May 20, 2025

You are here:
ព្រះ​គុណ​ដ៏​លើសលប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«យើង​បាន​សេចក្តី​ប្រោស​លោះ​នៅ​ក្នុង​ព្រះរាជបុត្រា​នោះ ដោយ​សារ​ព្រះ​លោហិត​ទ្រង់ គឺជា​សេចក្តី​ប្រោស​ឲ្យ​រួចពី​ទោស តាម​ព្រះ​គុណ​ដ៏​ធ្ងន់​ក្រៃ​លែង​នៃ​ទ្រង់ ដែល​បាន​ផ្តល់​មក​យើង​ជា​បរិបូរ» (អេភេសូរ ១:៧-៨)។ ព្រះ​គុណ​របស់​ព្រះ​សម្រាប់​រាស្ត្រ​ព្រះ​អង្គ គ្មាន​ដែន​កំណត់ ហើយ​ស្ថិត​ស្ថេរ​នៅ​គ្មាន​ទី​បញ្ចប់។ ដើម្បី​ឲ្យ​យើង​ស្គាល់​សេចក្តី​ពិត​នេះ យើង​ចាំបាច់​ត្រូវ​មើលទៅ​ព្រះ​គ្រីស្ទ​តែមួយ​អង្គ​ប៉ុណ្ណោះ ដែល​តាមរយៈ​ព្រះ​លោហិត​ព្រះ​អង្គ យើង​ទទួល​បាន​សេចក្តី​ប្រោស​លោះ​ឲ្យ​រួច​ពី​បាប។ ក្នុង​កណ្ឌ​គម្ពីរ​និក្ខមនំ ព្រះ​អម្ចាស់​បាន​បង្គាប់​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បុណ្យ​រំលង ដែល​បាន​ឆ្លុះ​បញ្ចាំង​អំពី​សេរី​ភាព ដែល​បាន​មកពី​ការ​លះបង់។ ព្រះ​អង្គ​បាន​បង្គាប់​ពួក​គេ​ឲ្យ​សម្លាប់​កូនចៀម​ប្រចាំ​គ្រួសារ ហើយ​យក​ឈាម​វា​មក​លាប​ពីលើ​ក្រប​ទ្វារ​ផ្ទះ ដើម្បី​ឲ្យ​ទេវតា​នៃ​សេចក្តី​ស្លាប់​រំលង​ផ្ទះ​ពួក​គេ ក្នុង​ដំណើរ​ឆ្លង​កាត់​ទឹកដី​អេស៊ីព្ទ។ អ្នក​ផ្ទះ​របស់​គ្រួសារ​ដែល​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ​បាន​រួច​ផុត​ពី​ការ​ជំនុំជម្រះ ដែល​ជា​ការ​ស្លាប់​របស់​កូន​ច្បង គឺ​ដោយ​សារ​កូនចៀម​មួយ​ក្បាល​បាន​ស្លាប់​ជំនួស​កូន​ច្បង​នោះ (និក្ខមនំ ១២:៣-‌១៣)។ ពួក​អ៊ីស្រាអែល​បាន​រស់នៅ​ជា​ទាសករ​របស់​ស្ដេច​ផារ៉ោន។ ស្រដៀង​គ្នា​នេះ​ដែរ យើង​រាល់​គ្នា​ក៏បាន​ចូល​ក្នុង​លោកីយ៍​នេះ ក្នុង​នាម​ជា​ទាសករ​របស់​បាប និង​សេចក្តី​ស្លាប់​ផង​ដែរ។ ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ​បាន​បង់​ថ្លៃ​ទិញ​ការ​អត់​ទោស​បាប ដោយ​ព្រះ​អង្គ​បាន​ប្រោស​លោះ​យ៉ាង​ជោគជ័យ ក្នុង​នាម​ជា​កូនចៀម​បុណ្យ​រំលង សម្រាប់​អស់​អ្នក​ដែល​ជឿ​ព្រះ​អង្គ។ ព្រះ​លោហិត​ព្រះ​អង្គ​បាន​រំដោះ​យើង​ឲ្យ​រួចពី​សេចក្តី​ស្លាប់ អស់​កល្ប​ជានិច្ច។ ព្រះ​គ្រីស្ទ​បាន​យាង​មក​ផែនដី មិនមែន​ដើម្បី​ប្រាប់​យើង​អំពី​របៀប​ធ្វើ​ខ្លួន​យើង​ឲ្យ​ក្លាយ​ជា​គ្រីស្ទាន​នោះ​ទេ ហើយក៏​មិនមែន ដើម្បី​ប្រាប់​យើង អំពី​ការ​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​សង្គ្រោះ​ខ្លួន​យើង​ដែរ។ ប៉ុន្តែ ព្រះ​អង្គ​បាន​យាង​មក ដើម្បី​ធ្វើ​កិច្ចការ​ដែល​យើង​មិន​អាច​ធ្វើ​បាន គឺ​ការ​សង្គ្រោះ​យើង។ ព្រះ​អង្គ​បាន​សុគត​ជំនួស​យើង ដោយ​ប្រទាន​ការ​អត់​ទោស​បាប ដែល​យើង​អាច​ទទួល​ដោយ​ឥត​គិត​ថ្លៃ។ យើង​មិន​ហ៊ាន​គិតថា ព្រះ​ទ្រង់​គ្រាន់តែ​សម្រេច​ព្រះទ័យ​មើល​រំលង​បាប​របស់​យើង​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ ការ​សុគត​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង​បាន​ទទួល​ទោស​ដែល​យើង​សមនឹង​ទទួល។…

