May 19, 2025

You are here:
ព្រះ​អង្គ​ស្វាគមន៍​យើង​ចូល​តុ​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«លុះ​ដល់​ពេល​បាយ បូអូស​ប្រាប់​នាង​ថា អញ្ជើញ​មក​ហូប ហើយ​ជ្រលក់​អាហារ​ទៅ​ក្នុង​ទឹក​ខ្មេះ​ចុះ នាង​ក៏​អង្គុយ​នៅ​ខាង​ពួក​អ្នក​ចំរូត ឯ​គេ​ក៏​ហុច​លាជ​មក​ឲ្យ​នាង​ដែរ ហើយ​នាង​បាន​បរិភោគ​ទាល់តែ​ឆ្អែត ក៏​យក​ខ្លះ​ទុក​ដែរ» (នាងរស់ ២:‌១៤)។ ព្រះ​អម្ចាស់​បាន​ត្រាស់​ហៅ​ខ្ញុំ​និង​អ្នក​ឲ្យ​ធ្វើ​ជា​ស្ពាន​ចម្លង មនុស្ស​ដែល​មាន​ភាព​ឯកោ ឆ្ពោះ​ទៅ​រក​ជីវិត​ដែល​ព្រះ​ទ្រង់​ទទួល​យក។ សម្រាប់​នាង រស់ លោក​បូអូស​គឺជា​ស្ពាន​ដែល​បាន​ចម្លង​នាង។ នៅពេល​ថ្ងៃ​ត្រង់ ក្នុង​ម៉ោង​ធ្វើ​ការ​ប្រចាំ​ថ្ងៃ​មាន​រយៈ​ពេល​វែង លោក​បូអូស​បាន​អញ្ជើញ​ពួក​ឈ្នួល​របស់​គាត់ ឲ្យ​បរិភោគ​អាហារ​យ៉ាង​រីករាយ។ គាត់​ក៏បាន​អញ្ជើញ​នាងរស់ ឲ្យ​បរិភោគ​ក្នុង​ចំណោម​ពួក​គេ​ផង​ដែរ។ យើង​ងាយ​នឹង​មើល​រំលង​ចំណុច​សំខាន់ ក្នុង​ដំណើរ​រឿង​នេះ។ នាង រស់ ជា​មនុស្ស​ដែលគេ​មិន​ស្គាល់ ជា​សាសន៍​ដទៃ និង​ជា​មនុស្ស​ស្រី។ អ្វី​ដែល​គាត់​ធ្វើ​នៅពេល​នោះ ខុសពី​ការ​រំពឹង​គិត​របស់​គេ ហើយក៏​ខុស​នឹង​វប្បធម៌​របស់​គាត់​ផង​ដែរ។ និយាយ​ឲ្យ​ខ្លី គាត់​បាន​ធ្វើ​ដូច​ព្រះ​យេស៊ូវ។ លោក បូអូស បាន​ធ្វើ​ជា​គំរូ​របស់​មនុស្ស ដែល​បាន​ធ្វើ​ជា​ស្ពាន​ចម្លង​អ្នក​ដទៃ ចេញពី​ភាព​ឯកោ ចូល​ទៅ​ក្នុង​ការ​រាប់រក​ដែល​ព្រះ​បាន​ប្រទាន។ ក្នុង​នាម​នាង រស់ ជា​សាសន៍​ម៉ូអាប់ នាង​មាន​រូប​សម្បត្តិ និង​អាកប្ប​កិរិយា​ខុសពី​អ្នក​ភូមិ​បេថ្លេហិម។ ជាង​នេះ​ទៅទៀត ដោយ​សារ​នាង រស់ និង​នាង ន៉ាអូមី ជា​ស្ត្រី​មេម៉ាយ ពួក​គេ​ប្រាកដ​ជា​ពិបាក​ចូល​រួម​ការ​ជួប​ជុំ​ជា​ច្រើន​ប្រភេទ​ក្នុង​សង្គម។ ប៉ុន្តែ ចិត្ត​របស់​លោក បូអូស…

