May 10, 2025

You are here:
កិច្ច​ព្រម​ព្រៀង និង​លក្ខ​ខណ្ឌ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«អ្នកណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ។ ដ្បិត​អ្នកណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នកណា​ដែល​បាត់​ជីវិត​ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​និង​ដំណឹង​ល្អ នោះ​នឹង​បាន​ជីវិត​វិញ» (ម៉ាកុស ៨:៣៤-៣៥)។ នៅពេល​ណា​អ្នក​ទទួល​យក​សេវា​កម្ម​អ្វីមួយ​ពី​វិបសាយ​ណាមួយ​តាម​អនឡាញ។ ជា​ញឹក​ញាប់ គេ​តម្រូវ​ឲ្យ​អ្នក​មាន​ការ​យល់​ព្រម ចំពោះ​កិច្ច​ព្រម​ព្រៀង និង​លក្ខ​ខណ្ឌ​នៃ​ការ​ប្រើ​ប្រាស់។ ហើយ​ពេល​ណា​យើង​បាន​ចុច​ពីលើ​ប្រអប់ «ខ្ញុំ​យល់​ព្រម» កាត​ក្រេឌីត វេទិកា​បណ្ដាញ​សង្គម ឬ​វិបសាយ​ទាំង​នោះ​នឹង​ជួន​ដំណឹង​យើង​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ឲ្យ​យើង​ដឹង​ថា គោលការណ៍​ច្បាប់​របស់​ពួក​គេ​មាន​ការ​ផ្លាស់​ប្ដូរ ហើយ​ដើម្បី​ឲ្យ​យើង​បន្ត​ប្រើ​សេវា​ដែល​ពួក​គេ​បាន​ផ្តល់​ឲ្យ​យើង​ត្រូវ​យល់​ព្រម ចំពោះ​លក្ខ​ខណ្ឌ​ថ្មី​នោះ។ ការ​ផ្លាស់​ប្ដូរ​ដូច​នេះ អាច​កើត​មាន​ញឹក​ញាប់ និង​យើង​មិន​ងាយ​ចាប់​អារម្មណ៍។ យើង​មិន​អាច​កត់​សម្គាល់ ឬ​តាមដាន​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ឡើយ។ ប៉ុន្តែ អរ​ព្រះ​គុណ​ព្រះ​អង្គ កិច្ច​ព្រម​ព្រៀង និង​លក្ខ​ខណ្ឌ​សម្រាប់​ការ​រស់នៅ​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ មិន​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ទេ។ គេ​មិន​អាច​លុប​ចោល ឬ​បន្ថែម​បន្ថយ​លក្ខ​ខណ្ឌ​ទាំង​នោះ​ស្រប​តាម​ចំណង់​ចំណូល​ចិត្ត​យើង​បាន​ឡើយ ព្រោះ​ព្រះអម្ចាស់​បាន​កំណត់​ពួក​វា​មក។ ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ ព្រះរាជបុត្រា​នៃ​ព្រះ​បាន​កំណត់ «កិច្ច​ព្រម​ព្រៀង និង​លក្ខ​ខណ្ឌ» សម្រាប់​ការ​រស់នៅ​ជា​រាស្ត្រ​ព្រះ​អង្គ និង​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច។ ជួនកាល យើង​ច្រើនតែ​រស់នៅ​តាម​របៀប​ដែល​ធ្វើ​មើល​តែ​យើង​ត្រូវ​ពឹង​ផ្អែកលើ​សមត្ថ​ភាព​ខ្លួន​ឯង ដើម្បី​ស្តាប់​បង្គាប់​ព្រះ​អម្ចាស់។ តែ​ផ្ទុយ​ទៅវិញ ព្រះ​គម្ពីរ​ប៊ីប​បាន​ចែង​ថា នៅ​ពេល​ណា​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ការ​ឆ្លើយតប​ចំពោះ​ដំណោះ​ស្រាយ និង​ព្រះ​គុណ​របស់​ព្រះ​អង្គ(អេភេសូរ ២:៨) ព្រះ​គុណ​ព្រះ​អង្គ​ក៏​ទ្រទ្រង់​យើង និង​ជួយ​ឲ្យ​យើង​អាច​បន្ត​ដើរ​តាម​ព្រះ​អង្គ(ភីលីព ១:៦)។ ព្រះ​អង្គ​បាន​កែ​ប្រែ​ចិត្ត​គំនិត…

