David C. McCasland

You are here:
មិនប្រើអក្សរតូចដែល​មើលមិនដាច់ឡើយ

អ្នក​ស្រីមីស​ស៊ី ស៊ូលីវិន(Missy Sullivan) ជាអ្ន​កនិ​ពន្ធ ​ឲ្យទស្ស​នា​វដ្តី​វ៉ល​ស្ទ្រីត​ ជ័រនល។ មានពេ​ល​មួយ​ គាត់​បានស​រ​សេរ នៅ​ក្នុងទំ​ព័​រកា​សែត​នោះ​ ដោ​យក​ត់ស​ម្គាល់​ថា ក្នុង​ផ​លិត​ផ​លជា​ច្រើន​ដែ​លគេដាក់លក់ មានភ្ជាប់​ជា​មួយ​កិច្ចព្រ​មព្រៀ​ងរបស់អ្ន​ក​ប្រើ​ប្រា​ស់ ការធា​នា និងលិ​ខិតប្រកា​ស់មិន​ទទួលខុសត្រូ​វជា​ច្រើ​ន ដែល​អ្ន​កទិ​ញស្ទើ​រតែ​មិន​អាចអាន​ដាច់​។ គេបា​នបោះ​ពុ​ម្ភ​ពាក្យ​ពេច​ន៍​ទាំង​នោះ​ ជា​អក្សរតូច​ៗ​ ហើយ​ដាក់​ក្នុ​ងស​ម្ប​កក​ញ្ច​ប់​ផ​លិត​​ផល ក្នុងបំណង​មិន​ច​ង់​ឲ្យអ្ន​​ក​ប្រើប្រា​ស់​ មើល​អក្សរនោះ​យ​ល់​។ ហេតុ​ដូច្នេះហើ​យ បា​នជាម​នុស្ស​ជាច្រើ​នមិ​នបា​នអា​ន​ខ្លឹមសារកិ​ច្ច​សន្យា​ឲ្យច​ប់​ទេ ​ មុន​នឹ​ង​ចុះ​ហ​ត្ថ​លេខា។ មានសាស្រ្តា​ចារ្យម្នា​ក់ ដែល​បង្រៀ​នជំ​នា​ញទំ​នា​ក់​ទំន​​ងក្រាហ្វិក ​នៅសាក​លវិ​ទ្យា​ល័យ បាន​ចង្អុ​ល​បង្ហា​ញ​អំពី​​កិច្ច​សន្យា​អ្នកប្រើប្រាស់មួ​យ​ច្បាប់ ដែលមា​ន​៣២​ទំព័រ ដែល​គេបា​ន​ភ្ជាប់​មកជាមួយ​នឹ​ងទូ​រស័​ព្ទទំ​នើប ដែល​គាត់​បា​នទិញ ហើយ​គាត់បា​ន​មាន​ប្រ​សា​សន៍​ថា “ក្រុមហ៊ុ​នមិ​នច​ង់​​ឲ្យ​អ្នក​អានកិច្ចស​ន្យានេះ​​ទេ បាន​ជា​ពួក​​គេ​ប្រើ​អក្សរ​តូច​​ៗដូច​នេះ”។ ផ្ទុយទៅ​វិ​ញ ព្រះអ​ម្ចា​ស់មិនមាន​ព្រះទ័​យ​ដូច​ក្រុ​​មហ៊ុនទាំងនោះឡើ​យ​។ ទ្រង់​​​តែ​ង​​តែ​ស​​ព្វ​​​ព្រះហ​ប្ញ​ទ័យ នឹងទំនាក់ទំ​នង​ជា​មួ​យប្រ​ជា​រាស្រ្ត​រប​ស់​ព្រះ​អង្គ តាម​របៀប​ដ៏ច្បាស់​លាស់​ និង​មាន​អំ​ណាច ដោយគ្មា​ន​បំ​ណង​បោកប​ញ្ឆោត និង​ធ្វើ​ឲ្យប្រ​ជា​រា​ស្រ្តព្រះ​​អង្គយល់ច្រ​ឡំ​នោះ​ឡើ​យ។ មុន​ពេល​រា​ស្រ្តអ៊ី​ស្រា​អែលចូ​លទឹ​កដី​សន្យា លោកម៉ូ​សេ​បានមាន​ប្រ​សាសន៍​ទៅ​កាន់​ពួ​ក​គេ​ថា “ដ្បិត​សេច​ក្តី​បញ្ញត្ត​ដែលអញប​ង្គា​ប់​ម​កឯ​ង​នៅថ្ងៃ​នេះ​ មិនមែន​ហួស​កំ​ឡាំង​ឯ​ង​ទេ​ ក៏មិ​ន​មែ​ននៅ​ឆ្ងា​យ​ដែរ​…អញ​បាន​ដាក់សំ​ញែ​ងទាំង​ជី​វិ​ត ​និ​ងសេ​ច​ក្តី​ស្លាប់​​​ទាំ​ង​ព្រះព​រ​ ​និង​សេ​ច​ក្តី​ប​ណ្តាសា​នៅ​ខាង​មុខ​ឯ​ង​រា​​ល់គ្នា ​ដូច្នេះចូរ​រើ​សយ​ក​ជីវិ​តចុះ​ ដើម្បីឲ្យ​ឯង​បា​ន​រ​ស់​នៅ ព្រមទាំ​ងពូ​ជ​ឯងត​រៀ​ង​ទៅផ​ង” ​(ចោទិយកថា ៣០:១១,១៩)។ ព្រះ​អម្ចាស់​ស​ព្វ​ព្រះ​ទ័​យឲ្យ​យើង​យ​ល់​ច្បាស់​…

Read article
តើនរណាជាចៅហ្វាយ លើបបូរមាត់ខ្ញុំ?