Read article
កាន់តែ​រួម​គ្នា កាន់តែ​ប្រសើរ​ឡើង

សា​ស្តា ៤:៩-១២ ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​។ សា​ស្តា ៤:១០ មែហ្គី(Meggie) បាន​ប្រើ​ប្រាស់​ឆ្នាំ​ញៀន​រយៈ​ពេល១០ឆ្នាំ ដែល​បណ្តាល​ឲ្យ​គាត់​ជាប់គុក ជា​ច្រើន​លើក​ច្រើន​សារ​។ ដោយសារ​ជីវិត​របស់​នាង​មិន​មាន​ការ​ផ្លាស់​ប្តូរ មិន​យូរ​ប៉ុន្មាន​នាង​នឹង​ត្រូវ​ត្រឡប់​មក​ចូល​គុក​វិញ​ទៀត​។ ក្រោយមក នាង​ក៏​បាន​ជួប​​លោក​ហាន(Hans) ជា​អតីត​អ្នក​ញៀន​ថ្នាំ ដែល​ស្ទើរតែ​បាត់​បង់ដៃ​មួយ​ចំហៀង ដោយសារ​សរសៃ​ឈាម​បាន​បែក នៅពេល​ដែល​គាត់​ចាក់​គ្រឿងញៀន​​ចូល​ក្នុង​ដៃ​ខ្លួនឯង។ ហាន​និយាយ​ថា “ពេល​នោះ គឺជា​លើក​ទីមួយ ដែល​ខ្ញុំ​បាន​ស្រែក​រក​ព្រះ”។ ព្រះអង្គ​ក៏​បាន​ឆ្លើយតប ហើយ​បាន​រៀបចំ​ខ្លួន​គាត់ ធ្វើ​ជា​អ្នក​ឯកទេស​ម្នាក់ នៅ​ក្នុង​អង្គការ​មួយ ដែល​ជួយ​អ្នក​ញៀន​ថ្នាំ​ដែលកំពុង​​ជាប់គុក ឲ្យ​បាន​ជា​សះ​​ស្បើយ​ពី​​ការ​ញៀន​​ថ្នាំ​។ កម្ម​វិធី​សម្ល​ថ្ម ដែល​អង្គការ​នេះ​បាន​បង្កើត​ឡើង កំពុង​ជួយ​មន្ទីរ​ឃុំ​ឃាំង​មួយ​នៅ​សហរដ្ឋអាមេរិក ដោយ​ជួយ​អ្នក​ដែល​ធ្លាប់​ជាប់គុក ឲ្យ​អាច​វិល​ត្រឡប់​ទៅ​រក​ការ​រស់នៅ​ក្នុង​សហគមន៍​ឡើង​វិញ​។ តាមរយៈ​កម្មវិធី​នេះ មែហ្គី​ក៏​ផ្លាស់​ទៅ​រស់នៅ ក្នុង​ផ្ទះ​ដែល​មិន​មាន​សារ​ធាតុ​ញៀន ហើយ​គាត់​ក៏​បាន​ឈប់​ប្រើ​ថ្នាំញៀន​។ លោក​ហាន​ក៏​បាន​ជួយ​មែហ្គី និង​អ្នក​ដទៃ​ទៀត ឲ្យ​មាន​ការងារ​ធ្វើ មាន​ជម្រើស​ក្នុង​ការ​ទទួល​ការ​អប់រំ ការ​ព្យាបាល និង​ជួយ​​ពួកគេ​ឲ្យ​មាន​ទំនាក់​ទំនងជា​មួយ​គ្រួសារ​របស់​ខ្លួន​ឡើង​វិញ​។ ព្រះ​គម្ពីរប៊ីប​បាន​ពិពណ៌នា អំពី​ចំណុច​ខ្លាំង នៃ​ការ​ធ្វើ​ការ​ជា​ដៃ​គូរ ប្រកបដោយ​ប្រាជ្ញា​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅ​តែឯង ពីព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការនឿយហត់​របស់​ខ្លួន ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរហើយ អ្នកណា​ដែល​ដួល​ក្នុង​កាលដែល​នៅតែ​ម្នាក់ឯង…

Read article