Read article
រស់នៅ​ដោយ​ជំនឿ​ពេញលេញ

១ពេត្រុស ១:៣-៩ អ្នក​រាល់​គ្នា​ក៏​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ក្នុង​សេចក្ដី​សង្គ្រោះ​នោះ ទោះបើ​សព្វថ្ងៃ​នេះ​ត្រូវ​រង​ទុក្ខ​ព្រួយ​ជា​យូរ​បន្តិច ដោយ​កើត​មាន​សេចក្ដី​ល្បួង​ផ្សេងៗ​ក៏ដោយ​។ ១ពេត្រុស ១:៦ មនុស្ស​រាប់​ពាន់​នាក់ នៅ​ទូ​ទាំង​ពិភពលោក បាន​អធិស្ឋាន​ឲ្យ​កូន​របស់​អ្នក​ស្រី​សេថេ(Sethie) មាន​អាយុ៣ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​អស់​ជា​ច្រើន​ឆ្នាំ​ខែ​ហើយ​។ នៅពេល​ដែល​វេជ្ជ​បណ្ឌិត​មាន​ប្រសាសន៍​ថា ខួរ​ក្បាល​របស់​ស៊ីឡូហ(Shiloh) លែង​មាន​ដំណើរ​ការ​ទៀត អ្នក​ស្រី​សេថេ​ក៏​បាន​ទូរស័ព្ទ​មក​ខ្ញុំ​។ គាត់​ប្រាប់​ខ្ញុំ​ថា “ជួនកាល ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ថា ខ្ញុំ​មិន​បាន​រស់នៅ ដោយ​ជំនឿ​ពេញលេញ​។ ខ្ញុំ​ដឹង​ថា ព្រះ​អាច​ប្រោស​ស៊ីឡូហ​ឲ្យ​ជា ហើយ​ឲ្យ​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​ជាមួយ​យើង​។ ខ្ញុំ​ក៏​មាន​សន្តិភាព​ក្នុង​ចិត្ត​ដែរ ប្រសិនបើ​ព្រះ​ទ្រង់​ប្រោស​ឲ្យ​គាត់​ជា ដោយ​នាំ​គាត់​ទៅ​នគរ​ស្ថាន​សួគ៌”។ ខ្ញុំ​ក៏បាន​លើក​ទឹក​ចិត្ត​គាត់​ថា ព្រះ​ទ្រង់​យល់​ចិត្ត​គាត់ លើស​នរណា​ទាំង​អស់​។ ខ្ញុំ​ប្រាប់​គាត់​ថា “អ្នក​បាន​ចុះ​ចូល​បំណង​ព្រះទ័យ​ព្រះអង្គ​។ នោះ​មានន័យថា អ្នក​មាន​ជំនឿ​ពេញលេញ​ហើយ!” ពីរបី​ថ្ងៃ​ក្រោយមក ព្រះអម្ចាស់​ក៏បាន​យកកូន​ប្រុស​ជាទី​ស្រឡាញ់​របស់​គាត់ ទៅ​រស់នៅ​នគរ​ស្ថាន​សួគ៌​។ ទោះ​គាត់​មាន​ការ​ត​យុទ្ធ​នឹង​ការ​សោក​សង្រេង ដោយសារ​ការ​បាត់បង់​កូន​ប្រុស​ក៏ដោយ ក៏​គាត់​​នៅ​តែ​អរ​ព្រះគុណ​ព្រះអង្គ និង​មនុស្ស​ជា​ច្រើន​ដែល​បាន​អធិស្ឋាន​ឲ្យ​គាត់​។ គាត់​ថា “ខ្ញុំ​ជឿ​ថា​ ព្រះ​ទ្រង់​នៅតែ​ល្អ ហើយ​នៅតែ​ជា​ព្រះ”។ ទំរាំ​​តែ​ដល់​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​​មកវិញ ក្នុង​លោកិយ​នេះ យើង​នឹង​នៅ​តែ​មាន​ទុក្ខ​ព្រួយ និង​ជួប​​ការ​​ល្បងល​គ្រប់​ប្រភេទ(១ពេត្រុស ១:៦)។ យើង​ចាំបាច់​ត្រូវតែ​ប្រឈម​មុខ​ដាក់ និង​ឆ្លង​កាត់​អារម្មណ៍​ពិត​របស់​យើង ដែល​កើត​ឡើង​ពី​ការ​ឈឺ​ចាប់​ពិត​។ ទោះជា​យ៉ាងណា​ក៏ដោយ…

Read article