ភាព​ខុស​គ្នារ​វា​ង​ការនិ​យា​យ​ស​រ​សើរ និង​កា​រ​និយាយបញ្ចូរ ស្ថិត​នៅត្រ​ង់​ចេត​នា​របស់​អ្នក​ស​រសើរ។ ការ​និយា​យស​រ​សើ​រ គឺ​ជាកា​រ​ឲ្យ​តម្លៃ​ដ៏​ពិ​ត សម្រាប់គុ​ណស​ម្បត្តិ ឬសកម្ម​ភាព​រប​ស់​បុគ្គ​ល​ណា​ម្នា​ក់។ តែ​តាម​ធ​ម្មតា​​គោលបំណងរ​បស់​អ្ន​ក​និ​យាយ​ប​ញ្ចូរ គឺដើ​ម្បី​បំពេ​ញ​ប្រយោ​ជន៍ផ្ទាល់ខ្លួ​ន ដោយខំ​យ​កចិ​ត្តយក​ថ្លើម​អ្នក​ ដែល​ខ្លួន​​បញ្ចូរនោះ។ ការ​និយា​យ​ស​រសើ​រ ជា​ការ​ព្យាយា​ម​លើកទឹក​​ចិត្ត តែការបញ្ចូ​រ ជាកា​រប៉ុ​ន​ប៉​ងទាញយ​ក​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​។ ក្នុងទំ​​នុ​ក​​ដំ​កើ​ងជំ​ពូ​ក១​២ ស្តេច​ដាវី​ឌ​បា​នទួ​ញ​សោ​កចំពោះសង្គ​ម ដែល​អ្នក​គោរ​ពប្រណិបតន៍ព្រះ​ និង​មនុស្សស្មោះត្រង់​ ត្រូវ​បាត់​ខ្លួ​នម្ត​ង​មួ​យ​ៗ ហើយ​ត្រូវជំ​នួ​ស​ដោយពួកម​នុស្ស​បោ​កប​ញ្ឆោ​ត​ ដែ​ល “ពោលដោយ​ប​បូ​រមាត់បញ្ចើច ហើយដោ​យមា​ន​ចិត្ត​ពី​រ​”(ខ.២)។ ពួកគេ​និ​យាយថា “យើង​នឹង​ឈ្នះដោយអ​ណ្តាត បបូរ​មាត់​យើ​ង ស្រេ​​ច​នៅយើង​ទេតើ​ តើអ្នក​ណាជា​ចៅហ្វា​យ​លើយើ​​ង?”(ខ.៤)។ សំណួរ​ដែលថា​ “តើអ្ន​ក​ណាជា​ចៅ​ហ្វាយ​លើ​បបូ​រ​មាត់យើង?” ជា​សំណួរ​ដ៏ល្អ​មួយ ដែលយើ​ងត្រូ​វសួ​រ​ខ្លួ​នយើ​ង ជាពិសេស ពេលដែ​ល​ការ​ល្បួ​ងនាំ​ឲ្យ​យើងនិយាយ​សរ​សើរ​អ្នកដទៃ ដោយមិ​នស្មោះ​ត្រង់​ ដើម្បី​ឲ្យបា​នអ្វីមួយ​ពីអ្ន​កនោះ​ជា​ដើ​ម។ បើ​ខ្ញុំ​ជាចៅ​ហ្វា​យលើ​​បបូរមាត់​របស់ខ្ញុំ​ ខ្ញុំអាចនិ​យាយអ្វី​ក៏​បា​ន​តាម​ចិត្ត។ តែបើ​ព្រះ​អម្ចាស់​ជា​ចៅហ្វា​យ​លើប​បូរ​មា​ត់​ខ្ញុំ​វិញ នោះ​ពាក្យ​សម្តី​ដែ​លខ្ញុំ​និ​យាយ​ បានឆ្លុះ​បញ្ចាំ​ង អំពី​ព្រះបន្ទូ​ល​ទ្រ​ង់ ដែល​ជា​ពាក្យ​សម្តី​សុទ្ធ​ស្អា​តទាំងអស់​ គឺដូច​ប្រាក់​ដែ​លគេ​សាកក្នុង​បា​វធ្វើ​ពី​ដី ​ហើយ​បា​នសំរ​ងអ​ស់​៧ដ​ង​​ផង” (ខ.៦)។ វិធីល្អ​បំផុ​ត​ ដើម្បី​បង្ហា​ញ​ថា​​ អ្នក​ណា​ជាម្ចា​ស់លើ​ប​បូ​រមា​ត់​យើ​ង ​នោះ​ប្រហែ​លជា​ត្រូ​វឲ្យយើងចា​ប់ផ្តើ​​មថ្ងៃ​នី​មួ​​យៗ​​ ដោយសេ​ចក្តីអធិ​ស្ឋានរ​បស់ស្តេច​ដាវី​ឌ​ ក្នុង​ទំនុកដំ​កើង​ថា​ “សូម​ឲ្យពាក្យស​ម្តីដែ​លចេ​ញពីមា​ត់​ទូ​លបង្គំ និង​ការរំ​ពឹ​ងគិ​ត​ក្នុ​ងចិត្ត​របស់​ទូល​បង្គំ…

