រជែងគ្នាមិនអាចកើតមាន រវាងអ្នកទាំងពីរបានទេ។ លោកគ្រូក្រេកូរីក៏បានពន្យល់ថា ពួកគាត់បានជៀសវាងការល្បួងដែលនាំឲ្យប្រជែងគ្នា ដោយមាន “ក្តីប្រាថ្នាធំតែមួយ” ដែលចង់បានជីវិតដែលមានជំនឿ ក្តីសង្ឃឹម និងការប្រព្រឹត្តល្អ បន្ទាប់មក “លើកទឹកចិត្តគ្នាទៅវិញទៅមក” ឲ្យកាន់តែមានជោគជ័យ ក្នុងគោលដៅនេះ ជាជាងជោគជ័យតែម្នាក់ឯង។ ជាលទ្ធផល អ្នកទាំងពីរបានចម្រើនឡើងក្នុងជំនឿ ហើយក៏បានក្លាយជាអ្នកដឹកនាំកំរិតខ្ពស់ ដោយគ្មានការប្រជែងគ្នាឡើយ។ កណ្ឌគម្ពីរហេព្រើរ ត្រូវបាននិពន្ធឡើង ដើម្បីជួយយើង ឲ្យរឹងមាំក្នុងជំនឿ(ហេព្រើរ ២:១) ដោយលើកទឹកចិត្តយើងឲ្យផ្តោតចិត្តទៅលើ “ក្តីសង្ឃឹម ដែលយើងបានចែកចាយ” ហើយ “លើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យមានសេចក្តីស្រឡាញ់ និងការប្រព្រឹត្តល្អ”(១០:២៣-២៤)។ កណ្ឌគម្ពីរហេព្រើរបានបង្គាប់យើងឲ្យអនុវត្តន៍ដូចនេះ…
Read article