នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

តើនរណាជាអ្នកជិតខាងខ្ញុំ?

តើនរណាជាអ្នកជិតខាងខ្ញុំ?

ដោយPatricia Raybon

December 16, 2025

លូកា ១០:២៥-៣៤,៣៦-៣៧
ព្រះយេស៊ូវមានបន្ទូលថា ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ ។ លូកា ១០:៣៧
ខណៈពេលដែលអ្នកស្រីមារី ខូប៊ល(Marie Coble) កំពុងសម្រាកនៅលើគ្រែ ក្នុងមន្ទីរពេទ្យ គាត់ស្រាប់តែមានទឹកមុខញញឹម នៅពេលដែលគាត់បានឮឃើញអ្នកដឹកជញ្ជូនអីវ៉ាន់ ដែលបានជួយសង្គ្រោះជីវិតគាត់។ គាត់បានដួលនៅតាមផ្លូវចេញពីផ្ទះរបស់គាត់ត្រូវក្បាល បណ្តាលឲ្យមានការចេញឈាម ក្នុងខួរក្បាល។ ពេលដែលលោករ៉ាហ៊ីន ឃូភ័រ(Raheem Cooper) ឃើញអ្នកស្រីម៉ារីកំពុងមានរបួសដូចនេះ គាត់ក៏បានជួយអ្នកស្រីម៉ារី ហើយក៏បានទូរស័ព្ទហៅឡានពេទ្យសង្គ្រោះបន្ទាន់។ នៅពេលដែលក្រុមគ្រួសាររបស់អ្នកស្រីម៉ារីបានអញ្ជើញលោករ៉ាហ៊ីន ឲ្យមកសួរសុខទុក្ខគាត់ នៅក្នុងមន្ទីរពេទ្យ លោករ៉ាហ៊ីនច្រើនតែនាំយកបង្អែម ដែលគាត់ចូលចិត្ត ដើម្បីជួយឲ្យគាត់ឆាប់ជាសះស្បើយ។ 
រឿងរបស់ពួកគេបានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងប្រៀបប្រដូចអំពីសាសន៍សាម៉ារីចិត្តល្អ។ ព្រះយេស៊ូវបានប្រើរឿងប្រៀបប្រដូចនេះ ជាការឆ្លើយតប ចំពោះសំណួររបស់អ្នកប្រាជ្ញក្រឹត្យវិន័យ ដែលបានសួរព្រះអង្គអំពីការអ្វីខ្លះដែលគាត់ត្រូវធ្វើ ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច។ ព្រះយេស៊ូវក៏បានប្រាប់គាត់ឲ្យប្រព្រឹត្តតាមអ្វីដែលមានចែងក្នុងក្រឹត្យវិន័យ(លូកា ១០:២៦) ដែលរាប់បញ្ចូលទាំងការ “ស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង”(ខ.២៧)។ ប៉ុន្តែ អ្នកប្រាជ្ញនោះក៏បានទូលសួរព្រះអង្គទៀតថា “តើនរណាជាអ្នកជិតខាងរបស់ខ្ញុំ?”(ខ.២៩)។
ព្រះគ្រីស្ទក៏បានឆ្លើយ ដោយពិពណ៌នា អំពីបុរសម្នាក់ត្រូវចោរប្លន់ ដេកដួលនៅលើដី ហើយបន្ទាប់មកត្រូវមនុស្សពីរនាក់បានប្រទះឃើញ។ ពួកគេគឺជាពួកសង្ឃ និងពួកលេវី ដែលបានដើរបង្ហួស។ “តែមានសាសន៍សាម៉ារីម្នាក់ ធ្វើដំណើរមកដល់ ... មានចិត្តក្ដួលអាណិតដល់គាត់ ទើបចូលទៅរុំរបួសឲ្យ ដឹកនាំទៅឯផ្ទះសំណាក់ ថែទាំរក្សាគាត់”(ខ.៣៣-៣៤)។ ពេលដែលបានឃើញបុរសដែលមានរបួសនោះ ត្រូវការជំនួយ សាសន៍សាម៉ារីក៏បានជួយយកអសារគាត់ភ្លាមៗ ដោយមិនរើសអើង ដោយមិនខ្វល់អំពីជាតិសាសន៍ ឬជំនឿខុសគ្នាឡើយ។
ដូចនេះ ព្រះយេស៊ូវក៏បានសួរគេវិញថា តើក្នុងចំណោមអ្នកទាំងបីនោះ នរណាជាអ្នកជិតខាងរបស់គាត់? អ្នកប្រាជ្ញាច្បាប់នោះក៏បានឆ្លើយថា “គឺអ្នក១ដែលមានចិត្តអាណិតដល់គាត់នោះឯង” ដូច្នេះ ព្រះយេស៊ូវមានបន្ទូលថា “ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ”(ខ.៣៦-៣៧)។ ក្នុងព្រះគ្រីស្ទ យើងក៏អាចមានក្តីអាណិត ក្នុងការជួយមនុស្សដែលកំពុងឈឺចាប់ ជាជាងដើរបង្ហួស។ នេះជាមេរៀន សម្រាប់អស់អ្នកដែលចង់ចែកចាយសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដល់អ្នកដទៃ។—Patricia Raybon

