March 1, 2025

You are here:
ការ​ធានា​សម្រាប់​វិញ្ញាណ​របស់​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ​គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះពរ​ខាង​ព្រលឹង​វិញ្ញាណ​នៅ​ស្ថាន​ដ៏​ខ្ពស់។ តាម​ដែល​ទ្រង់​បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះ​គ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ៍​មក​ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់​ដោយ​សេចក្តី​ស្រឡាញ់។ ពីព្រោះ​ទ្រង់​បាន​តម្រូវ​យើង​រាល់​គ្នា​ទុក​ជា​មុន​សម្រាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់» (អេភេសូរ ១:៣-៥)។ ព្រះ​អម្ចាស់​បាន​ស្រឡាញ់​អ្នក​តាំង​ពី​យូរ​មក​ហើយ។ ការ​សរសើរ​តម្កើង​ព្រះ​ដែល​សាវ័ក ប៉ុល បាន​បន្លឺ​ឡើង​នៅ​ដើម​ដំបូង​នៃ​សំបុត្រ ដែល​គាត់​សរសេរ​ផ្ញើ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ គឺ​ជា​ការ​ប្រកាស​មក​កាន់​យើង​រាល់​គ្នា​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង​ក្នុង​ព្រះ​គ្រីស្ទ។ ការ​សរសើរ​តម្កើង​​នេះ​មាន​លក្ខណៈ​ពិសេស​នៅ​ត្រង់​ចំណុច​ដែល​ថា ការ​សរសើរ​តម្កើង​នេះ​បាន​រម្លឹក​យើង​ថា តាំង​ពី​មុន​ពេល​យើង​ចាប់​កំណើត​ព្រះ​អង្គ​ជា​អ្នក​ផ្ដួច​ផ្ដើម​ឲ្យ​មាន​ការ​ទាញ​នាំ​រាស្ត្រ​ព្រះ​អង្គ​ឲ្យ​ត្រឡប់​មក​ព្រះ​អង្គ​វិញ។ យើង​ប្រហែល​ជា​ចង់​ជឿ​ថា យើង​ចាំ​បាច់​ត្រូវ​ស្វែង​រក​ព្រះ​អង្គ​ដោយ​ពឹង​អាង​កម្លាំង​យើង​ជា​មនុស្ស។ ជា​ការ​ពិត​ណាស់ សាសនា​ជា​ច្រើន​ក្នុង​លោកីយ៍​សុទ្ធ​តែ​បង្រៀន​ឲ្យ​ធ្វើ​ដូច​នេះ​ឯង។ តែ​តាំង​ពី​ដើម​ដំបូង​មក ព្រះ​គម្ពីរ​ប៊ីប​បាន​បង្រៀន​ថា តាម​ពិត​គឺ​ព្រះ​អង្គ​ទេ ដែល​ឈោង​មក​រក​យើង​មុន។ គោល​លទ្ធិ​នៃ​ការ​ជ្រើស​រើស​យើង​ក្នុង​ព្រះ​គ្រីស្ទ មិន​មែន​ជា​រឿង​បន្ទាប់​បន្សំ​ក្នុង​ប្រវត្តិ​សាស្ត្រ​នោះ​ទេ តែ​ជា​រឿង​ដ៏​សំខាន់​ដែល​បាន​ឆ្លុះ​បញ្ចាំង​អំពី​ពេល​អតីត​កាល តាំង​ពី​អស់​កល្ប​ជានិច្ច មុន​ពេល​ព្រះ​អង្គ​បង្កើត​របស់​សព្វ​សារពើ។ ជា​ការ​ពិត​ណាស់ យើង​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​គ្រីស្ទ ប៉ុន្តែ​យើង​ចាំ​បាច់​ត្រូវ​បន្ទាប​ខ្លួន​ទទួល​ស្គាល់​ថា យើង​មិន​អាច​ជ្រើស​រើស​ព្រះ​អង្គ​បាន​ទេ បើ​សិន​ជា​ព្រះ​អង្គ​មិន​បាន​ជ្រើស​រើស​យើង តាំង​ពី​មុន​កំណើត​លោកីយ៍។ អ្នក​មិន​អាច​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​អង្គ​បាន​ទេ បើ​សិន​ជា​ព្រះ​អង្គ​មិន​បាន​សម្រេច​ព្រះ​ទ័យ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​កូន​ព្រះ​អង្គ​ជា​មុន​ទេ​នោះ។ មនុស្ស​ពិត​ជា​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទទួល​យក​ការ​បង្រៀន​​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​មនុស្ស​ផង និង​ការ​បង្រៀន​អំពី​អធិបតេយ្យ​ភាព​របស់​ព្រះ​ផង​ក្នុង​ពេល​តែ​មួយ។ មនុស្ស​ជា​ច្រើន​ជឿ​ថា ពួក​គេ​ត្រូវ​តែ​ជ្រើស​រើស​យក​ការ​បង្រៀន​ណា​មួយ​ក្នុង​ចំណោម​ការ​បង្រៀន​ទាំង​ពីរ​នេះ ប៉ុន្តែ​តាម​ពិត ការ​បង្រៀន​ទាំង​ពីរ​សុទ្ធ​តែ​សម​ស្រប​នឹង​ព្រះ​គម្ពីរ និង​មាន​ការ​ជាប់​ទាក់​ទង​គ្នា។ ការ​បង្រៀន​ទាំង​ពីរ​ជា​សេចក្តី​ពិត​ពីរ ដែល​នៅ​ទន្ទឹម​គ្នា ដែល​ហាក់​ដូច​ជា​មិន​អាច​ដាក់​បញ្ចូល​គ្នា​បាន ក្នុង​គំនិត​មនុស្ស​ដែល​មាន​ដែន​កំណត់ តែ​ការ​បង្រៀន​ទាំង​ពីរ​សុទ្ធ​តែ​ត្រឹម​ត្រូវ។…

