Alistai Begg

You are here:
មាន​សញ្ជាតិ​នៅ​ស្ថាន​សួគ៌

“ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ញយ​ៗ ហើយ​ឥឡូវ​នេះ ក៏​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត ថា គេ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​ព្រះគ្រីស្ទ​ទេ ចុង​បំផុត​របស់​គេ​ជា​សេចក្តី​ហិន​វិនាស គេ​យក​ពោះ​គេ​ទុកជា​ព្រះ ហើយ​យក​សេចក្តី​គួរ​ខ្មាស​របស់​គេ ទុកជា​សិរី​ល្អ​វិញ គេ​នឹក​តែ​ពី​របស់​នៅ​ផែនដី​នេះ ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន​សួគ៌​វិញ ក៏​នៅចាំ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ ទ្រង់​យាង​មកពី​ស្ថាន​នោះ​ឯង ដែល​ទ្រង់​នឹង​បំផ្លាស់​បំ​ប្រែ​រូប​កាយ​ទាបថោក​របស់​យើង ឲ្យ​ត្រឡប់​ដូចជា​រូប​ឧត្តម​របស់​ទ្រង់”។ ភីលីព ៣:១៨-២១ អ្នក​រស់នៅ ក្នុង​ទីក្រុង​ភីលីព​របស់​ជនជាតិ​ក្រិក កាលពី​សតវត្ស៍ទី១ និង​អ្នក​ដែល​បាន​កើត​នៅ​ទីនោះ ប្រហែល​ជា​និយាយ​ថា “យើង​មិនមែន​ជា​អ្នក​ក្រុង​ភីលីព​ទេ” ព្រោះ​ពួកគេ​រស់នៅ​តាម​ច្បាប់​របស់​ចក្រភព​រ៉ូម៉ាំង ស្លៀក​ពាក់​ខោអាវ​របស់​ពួក​រ៉ូម៉ាំង និង​សរសេរ​ឯកសារ​ជា​ភាសាឡាតាំង​ទៀត​ផង​។ ពួកគេ​ជា​ពលរដ្ឋ​របស់​ចក្រភព​រ៉ូម៉ាំង​។ ទីកន្លែង​នោះ​ទាំងមូល មាន​លក្ខណៈ​ដូច​ទីក្រុង​រ៉ូម តែ​វា​មិនមែន​ជា​ទីក្រុង​រ៉ូម​ទេ​។ អ្នក​ក្រុង​ភីលីព កំពុង​រស់នៅ​ក្នុង​ទឹកដី​ក្រិក តែ​រស់នៅ​ជា​ពលរដ្ឋ​របស់​ចក្រភព​រ៉ូម៉ាំង​។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​គេ​ថា ការ​រស់នៅ​ជា​គ្រីស្ទបរិស័ទ​ក៏​មាន​លក្ខណៈ​ស្រដៀង​ការ​រស់នៅ​របស់​ពួកគេ​ផង​ដែរ : យើង​កំពុង​រស់នៅ​ជា​គ្រីស្ទបរិស័ទ​នៅ​លើ​ផែនដី តែ​មិន​ទាន់​មាន​វត្ត​មាន​ក្នុង​រាជធានី​របស់​គ្រីស្ទបរិស័ទ ដែល​យើង​មាន​ការ​ធូរ​ស្បើយ​ក្នុង​ចិត្ត ដែល​បាន​ដឹង​ថា រាជធានី​នោះ​មិនមែន​នៅ​ទីក្រុង​វ៉ាស៊ីនតោន ឬ​ទីក្រុង​ឡុង​នោះ​ទេ! ខ្នាត​គំរូ​នៃ​រាជធានី​នោះ ខ្ពស់​ជាង និង​ធំជាង​ខ្នាត​គំរូ​របស់​ទីក្រុង​នៅ​ផែនដី​។ យើង​មាន​សញ្ជាតិ​ជា​សាសន៍​ស្ថាន​សួគ៌ ហើយ​យើង​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ក្នុង​លោកិយ ក្នុង​នាម​ជា​អ្នក​ដំណើរ​នៅ​លើ​ផែនដី​នេះ​។ ក្នុង​នាម​យើង​ជា​គ្រីស្ទបរិស័ទ យើង​មាន​ឱកាស​ដ៏​ប្រសើរ​ប្រចាំ​ថ្ងៃ សម្រាប់​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ថ្ងៃ​មួយ​ទៀត…

