Ester Aescobar

You are here:
អ្នកឲ្យដោយអំណរ

ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ដែល​សំរេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ។ ២កូរិនថូស ៩:៧ លោក​នីកូឡាស បាន​កើត​នៅ​សតវត្សរ៍​ទី៣។ កាល​នោះ គាត់​មិន​បាន​ដឹង​ថា បន្ទាប់​ពី​គាត់​បាន​លា​ចាក​លោក​ទៅ ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក គេ​នឹង​ហៅ​គាត់​ថា សាន់តា ក្លូស(Santa Claus)។ គាត់​គ្រាន់​តែ​ជា​បុរស​ម្នាក់ ដែល​ស្រឡាញ់​ព្រះ និង​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ ហើយ​មាន​ឈ្មោះ​ល្បី​ថា បាន​លះ​បង់​របស់​ទ្រព្យ​ឲ្យ​អ្នក​ដទៃ ដោយ​អំណរ ព្រម​ទាំង​បាន​ធ្វើ​ការ​ល្អ​ជា​ច្រើន។ មាន​រឿង​មួយ​ដំណាល​ថា បន្ទាប់​ពី​គាត់​បាន​ដឹង​ថា មាន​គ្រួសារ​មួយ​ជួប​ការ​ខ្វះ​ខាត​ធ្ងន់ធ្ងរ គាត់​ក៏​បាន​ទៅ​ផ្ទះ​របស់​ពួក​គេ​នៅ​ពេល​យប់ ហើយ​ក៏​បាន​បោះ​មាស​មួយ​កញ្ចប់ ចូល​តាម​បង្អួច ធ្លាក់​ចូល​ទៅ​ក្នុង​ស្បែក​ជើង ឬ​ស្រោម​ជើង ដែល​គេ​សំដិល​នៅ​ក្បែរ​ឡ​កម្តៅ។ តួ​អង្គ​សាន់តា ក្លូស ដែល​មាន​ក្នុង​រឿង​និទាន គ្រាន់​តែ​ជា​តួ​អង្គ​នៃ​រឿង​ប្រឌិត​ប៉ុណ្ណោះ តែ​នៅ​មុន​សម័យ​លោក​នីកូឡាស ដែល​ជា​មនុស្ស​ពិត សាវ័ក​ប៉ុល​បាន​ជំរុញ​អ្នក​ជឿ នៅ​ទីក្រុង​កូរិនថូស ឲ្យ​ធ្វើ​ជា​អ្នក​ឲ្យ ឬ​ថ្វាយ​​ដោយ​អំណរ។ គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួកគេ​ ដោយ​រៀប​រាប់​អំពី​ការ​ខ្វះ​ខាត​ធ្ងន់ធ្ងរ ដែល​បង​ប្អូន​រួម​ជំនឿ​របស់​ពួក​គេ នៅ​ទីក្រុង​យេរូសាឡិម​កំពុង​ជួប​ប្រទះ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​ជួយ​ឧបត្ថម្ភ ដោយ​ចិត្ត​សប្បុរស។ សាវ័ក​ប៉ុល​ក៏​បាន​ពន្យល់​ប្រាប់​ពួក​គេ អំពី​អត្ថ​ប្រយោជន៍ និង​ព្រះពរ​ដែល​កើត​មាន ដល់​អ្នក​ដែល​បាន​ឲ្យ ឬ​ថ្វាយ​​ ដោយ​ចិត្ត​ជ្រះ​ថ្លា។…