តើអ្នកត្រូវការសេចក្តីមេត្តាខ្លាំងប៉ុណ្ណា? តើអ្នកអាចបង្ហាញសេចក្តីមេត្តាដល់អ្នកដទៃ យ៉ាងដូចម្តេចខ្លះ? 
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំឲ្យចែកចាយសេចក្តីមេត្តារបស់ព្រះយេស៊ូវ ដល់អ្នកដទៃដោយគ្មានការរើសអើង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេម៉ុស ៤-៦ និង វិវរណៈ ៧
 

ល្ងាច

សេចក្តី​មេត្តា​មាន​ភាព​អស្ចារ្យ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

សេចក្តី​មេត្តា​មាន​ភាព​អស្ចារ្យ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 17, 2025

«ដ្បិត​ពីដើម យើង​រាល់​គ្នា​ក៏​ជា​មនុស្ស​ឥត​ប្រាជ្ញា រឹង​ចចេស ហើយ​វង្វេង​ដែរ ទាំង​បម្រើ​សេចក្ដី​ប៉ង​ប្រាថ្នា នឹង​សេចក្ដី​សម្រើប​ផ្សេងៗ ទាំង​រស់​នៅ​ដោយ​សេចក្ដី​គំរក់ នឹង​សេចក្ដី​ឈ្នានីស យើង​ក៏​គួរ​ខ្ពើម ហើយ​បាន​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ តែ​កាល​សេចក្ដី​សប្បុរស​របស់​ព្រះ​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង នឹង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដល់​មនុស្ស​បាន​លេច​មក​ឲ្យ​ឃើញ នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង មិន​មែន​ដោយ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត​ដោយ​សុចរិត​នោះ​ទេ គឺ​ដោយ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​វិញ» (ទីតុស ៣:៣-៥)។
អ្នក​មិន​ត្រូវ​ការ​ឲ្យ​កង​កម្លាំង​ពន្លត់​អគ្គីភ័យ​មក​ផ្ទះ​អ្នក​ឡើយ បើ​ផ្ទះ​អ្នក​មិន​មាន​ភ្លើង​ឆេះ​នោះ​ទេ ហើយ​អ្នក​ក៏​មិន​ត្រូវ​ការ​ឲ្យ​គ្រូ​ពេទ្យ​ដាក់​ស៊ី​រ៉ូម​ឲ្យ​អ្នក​ដែរ បើ​សិន​ជា​អ្នក​មាន​សុខ​ភាព​ល្អ។ ស្រដៀង​គ្នា​នេះ​ដែរ ទាល់​តែ​យើង​ពិត​ជា​ដឹង​ច្បាស់​ថា យើង​ត្រូវ​ការ​ការ​អត់​ទោស​បាប​ពី​ព្រះ ទើប​រឿង​នៃ​ព្រះ​គុណ និង​សេចក្តី​មេត្តា​របស់​ព្រះ​មាន​ន័យ​ខ្លាំង​ចំពោះ​យើង។ ពុំ​នោះ​ទេ យើង​នឹង​គិត​ថា រឿង​នេះ​មិន​ទាក់​ទង​អ្វី​នឹង​យើង​ទេ។ 