Read article
រាប់ចំនួនថ្ងៃនៃអាយុរបស់យើង

“សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ នៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បានសតិ​បញ្ញា”។ ទំនុក​ដំកើង ៩០:១២ ក្នុង​សៀវភៅ​ដែល​លោក​ម៉ាស លេវី(Marc Levy)បាន​និពន្ធ​មាន​ចំណង​ជើង​ថា បើសិន​ជា​ពិតមែន គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​អាន​របស់​គាត់ ឲ្យ​ស្រមៃ​ថា មាន​ធនាគារ​មួយ​បាន​ដាក់លុយ​ចូល​កុង​របស់​យើង ៨៦៤០០ដុល្លា នៅពេល​ព្រឹក ជា​រៀង​រាល់​ថ្ងៃ​។ តែ​កុង​នោះ​មិន​អាច​សន្សំ​លុយ​បន្ត​ពី​ថ្ងៃ​មួយ​ទៅ​ថ្ងៃ​មួយ​ទៀត​បានទេ ហើយ​ត្រូវ​លប់​ចោល​ទឹក​ប្រាក់​ដែល​នៅសល់​។ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច? អ្នក​មុខជា​នឹង​ទៅ​ដក​លុយ​ឲ្យ​អស់​ជា​រៀង​រាល់​ថ្ងៃ​មិនខាន! បន្ទាប់មក គាត់​ក៏​បាន​ចង្អុល​បង្ហាញថា យើង​ម្នាក់ៗ​សុទ្ធតែ​មាន​ធ​នាគា​រដូច​នេះ ដែល​យើង​ហៅ​វា​ថា ពេល​វេលា​។ រៀង​រាល់​ពេល​ព្រឹក យើង​មាន​ពេល៨៦៤០០វិនាទី ហើយ​រៀង​រាល់​ពេលយប់ យើង​ក៏​អស់​ពេល ដែល​យើង​មិន​បាន​ប្រើ ដោយ​ប្រាជ្ញា​។ យើង​គ្មាន​ពេល​នៅសល់ ឬ​ពេល​ដែល​លើស​ទេ ហេតុ​នេះ​ហើយ យើង​​គ្រាន់តែ​អាច​រស់នៅ ក្នុង​ពេល​វេលា​នៅ​ថ្ងៃ​នេះ ហើយ​សង្ឃឹមថា ប្រើ​ពេល​ដែល​នៅសល់​ឲ្យ​មាន​ប្រយោជន៍​បំផុត​។ ទោះ​គ្រីស្ទបរិស័ទ​មាន​ក្តី​សង្ឃឹម​ដ៏​ច្បាស់​ថា នឹង​បាន​ជីវិត​អស់​កល្ប ពេល​វេលា​របស់​យើង​នៅ​លើ​ផែនដី​នេះ នៅតែ​មាន​កំណត់​។ ហេតុ​នេះ​ហើយ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៩០ លោក​ម៉ូសេ​បាន​រំឭក​យើង ឲ្យ​រាប់​ចំនួន​អាយុ​របស់​យើង ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​យើង​មាន​ចិត្ត​ប្រកបដោយ​ប្រាជ្ញា ដោយ​ដឹង​ថា ជីវិត​ជា​មនុស្ស​មាន​ភាព​រួញ​ខ្លី ហើយ​ព្រះ​ទ្រង់​មាន​ភាព​អស់​កល្ប​ជានិច្ច​។ ក្នុង​វប្បធម៌​ដ៏​មមាញឹក យើង​ប្រហែល​មាន​ចិត្ត​ងប់ងុល​យ៉ាង​ខ្លាំង នឹង​ការ​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន…

Read article
គ្មាននាមណាផ្សេងទៀតឡើយ

“គ្មាន​សេចក្តីសង្គ្រោះ ដោយសារ​អ្នកណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ”។ កិច្ចការ ៤:១២ នៅ​ក្បែរ​បរិវេណ​របស់​សាកល​វិទ្យាល័យ​នតវេសស្ទើន នៅ​ជាយ​ក្រុង​ឈីកាហ្គោ មាន​ព្រះវិហារ​ធំ​សម្បើម​មួយ ដែល​សាសនា​បាហៃ​បាន​សាងសង់​ឡើង​។ សំណង់អាគារ​ដ៏​ឆើតឆាយ​មួយ​នេះ មាន​ច្រក​ចូល៩ សម្រាប់​សាសនា​ធំៗ​ទាំង៩ នៅ​លើ​ពិភពលោក​។ ច្រក​ចូល​នីមួយៗ​សុទ្ធតែ​មាន​ផ្លូវ​ដើរ​ចូល​ទៅ​រក​កន្លែង​ជួប​ជុំ​តែមួយ នៅ​ចំ​កណ្តាល​អាគារ​។ ស្ថាបត្យកម្ម​នេះ​ត្រូវ​បាន​គេ​សាងសង់​ឡើង ក្នុង​គោលបំណង​ដើម្បី​ប្រកាស​ថា មាន​ផ្លូវ​ជា​ច្រើន​ដែល​នាំ​មនុស្ស​ទៅ​រក “សេចក្តី​ពិត” ដែល​សាសនិក​បាហៃ​ជឿ​ថា គេ​មិន​អាច​រក​ឃើញ​សេចក្តី​ពិត​នេះ នៅ​ក្នុង​ទ្រឹស្ដី​សាសនា មនុស្ស ឬ​អង្គ​ការ​ណា​ឡើយ​។ ផ្នត់​គំ​និត​ដូច​នេះ មិន​សូវ​ខុសពី​បរិយាកាស​វប្បធម៌ របស់​សង្គម​ដែល​សាវ័ក​ប៉ុល​កំពុង​រស់នៅ​នោះ​ទេ​។ ចក្រភព​រ៉ូម៉ាំង​មាន​ការ​បើកចំហ​យ៉ាង​ខ្លាំង ហើយក៏​គាំទ្រ​ឲ្យ​មាន​គំនិត​ទូលំ​ទូលាយ ហើយ​ត្រៀម​ខ្លួន​ទទួលយក​សាសនា​គ្រប់​ប្រភេទ​។ ជា​ការ​ពិត​ណាស់ ទីក្រុង​រ៉ូម​ជា​កន្លែង​ប្រមូល​ផ្តុំ​រូប​ព្រះ និង​ព្រះ​ក្លែងក្លាយ​ជា​ច្រើន នៅ​ក្នុង​ព្រះវិហារ​ធំ​របស់​ខ្លួន សម្រាប់​គោរព​បូជា តាម​ផ្លូវ​ចម្រុះ​ឆ្ពោះ​ទៅ​រក​សេចក្តី​ពិត​។ ដូច​នេះ ហេតុ​អ្វី​បានជា​វប្ប​ធម៌​បើក​ចំហ និង​ថ្វាយបង្គំ​ព្រះ​ចម្រុះ​នេះ ក៏បាន​ចាប់​គ្រីស្ទបរិស័ទ ឲ្យ​សត្វ​តោ​ស៊ី​ជា​ចំណី នៅ​ក្នុង​ទីលាន​ប្រយុទ្ធ? ហេតុ​អ្វី​អធិរាជ​នេរ៉ូ បាន​ចាត់​ទុក​អ្នកជឿ​ព្រះ​ជា​មុខ​សញ្ញា ហើយ​ថែម​ទាំង​ដល់​ថ្នាក់​យក​រូបកាយ​របស់​ពួកគេ ទៅ​ដុត​ធ្វើ​ជា​ភ្លើង បំភ្លឺ​កន្លែង​ជប់​លៀង​របស់​ទ្រង់? ចម្លើយ​ដ៏​សាមញ្ញ​នោះ​គឺ វប្ប​ធម៌​រ៉ូម៉ាំង​មិន​អាច​ទ្រាំ​ទ្រជំនឿ​គ្រីស្ទបរិស័ទ​បានទេ ព្រោះ​គ្រីស្ទបរិស័ទ​មិន​ព្រម​បញ្ចូល​ព្រះគ្រីស្ទ ក្នុង​ចំណោម​ព្រះ​ជា​ច្រើន​អង្គ ដែល​ពួក​រ៉ូម៉ាំង​គោរព​ថ្វាយបង្គំ​។ ផ្ទុយ​ទៅវិញ…