Read article
មនុស្សធម្មតាម្នាក់

កាល​នៅ​ពី​តូច លោក​វីលៀម ខារេយ(William Carey) គឺ​ជា​ក្មេង​ប្រុស​ដែល​មាន​សុខ​ភាព​ខ្សោយ។ គាត់​បាន​កើត​ក្នុង​គ្រួសារ​តូច​ទៀប​មួយ ក្បែរ​ទី​ក្រុង​នតថាមតុន ចក្រ​ភព​អង់​គ្លេស។ មើល​ទៅ​គាត់ មិន​ទំនង​ជា​មាន​អនាគត​ភ្លឺ​ស្វាង​ឡើយ។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​មាន​ផែន​ការ​សម្រាប់​គាត់។ គាត់​បាន​ធ្វើ​នូវ​រឿង​ដែល​មិន​គួរ​ឲ្យ​នឹក​ស្មាន ដោយ​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​នៅ​ទីនោះ គាត់​បាន​នាំ​មក​នូវ​កំណែរ​ទម្រង់​សង្គម​ដែល​មិន​គួរ​ឲ្យ​ជឿ ហើយ​បាន​បក​ប្រែព្រះគម្ពីរ​ទៅ​ជា​ភាសា​ជា​ច្រើន ក្នុង​ប្រទេស​ឥណ្ឌា។ គាត់​បាន​ស្រឡាញ់​រាស្រ្ត​របស់​ព្រះ​ជា​ម្ចាស់ ហើយ​បាន​សម្រេច​នូវ​កិច្ចការ​ជា​ច្រើន​ថ្វាយ​ទ្រង់។ ដាវីឌ ជា​យុវជន​វ័យ​វ័យ​ក្មេង ដែល ជា​កូន​ពៅ​គេ ក្នុង​គ្រួសារ​របស់​លោក​អ៊ីសាយ។ គាត់​មាន​រូប​រាង​ដែល​ហាក់​ដូច​ជាមិន​សក្តិ​សម​នឹង​ធ្វើ​ជា​អ្នក​គង្វាល​ចៀម នៅ​តំបន់​ភ្នំ​នៃ​ភូមិ​បេថ្លេហិម​នោះ​ទេ​(១សំាយ៉ូអែល ១៦:១១-១២)។ តែ​ព្រះជា​ម្ចាស់​បាន​ទត​មើល​ចិត្ត​របស់​គាត់ ហើយ​មាន​ផែន​ការ​សម្រាប់​គាត់។ ព្រះ​ជា​ម្ចាស់​បាន​បដិសេធ​ស្តេច​សូល ដោយ​សារ​ការ​មិន​ស្តាប់​បង្គាប់​របស់​ស្តេច​អង្គ​នេះ។ ខណៈ​ពេល​ដែល​ហោរា​សាំយ៉ូអែល​មាន​ការ​សោក​ស្តាយ ចំពោះ​ទង្វើររបស់​ស្តេច​សូល ព្រះ​ជា​ម្ចាស់​ក៏​បាន​ត្រាស​ហៅ​គាត់ ឲ្យ​ចាក់​ប្រេង​តាំង​មនុស្ស​ម្នាក់​ទៀត ឲ្យ​ឡើង​ធ្វើ​ស្តេច ពី​ក្នុងចំណោម​កូន​ប្រុស​របស់​លោក​អ៊ីសាយ។ ពេល​ដែល​លោក​សាំយ៉ូអែល​បាន​ឃើញ​អេលាប ដែល​មាន​រូប​រាង​ខ្ពស់​សង្ហា គាត់​គិត​ថា “នេះ​ប្រាកដ​ជា​អ្នក​ដែល​ព្រះយេហូវ៉ា​ចាក់​ប្រេង​តាំង​ឲ្យ បាន​មក​នៅ​ចំពោះ​ទ្រង់​ហើយ”(ខ.៦)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យុទ្ធ​សាស្រ្ត​ដែល​ព្រះ​ជា​ម្ចាស់​ប្រើ នៅ​ក្នុង​ការ​ជ្រើស​តាំង​ស្តេច គឺ​ខុស​ពី​យុទ្ធ​សាស្រ្ត​របស់​លោក​សាំយ៉ូអែល។ តាម​ពិត ព្រះ​មាន​បន្ទូល​បដិសេធ ចំពោះ​កូន​ប្រុស​ទាំង​អស់​របស់​លោក​អ៊ីសាយ លើក​លែង​តែ​កូន​ពៅ​របស់​គាត់​ប៉ុណ្ណោះ។​ មើល​ពី​ដំបូង ការ​ជ្រើស​រើស​ដាវីឌ​ឲ្យ​ឡើង​ធ្វើ​ស្តេច ហាក់​ដូច​ជា​មិន​មែន​ជា​យុទ្ធ​សាស្រ្ត​របស់​ព្រះ​ជា​ម្ចាស់​ឡើយ។ តើ​អ្នក​គង្វាល​ក៏​ក្មេង​វ័យ​ម្នាក់…

Read article