បោះជំហានទៅមុខដោយជំនឿ
និក្ខមនំ ២:១-១០ ដោយសារសេចក្តីជំនឿ កាលម៉ូសេបានកើតមក នោះឪពុកម្តាយបានលាក់លោកទុក៣ខែ ឥតមាននឹកខ្លាចដល់បញ្ញត្តរបស់ស្តេចឡើយ។ ហេព្រើរ ១១:២៣ លោកចន(John) មានការបាក់ទឹកចិត្តយ៉ាងខ្លាំង នៅពេលដែលគាត់បាត់បង់ការងារ។ គាត់កំពុងធ្វើដំណើរឆ្ពោះទៅរក ចុងបញ្ចប់នៃអាជីពរបស់គាត់ ហើយគាត់ដឹងថា គាត់នឹងមានការពិបាក ក្នុងការចាប់ផ្តើមការងារថ្មី។ គាត់ក៏បានចាប់ផ្តើមអធិស្ឋានសូមឲ្យគាត់មានការងារល្អ។ បន្ទាប់មក លោកចនក៏បានធ្វើប្រវត្តិរូបសារជាថ្មី និងអានអត្ថបទណែនាំអំពីគន្លឹះក្នុងការសម្ភាស និងបានទូរស័ព្ទទៅកាន់ក្រុមហ៊ុនជាច្រើន។ បន្ទាប់ពីគាត់បានដាក់ពាក្យធ្វើការបានប៉ុន្មានសប្តាហ៍ គាត់ក៏បានទទួលយកមុខនាទីថ្មីមួយ ដែលមានកាលវិភាគល្អយ៉ាងខ្លាំង និងមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅធ្វើការ។ ការស្តាប់បង្គាប់ដ៏ស្មោះត្រង់របស់គាត់ និងការផ្គត់ផ្គង់របស់ព្រះបានដើរទន្ទឹមគ្នាយ៉ាងល្អឥតខ្ចោះ។ មានរឿងដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀត បានកើតឡើងចំពោះអ្នកស្រីយ៉ុកិបិត(និក្ខមនំ ៦:២០) និងក្រុមគ្រួសារគាត់ ក្នុងអំឡុងពេលប្រជាជនអ៊ីស្រាអែលកំពុងរស់ជានៅជាទាសករ ក្នុងទឹកដីអេស៊ីព្ទ។ នៅពេលដែលស្តេចផារ៉ោនបានចេញច្បាប់ ដែលតម្រូវឲ្យជនជាតិហេព្រើរបោះកូនប្រុសដែលទើបនឹងកើត ចូលទៅក្នុងទឹកទន្លេ(១:២២) អ្នកស្រីយ៉ុកិបិតមុខជាមានការភិតភ័យយ៉ាងខ្លាំង។ គាត់មិនអាចកែប្រែច្បាប់នោះបានទេ តែមានកិច្ចការខ្លះដែលគាត់ត្រូវធ្វើជាជំហានៗ ដើម្បីស្តាប់បង្គាប់តាមព្រះ និងសង្គ្រោះកូនប្រុសគាត់។ ដោយសេចក្តីជំនឿ គាត់ក៏បានលាក់កូនប្រុសគាត់ មិនឲ្យពួកសាសន៍អេស៊ីព្ទដឹង។ គាត់ក៏បានធ្វើកូនទូកពីដើមបបុស ដាក់កូនគាត់ចូលទៅក្នុងកូនទូកនោះ ហើយបណ្តែតវានៅគុម្ពត្រែងនៅមាត់ទន្លេ(២:៣)។ ព្រះអម្ចាស់ក៏បានថែរក្សាជីវិតទារកនោះ ដោយការអស្ចារ្យ(ខ.៥-១០) ហើយក្រោយមក ព្រះអង្គក៏បានប្រើគាត់ ឲ្យរំដោះប្រជាជនអ៊ីស្រាអែលទាំងអស់ឲ្យរួចផុតពីរបបទាសភាព(៣:១០)។ រឿងរបស់លោកចន និងរឿងរបស់អ្នកស្រីយ៉ុកិបិត បាននិយាយអំពីការបោះជំហានទៅមុខ…
Read article