Read article
ភាពមានបាននៃព្រលឹង

មាន​ជាតិ​អាមេរិ​ក​ជាច្រើ​ន បានទិ​ញ​ឆ្នោ​តផ្សងសំណាង​ ដើម្បីឈ្នះទឹ​កប្រា​ក់​ប្រ​ហែ​ល​៦៤០​លានដុល្លារ។​ ទឹកប្រា​ក់ជាសរុប ដែល​ជន​ជា​តិ​អា​មេរិ​ក​ទាំង​នោះ បាន​ចំណា​យ​នៅក្នុ​ង​កា​រទឹ​ញ​​ឆ្នោ​ត​នោះ ​គឺប្រហែល១​៥០០​លាន​ដុល្លា នៅតាមបណ្តារដ្ឋផ្សេងៗ​ នៅអា​មេរិក ក្នុង​ដើមឆ្នាំ២០១២។ អ្វីដែ​លច​​ម្លែក​នោះ​ គឺពួ​ក​គេមា​ន​ឱ​កាស​ឈ្នះ ​១​ក្នុងចំ​ណោម​១៧៦​លាន​នា​ក់ ប៉ុន្តែ នៅតែ​មា​នម​នុស្សម្នាឈរត​ម្រង់ជួរតាមហាងល​ក់ទំនិញ ស្ថានីយ៍​ប្រេង​​ឥន្ធនៈ និងហាង​កា​​ហ្វេ ដើម្បី​ទិញ​ឱកាស​ផ្សង​សំណាង​ ក្លាយ​ជា​អ្នកមា​ន។ គំនិតខា​ងលោ​កីយ៍​នាំ​ឲ្យយើ​ង​គិត​​ថា ការ​មាន​​ប្រាក់កាន់តែ​​ច្រើន គឺអា​​ចដោះស្រា​យ​ប​ញ្ហា និង​ធ្វើ​ឲ្យជី​វ​ភាពយើងបាន​ប្រ​សើ​រ​ជា​ង​មុន។ តាម​ព្រះគ​ម្ពីរ មាន​បុ​រស​ម្នា​ក់​ឈ្មោះថា​ ​អេគើរ ​មាន​​ទស្សនៈ​​អំពីភាពសប្បូរសប្បាយ​ដែលខុ​សពី​​ទស្សនៈខាងលើ។​ គាត់​បាន​ទូល​សូមកា​រពី​រយ៉ា​ងពី​ព្រះ​ មុន​ពេលគាត់​ស្លាប់។ ទីមួយ : គាត់​ទូលសូ​ម​ព្រះថា​ “សូម​កំចា​ត់សេចក្តីភូត​ភរ និងកុ​ហក​ឲ្យឆ្ងា​យពី​ទូ​ល​ប​ង្គំ”​(សុភាសិត ៣០:៨)។ ភាពស្អាត​ស្អំ​ ជាគន្លឹះ​នៃ​កា​​ររ​ស់នៅ ដោយគ្មា​ន​ការ​ថប់​បារម្ភ​។ បើយើង​​គ្មាន​​អ្វី​ត្រូវ​លាក់​បាំ​ងទេ​ នោះយើ​ង​ក៏គ្មា​ន​អ្វី​ត្រូវ​ភ័​​​យ​ខ្លា​ច​ដែរ។ ការបោ​កប​ញ្ឆោត ​​នាំ​ឲ្យ​យើងក្លា​យ​​ជាទាស​ករ តែភា​ពស្មោះ​​​ត្រង់រំ​ដោះ​យើ​ង​ឲ្យ​មា​ន​សេរី​ភាព។ ទី​ពីរ : គាត់​បា​នទូលសូ​មថា​ “សូម​កុំឲ្យ​ទូល​ប​ង្គំមា​ន​សេ​ចក្តី​ទា​ល់ក្រ ​ឬ​ជា​អ្ន​កមាន​ដែរ សូម​គ្រាន់​តែចិញ្ចឹ​​​មទូល​ប​ង្គំ ដោយអា​ហារ​ដែ​​លត្រូ​វ​ការ​ប៉ុ​ណ្ណោះ”(ខ.៨)។ ការ​ស្កប់​​ចិត្ត​កើត​ចេញ​ម​​ក​ពី​ការ​ទុកចិ​ត្តលើ​ព្រះ​​ ជាអ្នក​ផ្គត់​ផ្គ​ង់ ​ហើយព្រ​មទ​ទួ​ល​ការផ្គ​ត់​ផ្គ​ង់ម​កពី​ទ្រ​ង់ ដោយកា​រ​ដឹង​​គុណ។ លោកអេ​គើរ​បា​នទូ​ល​សរ​សើ​រព្រះ​អា​ទិក​រ​ថា…

Read article
ការសម្រាកទាំងបង្ខំ

មុនពេលបុណ្យណូអែល កាលពីឆ្នាំមួយនោះ អ្នកស្រីគីម បានទៅពេទ្យុ។ គ្រូ​ពេ​ទ្យក៏​​ពិនិត្យឃើញមានជំងឺមហា​រីកគ្រាប់ឈាម ហើយក៏ប្រាប់ថា ត្រូវ​ព្យាបា​លជា​ប​ន្ទា​ន់។ ពីរបី​សប្តា​ហ៍​មុ​ន​ពេ​ល​ទ​ទួល​ដំណឹ​ង​នេះ​ នាងបា​​ន​​ប្រាប់​មិ​ត្ត​​ភ័ក្រ​​របស់​នា​ង​ អំពីកា​រដែ​ល​នា​ង​មា​ន​ពរ និងកា​រ​ស្កប់​ចិ​​ត្តជា​ខ្លាំងនៅ​ក្នុង​គ្រួ​សា​រ ដែល​មាន​ក្តី​ស្រ​ឡាញ់ និង​មាន​​ផ្ទះ​ដ៏កក់ក្តៅមួយ​ ហើ​យទើ​ប​តែបា​ន​ចៅ​ប្រុស​មួ​យ​ផង។ ពេល​មិត្តសំ​ឡា​ញ់រ​ប​​​ស់​ខ្ញុំម្នា​ក់នេះ​ចូលម​ន្ទីរ​ពេ​ទ្យ នាង​​បានទូ​​​ល​​​​សូ​មឲ្យ​​ព្រះយេស៊ូ​វ​ប​​ង្ហា​​​ញ​វ​ត្ត​មា​ន​ព្រះ​អង្គ ហើយ​គ​ង់​​នៅ​​​ជិ​ត​នាង​។ បន្ទាប់ពី​ការព្យា​បា​ល​បាន​ប្រាំ​ពីរ​ខែ​ម​ក ជំងឺ​រប​​ស់​នាង​ចាប់ផ្តើម​ធូ​រ​ស្បើ​យ​ជាប​ណ្តើ​រ​ៗ។ នាង​ហៅ​ពេល​នោះ​ថា​​ “ពេលស​ម្រា​កទាំ​ង​ប​ង្ខំ”។ នាងមា​ន​ប្រសា​សន៍​​ថា ​នាង​បាន​ចាប់​ផ្តើម​រៀន​ប​ន្ថយ​ល្បឿ​ន ​ឆែកពិ​និត្យ​មើ​លខ្លួ​ន​ឯ​ង​ យ៉ាងស្ងាត់ស្ងៀ​ម​ ហើយស​ម្រាក​ក្នុ​ងសេ​ច​ក្តីល្អ​ ក្តីស្រ​ឡាញ់ និងផែនកា​រដ៏​ល្អ​ឥ​ត​ខ្ចោះរ​ប​ស់​ព្រះ ដោយ​លែង​ខ្វ​ល់ ​ថាតើនា​ងនឹងបា​ន​ជា​សះ​ស្បើយ​ឬ​យ៉ា​ងណា​នោះ​ឡើ​យ​។ អ្នក​ស្រីគីម​ក៏បាន​រក​ឃើញ​ថា​ ព្រះប​ន្ទូល​ដែ​ល​ព្រះបា​នស​ន្យានឹ​ង​រាស្ត្រ​អ៊ីស្រាអែល​ ក៏ជា​ព្រះ​បន្ទូ​ល​ដែល​ទ្រ​ង់​កំពុង​តែមា​ន​មកកាន់នាង​ផ​ងដែ​រ​ថា ព្រះអម្ចាស់ដ៏ជាព្រះ​នៃឯ​ង​ ទ្រង់​នឹង​ជួយ​សង្រ្គោះ ទ្រង់នឹ​ងមា​ន​សេច​ក្តី​រី​ករា​យ​អ​រសប្បាយ​ ចំពោះ​ឯ​ង ​ទ្រង់នឹង​ឲ្យ​ឯ​ងស​ម្រា​ក ក្នុ​ងសេច​ក្តីស្រ​ឡា​ញ់​រ​ប​ស់ទ្រ​​ង់ ក៏នឹងអរ​សប្បាយ​នឹ​ងឯ​ង​ ដោយ​សម្លេ​ង​ច្រៀ​ង​ (សេផានា ៣:១៧)។ ក្រោយ​មក ជម្ងឺរ​បស់នា​ង​ បា​ន​​ស្ថិ​តក្នុង​ដំ​ណា​ក់កា​ល​ដែ​លអា​ច​គ្រ​ង់គ្រ​ង​បា​ន បន្ទាប់​ពី​នាង​បាន​ឆ្ល​ង​កាត់​កា​​រធ្វើ​ដំណើ​រ​ ដែល​បាន​ធ្វើ​ជីវិ​តនា​ង​មា​ន​ភាព​ល្អ​ប្រ​សើ​រឡើ​ង​​។ ឥឡូវ​នេះ នាង​បានត្រឡ​ប់​ទៅរ​ក​ភាពម​មា​ញឹក​នោះ​វិ​ញ​ទៀត​ តែនា​ងច្រើនតែ​​ឈប់​បង្អង់ ដើម្បីរៀ​នសូ​ត្រ​ឡើ​ង​វិញ អំពី “ការស​ម្រាក​ ​ទាំង​​បង្ខំ”។…