Read article
ការ​ប្ដេជ្ញា​ចិត្ត​អធិស្ឋាន

“លោក​លុត​ជង្គង់​ចុះ​អធិស្ឋាន ហើយ​អរ​ព្រះគុណ​ដល់​ព្រះ​របស់​លោក១ថ្ងៃ៣ដង ដូចជា​កាលពី​មុន”។ ដានីយ៉ែល ៦:១០ ការ​ប្ដេជ្ញា​ចិត្ត​រយៈ​ពេល​ខ្លី មិនមែន​ជា​ការ​ពិបាក​ពេក​ទេ​។ វា​ជា​ការ​លត់​ដំ ឲ្យ​មាន​ភាព​ទៀង​ទាត់ ដែល​យើង​ពិបាក​ធ្វើ តែ​ជា​គន្លឹះ​នាំ​ទៅ​រក​ការ​លូត​លាស់​ខាង​វិញ្ញាណ​។ យើង​អាច​សង្កេត​ឃើញ​ភាព​មិន​ទៀង​ទាត់​នៃ​ការ​ប្ដេជ្ញា​ចិត្ត កើត​មាន​ជា​ញឹក​ញាប់ នៅ​ក្នុង​កម្ម​វិធី​អនុវត្ត​រយៈ​ពេល​ខ្លី ដូចជា ការ​ទន្ទេញ​ខ​គម្ពីរ ផែនការ​អាន​ព្រះ​គម្ពីរ និង​ការ​ប្ដេជ្ញា​ចិត្ត​សម្រាប់​ឆ្នាំ​ថ្មី​។ មាន​មនុស្ស​ច្រើន​ណាស់​ដែល​ធ្វើ​បាន​ល្អ នៅពេល​ចាប់​ផ្តើម​ដំបូង ហើយ​ក្រោយមក ក៏​បាន​បោះបង់ចោល​ការ​ព្យាយាម​។ តែ​ខ្ញុំ​ជឿ​ថា អ្នក​ក៏​អាច​ជួប​ប្រទះ​​មនុស្ស​ជា​ច្រើន ដែល​មាន​ភាព​ទៀង​ទាត់ និង​ការ​លត់ដំ​យ៉ាង​ខ្លាំង​។ ពួក​គេ​បណ្តើរ​ឆ្កែ​ចេញ​ក្រៅ​ផ្ទះ នៅ​ម៉ោង​ដដែល​ជា​រៀង​រាល់​ថ្ងៃ ឬ​ទៅ​យក​សំបុត្រ​យ៉ាង​ទៀង​ទាត់​ណាស់ បានជា​អ្នក​អាច​យក​នាឡិ​ការ​របស់​អ្នក​មក​ផ្ទៀង​ជាមួយ​គាត់​បាន​។ ហើយ​ពេលណា​ពួកគេ​រៀបចំ​ខ្លួន ធ្វើ​កិច្ចការ​អ្វីមួយ ឬ​រៀន​មុខ​ជំនាញ​ថ្មី ពួកគេ​ក៏បាន​ធ្វើ ដោយ​ភាព​ឧស្សាហ៍​ព្យាយាម​យ៉ាង​ខ្លាំង បានជា​អ្នក​គ្មាន​ការ​សង្ស័យ​ថា ពួកគេ​នឹង​សម្រេច​កិច្ច​ការ​នោះ​ឬ​អត់។ ទម្លាប់​នៃ​ការ​អធិស្ឋាន​របស់​លោក​ដានីយ៉ែល បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​ភាព​ទៀង​ទាត់​ដែល​មាន​ការ​លត់ដំ ក្នុង​ជីវិត​គាត់​។ ការ​រស់នៅ​របស់​គាត់ មិនមែន​មាន​ការ​ផ្ទុះ​ចេញ​នូវ​ភាព​ក្លៀវ​ក្លា​តែ​ពី​ដំបូង ហើយ​ក្រោយមក ប្រែ​ក្លាយ​ជា​ភាព​អសកម្ម​ដ៏​រ៉ាំរ៉ៃ​នោះ​ទេ​។ យើង​ដឹង​ច្បាស់​ថា គាត់​បាន​អធិស្ឋាន ទោះ​គាត់​មាន​អារម្មណ៍​ចង់​អធិស្ឋាន​ឬ​អត់​ក៏ដោយ​។ គាត់​ទំនងជា​មាន​ពេល​ដែល​គាត់​ក្រោក​ពី​លុត​ជង្គង់ ដោយ​អារម្មណ៍​ថា គាត់​ពិត​ជា​មាន​ពរ​ណាស់ ហើយក៏​មាន​ពេល​ផ្សេង​ទៀត ដែល​គាត់​មាន​អារម្មណ៍​ថា គ្មាន​កម្លាំង គ្មាន​ទឹក​ចិត្ត តែ​គាត់​នៅតែ​បន្ត​អធិស្ឋាន​ទៀត​។…

