ពន្លឺដែលព្រះគ្រីស្ទបានប្រទាន
ម៉ាថាយ ២:១-២,៩-១២ គេមានសេចក្តីអំណរជាខ្លាំងក្រៃ ដោយឃើញផ្កាយនោះ។ ម៉ាថាយ ២:១០ ជានិច្ចជាកាល ខ្ញុំនិងស្វាមីរបស់ខ្ញុំតែងតែមានចិត្តរីករាយ នៅក្នុងការចូលរួមកម្មវិធីណូអែល នៅព្រះវិហាររបស់យើង ជារៀងរាល់ឆ្នាំ។ កាលយើងទើបតែបានរៀបការបានប៉ុន្មានឆ្នាំ យើងបានបង្កើតប្រពៃណីពិសេសមួយប្រចាំគ្រួសារ ដោយស្លៀកពាក់ខោអាវរងា បន្ទាប់ពីកម្មវិធីណូអែលចប់ ហើយក៏បានឡើងភ្នំតូចមួយនៅក្បែរផ្ទះយើង ដែលនៅលើនោះ មានអំពូលភ្លើង៣៥០គ្រាប់ ដែលគេបានចងព្យួរនៅលើបង្គោលខ្ពស់ៗ បង្កើតបានរូបរាង្គដូចផ្កាយ។ ជាញឹកញាប់ យើងឈរនៅលើព្រឹលនៅទីនោះ មើលទៅទីក្រុងពីចម្ងាយ ដោយជញ្ជឹងគិត អំពីការប្រសូតដ៏អស្ចារ្យរបស់ព្រះយេស៊ូវ។ នៅពេលនោះ មនុស្សជាច្រើននៅទីក្រុងស្ថិតនៅក្នុងជ្រលងភ្នំ ក៏បានមើលមកអំពូលភ្លើងដែលមានរាងដូចផ្កាយនោះផងដែរ។ ផ្កាយនោះបានធ្វើឲ្យយើងនឹកចាំ អំពីការប្រសូតរបស់ព្រះអង្គសង្រ្គោះរបស់យើង។ ព្រះគម្ពីរប៊ីបបានចែងថា ពួកហោរ “មកពីទិសខាងកើត” បានមកដល់ទីក្រុងយេរូសាឡិម ដោយស្វែងរក “ព្រះអង្គដែលប្រសូតមក ធ្វើជាស្តេចសាសន៍យូដា”(ម៉ាថាយ ២:១-២)។ ពួកគេបានមើលឃើញផ្កាយនោះ ដែលបានរះឡើងនៅលើមេឃ(ខ.២)។ ការធ្វើដំណើររបស់ពួកគេបានបន្តពីទីក្រុងយេរូសាឡិម ទៅភូមិបេថ្លេហិម ដោយផ្កាយនោះបាន “នាំមុខគេ ដរាបដល់ចំពីលើកន្លែងដែលបុត្រតូចនៅ ទើបឈប់”(ខ.៩)។ នៅទីនោះ ពួកគេក៏បាន “ក្រាបថ្វាយបង្គំ” ព្រះអង្គ(ខ.១១)។ ព្រះគ្រីស្ទគឺជាប្រភពនៃពន្លឺ ក្នុងជីវិតយើង ទាំងក្នុងន័យធៀប(ធ្វើជាអ្នកនាំផ្លូវយើង) ក៏ដូចជាក្នុងន័យត្រង់ ដោយព្រះអង្គជាអ្នកបង្កើតព្រះអាទិត្យ…
Read article