ផលចំណេញគ្មានទីបញ្ចប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ព្រោះអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ។ ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ?» (ម៉ាថាយ ១៦:២៥-២៦)។ ព្រះយេស៊ូវមានជំនាញខាងសួរសំណួរ ជាពិសេសប្រភេទសំណួរដែលធ្វើឲ្យមនុស្សគាំងគំនិត ហើយងាកមកចាប់អារម្មណ៍ចំពោះព្រះបន្ទូលព្រះអង្គ។ ពេលណាយើងប្រឈមមុខដាក់សំណួររបស់ព្រះអង្គ ដូចពួកសាវ័ក យើងត្រូវប្រយ័ត្ន ដើម្បីកុំឲ្យខកខានមិនបានយល់ព្រះបន្ទូលព្រះអង្គ។ បើមើលមួយភ្លែត យើងប្រហែលយល់ថា សំណួររបស់ព្រះអង្គអំពីការស្វែងរកទ្រព្យសម្បត្តិ ដោយលះបង់វិញ្ញាណខ្លួនឯង គឺជាការដាស់តឿនអំពីការដាក់ទោសដែលហៀបនឹងធ្លាក់មកលើមនុស្សអាត្មានិយម។ យើងងាយនឹងអានសំណួររបស់ព្រះអង្គ តាមរបៀបដែលប្រដូចអង្គទ្រង់ ទៅនឹងម្តាយដែលព្រមានកូនខ្លួនឯងថា «ឥឡូវនេះ បើកូនមិនចែករំលែកជាមួយប្អូនស្រីរបស់កូនទេ កូនដឹងហើយថា នឹងមានរឿងអ្វីកើតឡើង!» តែក្នុងសំណួរនេះ ព្រះយេស៊ូវកំពុងចង្អុលបង្ហាញ អំពីរឿងដែលនឹងកើតឡើង នៅពេលដែលយើងរៀបចំជីវិត និងធ្វើការសម្រេចចិត្ត ផ្អែកទៅលើសេចក្តីប៉ងប្រាថ្នាខាងឯបាបដែលចង់បានទ្រព្យសម្បត្តិ ភាពជោគជ័យ និងអត្តសញ្ញាណដែលយើងស្រឡាញ់។ ព្រះអង្គមានបន្ទូលថាការរស់នៅរបៀបនេះ គឺជាការបោះចោលជីវិតខ្លួនឯង។ ដូចនេះ ការបាត់បង់ជីវិត ដែលព្រះយេស៊ូវកំពុងមានបន្ទូលត្រង់ចំណុចនេះ គឺជាការបាត់បង់ភ្លាមៗ និងអស់កល្បជានិច្ច។ បើយើងចាត់ទុកជីវិតយើង មិនលើសពីអ្វីដែលយើងអាចរកបានសម្រាប់ខ្លួនឯង នោះយើងនឹងខកខានមិនបានស្គាល់ក្តីអំណរធំបំផុតនៃជីវិត ដោយយើងគ្រាន់តែមានវត្តមាននៅលើផែនដី តែមិនបានរស់នៅឲ្យមានន័យ។ ជាងនេះទៅទៀត ពេលណាយើងលើកខ្លួនយើងឲ្យអង្គុយនៅលើបល្ល័ង្កជីវិតរបស់យើង នោះមានន័យថា យើងដកព្រះយេស៊ូវចេញពីកន្លែងដែលព្រះអង្គត្រូវគង់នៅ ហើយបញ្ជាក់ថា…
Read article