Read article
អាច​មាន​ក្តី​សង្ឃឹម ក្នុង​ការ​សោក​សង្រេង

“ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ដឹង ពី​ពួក​អ្នក​ដែល​ដេក​លក់​ទៅ​ហើយ​ទេ ក្រែង​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ព្រួយ ដូចជា​អ្នក​ឯទៀត ដែល​គ្មាន​សង្ឃឹម ដ្បិត​បើ​យើង​ជឿ​ថា ព្រះយេស៊ូវ​បាន​សុគត ព្រម​ទាំង​រស់​ឡើង​វិញ​ហើយ នោះ​ត្រូវ​ជឿ​ថា ព្រះ​ទ្រង់​នឹង​នាំ​អស់អ្នក ដែល​ដេក​លក់​ទៅ​ក្នុង​ព្រះយេស៊ូវ ឲ្យ​បាន​មក​ជាមួយនឹង​ទ្រង់​ដែរ” ១ថែស្សាឡូនីច ៤:១៣-១៤ មិន​យូរ​មិន​ឆាប់ អ្នក​នឹង​ប្រឈម​មុខ​ដាក់​ការ​សោក​សង្រេង ពេល​ដែល​មនុស្ស​ជាទី​ស្រឡាញ់​ណា​ម្នាក់ លាចាក​លោក​។ ពេល​នោះ យើង​មិន​សួរ​ថា តើ​អ្នក​គួរតែ​សោក​សង្រេង​ឬ​អត់​នោះ​ទេ ប៉ុន្តែ ត្រូវ​សួរ​ថា តើ​អ្នក​នឹង​សោក​សង្រេង​យ៉ាង​ដូច​ម្តេច​ខ្លះ? ក្នុង​ពួក​ជំនុំ​ថែស្សាឡូនីច មាន​អ្នក​ខ្លះ​មាន​ការ​យល់​ច្រឡំ អំពី​ការ​យាង​មកវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ការ​រស់​ឡើង​វិញ​។ ការ​ខ្វះ​ការ​យល់​ដឹង​នេះ កំពុងតែ​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​ថប់​បារម្ភ​។ តើ​ពួកគេ​គួរតែ​គិត​យ៉ាង​ដូច​ម្តេច​ខ្លះ អំពី​បង​ប្អូន​រួម​ជំនឿ​ដែល​បាន​ស្លាប់ មុន​ពេល​ព្រះ​យេស៊ូវ​យាង​មកវិញ? តើ​គ្រីស្ទបរិស័ទ​ទាំង​នោះ ដែល​បាន​ស្លាប់​ហើយ កំពុង​នៅ​ទីណា ហើយ​តើ​ពួកគេ​នឹង​ទៅ​ជា​យ៉ាងណា? សាវ័ក​ប៉ុល​ក៏បាន​ចាប់​ផ្តើម​ពន្យល់​អ្នកជឿ​ទាំង​នោះ ដោយ​រំឭក​ពួកគេ​អំពី​ភាព​ខុស​គ្នា រវាង​រាស្រ្ត​របស់​ព្រះ និង​មនុស្ស​ផ្សេង​ទៀត “ដែល​គ្មាន​សេចក្តី​សង្ឃឹម”។ កាលពី​មុន យើង​មិន​ខុសពី​អ្នក​មិន​ជឿ​ទេ​។ យើង​គួរតែ​ចាំ​ថា “នៅ​វេលា​នោះ អ្នក​រាល់​គ្នា​នៅ​ទីទៃ​ពី​ព្រះគ្រីស្ទ … ក៏​ឥត​មាន​ទី​សង្ឃឹម ហើយ​គ្មាន​ព្រះ​ក្នុង​លោកីយ៍​នេះ​ដែរ”(អេភេសូរ ២:១២)។ សព្វថ្ងៃ​នេះ ព្រះអង្គ​បាន​ប្រោស​លោះ និង​កែ​ប្រែ​ជីវិត​យើង​រួច​ហើយ​។ ព្រះអង្គ​បាន​នាំ​យើង​ចេញពី​ភាព​អស់​សង្ឃឹម…

