ការជួបជាមួយព្រះ
ទំនុកដំកើង ២៧:៧-១៤ ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំបានទូលតបថា ទូលបង្គំនឹងស្វែងរកព្រះភក្ត្រទ្រង់ពិត។ ទំនុកដំកើង ២៧:៨ ឆ្នាំ២០២២ ជាឆ្នាំដែលពិសេសណាស់ សម្រាប់ខ្ញុំ និងភរិយាខ្ញុំ។ នៅឆ្នាំនោះ ចៅស្រីរបស់យើង ឈ្មោះ សូហ្វៀ អាស្សលី(Sophia Ashley) បានចាប់កំណើត ជាចៅស្រីតែមួយ ក្នុងចំណោមចៅទាំង៨នាក់របស់យើង។ តាយាយរបស់សូហ្វៀ បានញញឹមបិតមាត់មិនជិត ពេលបានទទួលដំណឹងដ៏ល្អនេះ។ នៅពេលដែលកូនប្រុសរបស់យើងបានទូរស័ព្ទមកយើង ដោយបើកវីដេអូមើលមុខគ្នាឃើញ យើងមានចិត្តរំភើបរីករាយកាន់តែខ្លាំង។ ខ្ញុំមិនបាននៅក្នុងបន្ទប់ជាមួយភរិយារបស់ខ្ញុំទេ តែសម្លេងស្រែកហោរដោយអំណរ បានបង្ហាញថា គាត់កំពុងតែបានឃើញមុខចៅស្រីគាត់ជាលើកដំបូងនៅក្នុងទូរស័ព្ទ។ សព្វថ្ងៃនេះ យើងអាចមើលឃើញមនុស្សដែលយើងស្រឡាញ់ពីចម្ងាយ ដោយគ្រាន់តែចុចទូរស័ព្ទតេទៅពួកគេប៉ុណ្ណោះ។ ការមើលឃើញមុខមនុស្ស ដែលយើងកំពុងជជែកជាមួយតាមទូរស័ព្ទ គឺជាលទ្ធភាពដែលមនុស្សទើបតែអាចធ្វើបាន ក្នុងសម័យទំនើប ប៉ុន្តែ ការសន្ទនាជាមួយព្រះក្នុងការអធិស្ឋាន ដោយដឹងថា ខ្លួនកំពុងស្ថិតក្នុងព្រះវត្តមានព្រះអង្គ មិនមែនជាអ្វីដែលមនុស្សទើបតែអាចធ្វើបាននោះឡើយ។ ការអធិស្ឋានរបស់ស្តេចដាវីឌ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក២៧ បានធ្វើឡើង ក្នុងពេលដែលមានការទាស់ប្រឆាំង បានជាទ្រង់ត្រូវការជំនួយ លើសពីលទ្ធភាពដែលមិត្តសំឡាញ់ជាមនុស្សអាចផ្តល់ឲ្យបាន(ខ.១០-១២)។ គឺដូចដែលទ្រង់មានបន្ទូលថា “កាលទ្រង់បានមានព្រះបន្ទូលថា ចូរស្វែងរកមុខអញនោះ ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំបានទូលតបថា ទូលបង្គំនឹងស្វែងរកព្រះភក្ត្រទ្រង់ពិត”(ខ.៨)។…
Read article