ពី​ពេល​មួយ​ទៅ​មួយ​ពេល​ទៀត យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​កំហុស ដោយ​មើល​ជុំ​វិញ​ខ្លួន​យើង ហើយ​ទទួល​ស្គាល់​ថា អ្នក​ដទៃ​កំពុង​តែ​ត្រូវ​ការ​ការ​អត់​ទោស​យ៉ាង​ខ្លាំង តែ​ទន្ទឹម​នឹង​នោះ យើង​មិន​បាន​មើល​រំលង​តម្រូវ​ការ​របស់​ខ្លួន​ឯង​ទេ។ យើង​និយាយ​ប្រាប់​ខ្លួន​ឯង​ថា «អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ទូល​បង្គំ​មិន​ដូច​ពួក​គេ»  (តែ​យើង​មិន​ចូល​ចិត្ត​ទទួល​ស្គាល់​ការ​ពិត​ទេ)។ ដោយ​សារ​ព្រះ​គុណ​ព្រះ មិន​យូរ​ប៉ុន្មាន​យើង​ទទួល​ស្គាល់​ថា យើង​ក៏​មិន​មាន​ចិត្ត​អាក្រក់​​ដែរ និង​បាន​និយាយ ហើយ​ធ្វើ​អ្វី​ដែល​យើង​មិន​គួរ​ធ្វើ ឬ​មិន​បាន​ធ្វើ​អ្វី​ដែល​យើង​គួរ​ធ្វើ។ ក្នុង​ពេល​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​ចិត្ត​ឲ្យ​យើង​ទទួល​ស្គាល់​ដូច​នេះ យើង​ក៏​បាន​ដឹង​ថា យើង​ត្រូវ​ការ​ការ​អត់​ទោស ហើយ​យើង​មាន​ការ​ដឹង​គុណ ដែល​យើង​ទទួល​បាន​ការ​អត់​ទោស​ពី​អ្នក​ដែល​យើង​បាន​ធ្វើ​ខុស​ចំពោះ។ 
ម៉្យាង​ទៀត យើង​មិន​អាច​ទទួល​យក​តែ​ផ្នែក​ដែល​ងាយ​ស្រួល​នៃ​ការ​អត់​ទោស ដោយ​មិន​ទទួល​យក​ផ្នែក​ដែល​ពិបាក នៃ​ការ​ទទួល​ស្គាល់​បាប​របស់​យើង​នោះ​ទេ។ ទី​មួយ យើង​ចាំ​បាច់​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ន័យ​ថា តាម​និស្ស័យ​សាច់​ឈាម​របស់​យើង យើង​គឺ​ជា​សត្វ​ចៀម​ដែល​វង្វេង បាន​បះ​បោរ​ទាស់​នឹង​ព្រះ និង​ជា​ភាជនៈ​ទទេ ដែល​ត្រូវ​ការ​ការ​ចាក់​បំពេញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ចាំ​បាច់​ត្រូវ​ទទួល​ស្គាល់​ថា ដែល​ទោះ​យើង​បាន​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ​បាន​យូរ​ប៉ុណ្ណា​ក៏​ដោយ ហើយ​ព្រះ​វិញ្ញាណ​បាន​កែ​ប្រែ​យើង​បាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​យើង​នៅ​តែ​ត្រូវ​ការ​ព្រះ​គុណ​ព្រះ ព្រោះ​យើង​មិន​អាច​ជៀស​ផុត​ពី​ការ​ប្រព្រឹត្ត​អំពើ​បាប​បាន​ទេ។ យើង​ចាំ​បាច់​ត្រូវ​ដឹង​ថា យើង​សម​នឹង​ទទួល​បាន​អ្វី​ខ្លះ ដោយ​សារ​បាប​របស់​យើង មុន​ពេល​យើង​ក្រាប​ចុះ​ដោយ​ចិត្ត​ស្ញប់​ស្ញែង ដោយ​ដឹង​ថា ព្រះ​សង្គ្រោះ​ដ៏​ឥត​ខ្ចោះ​មួយ​អង្គ​បាន​សុគត​ជំនួស​យើង ហើយ​បង់​ថ្លៃ​លោះ​បាប​របស់​យើង​ទាំង​ស្រុង ដើម្បី​ឲ្យ​យើង​អាច​ទទួល​ការ​អត់​ទោស​ពី​ព្រះ។ 