Read article
វេចខ្ចប់ទុក្ខសោករបស់អ្នក

ក្នុង​អំឡុង​ពេល​ដ៏​វឹ​ក​វរនៃទស​វត្សរ៍​ឆ្នាំ​១៩៦០ តន្រ្តី​ដ៏ពេញនិ​យ​ម​​ ​នៅ​សហ​រដ្ឋ​អាមេ​រិក មាន​ការ​លា​យឡំ​ចូ​លគ្នាដ៏ច​ម្លែក​ រវាងកា​រ​តវ៉ាប្រ​ឆាំង និង​ជាតិ​និ​យម។ បទ​ចម្រៀង​ខ្លះមា​នការប្រឆាំ​ងនឹ​ង​ស​ង្រ្គាម ភាពលោ​ភល​ន់ និងភាពអ​យុ​ត្តិធ​ម៌​ក្នុ​ងស​ង្គម ខណៈ​ពេល​ដែ​ល​ច​​ម្រៀង​ផ្សេ​ងទៀតបា​ន​បញ្ជា​ក់អំពី​កាត​ព្វកិច្ច ដែលប្រ​ជា​ជន​មា​ន​ចំពោះប្រទេសជា​តិ និង​ប្រពៃ​ណីយ។ ប៉ុន្តែ ទន្ទឹមនឹ​ង​នោះ​ លោក​រីឆាត ហ្វារីណា(Richard Farina)​ និងអ្ន​កស្រី​ប៉ូ​លីន បេស ម៉ាឌិន(Pauline Baez Marden) បាននិ​ព​ន្ធ​បទចម្រៀងមួ​យប​ទ​ ដែល​មាន​ចំ​ណ​ង​ជើ​ង​ថា “ចូរ​វេច​ខ្ចប់​​ទុក្ខសោករ​ប​ស់អ្ន​ក​​” ដែល​បទ​ច​ម្រៀង​នេះ​បា​ន​និយា​យ​អំ​ពីការតវ៉ា​ប្រ​ឆាំង​ ក៏ដូ​ចជា​និ​យាយ​អំ​ពី​ជាតិ​និ​យ​ម ដោយ​ផ្តោត​ទៅ​លើកា​រស្វែ​ង​រក​ស​ន្តិភា​ព​ផ្ទា​ល់​ខ្លួន​។​ បទចម្រៀងនេះ​ ​មានវគ្គ​ដែលគេ​ច្រៀ​ង​ប​ន្ទជា​ច្រើ​ន​ដ​ង យ៉ាងដូ​ចនេះ​ថា​ ​: បើសិ​ន​ជាមានន​រ​ណា​ម្នា​ក់​អាច​វេច​ខ្ច​ប់​ទុ​ក្ខសោ​ក​រប​ស់​អ្នក ហើយ​ផ្ទេរ​ទុក្ខសោ​ក​នោះ​មក​ខ្ញុំ​ នោះអ្នក​នឹ​ង​លែ​ងមា​ន​ទុក្ខ​សោ​កនោះទៀត ព្រោះ​ខ្ញុំដឹ​ង​ពី​របៀបប្រើ​ទុក្ខ​​សោក​នោះ​ ចូរផ្ទេ​រ​ទុក្ខសោកនោះ​មកខ្ញុំ​។ អ្នកនិ​ព​ន្ធនៃ​ប​ទ​ចម្រៀ​ង​នេះ ប្រ​ហែល​ជា​គិត​ថា​ មនុស្ស​ម្នាក់​ៗ​ស​ង្ឃឹ​មថា​ មានន​រណា​ម្នា​ក់ ដែលពិត​ជា​អាច​ផ្ត​ល់ឲ្យ​នូ​វស​ន្តិ​ភាព​ក្នុ​ង​ចិ​ត្ត​បាន​។ ​មាន​ដំណឹ​ងល្អ​មួ​យ​ដែល​ប្រ​កាស់​ថា​ ​មាន​អ​ង្គ​​បុ​គ្គល​ម្នាក់ ដែលពិត​ជា​អា​ច​ជួយ​ឲ្យយើ​ង​មាន​ស​ន្តិ​ភាព​ក្នុង​ចិ​ត្ត​មែ​ន។ គឺដូចដែ​ល​បទ​គម្ពីរ​អេសាយ ជំពូក៥៣ បានថ្លែង​ទំនា​យ អំពី​ព្រះ​មែស៊ី​នៃសា​សន៍អ៊ី​ស្រាអែ​ល ដែល​ទ្រង់​យាងមក​តាម​ព្រះប​ន្ទូ​លស​ន្យា។ ក្នុងនាមជា​គ្រីស្ទ​បរិ​ស័ទ យើង​ឃើញថា​ បទទំនាយ​នេះបា​ន​សម្រេច នៅក្នុង​ការ​សុគ​ត​ និ​ងកា​រ​មាន​ព្រះជ​ន្ម​ឡើង​វិញ​…

