ពេលខ្យល់ព្យុះបក់បោកមក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
“នោះកើតមានខ្យល់ព្យុះជាខ្លាំង ហើយរលកបោកចូលក្នុងទូក ដល់ម៉្លេះបានជាទូកពេញហើយ តែទ្រង់ផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សដាស់ទ្រង់ឡើងទូលថា លោកគ្រូអើយ យើងវិនាស ហើយលោកមិនរវល់ទេឬអី កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ”។ ម៉ាកុស ៤:៣៧-៣៩ នរណាក៏ដោយដែលមានបទពិសោធន៍ច្រើនក្នុងជីវិត សុទ្ធតែដឹងថា ខ្យល់ព្យុះនៃជីវិតនឹងមកដល់ពីមួយពេលទៅមួយពេល ពិតប្រាកដមែន។ ជួនកាល យើងស្រាប់តែប្រឈមមុខដាក់ការបាត់បង់ការងារ ដោយមិនបានត្រៀមខ្លួនទុកជាមុន ឬធ្លាក់ខ្លួនឈឺធ្ងន់ ឬក៏មនុស្សជាទីស្រឡាញ់ស្លាប់ចោល ឬមួយមានការបែកគ្នា ដោយសោកសៅជាដើម។ យើងប្រហែលមានអារម្មណ៍ថា ទុក្ខលំបាកទាំងនោះហាក់ដូចជាពិបាកពេកសម្រាប់យើង គឺប្រៀបដូចជាទូកដែលកំពុងតែលិច មិនខុសពីពេលដែលពួកសាវ័កកំពុងជួបខ្យល់ព្យុះ នៅក្នុងសមុទ្រកាលីឡេនោះឡើយ។ ការដើរតាមព្រះយេស៊ូវមិនមានន័យថា ខ្យល់ព្យុះនៃជីវិតមិនអាចកើតមានក្នុងការរស់នៅរបស់យើងនោះទេ ប៉ុន្តែ យើងអាចមានការកម្សាន្តចិត្ត ដោយដឹងថា ព្រះទ្រង់សន្យាថា នឹងឃុំគ្រងយើង នៅក្នុងខ្យល់ព្យុះនោះ។ ព្រះអង្គអាចធ្វើឲ្យចិត្តយើងស្ងប់ ហើយព្រះអង្គថែមទាំងអាចធ្វើឲ្យខ្យល់ព្យុះនីមួយៗស្ងប់ផងដែរ។ ពេលណាខ្យល់ព្យុះមកដល់ យើងច្រើនតែជួបការល្បួងឲ្យមានការសង្ស័យចំពោះព្រះអង្គ។ ពួកសាវ័កនៅតែទូលសួរព្រះយេស៊ូវ ទោះពួកគេបានឃើញព្រះអង្គធ្វើការអស្ចារ្យដោយផ្ទាល់ក៏ដោយ។ ពួកគេបានឃើញព្រះអង្គមុខទល់នឹងមុខ ហើយបានបរិភោគអាហារជាមួយព្រះអង្គរៀងរាល់ថ្ងៃ ប៉ុន្តែ ពេលដែលខ្យល់ព្យុះមកដល់ ពួកគេមានការតក់ស្លុត ដោយខ្វះជំនឿ គឺធ្វើមើលតែពួកគេបានភ្លេចព្រះអង្គជានរណា…
Read article