Read article
មាន​ភាព​ស្រស់​ថ្លា​ឡើង​វិញ ក្នុង​ពេល​ដ៏​លំបាក

“ល្មម​ហើយ ឱ​ព្រះយេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល​បង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូល​បង្គំ​មិន​វិសេស​ជាង​ពួក​ឰយុកោ​ទូល​បង្គំ​ទេ លោក​ក៏​ប្រះ​ខ្លួន​ដេក​លក់ នៅ​ក្រោម​ដើម​ដង្កោ​នោះ​ទៅ នោះ​មាន​ទេវតា​មក​ដាស់​លោក​ប្រាប់ថា ចូរ​ក្រោក​ឡើង​បរិភោគ សិន”។(១ពង្សាវតាក្សត្រ ១៩:៤-៥) យើង​ម្នាក់ៗ​សុទ្ធតែ​ធ្លាប់​រំពឹង​ថា នឹង​បាន​ទៅដល់​កំពូល​ភ្នំ តែ​បែរជា​ជាប់​នៅ​ក្នុង​ជ្រលង​ភ្នំ​ខាង​វិញ្ញាណ​ទៅវិញ​។ យើង​ប្រហែល​មិន​នឹង​ស្មាន​ទេ​ថា យើង​ស្រាប់តែ​ខ្សោះ​អស់​កម្លាំង ឬ​យើង​បាន​ទទួល​ដំណឹង​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត ឬ​អំពើបាប​របស់​យើង​បាន​វិល​ត្រឡប់​មក​ធ្វើទុក្ខ​យើង​ទៀត​។ កាលៈទេសៈ​ដែល​គួរ​ឲ្យ​រំខាន​ក្នុង​ជីវិត​យើង ច្រើនតែ​ប្រសព្វ​គ្នា ដែល​នាំ​ឲ្យ​យើង​ផ្លាស់​ប្តូរ​ពី​មាន​ជំនឿ ទៅជា​មាន​ការ​ភ័យ​ខ្លាច​។ ហោរា​អេលីយ៉ា​ធ្លាប់​រត់​ទៅ​លាក់​ខ្លួន​ក្នុង​ព្រៃ​ភ្នំ ដោយ​ការ​ផ្ដោត​ចិត្ត​របស់​គាត់​មាន​ការ​ផ្លាស់​ប្តូរ ដោយសារ​គាត់​ចាប់​ផ្តើម​មើលទៅ​ព្រះ ផ្អែក​ទៅលើ​កាលៈទេសៈ​របស់​គាត់ ជាជាង​មើលទៅ​កាលៈទេសៈ​របស់​គាត់ ផ្អែក​ទៅលើ​ព្រះបន្ទូល​ព្រះអង្គ​។ គាត់​មើល​ឃើញ​បញ្ហា​របស់​គាត់​ធំ​ពេក ធ្វើ​ឲ្យ​គាត់​រក​ធ្វើ​អ្វី​មិន​កើត​។ ពេល​គាត់​ចាប់​ផ្តើម​ដើរ​ដោយ​ការ​មើល​ឃើញ ជាជាង​ដើរ​ដោយ​ជំនឿ គាត់​ក៏​បាត់បង់​សន្តិភាព ហើយ​ភាព​សម្បូរ​សប្បាយ​ខាង​វិញ្ញាណ​ក៏​ចាប់​ផ្តើម​រលាយ​។ លោក​អេលីយ៉ា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់ នៃ​ការ​ផ្តោត​ទៅលើ​ខ្លួនឯង​។ គាត់​បាន​ផ្តោត​ទៅលើ​កំហុស​ជា​ច្រើន ដែល​ពួក​អ៊ីស្រាអែល​មាន​ចំពោះ​ព្រះ បានជា​គាត់​យល់​ឃើញថា មានតែ​គាត់​ទេ ដែល​កំពុង​បម្រើ​ព្រះ(១ពង្សាវតាក្សត្រ ១៩:១០)។ សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម​របស់​គាត់ ត្រូវ​បាន​ជំនួស​ដោយ​ការ​មិន​ស្កប់​ចិត្ត និង​ខ្វះ​សន្តិភាព​។ ដោយសារ​ការ​អាណិត​ខ្លួនឯង គាត់​បាន​រត់​ចូល​វាល​រហោស្ថាន ហើយ​គេង​នៅ​ក្រោម​ដើម​ដង្កោ ដោយ​អធិស្ឋាន​សូម​ព្រះអម្ចាស់​ដក​ជីវិត​គាត់​។ តែ​ព្រះអម្ចាស់​មិន​បាន​ស្តី​បន្ទោស​គាត់​ទេ ​ផ្ទុយ​ទៅវិញ ព្រះ​អង្គ​បាន​យាង​មក​រក​គាត់ ហើយ​ជួយ​ឲ្យ​គាត់​មាន​ភាព​ស្រស់​ថ្លា​ឡើង​វិញ ដោយ​ប្រទាន​ទឹក និង​អាហារ…

