ហេតុអ្វីទូលបង្គំលំបាកយ៉ាងនេះ?
ទំនុកដំកើង ១៣ ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី? ទំនុកដំកើង ១៣:១ លោកជីម(Jim) បានតយុទ្ធនឹងជំងឺខូចកោសិកាប្រសាទបញ្ជា ជាង១ឆ្នាំហើយ។ កោសិកាប្រសាទក្នុងសាច់ដុំរបស់គាត់កំពុងតែខូច ហើយសាច់ដុំរបស់គាត់ក៏បានរួញស្វិត។ គាត់បានបាត់បង់សមត្ថភាពបញ្ជាផ្នែកតូចៗនៃអវយវៈរបស់គាត់ ក៏ដូចជាបាត់សមត្ថភាពគ្រប់គ្រងដៃជើងរបស់គាត់។ គាត់មិនអាចដាក់ឡេវអាវ ឬចងខ្សែស្បែកជើងដោយខ្លួនឯងបានទៀតទេ ហើយក៏មិនអាចប្រើចង្កឹះបរិភោគអាហារបានដែរ។ លោកជីមបានស៊ូទ្រាំនឹងស្ថានភាពដ៏លំបាកនេះ ហើយក៏បានចោទជាសំណួរថា ហេតុអ្វីព្រះអនុញ្ញាតឲ្យរឿងនេះកើតឡើង? ហេតុអ្វីខ្ញុំត្រូវជួបការលំបាកយ៉ាងនេះ? ប៉ុន្តែ មានបងប្អូនរួមជំនឿក្នុងព្រះគ្រីស្ទជាច្រើន បានមកចំណាយពេលជាមួយគាត់ ហើយក៏បានទូលថ្វាយសំណួររបស់ពួកគេដល់ព្រះអង្គផងដែរ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៣ ស្តេចដាវីឌបានបន្លឺសម្លេងថា “ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត? តើដល់អស់កល្បឬអី? តើនឹងលាក់ព្រះភក្ត្រទ្រង់ ចំពោះទូលបង្គំដល់កាលណា? តើត្រូវឲ្យទូលបង្គំពិគ្រោះនៅតែក្នុងខ្លួនដល់កាលណា ដោយមានចិត្តព្រួយវាល់ព្រឹកវាល់ល្ងាចដូច្នេះ?”(ខ.១-២)។ យើងក៏អាចនាំការភាន់ភាំង និងសំណួរយើងថ្វាយដល់ព្រះអង្គផងដែរ។ ព្រះអង្គជ្រាបអំពីចិត្តរបស់យើង ពេលណាយើងស្រែករកព្រះអង្គថា “តើដល់ពេលណា?” ហើយ “ហេតុអ្វី ព្រះអង្គអើយ?” ព្រះអង្គបានប្រទានចម្លើយមានន័យបំផុត ដល់យើង ក្នុងព្រះយេស៊ូវ និងក្នុងជ័យជម្នះដែលព្រះអង្គមាន មកលើបាប និងសេចក្តីស្លាប់។ ពេលណាយើងគិតដល់ឈើឆ្កាង និងផ្នូររបស់ព្រះយេស៊ូវដែលនៅទទេរ យើងអាចរកឃើញទំនុកចិត្ត នៅក្នុង “សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ” របស់ព្រះអម្ចាស់(ខ.៥)…
Read article