May 18, 2025

You are here:
ការ​ផ្គត់ផ្គង់ ដោយ​សេចក្តី​មេត្តា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«នោះ​នាង​ក៏​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​នឹង​ដី ដោយ​ពាក្យ​ថា ហេតុ​អ្វី​បានជា​លោក​ប្រោស​មេត្តា ដោយ​អាណិត​ដល់​ខ្ញុំ​ជា​សាសន៍​ដទៃ​ដូច្នេះ» (នាងរស់ ២:១០)។ មាន​តែ​ចិត្ត​ដែល​ដឹង​ថា ខ្លួន​ឯង​មិន​សម​នឹង​ទទួល​ព្រះ​គុណ​ព្រះ​អង្គ​ទេ ដែល​នឹង​មាន​ការ​ស្ញប់​ស្ញែង​យ៉ាង​ត្រឹម​ត្រូវ​ក្នុង​ការ​ទទួល​យក​ព្រះ​គុណ។ នាង រស់ ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម។ នាង​បាន​ដើរ​រើស​កួរ​ស្រូវ ដែល​ពួក​ឈ្នួល​បាន​ជ្រុះ ក្នុង​ស្រែ​របស់​លោក បូអូស ដោយ​បាន​ធ្វើ​ជា​គំរូ​ជា​ច្រើន គឺ​ដូច​ដែល​សាវ័ក ប៉ុល បាន​លើក​ទឹក​ចិត្ត​ពួក​ជំនុំ​នៅ​ទីក្រុង​ថែស្សាឡូនីច នៅ​សម័យ​ក្រោយ ឲ្យ «ខំ​ប្រឹង​ឲ្យ​អស់ពី​ចិត្ត និង​នៅ​ដោយ​ស្រគត់ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយដៃ​ខ្លួន​ឯង​ផង…ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​គួរ​គប្បី ដល់​មនុស្ស​ខាង​ក្រៅ ឥត​ត្រូវ​ការ​អ្វី​ឡើយ» (១ថែស្សាឡូនីច ៤:១១-១២)។ ទោះ​នាង រស់ ជា​ស្ត្រី​មេម៉ាយ​ក្នុង​ទឹកដី​បរទេស​ជា​មួយ​ម្តាយ​ក្មេក​ជា​ស្ត្រី​មេម៉ាយ​ក៏​ដោយ ក៏​នាង​មិន​អង្គុយ​អាណិត​ខ្លួន​ឯង ហើយ​រង់​ចាំ​ឲ្យ​គេ​មក​ជួយ​នាង​ឡើយ។ ផ្ទុយ​ទៅ​វិញ នាង​បាន​ឆ្លៀត​ឱកាស​ដែល​មាន​នៅ​ចំពោះ​មុខ ចូល​ទៅ​ក្នុង​វាល​ស្រែ ដើម្បី​រើស​កួរ​ស្រូវ​ដែល​នៅ​សល់ ដើម្បី​ផ្គត់​ផ្គង់​ខ្លួន​ឯង និង​នាង ន៉ាអូមី។ នាង​មិន​គ្រាន់តែ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្គត់ផ្គង់ តែ​ក៏បាន​ធ្វើ​កិច្ចការ​របស់​នាង ដែល​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​មាន​ពេល​សម្រាក​តិចតួច ដោយ​ប្រកាន់​ខ្ជាប់​ក្រម​សីលធម៌​ការងារ​យ៉ាង​ខ្ជាប់ខ្ជួន (នាងរស់ ២:៧)។ ក្នុង​កាលៈទេសៈ​នេះ នាង រស់ មិន​បាន​ទទូច​ឲ្យ​គេ​ទទួល​ស្គាល់​នាង ឬ​មាន​អារម្មណ៍​ថា មិន​សមនឹង​ឲ្យ​គេ​ជួយ​នោះ​ទេ។ នាង​មិន​បាន​អបអរ​ខ្លួន​ឯង…