Read article
អំណាចនៃការបង្ហាញឲ្យឃើញ

អស់​រយៈ​ពេល​២​ទសវត្សរ៍ហើ​យ ដែល​លោក​ម៉ៃឃ៍ ហ៊ែនស៍(Mike Hands) ដែល​ជាអ្ន​ក​ប​រិស្ថាន បាន​ធ្វើ​កិច្ចការ ដើម្បី​ជួយ​ក​សិករ​នៅ​តំបន់​អាមេរិក​កណ្តាល ឲ្យ​ប្រើ​វិធី​សាស្រ្តដែ​លមា​ន​ប្រសិទ្ធ​ភាព​ជា​ង​មុន នៅ​ក្នុង​កា​រ​ដាំ​ដុះ។ ទោះ​បី​ជាយ៉ា​ង​ណា​ក៏ដោ​យ ពួក​គេ​មា​ន​កា​រ​ពិ​បាក នៅ​ក្នុង​ការបោះ​បង់​ចោ​ល​ប្រពៃណី​នៃកា​រ​ធ្វើកសិ​​កម្ម ដែលពួ​ក​គេ​បានអ​​នុវ​ត្ត​តា​ម​ តាំង​ពីយូ​រ​ម​កហើយ ដោយ “ការ​កាប់​ឆ្កា​ព្រៃ ហើយដុ​ត” ដើម្បី​ដាំដំ​ណាំ ទោះបី​ជា​ពួក​គេ​បា​នដឹ​ង​ហើយថា ប្រពៃណីនេះ​បា​ន​ធ្វើឲ្យ​ខូ​ច​ដី ហើយ​បំពុល​បរិយ៉ា​កាស​ទៀតក៏ដោយ​។ ដូចនេះ លោកម៉ៃឃ៍ មិន​គ្រាន់​តែ​​បាននិយាយ​ប្រាប់​ពួ​ក​គេ​ឡើ​យ តែថែ​ម​ទាំង​បា​ន​បង្ហា​ញ​ឲ្យ​​ពួកគេឃើញ​វិធីសា​ស្រ្ត​ធ្វើចំ​ការ ​ដែល​ប្រសើ​រជា​ង​នេះ​។​ ​ ក្នុង​​ខ្សែ​វីដេ​អូឯ​ក​សារ ដែល​មាន​ចំ​ណ​ង​ជើង​ថា ផ្សែងហុយទ្រលោម គាត់​បាន​មា​ន​ប្រសា​ស​ន៍​ថា​ “អ្ន​កត្រូ​វ​ធ្វើ​កា​រប​ង្ហា​ញ ​ឲ្យ​គេឃើ​​ញ ​បើគ្រា​ន់​តែ​និយាយប្រាប់គេ​ នោះមិ​នទាន់​គ្រ​ប់​គ្រា​ន់​ឡើ​យ។ អ្នក​អាច​រៀ​ប​រាប់ប្រា​ប់​ពួ​កគេ តែយើ​ង​ត្រូ​វតែ​ធ្វើឲ្យ​ពួ​​កគេមើល”។ យ៉ាងណា​មិញ សាវ័ក​ប៉ុល​ក៏​បា​ន​ប្រើវិ​ធី​សា​ស្រ្តស្រ​ដៀ​ងគ្នា​ ដើម្បី​ផ្សាយ​ដំ​ណឹង​ល្អ អំ​​ពីព្រះយេស៊ូវគ្រីស្ទ។ គាត់បា​នស​រ​សេរសំបុត្រផ្ញើ​ទៅ​ពួកជំ​នុំ​ នៅក្រុងកូ​រិន​ថូ​សថា “ឯ​ពាក្យ​សំដី និង​វោហា​អ​ធិប្បាយ​របស់​ខ្ញុំ ក៏​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គឧត្តម ដែល​ពូកែ​បញ្ចុះបញ្ចូល​នោះ​ដែរ គឺ​ដោយ​ការ​សំដែង​ចេញ​ជា​ព្រះវិញ្ញាណ និង​ព្រះចេស្តា​វិញ​ទេ​តើ ដើម្បី​កុំ​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​បាន​តាំង​នៅ ដោយ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ដោយ​ព្រះចេស្តា​នៃ​ព្រះ​វិញ”(១កូរិនថូស ២:៤-៥)។ នៅ​ក្នុង​សំ​បុត្រ​​នេះ​ដ​ដែល សាវ័ក​ប៉ុល​ក៏​បាន​ប្រា​ប់​ពួ​កគេ​ទៀ​ត​ថា​…