Read article
មហា​ក្សត្រ​ដែល​មាន​ជ័យ​ជម្នះ

“សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកបដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​គង់នៅ ក៏​គង់នៅ​តាំងតែ​ពីដើម ហើយ​ត្រូវ​យាង​មក​ទៀត និង​អំពី​ព្រះ​វិញ្ញាណ​ទាំង៧ ដែល​នៅ​ចំពោះ​បល្ល័ង្ក​ទ្រង់ ហើយ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុនគេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី”។ វិវរណៈ ១:៤-៥ តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្តេច នៅពេល​ដែល​ជំនឿ​របស់​អ្នក​ជា​គ្រីស្ទបរិស័ទ និង​កាលៈទេសៈ​នៃ​ជីវិត​អ្នក ហាក់​ដូច​ជា​ប្រកាស​អំពី​សេចក្តី​ពិត​ពីរ​ខុស​គ្នា? នេះ​ជា​បញ្ហា​ដែល​អ្នកអាន​កណ្ឌ​គម្ពីរ​វិវរណៈ​ដំបូង​គេ​បាន​ជួប​ប្រទះ និង​ពិបាក​យល់​។ កណ្ឌ​គម្ពីរ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ ត្រូវ​បាន​និពន្ធ​ឡើង មិនមែន​ដើម្បី​ឲ្យ​មាន​ការ​ភាន់​ច្រឡំ តែ​ដើម្បី​ធ្វើ​ជា​ព្រះពរវិញ(វិវរណៈ ១:៣)។ យើង​មិន​ត្រូវ​ចាត់​ទុក​កណ្ឌ​គម្ពីរ​នេះ​ជា​សៀវភៅ​ប្រស្នា ឬ​ល្បង​ប្រាជ្ញា​ផ្នែក​ទេវសាស្ត្រ​នោះ​ទេ​។ ផ្ទុយ​ទៅវិញ យើង​ត្រូវ​​យល់ថា សាវ័ក​យ៉ូហាន​បាន​និពន្ធ សម្រាប់​អ្នកអាន ក្នុង​បរិបទ​នៃ​ប្រវត្តិ​សាស្រ្ត ជា​អ្នកជឿ​នៅ​សតវត្សរ៍ទី១ ដែល​កំពុង​ទទួលរង​ការ​វាយ​ប្រហារ និង​បៀតបៀន ដោយ​ពួក​អ្នក​កាន់​អំណាច​នៅ​សម័យ​នោះ ហើយ​គោលបំណង​នៃ​ការ​និពន្ធ​នេះ គឺ​ដើម្បី​ផ្តល់​ឲ្យ​នូវ​ក្តី​សង្ឃឹម និង​ការ​ធានា​។ កាល​នោះ គេ​កំពុង​ផ្សាយ​ដំណឹង​ល្អ ហើយ​រាស្រ្ត​របស់​ព្រះអង្គ មាន​ការ​ជឿ​ជាក់​ច្បាស់​ថា ទោះ​ព្រះ​យេស៊ូវ​បាន​យាង​ឡើង​ស្ថាន​សួគ៌​វិញ នោះ​ព្រះអង្គ​ក៏​នឹង​យាង​មកវិញ​មិនខាន​។ ពួកគេ​មាន​ការ​ជឿ​ជាក់​ដូច​នេះ ខណៈ​ពេល​ដែល​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់ និង​មហាក្សត្រ បាន​គ្រប់​គ្រង​ទាំង​ស្រុង​មក​លើ​កាលៈទេសៈ​ទាំង​នោះ ហើយ​បំណង​ព្រះទ័យ​ព្រះ​អង្គ​កំពុងតែ​បាន​សម្រេច នៅ​លើ​ផែនដី​ទាំងមូល​។ នេះ​ជា​ការ​ជឿ​ជាក់​របស់​ពួកគេ​។ ប៉ុន្តែ ពួកគេ​ក៏​ឃើញ​កាលៈទេសៈ​របស់​ពួកគេ ហាក់​ដូចជា​មិន​មាន​ភាព​ស្រប​គ្នា​នឹង​ការ​ជឿ​ជាក់​របស់​ពួកគេ​ទេ​។ ការ​អ្វី​ដែល​ពួកគេ​បាន​បញ្ជាក់​ដល់​គ្នា​ទៅវិញ​ទៅមក…