Read article
ព្រះអង្គ​បាន​ប្រទាន​មក ដោយ​ព្រះគុណ​ជា​បរិបូរ

លោកុប្បត្តិ ១:១-១៣ រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ចូរ​ឲ្យ​ដីដុះ​តិណជាតិ​ឡើង គឺជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់ និង​រុក្ខជាតិ​មាន​ផ្លែ​តាម​ពូជ ដែល​មាន​គ្រាប់​ក្នុង​ផ្លែ​នោះ​នៅ​ផែនដី នោះ​ក៏​មាន​ដូច្នោះ​។ លោកុប្បត្តិ ១:១១ អ្នក​ស្រី អ៊ីនេស មេសៀ(Ynes Mexia ឆ្នាំ ១៨៧០-១៩៣៨) បាន​សម្រេច​ចិត្ត​ចូល​រៀន​ថ្នាក់​រុក្ខ​វិទ្យា នៅ​មហា​វិទ្យាល័យ ក្នុង​នាម​ជា​សិស្ស​ឆ្នាំទី១ ក្នុងវ័យ៥១ឆ្នាំ​។ នៅ​ក្នុង​អាជីព​របស់​គាត់ ដែល​មាន​រយៈ​ពេល១៣ឆ្នាំ គាត់​បាន​ធ្វើ​ដំណើរ​នៅ​ទូ​ទាំង​តំបន់​អាមេរិក​កណ្តាល និង​ខាង​ត្បូង ដោយ​បាន​រក​​ឃើញ​ពូជ​របស់​រុក្ខជាតិ​ថ្មីៗ៥០០ប្រភេទ​។ មិនមែន​មានតែ​គាត់​ទេ ដែល​បាន​ធ្វើ​ដំណើរ​រុករក​នេះ​។ រៀង​រាល់​ឆ្នាំ អ្នក​វិទ្យាសាស្ត្រ​​បាន​រក​​ឃើញ​ពូ​ជរុក្ខ​ជាតិ​ថ្មីៗ ជាង២ពាន់​មុខ​។ ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ជំពូក១ ព្រះ​ទ្រង់​បាន​ប្រើ​ផែនដី​ដែល​នៅ​ទ​ទេ និង​ងងឹត(ខ.២) ដើម្បី​បង្កើត​ទី​កន្លែង ដែល​មាន​ជីវិត​សត្វ និង​រុក្ខជាតិ​ជា​បរិបូរ​។ នៅ​ថ្ងៃទី៣ ព្រះ​អង្គ​បាន​ញែក​ទឹក​ចេញពី​គ្នា ដើម្បី​បង្កើត​ដីគោក ហើយក៏​បាន​ចាប់​ផ្តើម​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​កន្លែង​ដែល​មនុស្ស​អាច​រស់នៅ​បាន ដោយ “ចូរ​ឲ្យ​ដីដុះ​តិណជាតិ​ឡើង គឺជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់ និង​រុក្ខជាតិ​មាន​ផ្លែ​តាម​ពូជ ដែល​មាន​គ្រាប់​ក្នុង​ផ្លែ​នោះ​នៅ​ផែនដី”(ខ.១១)។ រុក្ខជាតិ និង​ដើមឈើ​ទាំង​នោះ មាន​គ្រាប់ និង​ផ្លែ ដែល​មនុស្ស​អាច​បរិភោគ​​ជា​អាហារ​បាន​។ ព្រះអង្គ​មិន​គ្រាន់តែ​បាន​បង្កើត​ដើម​ឈើ​ហូប​ផ្លែ​មួយ​ប្រភេទ តែ​បាន​បង្កើត​ឲ្យ​មាន​ច្រើន​ជា​បរិបូរ​។ ព្រះ​ទ្រង់​មិន​គ្រាន់តែ​ជា​ព្រះអាទិករ​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ(ខ.១) តែ​ព្រះអង្គ​ក៏​មាន​ភាព​ប៉ិន​ប្រសប់​ផង​ដែរ​។…

Read article