Read article
ចំនួនថ្ងៃដែលបានរាប់

បន្ទាប់ពីហេតុ​ការណ៍ នៃខ្យ​ល់​កួច​យ​ក្ស​ថូ​នេដូ ដ៏បង្ហិនបង្ហោ​ច​បាន​បញ្ចប់​ មាន​បុរ​ស​ម្នា​ក់បា​ន​​ឈ​​​រ​នៅ​ក្រៅផ្ទះ​របស់​គាត់ ដែល​​បាន​ទទួល​រង​ការ​បំផ្លាញ។ នៅ​ក្នុង​ផ្ទះនោះ មាន​រប​ស់រ​ប​រ​ជា​ច្រើ​នបា​ន​រា​យប៉ា​យ ដែល​មាន​​ដូច​ជាគ្រឿង​អល្ល័ង្ការ​បស់​ភរិ​យា​គាត់ និង​វត្ថុ​មា​ន​ត​ម្លៃដែ​ល​គាត់​បានប្រ​មូល​ទុ​ក។ ប៉ុន្តែ បុរស​ម្នាក់​នេះ មិនមា​នបំ​ណ​ង​ចង់​ចូល​ស្វែង​រក​របស់ទាំ​ង​នោះ​ នៅ​ក្នុ​ង​ផ្ទះ ដែល​​​ហៀប​​តែ​នឹង​​រលំ​នោះ​ឡើយ។ គាត់​​មាន​​ប្រ​សាស​ន៍​ថា “ខ្ញុំ​មិន​សមនឹង​ប្រថុ​យជី​វិត ដើម្បីរ​បស់​ទាំង​អស់​នោះឡើ​យ”។ ពេលដែ​​ល​ជី​វិ​ត​​យើ​​​ង​មាន​វិ​បត្តិ យើង​​ច្រើន​​តែ​​ផ្តោ​​ត​ទៅ​លើការ​អ្វី​ដែ​​​ល​ពិត​ជា​សំខា​ន់​​ ចំពោះ​យើ​ង។ ក្នុងបទ​គម្ពីរទំនុកដំ​កើង​ជំពូ​ក៩០​ ដែល​ជា “សេចក្តី​អធិ​ស្ឋាន​​របស់លោក​ម៉ូសេ” ក្នុង​នាម​ជា​មនុស្ស​សំ​ណប់​រប​ស់​ព្រះ ​លោក​ម៉ូសេ​បានពិ​ចារ​ណាអំ​ពី​ជី​វិត ដោយ​រាប់ចា​ប់​តាំ​ងពី​ដើម​ដំ​បូង ដល់​ចុង​បញ្ច​ប់នៃ​ជីវិ​ត​មនុស្ស។ គាត់​បាន​ដឹង​​ថា ជីវិត​គាត់​ខ្លីណាស់ (ខ.៤-៦) ហើយសេ​​ចក្តីក្រោ​ធ​រ​បស់​ព្រះ​ក៏ប​រិសុទ្ធផង (ខ.៧-១១) នោះគាត់​បា​ន​អ​ធិ​ស្ឋាន​ទូ​ល​អ​ង្វរ សូ​មឲ្យព្រះប្រទាននូ​វកា​រ​យ​ល់ដឹ​ង​ដ​ល់គា​ត់​ បានជា​គា​ត់​ទូ​លទ្រ​ង់​ថា​ “ដូច្នេះ សូម​​បង្រៀ​ន​ឲ្យ​​​យើ​ង​​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ នៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ខ.១២)។ ក្នុងទំ​នុកដ​ដែ​ល​នេះ ​លោកម៉ូ​សេបា​ន​ទូល​អ​ង្វ​រ សូមសេ​ចក្តីស្រ​ឡា​ញ់​រ​ប​ស់ព្រះ​ យ៉ាង​ដូចនេះថា ​“ឱ​ព្រះយេហូវ៉ា​អើយ សូម​វិល​មក​វិញ តើ​ដល់​កាល​ណា​ទៅ សូម​សំរាល​ព្រះហឫទ័យ ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់​ផង ឱ​សូម​ចំអែត​យើង​ខ្ញុំ ដោយ​សេចក្តី​សប្បុរស​នៃ​ទ្រង់ នៅ​ពេល​ព្រឹក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រីករាយ​ឡើង ហើយ​មាន​សេចក្តី​អំណរ​រហូត​ដល់​អស់​១​ជីវិត”(ខ.១៣-១៤) នៅចុង​បញ្ច​ប់…

