March 14, 2025

You are here:
គំរូ​នៃ​ការ​ប្ដេជ្ញា​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ហើយ យ៉ូស្វេ ជា​កូន​នុន និង​កាលែប ជា​កូន​យេភូនេ…គេ​ក៏​ហែក​សំលៀក​បំពាក់​ខ្លួន​ព្រម​ទាំង​និយាយ​ទៅ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊‌ីស្រាអែល​ទាំង​អស់​ថា ស្រុក​ដែល​យើង​បាន​ដើរ​កាត់​សង្កេត​មើល​នោះ ជា​ស្រុក​ល្អ​ក្រៃ​លែង។ បើ​សិន​ជា​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង​រាល់​គ្នា នោះ​ទ្រង់​នឹង​នាំ​យើង​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ជា​មិន​ខាន ហើយ​នឹង​ប្រទាន​មក​យើង​ផង គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ដ៏​ហូរហៀរ» (ជន​គណនា ១៤:៦-៨)។ នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ១៩៥៣ យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ពី​ប្រទេស​សឹង្ហ​បុរី​ទៅ​ទីក្រុង​ឡុងដ៍​បាន​ធ្លាក់​នៅ​ចម្ងាយ​៣០គីឡូម៉ែត្រ នៅ​ភាគ​ពាយព្យ​នៃ​ទីក្រុង​កុលកាតា​ប្រទេស​ឥណ្ឌា​ដោយ​មិន​មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោក ហ្វ្រេត មីតឈែល (Fred Mitchell) ដែល​បាន​ក្លាយ​ជា​នាយក​នៃ​អង្គការ​បេសកកម្ម​ដំណឹង​ល្អ​ក្នុង​ប្រទេស​ចិន កាល​ពី១០ឆ្នាំ​មុន​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កំពុង​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​នោះ។ ក្នុង​ជីវប្រវត្តិ​របស់​គាត់ គេ​បាន​ពិពណ៌នា​ថា លោក ហ្វ្រេត ជា​បុរស​សាមញ្ញ​ម្នាក់ មក​ពី​ភូមិ​មួយ និង​មាន​ឪពុក​ម្តាយ​ស្ថិត​ក្នុង​វណ្ណៈអធន។ គាត់​បាន​ចំណាយ​ពេល​មួយ​ភាគ​ធំ​នៃ​ជីវិត​គាត់ ក្នុង​ការងារ​ជា​អ្នក​ជំនាញ​ផ្នែក​គីមី​វិទ្យា​នៅ​តាម​បណ្ដា​ខេត្ត ហើយ​គាត់​ក៏​ជា​អ្នក​ដើរ​ជា​មួយ​ព្រះ​អម្ចាស់​ផង​ដែរ1។ មុន​ពេល​លោក កាលែប ជា​កូន​លោក​យេភូនេ​ក្លាយ​ជា​អ្នក​ស៊ើប​ការ ដែល​លោក ម៉ូសេ បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ទឹក​ដី​ដែល​ព្រះ​អម្ចាស់​សន្យា​ប្រទាន​មក​រាស្ត្រ​ព្រះ​អង្គ​មិន​មាន​អ្វី​បង្ហាញ​ថា គាត់​ជា​មនុស្ស​ដែល​ពិសេស​ខុស​គេ​នោះ​ទេ។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​កែ​ប្រែ និង​អភិវឌ្ឍន៍​ចារិក​លក្ខណៈ​របស់​គាត់​ក្នុង​ការ​រស់​នៅ​ដ៏​សាមញ្ញ​របស់​គាត់ ដូច​មាន​ចែង​ក្នុង​បទ​គម្ពីរ​ជន​គណនា​ជំពូក១៤។ រឿង​វិបត្តិ​ច្រើន​តែ​បង្ហាញ​ចារិក​លក្ខណៈ​របស់​មនុស្ស។ កាល​ពួក​ស៊ើប​ការណ៍​របស់​សាសន៍​អ៊‌ីស្រាអែល​បាន​វិល​ត្រឡប់​មក​រាយ​ការណ៍​អំពី​អ្វី​ដែល​ពួក​គេ​បាន​ឃើញ​ក្នុង​ទឹកដី​កាណាន ពួក​គេ​ក៏​បាន​ប្រកាស​ថា ទីក្រុង​របស់​គេ​មាន​កំផែង​ការពារ ហើយ​ថា «យើង​ពុំ​អាច​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ​បាន​ទេ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​យើង​ណាស់…នៅ​ស្រុក​នោះ​យើង​បាន​ឃើញ​ពួក​មនុស្ស​ធំ​សម្បើម គឺ​ជា​កូន​ចៅ…