Read article
ព្រះ​ដែល​សោក​សង្រេង

អេសាយ ៤១:១០-១៣ អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង​។ អេសាយ ៤១:១០ បន្ទាប់ពី​ប្រទេស​ទួ​គី​បាន​ទទួលរង​គ្រោះ​រញ្ជួយ​ដី ដែល​បណ្តាល​ឲ្យ​មាន​វិនាស​កម្ម នៅ​ខែ​កុម្ភៈ ឆ្នាំ២០២៣ មាន​រូបថត​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ បាន​លេច​ឡើង​នៅ​លើ​​ទំព័រ​សារព័ត៌​មាន​ជា​ច្រើន​។ ក្នុង​រូបថត​នោះ គេ​ឃើញ​បុរស​ជា​ឪពុក​ម្នាក់​កំពុង​អង្គុយ កាន់ដៃ​មួយ​ដែល​បាន​លាន​ចេញពី​គំនរ​ថ្ម ដៃ​នោះ​គឺ​ជា​ដៃ​របស់​កូន​ស្រី​គាត់​។ ក្នុង​រូបថត​នោះ គេ​ក៏​ឃើញ​ជាយ​របស់​ពូក​ដែល​កូន​ស្រី​របស់​គាត់​បាន​គេង នៅ​ពេល​រញ្ជួយ​ដី​បាន​កើត​ឡើង ហើយ​គេ​ក៏​ឃើញ​ម្រាមដៃ​លែង​មាន​ជីវិត ដែល​គាត់​កំពុងតែ​កាន់​។ ទឹក​មុខ​គាត់​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង​។ គាត់​មាន​ការ​សោក​សង្រេង​លើស​ពាក្យ​ពណ៌នា​។ នៅ​ក្នុង​ទឹក​មុខ​ដ៏​ក្រៀម​ក្រំ​របស់​ឪពុក​ម្នាក់​នេះ ខ្ញុំ​បាន​នឹក​ចាំ​ព្រះទ័យ​របស់​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌​។ កណ្ឌ​គម្ពីរ​លោកុប្បត្តិ​បាន​ប្រាប់​យើង​ថា ព្រះ​ទ្រង់​បាន​សោក​សង្រេង ដោយសារ​សេចក្តី​ហិន​វិនាស​នៃ​បាប​របស់​មនុស្ស​ ជា​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ(៦:៦)។ កណ្ឌ​គម្ពីរ​អេសាយ​បាន​ចែង​អំពី​ព្រះ​មែស៊ី​ដែល​ត្រូវ​យាង​មក យ៉ាង​ដូច​នេះ​ថា “ទ្រង់​ត្រូវ​គេ​មើល​ងាយ ហើយ​ត្រូវ​មនុស្ស​​បោះបង់ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្ដី​ឈឺ‌ចាប់”(៥៣:៣)។ ព្រះ​ទ្រង់​បាន​សោក​សង្រេង ចំពោះ​យើង និង​ជាមួយ​យើង ហើយក៏​គង់នៅ​ជាយ​នៃ​គំនរ​បាក់​បែក​នៃ​ជីវិត​យើង ដោយ​ឈោង​ព្រះ​ហស្ត​មក​រក​យើង ដោយ​បន្ទូល​ថា “ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង”(៤១:១៣)។ ទោះ​អ្នក​កំពុង​ជួប​ប្រទះ​គ្រោះ​មហន្ត​រាយ ដែល​ជា​កាលៈទេសៈ​ដ៏​សោកសៅ ការ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ឬ​កំពុង​ទទួលផល​វិបាក​ពី​បាប​របស់​អ្នក​ក៏ដោយ ចូរ​ដឹង​ថា ព្រះ​ទ្រង់​បាន​សោក​សង្រេង​ជាមួយ​អ្នក​។ ទោះ​​ជីវិត​អ្នក​រង្គោះ​រង្គើ ដោយសារ​បញ្ហា​ណា​ក៏​ដោយ ដែល​​វេទនា​ដូច​​គ្រោះ​រញ្ជួយ​ដី…

Read article