Read article
មាន​សេរី​ភាព​រួច​ផុត​ពី​ខ្លួនឯង

“លុះ​ទៅ​ដល់​កាពើណិម កាល​កំពុងតែ​នៅ​ក្នុង​ផ្ទះ នោះ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ពួក​សិស្ស​ថា តើ​រឿង​អ្វី​ដែល​អ្នក​រាល់​គ្នា​ជជែក​គ្នា​តាម​ផ្លូវ​មក​នោះ តែ​គេ​នៅតែ​ស្ងៀម ពីព្រោះ​តាម​ផ្លូវ គេ​បាន​ជជែក​គ្នា អំពី​អ្នកណា​ដែល​ធំជាង ទ្រង់​ក៏​គង់​ចុះ រួច​ហៅ​ពួក១២មក​មាន​ព្រះ​បន្ទូល​ថា បើ​អ្នកណា​ចង់​ធ្វើលេខ១ នោះ​ត្រូវ​ទៅជា​ចុង​បង្អស់​វិញ ហើយ​ត្រូវ​បំរើ​គេ​ទាំង​អស់​ដែរ”។ ម៉ាកុស ៩:៣៣-៣៥ ការ​ប្រជែង​គ្នា គឺជា​រឿង​ដែល​កើត​មាន​ជា​ធម្មតា ក្នុង​ការ​រស់នៅ​។ នៅ​ក្នុង​ក្រុម​កីឡា ការ​ប្រជែង​គ្នា​ជា​លក្ខណៈ​មិត្តភាព អាច​ជា​មធ្យោបាយ ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ​ទៅមក ឬ​ជួយ​សមាជិក​ក្រុម ឲ្យ​កាន់តែ​មាន​ភាព​រហ័សរហួន ឬ​កាន់តែ​រឹងមាំ​។ ប៉ុន្តែ ពេលណា​ការ​ប្រជែង​គ្នា​ក្លាយ​ជា​ឱកាស ដើម្បី​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ការ​ច្រណែន វា​បំផ្លាញ​ការ​រួបរួម​គ្នា​។ ក្នុង​ដំណើរ​ទៅ​ភូមិ​កាពើណិម ព្រះយេស៊ូវ​បាន​បង្រៀន​ពួក​សាវ័ក ដោយ​បន្ទូល​ថា “កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​លោក គេ​នឹង​សំឡាប់​លោក រួច​ដល់៣ថ្ងៃ​ក្រោយ​ដែលគេ​សំឡាប់ នោះ​លោក​នឹង​រស់​ឡើង​វិញ”(ម៉ាកុស ៩:៣១)។ ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​នៅមុខ​ពួកគេ ព្រះ​អង្គ​ប្រហែល​ជា​បានឮ​ពួកគេ​ប្រកែក​គ្នា នៅ​ពី​ក្រោយ​ព្រះអង្គ​។ ការ​ជជែក​គ្នា​របស់​ពួកគេ មាន​ពេញ​ដោយការ​ប្រជែង​គ្នា ដោយ​ការ​ច្រណែន ព្រោះ​ម្នាក់ៗ​សុទ្ធតែ​ចង់​ធ្វើ​ជា​អ្នក​ធំជាង​គេ​។ នេះ​ជា​ប្រធានបទ​ដ៏​អាក្រក់ សម្រាប់​ការ​សន្ទនា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ តែ​ជា​ពិសេស ក្នុង​បរិបទ​នេះ​។ រឿង​នេះ​ពិត​ជា​ចម្លែក​ណាស់ ដែល​ពួកគេ​មាន​ចិត្ត​ងប់ងុល​នឹង​មុខ​តំណែង និង​ភាព​ខ្ពង់ខ្ពស់​របស់​ខ្លួន ខណៈ​ពេល​ដែល​ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ទៅ​កាន់​ពួកគេ អំពី​ការ​រង​ទុក្ខ…

Read article
ធ្វើ​ជា​មិត្តសំឡាញ់​ពិត

“អ្នកណា​ដែល​មាន​មិត្រ​ភក្តិ​ច្រើន នោះ​នាំ​ឲ្យ​វិនាស​ខ្លួន​ទេ ប៉ុន្តែ​មាន​មិត្រ​សំឡាញ់​ម្យ៉ាង ដែល​នៅ​ជាប់​ជាង​បង​ប្អូន​ទៅទៀត”។ សុភាសិត ១៨:២៤ គ្មាន​នរណា​ចូល​ចិត្ត​អារម្មណ៍​ឯកោ គ្មាន​មិត្ត​ភក្តិ​នោះ​ទេ​។ យើង​រាល់​គ្នា​សុទ្ធតែ​ទទួល​ស្គាល់​សារៈសំខាន់​នៃ​មិត្តភាព និង​អំណោយ​មិន​អាច​កាត់​ថ្លៃ​បាន ដែល​មិត្តសំឡាញ់​ពិត​ជា​អាច​មាន​ចំពោះ​យើង​។ មិត្តភាព​ស៊ី​ជម្រៅ គឺជា​មិត្តភាព​ដែល​មាន​ភាព​ជាប់​លាប់ ស្មោះ​ត្រង់ និង​យល់​អារម្មណ៍ ជា​ខ្នាត​គំរូ ដែល​ព្រះ​គម្ពីរ​បាន​តម្រូវ​ឲ្យ​យើង​មាន​។ ស្តេច​សាឡូម៉ូន​មាន​បន្ទូល​ថា “មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា”(សុភាសិត ១៧:១៧) បាន​សេចក្តី​ថា មិត្តសំឡាញ់​ពិត​តែងតែ​ស្មោះ​ត្រង់ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏ដោយ​។ យើង​ស្គាល់​លក្ខណៈ​ពិត​របស់​មិត្ត​ភក្តិ​យើង ហើយ​យើង​នៅតែ​មាន​ភាព​ស្មោះ​ត្រង់​ជាប់​ជានិច្ច ចំពោះ​ពួកគេ​។ ជាង​នេះ​ទៅទៀត មិត្ត​ភក្តិ​ដែល​ស្មោះ​ត្រង់ ត្រៀម​ខ្លួន​ទទួល​យក​របួស​ស្នាម ដើម្បី​ឲ្យ​មិត្ត​ភក្តិ​របស់​ពួកគេ​អាច​ផ្លាស់​ប្រែ តាម​បំណង​ព្រះទ័យ​ព្រះ ដូច​កណ្ឌ​គម្ពីរ​សុភាសិត​ចែងថា “របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះ​ត្រង់​ទេ”(២៧:៦)។ យើង​ប្រហែល​មិន​ចូល​ចិត្ត​ការ​មាន​របួស​ស្នាម តែ​យើង​ម្នាក់ៗ​សុទ្ធតែ​ត្រូវ​ការ​មិត្ត​ភក្តិ ដែល​ជួយ​កែ​តម្រង់​យើង ហើយ​ព្រះអង្គ​ក៏​ត្រាស់ហៅ​យើង​ម្នាក់ៗ ឲ្យ​ធ្វើ​ជា​មិត្ត​ភក្តិ​ប្រភេទ​នេះ​ផង​ដែរ​។ យើង​ក៏​ត្រូវតែ​ប្រើ​ពាក្យ​សម្តី ដោយ​ប្រុង​ប្រយ័ត្ន គឺ​ដូច​ដែល​សាវ័ក​ប៉ុល​មាន​បង្រៀន​ថា “មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណាមួយ ចេញពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អៗ សំរាប់​នឹង​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះគុណ​ដល់​អស់អ្នក​ដែល​ស្តាប់”(អេភេសូរ ៤:២៩)។ ពាក្យ​សម្តី​របស់​អ្នក​តែមួយ​ម៉ាត់ អាច​ធ្វើ​ឲ្យ​ចិត្ត​របស់​គេ​ប្រេះ​ស្រាំ ហើយ​គេ​អាច​ចំណាយ​ពេល​ពេញ​មួយ​ជីវិត ដើម្បី​ជួសជុល​ចិត្ត​របស់​គេ​។ បុរស និង​ស្ត្រី​ដែល​អនុវត្ត​តាម​គោលការណ៍​​យ៉ាង​ខ្ជាប់ខ្ជួន ប្រហែល​ជា​ចង់​សួរ​ថា…