Read article
បរិភោគអាហារយ៉ាងរីករាយ

ក្នុងវ​ប្បធ​ម៌ដែ​ល​ចូ​ល​ចិត្ត​ធ្វើ​អ្វីៗ​លឿ​ន​ ដែល​ច្រើន​តែ​​នាំឲ្យមនុស្ស​​ម្នា “ញាំអា​ហា​រទាំ​ង​ប្រញា​ប់ប្រញា​ល់” មាន​មនុស្ស​តិ​ច​តួ​ចណា​ស់​ ដែលបា​ន​ចំ​ណាយ​ពេ​ល​ញាំ​អា​ហារសម្រាកកា​យ ​ជា​មួ​យញា​តិ​មិត្ត យ៉ាង​សប្បា​យរី​ក​រា​យ។ គេ​ថែម​ទាំ​ង​បា​ន​កត់​សំ​គា​ល់ថា​ ​ក្នុង​សង្គ​ម​លោក​ខា​ង​លិ​ច សព្វថ្ងៃនេះ​ មា​ន​វិធី​តែ​ម្យ៉ា​ងគ​ត់​ ដើម្បី​ឲ្យ​គេ​អា​ច​ញាំអា​ហារ​ដែលមានម្ហូ​ប​៧​មុ​ខ យ៉ាង​សប្បា​យរី​ក​រា​យ​បាន​ គឺ​ដោយ​ប្រមូល​អាហារ​ទាំង​អ​ស់​នោះ ​មក​ទ្រាប់​នៅ​ចន្លោះ​នំប៉័​ង​​ពីរ​បន្ទះ ​ហើយ​ញាំវា​ដូ​ច​នំសាំ​ង​វិ​ញ​អ​ញ្ចឹ​ង ទើប​បាន​ទា​ន់​ពេល​វេលា! បន្ទាប់​ពីជ​ន​ជាតិ​អ៊ី​ស្រា​អែ​ល​ជា​ច្រើ​ន​នាក់ ដែល​ត្រូវ​បាន​និរទេស​ចូ​ល​ច​ក្រភ​ព​បា​ប៊ី​ឡូន ត្រឡប់​ម​ក​ក្រុ​ង​យេរូសាឡិមវិ​ញ​ ដើម្បីសា​ង​ស​​ង់​ព្រះវិ​ហារ និង​កំផែង​នៃ​ទីក្រុង​មួយ​នេះឡើ​ងវិ​ញ​ ពួក​គេ​បា​នជួ​ប​ជុំគ្នា​ ដើម្បី​ស្តា​ប់លោ​ក​អែសរ៉ាអានប​ទ​គ​ម្ពីរ​ក្រឹ​ត្យ​វិន័យ ដែល​ព្រះ​បា​ន​ប្រទាន​តាម​រយៈ​លោក​ម៉ូសេ​ (នេហេមា ៨:១)។ ពួក​គេ​បាន​ស្តា​ប់ព្រះ​​បន្ទូលព្រះដែ​លគា​ត់​បា​នអា​ន​ ជាច្រើ​ន​ម៉ោ​ង ​ហើយ​ទន្ទឹ​ម​នឹ​​ងនោះ ​ក៏មាន​គ្រូ​បង្រៀ​ន​ក្រឹ​ត្យវិ​ន័​យ​ព​ន្យ​ល់​​ក្រឹ​ត្យ​វិ​ន័​យ​​ ដ​ល់​​​ពួ​ក​ជន កំពុង​​ដែ​ល​ពួក​ជន​ឈរ​នឹង​នៅ​កន្លែង​​រប​ស់​គេ “ពួក​អ្នក​ទាំង​នោះ​បាន​អាន​មើល ក្នុង​គម្ពីរ​ក្រឹត្យវិន័យ​របស់​ព្រះ ព្រម​ទាំង​ស្រាយ​ន័យ​សេចក្តី​ឲ្យ​គេ​បាន​យល់​បទ​ដែល​អាន​មើល​នោះផង”(ខ.៨)។ ពេលដែ​លពួ​ក​គេ​ទួ​ញយំ​ ​ដោយ​សារ​មាន​កា​រ​ខ្វះ​ខា​ត​ ​លោក​អែ​ស​​រ៉ា និងលោកនេហេ​មាដែលជា​អ​ភិ​បាល​ក្រុ​ង បាន​ប្រាប់​ពួ​ក​គេ​ថា​ ពេលនេះ​​មិ​នមែ​​នជា​ពេ​ល​ទួញ​សោ​ក​ទេ​ តែជា​ពេ​លអរស​ប្បា​យ ហើកក៏​បា​ន​ប្រាប់ពួ​ក​គេ​ ឲ្យធ្វើ​ពី​ធី​បរិភោគ​អាហា​រ ហើយ​ចែក​អាហារដល់​អ្ន​ក​ដែលគ្មាន​អ្វីទ​ទួ​លទា​ន “ដ្បិតអំ​ណរ​នៃ​ព្រះអម្ចាស់ ជា​កម្លាំ​ងរ​ប​ស់ពួ​​កគេរា​ល់​គ្នាហើ​យ​”(ខ.១០)។ បន្ទាប់មក “ពួក​​ជន​​​ក៏​នាំ​គ្នា​ទៅ​បរិភោគ​ភោជន៍ ព្រម​ទាំង​ជូន​ជំនូន​ដល់​គេ ហើយ​តាំង​ចិត្ត​អរ​សប្បាយ​ឡើង​ជា​ខ្លាំង ដោយ​ព្រោះ​បាន​យល់​ន័យ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​បាន​ថ្លែង​ប្រាប់​ដល់​ខ្លួន”(ខ.១២)។ ពិធី​ញាំអា​ហារ​ខាង​វិ​ញ្ញាណ…

Read article
សញ្ញាសំគាល់នៃអ្នកដឹកនាំ

ក្នុង​អំឡុង​ពេល​ដែ​លខ្ញុំ​ទៅ​លេង​ទីធ្លា​សកល​វិទ្យាល័យ​ព័រឌូ(Purdue) នៅ​ថ្ងៃដែ​ល​មាន​អា​កា​ស​ធា​​តុត្រ​​ជាក់ខ្លាំង ក្នុង​រដូ​វរ​ងា ខ្ញុំក៏​បាន​ឃើ​ញ​យុ​វ​ជន​ពីរ​នា​ក់ ​កំពុង​ជោក​ទឹក​កកក្រា​ស់ៗ​ នៅតា​មផ្លូ​វ​ដើ​រ​ នៅក្បែ​​រគេ​ហដ្ឋា​ន​ស​មាគមន៍​បុរស។ ខ្ញុំ​គិត​ថា​ ពួ​ក​គេ​ប្រាកដ​ជាស​មាជិកជាន់​ទា​បហើយ បានជាពួ​ក​ប​ង​ប្រុសក្នុ​ង​សម​គ​មន៍ ឲ្យ​ពួក​គេ​ធ្វើ​ការ​ងា​រ​ពិបាក​ៗដូច​នេះ​។ ខ្ញុំ​សួរ​ពួ​ក​គេ​ថា​ “មុន​ពេល​អ្ន​កចូ​ល​រួ​ម​ក្នុងសមាគមន៍​នេះ តើគេ​មិ​នបាន​ប្រា​ប់​អ្ន​ក អំពីការ​ងា​រ​ដ៏​ពិបាកនេះទេឬ​?”​ ភ្លាម​នោះ ក្នុងចំណោ​ម​អ្ន​ក​ទាំង​ពី​រ មា​ន​ម្នាក់បានងើ​ប​មុខ​ឡើ​ង​​ ញញឹម​ដាក់​ខ្ញុំ​ ហើ​យនិ​យា​យថា​​ “បាទ យើងទាំង​ពីរ​នា​ក់គឺ​ជា​ស​មាជិ​កជា​ន់​ខ្ព​ស់។ ខ្ញុំ​ជាអ​នុ​ប្រធានសមាគន៍ ហើយ​មិត្ត​ភ័​ក្រ​រប​ស់​ខ្ញុំ​ម្នាក់​នេះ​ ​ជាប្រ​ធាន។” ខ្ញុំ​ក៏បានអ​រ​គុ​ណ​ពួក​គេ​ សម្រាប់​ការ​ខិ​ត​ខំ​ធ្វើ​កា​រងា​រ ហើយ​ក៏​បានបន្ត​ដំ​ណើ​រ​ទៅ​មុខ​ទៀ​ត​ ដោយនឹ​ក​ចាំ​ថា​ ការ​បម្រើ​អ្នក​ដទៃ គឺ​ជា​ស​ញ្ញាសំ​គា​ល់ នៃ​អ្ន​ក​ដឹក​នាំ​ដ៏​ពិត។ មានពេលមួយ​សិ​ស្សរ​ប​ស់​ព្រះយេ​ស៊ូវពី​រ​នា​ក់ បាន​សួរ​ទ្រ​ង់ អំពី​មុ​ខ​តំណែង​កិត្តិយ​ស ដែល​ពួកគេនឹងទ​ទួល​ នៅពេ​លដែ​ល​ន​គ​រព្រះ​​បានម​កដ​ល់។​ ពេល​នោះ​ព្រះអម្ចា​ស់បា​ន​ប្រ​មូល​ពួក​សិស្ស​ទាំង​១២​នាក់ឲ្យមក​ជុំ​គ្នា ហើយប្រា​ប់​ពួក​គេ​ថា​ “អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ឯ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​ទាំង​អស់​វិញ”(ម៉ាកុស ១០:៤៣-៤៤)។ ទ្រង់​បាន​ប​ញ្ជា​ក់​ឲ្យ​កាន់​តែ​ច្បា​ស់​ទៀតថា​ ទ្រង់​មិន​បា​ន​មក​ដើ​ម្បី​ឲ្យគេ​ប​ម្រើ​ទ្រង់​ឡើ​យ​ តែដើ​ម្បី​បម្រើ​គេ ហើយ​លះប​​ង់ព្រះ​​ជន្មទ្រង់ ដើម្បី​លោះ​ពួ​កគេ​ឲ្យ​រួច​ពី​​អំ​ណាច​បាប(ខ.៤៥)។ សញ្ញាសំគា​ល់​នៃអ្ន​ក​ដឹ​ក​នាំដ៏​ពិ​ត និង​កោ​តខ្លា​ច​ព្រះ​ គឺមិ​នមែ​ន​ជា​អំណា​ច និង​អភ័​យ​ឯកសិទ្ធិនៃ​មុ​ខតំ​ណែ​ង​ឡើយ តែ​ជា​ការបម្រើ​ដោ​យ​បន្ទា​ប​ខ្លួន។ ព្រះ​ប្រទាន​ឲ្យ​យើង​មា​ន​កម្លាំង…

