តើអ្នកនឹងធ្វើដូចម្ដេច ចំពោះព្រះយេស៊ូវ? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«នគរខ្ញុំមិនមែនត្រូវខាងលោកីយ៍នេះទេ…នគរខ្ញុំមិនមែនត្រូវខាងស្ថាននេះទេ។…ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយ៍នេះសម្រាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្តីពិត អស់អ្នកណាដែលកើតពីសេចក្តីពិត នោះក៏ឮសំឡេងខ្ញុំ» (យ៉ូហាន ១៨:៣៦-៣៧)។ តើអ្នកនឹងប្រព្រឹត្តយ៉ាងណាចំពោះព្រះយេស៊ូវ? នៅពេលព្រឹកថ្ងៃសុក្រ ដែលសព្វថ្ងៃនេះគេហៅថា ថ្ងៃសុក្រដ៏ល្អ អ្នកដឹកនាំសាសនាយូដា បាននាំព្រះកាយព្រះយេស៊ូវយកទៅបន្តការកាត់ទោស នៅចំពោះមុខលោក ប៉ុនទាស ពីឡាត់ ជាអភិបាលដែលជាជនជាតិរ៉ូម៉ាំង។ យើងអាចមើលការពិពណ៌នាលម្អិតក្នុងកណ្ឌគម្ពីរដំណឹងល្អនេះ ដែលបានបង្ហាញថា ព្រះទ្រង់បានរៀបផែនការសម្រាប់ហេតុការណ៍ទាំងអស់នេះ។ ពួកសាសន៍យូដាបានតាំងចិត្តថា ត្រូវតែឲ្យព្រះគ្រីស្ទសុគតនៅលើឈើឆ្កាង តែការនេះបានសម្រេចផែនការរបស់ព្រះតាំងពីអស់កល្បជានិច្ច។ ព្រះវរបិតាក៏បានរៀបផែនការ សម្រាប់ការសន្ទនារវាងព្រះគ្រីស្ទនិងលោក ពីឡាត់ ផងដែរ។ លោក ពីឡាត់ បានឈរនៅចំពោះព្រះអង្គ ដោយទូលសួរព្រះអង្គអំពីអត្តសញ្ញាណ និងអំណាចរបស់ព្រះអង្គ។ សំណួរទាំងនេះជាការពិនិត្យមើល ដែលមានផលប៉ះពាល់អស់កល្បជានិច្ចមកលើយើងម្នាក់ៗ ជាការពិនិត្យដែលយើងម្នាក់ៗត្រូវមាន។ សូមយើងពិចារណាអំពីអត្ថន័យរបស់បទទំនុកសកលដែលអ្នកនិពន្ធបានពិពណ៌នាដូចតទៅ៖ ព្រះយេស៊ូវកំពុងឈរនៅពីមុខលោក ពីឡាត់ ដោយគ្មានមិត្តភក្តិ ត្រូវគេបោះបង់ ហើយក្បត់ព្រះអង្គ ចូរអ្នកស្តាប់ឲ្យយល់អត្ថន័យនៃព្រះបន្ទូលព្រះអង្គចុះ តើអ្នកនឹងធ្វើយ៉ាងណាចំពោះព្រះអង្គ? លោក ពីឡាត់ ជឿថា គាត់កំពុងធ្វើការពិនិត្យ ក្នុងកម្រិតបញ្ញវ័ន្តសុទ្ធសាធ និងតាមការយល់ដឹងខាងសាច់ឈាម។ ប៉ុន្តែ ដើម្បីឆ្លើយសំណួរ «តើព្រះយេស៊ូវជានរណា?» គឺជារឿងខាងវិញ្ញាណ លើសពីសាច់ឈាម។ ព្រះយេស៊ូវមិនមែនជាស្ដេចខាងនយោបាយ…
Read article