May 17, 2025

You are here:
អត្ថន័យ​នៃ​ការ​ជំរាប​សួរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​បូអូស​គាត់​ចេញ​ពី​បេថ្លេហិម មក​និយាយ​នឹង​ពួក​អ្នក​ចំរូត​ថា សូម​ព្រះយេហូវ៉ា​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា គេ​ឆ្លើយ​ឡើង​ថា សូម​ព្រះយេហូវ៉ា​ប្រទាន​ពរ​ដល់​លោក» (នាងរស់ ២:៤)។ យើង​អាច​រៀន​សូត្រ​បាន​ច្រើន​អំពី​មនុស្ស​ម្នាក់ តាមរយៈ​ការ​ជំរាប​សួរ​របស់​ពួក​គេ។ កាល​លោក បូអូស ដើរ​ចូល​វាល​ស្រែ​របស់​គាត់ (ដូច​ដែល​កណ្ឌ​គម្ពីរ​នាងរស់​ចាប់​ផ្ដើម​និយាយ​អំពី​គាត់) ហើយ​បាន​ជំរាប​សួរ​ពួក​ឈ្នួល​របស់​គាត់ គេ​អាច​មើល​ឃើញ​ជម្រៅ​នៃ​ចរិត​លក្ខណៈ​របស់​គាត់ និង​ទំនាក់​ទំនង​ដែល​គាត់​មាន​ជា​មួយ​ព្រះ​យ៉ាង​ច្បាស់។ លោក បូអូស បាន​រស់នៅ ដោយ​មាន​ការ​យល់​ដឹង​អំពី​ព្រះ​វត្ត​មាន​របស់​ព្រះ ហើយ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​បាន​បង្ហាញ​ការ​យល់​ដឹង​នេះ។ ពួក​បរិសុទ្ធ​ជា​ច្រើន​ក្នុង​គ្រា​សញ្ញា​ចាស់ ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ ពួក​គេ​យល់​ឃើញថា ជីវិត​របស់​ពួក​គេ​ទាំងមូល​ត្រូវ​រស់នៅ នៅ​ចំពោះ​ព្រះ​អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ទោះ​ពួក​គេ​កំពុង​ធ្វើ​ការងារ​បម្រើ​ព្រះ ឬ​កំពុង​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ក៏​ដោយ។ ពេល​ណា​យើង​រស់នៅ ដោយ​ការ​ប្ដូរ​ផ្តាច់​ដូច​នេះ យើង​នឹង​មាន​ការ​ផ្លាស់​ប្រែ​ដល់​ឫសគល់ និង​ព្រះពរ​ក្នុង​ពាក្យ​សម្ដី និង​ទំនាក់​ទំនង​របស់​យើង។ ចូរ​យើង​កត់​សម្គាល់​ថា នៅ​ពេល​ដែល​គាត់​បង្ហាញ​ខ្លួន គាត់​មិនមែន​ចេះតែ​ប្រើ​ព្រះ​នាម​ព្រះអម្ចាស់ តាម​ដែល​គាត់​នឹក​ឃើញ ឬ​ជា​អសារ​ឥតការ​នោះ​ទេ។ គាត់​មាន​ចិត្ត​ដែល​ចង់​ប្រើ​ព្រះ​នាម​ព្រះ​អង្គ ដោយ​ការ​កោត​ខ្លាច​ក្នុង​ការ​ជំរាប​សួរ ដោយ​ទទួល​ស្គាល់​អំណាច និង​ភាព​ជិត​ស្និទ្ធ​ដែល​ព្រះអម្ចាស់​មាន​ក្នុង​ជីវិត​គាត់។ ការ​កោត​ខ្លាច​នេះ​ផ្លាស់​ប្ដូរ​របៀប​ដែល​យើង​និយាយ​ស្តី ហើយ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ស្វែងរក​ព្រះពរ​ព្រះ​អង្គ​ក្នុង​កាលៈទេសៈ​ទាំង​អស់ គឺ​នៅពេល​យើង​អង្គុយ​ចុះ ក្រោកឈរ ដើរ​តាម​ផ្លូវ និង​ជជែក​ជា​មួយ​អ្នក​ដទៃ (ចោទិយកថា ៦:៧)។ នៅ​ពេល​ដែល​លោក បូអូស ដើរ​ចូល​វាល​ស្រែ គាត់​បាន​បង្កើត​បរិយាកាស​ដ៏​ល្អ ដោយ​ជំរាប​សួរ​ពួក​គេ។…