Read article
បើកដៃចំហរ

នៅក្នុងពិ​ធី​បុណ្យ​ស​ព​ រប​ស់លោ​ក​ស្រី​បេតធី ហ្វ៊ឌ(Betty Ford) ដែ​លជា​ភ​រិ​យា​របស់ប្រធា​នា​ធិបតី​នៃស​ហរដ្ឋ​អា​មេ​រិក លោក​ស្ទីវិន ហ្វ៊ឌ(Steven Ford) ដែល​ជាកូ​ន​ប្រុស​រ​បស់គាត់ ​បាន​មា​​ន​ប្រសា​សន៍​​ថា “គាត់​ជាស្រ្តី​ដែ​លមា​នសេ​ច​ក្តីស្រ​ឡា​ញ់ និង​ការ​ក​ម្សា​ន្តចិ​ត្ត​ គាត់​ជា​ស្រ្តីទីមួយ ដែលបា​ន​ឱ​ប​ខ្ញុំ។ កាលពី​១៩​ឆ្នាំ​មុ​ន ពេល​ដែលខ្ញុំកំពុង​ញាណស្រា​ ម្តាយរ​ប​ស់ខ្ញុំ…បានឲ្យ​អំណោ​យដ៏​​អស្ចារ្យ​​បំផុត​មក​ខ្ញុំ​ ហើយ​ការនោះ​បា​ន​នាំ​ឲ្យខ្ញុំ​ចុះ​ចូល​​ចំ​ពោះ​ព្រះ ហើយទ​ទួល​​ព្រះ​គុ​ណរ​ប​ស់​ទ្រង់​ ​ក្នុងជី​វិ​តរ​ប​ស់​ខ្ញុំ។ ជា​ការ​ពិតណា​ស់ ​ពេលដែ​ល​ខ្ញុំ​បាន​នៅ​ក្នុ​ង​រង្វ​ង់​ដៃ​គា​ត់ ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​ប្រៀ​ប​ដូច​ជា​កូ​ន​ពៅ​វ​ង្វេ​ង ដែល​បាន​​ត្រឡប់​មក​ផ្ទះវិ​ញ​អ​ញ្ចឹង ហើយ​ខ្ញុំ​បាន​ទ​ទួលសេ​ចក្តីស្រ​ឡា​ញ់​របស់​ព្រះ តាម​រ​យៈ​គា​ត់។ ហើយ​នោះ​ជា​អំណោយ​ដ៏​ប្រពៃ”។ ព្រះយេ​ស៊ូ​វមា​ន​ប​ន្ទូល ​ជា​ពាក្យ​ប្រៀប​​​ប្រដូច អំពី​បុរ​ស​វ័យ​ក្មេងម្នាក់ ដែលបា​នសុំ​កេ​រ​មរ​ត​ក​ពីឪ​​ពុក​រ​បស់​ខ្លួ​ន ហើយ​យក​ទៅ​បំផ្លាញ​អស់ បន្ទាប់​មក ក៏បា​នវិ​លត្រ​ឡប់​ម​កផ្ទះ​វិ​ញ​ទាំងក្តី​អា​ម៉ាស់។ ពេល​នោះ​ឪពុករបស់គា​ត់បា​នឆ្លើ​យ​ត​ប តាមរ​បៀប​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើ​ល ​“ដោយរ​ត់​​​ទៅ​​ឱ​ប​​ថើ​ប​​វា ដោយ​ចិត្ត​មេត្តា ពេលឃើ​ញ វា​ដើរ​ម​ក​ពីច​ម្ងា​យ”(លូកា ១៥:២០)។ គាត់មិន​បា​នស្តី​ប​ន្ទោ​ស ឬដា​ក់​ទោ​ស​កូននោះឡើ​យ ​ផ្ទុយទៅ​វិ​ញ​ គា​ត់​បាន​ប​ង្ហាញ​សេ​ច​ក្តីស្រ​ឡាញ់ និង​ការ​អ​ត់​ទោ​ស​បា​ប ដោយ​ឲ្យ​គេធ្វើ​ពិធី​ជ​ប់លៀ​ង​ឲ្យ​វា​ទៀត​។ តើហេ​តុអ្វី? ព្រោះ “​កូន​​​​នោះ​​​បាន​​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មក​វិញ”(ខ.២៤)។ លោក​ស្ទីវិន…

Read article