Read article
ស្ញែង​ខ្លាច​ចំពោះ​ព្រះ​ចេស្តា និង​សេចក្តី​បរិសុទ្ធ

“កន្លងមក៦ថ្ងៃ ព្រះ​យេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប ទៅជា​មួយ​នឹង​ទ្រង់ ក៏​នាំ​ឡើង​ទៅលើ​ភ្នំ​ខ្ពស់​ដោយឡែក រួច​ទ្រង់​បាន​ផ្លាស់​ប្រែ​នៅមុខ​អ្នក​ទាំង​នោះ ព្រះ​ភក្ត្រ​ទ្រង់​បាន​ភ្លឺ​ដូច​ព្រះ​អា​ទិត្យ ហើយ​ព្រះ​ពស្ត្រ​ទ្រង់​ក៏​ត្រឡប់​ជា​ស ដូច​ពន្លឺ”។ ម៉ាថាយ ១៧:១-២ លោក​ចន លេននិន(John Lennon) និង​លោក​ប៉ូល មែកខាតនី(Paul McCartney) បាន​លើក​ឡើង​ថា មាន​ទី​កន្លែង​មួយ​ចំនួន​ដែល​យើង​នឹង​ចងចាំ ពេញ​មួយ​ជីវិត​។ ជា​ការ​ពិត​ណាស់ សាវ័ក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ប្រាកដ​ជា​បាន​នឹក​ចាំ​កន្លែង​មួយ នៅ​លើ​ភ្នំ ដែល​នៅ​ទីនោះ ពួកគេ​បាន​ឃើញ​ព្រះយេស៊ូវ​បញ្ចេញ​ពន្លឺ​នៃ​សិរី​ល្អ​។ សាវ័ក​ពេត្រុស​មិន​ដែល​ភ្លេច​កន្លែង​នោះ​ទេ(២ពេត្រុស ១:១៧-១៨)។ តើមាន​អ្វី​ខ្លះ​កើត​ឡើង នៅពេល​ដែល​ព្រះយេស៊ូវ​បញ្ចេញ​ពន្លឺ​នៃ​សិរី​ល្អ? ជាបឋម ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ព្រះយេស៊ូវ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​លើ​ព្រះ​កាយ​ព្រះអង្គ​។ ព្រះ​ភក្ត្រ​ព្រះអង្គ “បញ្ចេញ​ពន្លឺ”។ រឿង​នេះ​មិន​សំដៅ​ទៅលើ​ភាព​ស្អាត​គ្មាន​បាប​នោះ​ទេ តែ​សំដៅ​ទៅលើ​ការ​ផ្លាស់​ប្តូរ​លើស​ពី​លក្ខណៈ​ធម្មជាតិ​។ កណ្ឌ​គម្ពីរ​ម៉ាថាយ បាន​ពិពណ៌នា​ថា មាន​ពន្លឺ​ចេញពី​ព្រះ​ភក្ត្រ​ព្រះអង្គ ភ្លឺ​ដូច “ព្រះ​អា​ទិត្យ”។ ព្រះ​ពស្ត្រ​ទ្រង់​ក៏​ត្រឡប់​ជា​ស ដូច​ពន្លឺ គឺ​មាន​ពណ៌ស​ជាង​អ្វី​ដែល​យើង​ធ្លាប់​ឃើញ គឺជា​សញ្ញា​បង្ហាញ​ពី​សេចក្តី​បរិសុទ្ធ​នៃ​ស្ថាន​សួគ៌​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​។ ព្រះ​គម្ពីរ​សញ្ញា​ចាស់​ក៏​បាន​ពិពណ៌នា​ថា ព្រះ​ទ្រង់​ហ៊ុម​អង្គ​ដោយ “ពន្លឺ ដូចជា​ទ្រង់​ព្រះ​ភូសា”(ទំនុក​ដំកើង ១០៤:២)។ ព្រះយេស៊ូវ​មាន​លក្ខណៈ​ដូច​នេះឯង…

Read article