Read article
ដើរ​តាម​ព្រះអង្គ មិន​ឲ្យ​​វង្វេង​​ផ្លូវ

សុភាសិត ៣:១-៨ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯងចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង​។ សុភាសិត ៣:៦ ក្នុង​អំឡុង​ពេល​ដំណើរ​កម្សាន្ត​របស់​ខ្ញុំ នៅ​ទីក្រុង​ប៉ារីស កាល​ពីរបី​ឆ្នាំ​មុន ខ្ញុំ​មាន​ពេល​សម្រាប់​ដើរ​មើល​ទីក្រុង​ដ៏​ល្បី​ល្បាញ​មួយ​នេះ​ម្នាក់ឯង មុន​ពេល​ខ្ញុំ​ជួប​មិត្ត​ភក្តិ​ម្នាក់ នៅ​ប៉ម​តួអេហ្វ៊ែល ដើម្បី​ញាំ​អាហារ​ពេល​ល្ងាច​។ អ្វីៗ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន រហូត​ដល់​ពេល​ដែល​ទូរស័ព្ទ​របស់​ខ្ញុំ​អស់​ថ្ម​។ ខ្ញុំ​មិន​អាច​បើក​ទូរស័ព្ទ​មើល​ផែនទី​បានទេ ដូច​នេះ ខ្ញុំ​មិន​ច្បាស់​ថា ខ្លួនឯង​កំពុង​ទៅ​ទីណា​ទេ តែ​ក្នុង​នាម​ខ្ញុំ​ជា​ក្មេង​ស្រី​ដែល​រស់នៅ​ទីក្រុង ខ្ញុំ​មិន​មាន​ការ​ភាន់​ភាំង​ទេ​។ ខ្ញុំ​គ្រាន់តែ​បន្ត​ដើរ​តាម​មាត់​ស្ទឹងសែន ដោយ​ភ្នែក​បាញ់​ឆ្ពោះ​ទៅ​រក​ប៉ម​តួអេហ្វ៊ែល ដ៏​ខ្ពស់​ត្រដែត​ពី​ចម្ងាយ​។ ផែនការ​របស់​ខ្ញុំ​មាន​ដំណើរ​ការ​ល្អ ទាល់តែ​ខ្ញុំ​បាន​ទៅ​ជិត​តំបន់​ប៉មតួអេហ្វែល ដែល​វា​ហាក់​ដូចជា​រលាយ​បាត់ នៅ​ពី​ក្រោយ​អាគារ​នៅ​ជុំ​វិញ​។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល នៅពេល​ដែល​សំណង់​ដ៏​ធំ​យ៉ាង​នេះ អាច​លាក់​ខ្លួន​បាន​យ៉ាង​ងាយ​ស្រួល​ដូច​នេះ​។ ទី​បំផុត ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​ការ​ជំនួយ ដូច​នេះ ខ្ញុំ​សុំ​​ឲ្យ​គេ​ជួយ​ប្រាប់​ផ្លូវ​ខ្ញុំ ហើយ​ក៏​បាន​រក​ឃើញ​មិត្ត​ភក្តិ​ខ្ញុំ​។ ក្នុង​ជីវិត​របស់​យើង យើង​មិន​អាច​ទាយ​ទុកជា​មុន ថា​យើង​នឹង​ជួប​រឿង​អ្វី​ខ្លះ​ទេ​។ ខណៈ​ពេល​ដែល​យើង​ប្រឈម​មុខ​ដាក់​ឧបសគ្គ និង​បញ្ហា​ប្រឈម​ក្នុង​ជីវិត យើង​អាច​ទូល​សូម​ជំនួយ និង​ទិសដៅ​ពី​ព្រះ​។ គឺ​ដោយ​សូម​ព្រះ​អង្គ​ជួយ​យើង មិន​ឲ្យ​វង្វេង ក្នុង​ការ​ធ្វើ​ដំណើរ ឬ​ជួប​ការ​ល្បួង ដែល​នាំ​ឲ្យ​យើង​ដើរ​ផ្លូវ​កាត់ ឬ​បោះបង់ចោល​ការ​តស៊ូ​នោះ​ឡើយ​។ ជា​ពិសេស នៅ​ពេលណា​ជីវិត​យើង ហាក់​ដូចជា​ពិបាក ឬ​មាន​ការ​ភាន់​ភាំង យើង​អាច​ងាក​បែរ​ទៅ​រក​ព្រះ…

Read article