Read article
ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ព្រះ​គម្ពីរ​ប៊ីប​អាន (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

២ធីម៉ូថេ ៣:១៤-១៦ ពីព្រោះ ឯ​ព្រះបន្ទូល​នៃ​ព្រះ​រស់នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ២ … ទាំង​ពិចារណា​អស់​ទាំង​គំនិត ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ​។ ហេព្រើរ ៤:១២ តើ​ព្រះ​គម្ពីរប៊ីប​មាន​សារៈ​សំខាន់​ប៉ុណ្ណា ចំពោះ​យើង? ព្រះ​គម្ពីរប៊ីប​ពិតជា​សំខាន់​ណាស់ បានជា​មនុស្ស នៅ​ក្នុង​ប្រទេស​ជា​ច្រើន បាន​ប្រថុយ​ជីវិត ក្នុង​ការ​បក​ប្រែ​ព្រះ​គម្ពីរប៊ីប​ទៅជា​ភាសា​របស់​ពួកគេ​។ ជា​ញឹក​ញាប់ គ្រីស្ទបរិស័ទ​ដ៏​សាមញ្ញ​ទាំង​នោះ​បាន​ប្រឈម​មុខ​ដាក់​ការ​ចាប់​ខ្លួន ដោយសារ​ពួក​គេ​បក​ប្រែ​ព្រះ​គម្ពីរប៊ីប​ទៅជា​ភាសា​ប្រចាំ​តំបន់ ដើម្បី​ឲ្យ​អ្នក​ដទៃ​អាច​អាន​ព្រះ​គម្ពីរប៊ីប​ជា​ភាសា​កំណើត​របស់​ខ្លួន​​។ ស្រ្តី​ជា​អ្នក​បក​ប្រែ​ម្នាក់ នៅ​ប្រទេស​ដែល​ទាស់​ប្រឆាំង​នឹង​អ្នកជឿ​ព្រះយេស៊ូវ បាន​រៀប​រាប់​ថា “ខ្ញុំ​ត្រូវ​បន្ត​ការងារ​បក​ប្រែ​នេះ រហូត​ចប់​សព្វ​គ្រប់​។ ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​បាន​ទទួល​សេចក្តី​សង្គ្រោះ​របស់​ព្រះគ្រីស្ទ”។ ហើយ​បុរស​ម្នាក់​ដែល​បាន​រៀបចំ​ឲ្យ​មាន​ការ​បក​ប្រែ​ព្រះ​គម្ពីរប៊ីប ដោយ​លាក់​កំបាំង​បាន​ពន្យល់​ថា ព្រះ​គម្ពីរប៊ីប​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ចំពោះ​ការ​លូត​លាស់​របស់​គ្រីស្ទបរិស័ទ​ដែល​ពេញវ័យ ក្នុង​ពួក​ជំនុំ​ក្នុង​តំបន់​។ គាត់​ថា “អ្នក​អាច​បង្កើត​ពួក​ជំនុំ​មួយ​កន្លែង ប៉ុន្តែ … បើ​គ្មាន​ព្រះ​គម្ពីរ​ជា​ភាសា​ប្រចាំ​តំបន់​ទេ នោះ​ពួក​ជំនុំ​នោះ​អាច​រស់​រៀន​បានតែ​មួយ​ជំនាន់​ប៉ុណ្ណោះ”។ ហេតុ​អ្វី​ពួកគេ​ធ្វើ​កិច្ចការ​ដ៏​លំបាក​នេះ? ព្រោះ​គ្មាន​សៀវភៅ​អ្វី​ដែល​ល្អ​ដូច​ព្រះ​គម្ពីរប៊ីប​ទេ​។ ព្រះ​គម្ពីរប៊ីប​បាន​ទទួល​ការ​ថែរក្សា​ការពារ​អស់​ជា​ច្រើន​សតវត្សរ៍ មិន​ឲ្យ​បាត់បង់ តាម​របៀប​ដ៏​ពិសេស​។ ព្រះ​គម្ពីរប៊ីប​បាន​លើក​ឡើង​អំពី​សណ្ឋាន​ពិត​នៃ​ចិត្ត​របស់​មនុស្ស យ៉ាង​ត្រឹម​ត្រូវ ដោយ​គ្មាន​ការ​ក្លែង​បន្លំ​។ “ព្រះបន្ទូល​នៃ​ព្រះ​រស់នៅ ហើយ​ពូកែ​ផង …ទាំង​ពិចារណា​អស់​ទាំង​គំនិត ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ”(ហេព្រើរ ៤:១២)។ ហើយ…

Read article