កិច្ចការ​ដ៏​ធំ​ដែល​យើង​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​បន្ត​ងាក​ទៅ​រក​ព្រះ​គ្រីស្ទ ដោយ​ជំនឿ និង​ការ​ប្រែ​ចិត្ត។ ទោះ​យើង​កំពុង​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ​ដល់​ចំណុច​ណា​ក៏​ដោយ ក៏​យើង​ម្នាក់ៗ​សុទ្ធ​តែ​ត្រូវ​ការ​អធិស្ឋាន​សូម​ព្រះ​ទ្រង់​បង្ហាញ​ការ​ពិត​អំពី​ខ្លួន​យើង ក៏​ដូច​ជា​អំពី​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង។ យ៉ាង​នោះ នៅ​ពេល​ដែល​យើង​បាន​ដឹង​កាន់​តែ​ច្បាស់​អំពី​ទោស​ដែល​យើង​សម​នឹង​ទទួល យើង​នឹង​គោរព​ស្រឡាញ់​ព្រះ​អង្គ​សង្គ្រោះ​កាន់​តែ​ខ្លាំង​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ យើង​នឹង​ឈរ​ស្ញប់​ស្ញែង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ និង​អ្វីៗ​គ្រប់​យ៉ាង​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង។
ដូច​នេះ ចូរ​ឈប់​បង្អង់​សិន។ ចូរ​ទូល​សូម​ព្រះ​អង្គ​ថា «សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ស្គាល់​ខ្លួន​ឯង​ច្បាស់» ហើយ​សញ្ជឹង​គិត​ពី​អំពើ​បាប​របស់​យើង។ បន្ទាប់​មក ចូរ​ទូល​សូម​ព្រះ​អង្គ​ថា «សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ស្គាល់​ព្រះ​អង្គ​សង្គ្រោះ​បាន​ច្បាស់» ហើយ​ចូរ​ឲ្យ​ចិត្ត​អ្នក​ជ្រួត​ជ្រាប​នៅ​ក្នុង​ការ​ស្គាល់​ធាតុ​ពិត និង​ក្តី​អំណរ​នៃ​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ។ នោះ​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ​ក្នុង​ការ​ជួយ​សង្គ្រោះ​អ្នក និង​បាន​ជ្រួត​ជ្រាប​ពេញ​ក្នុង​ចិត្ត​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​ចូល​រួម​ដោយ​អំណរ​ក្នុង​ការ​ច្រៀង​បទ​ខ្លី​ថា៖
សេចក្តី​មេត្តា​របស់​ទ្រង់​ធំ​ប្រសើរ ហើយ​ព្រះ​គុណ​ទ្រង់​ឥត​គិត​ថ្លៃ​
ការ​អត់​ទោស​បាន​ប្រទាន​មក​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត
នោះ​វិញ្ញាណ​ខ្ញុំ​ដែល​មាន​បន្ទុក​ធ្ងន់ រក​ឃើញ​សេរី​ភាព
នៅ​កាល់វ៉ារី។136


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេភេសូរ ២:១-១០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូស្វេ ១៦-១៨ និង​លូកា ១៧:២០-៣៧

ប្រភេទ