Read article
កើតមក​ដើម្បី​ធ្វើ​ការ​ល្អ​ថ្វាយ​ព្រះ

អេភេសូរ ២:៦-១០ ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជាមុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​។ អេភេសូរ ២:‌១០ មាន​ពេល​មួយ ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់ និង​កូន​ស្រី​ដែល​ជា​ក្មេង​តូច បាន​ជ្រុះ​កាត​មួយ​សន្លឹក នៅ​លើ​ដី​។ ពួកគេ​បាន​ដើរហួសប្រហែល៦ម៉ែត្រ​ហើយ ខ្ញុំ​ក៏​មិន​ចង់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វា​ដែរ ដោយសារ​ខ្ញុំ​កំពុង​យឺត​ម៉ោង​ធ្វើ​ការ​។ ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា ពួកគេ​មុខជា​ដឹង​ខ្លួន ហើយ​ត្រឡប់​មក​រើស​វា​វិញ​មិនខាន​។ ប៉ុន្តែ ពួកគេ​នៅតែ​បន្ត​ដើរទៅ​មុខ​ទៀត​។ បញ្ញា​ចិត្ត​របស់​ខ្ញុំ​ក៏​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ទៅ​រើស​កាត​នោះ​ឲ្យ​ពួក​គេ។ វា​ជា​កាត​សម្រាប់​ឡើង​ជិះ​ឡាន​ក្រុង ដែល​ពួក​គេ​បាន​បង់​ថ្លៃ​ធ្វើ​ដំណើរ​រួច​ជា​ស្រេច​។ នៅពេល​ដែល​ខ្ញុំ​ប្រគល់​កាត់​នោះ​ឲ្យ​ទៅ​ពួកគេ ពួកគេ​បាន​ថ្លែង​អំណរ​គុណ ដោយ​ចិត្ត​ត្រេកអរ ហើយ​ខ្ញុំ​ក៏បាន​សប្បាយ​ចិត្ត​ដែរ​។ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា ហេតុ​អ្វី​ខ្ញុំ​មាន​អារម្មណ៍​ល្អ​យ៉ាង​នេះ នៅពេល​ដែល​ខ្ញុំ​បាន​ធ្វើ​អំពើ​ល្អ​ដ៏​តូច សម្រាប់​អ្នក​ដទៃ​។ តាម​វិទ្យាសាស្ត្រ រូបកាយ​របស់​មនុស្ស​បង្កើត​ជាតិ​គីមី​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​ល្អ​ជាង​មុន ពេលណា​យើង​ធ្វើ​អំពើ​សប្បុរស​សម្រាប់​អ្នក​ដទៃ​។ ដូច​នេះ ព្រះអម្ចាស់​បាន​បង្កើត​យើង​មក ដោយ​ឲ្យ​អារម្មណ៍​ល្អ​កើត​មាន​ក្នុង​ចិត្ត​យើង នៅពេល​ដែល​យើង​ធ្វើ​អំពើ​ល្អ! រឿង​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​យើង​ដឹង​ថា ព្រះ​ដ៏​ល្អ​បាន​បង្កើត​យើង​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់​។ បទ​គម្ពីរ​អេភេសូរ ២:១០ បាន​បង្ហាញថា គោលបំណង​ដែល​ព្រះអង្គ​បាន​បង្កើត​យើង​មក ក៏​ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះពរ​ដល់​អ្នក​ដទៃ​ផង​ដែរ​។ ខ​គម្ពីរ​នេះ​មិន​គ្រាន់តែ​បាន​បង្គាប់​យើង​ឲ្យ​ធ្វើ​ការ​ល្អ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​បង្ហាញ​លក្ខណៈ​ដែល​ព្រះអង្គ​បាន​បង្កើត​ឲ្យ​យើង​មាន​ពី​កំណើត​មក ដើម្បី​ឲ្យ​យើង​ធ្វើ​ការ​ល្អ​។ យើង​មិន​ចាំបាច់​ត្រូវ​ធ្វើ​ការ​ល្អ​ធំៗ​គ្រប់​ពេល​ឡើយ​។ បើ​យើង​ធ្វើ​រឿង​តូច​មួយ ដើម្បី​ជួយ​អ្នក​ដទៃ…

Read article