នៅតុអាហាររបស់ស្តេច
ពេទ្យសត្វបានប្រាប់មិត្តភក្តិខ្ញុំថា “ឆ្កែនេះ នឹងមិនស្លាប់ទេ តែជើងរបស់វា ត្រូវតែកាត់ចោល”។ មិត្តភក្តិខ្ញុំបានយកកូនឆ្កែអនាថាមកចិញ្ចឹម បន្ទាប់ពីវាត្រូវឡានកិន។ ពេទ្យសត្វក៏បានសួរគាត់ថា “តើអ្នកជាម្ចាស់របស់វាមែនទេ?” ការវះកាត់ត្រូវចំណាយអស់ប្រាក់ច្រើន ហើយកូនឆ្កែនោះក៏ត្រូវការការថែទាំ បន្ទាប់ពីវាជាសះស្បើយ។ មិត្តភក្តិខ្ញុំក៏បានឆ្លើយថា “ចាស ឥឡូវនេះ ខ្ញុំបានក្លាយជាម្ចាស់វាហើយ”។ អំពើសប្បុរសរបស់គាត់ក៏បានផ្តល់ឱកាសឲ្យសត្វឆ្កែនោះ មានអនាគត ក្នុងផ្ទះដែលមានក្តីស្រឡាញ់។ មភីបូសែតបានចាត់ទុកខ្លួនឯងជា “ឆ្កែស្លាប់” មួយក្បាល ដែលមិនសក្តិសមនឹងទទួលការល្អពីគេ(២សាំយ៉ូអែល ៩:៨)។ ដោយសារទ្រង់ពិការជើងទាំងសង្ខាង ដោយសារគ្រោះថ្នាក់ កាលពីក្មេង នោះទ្រង់ពឹងផ្អែកលើការការពារ និងការផ្គត់ផ្គង់របស់អ្នកដទៃ(មើល ៤:៤)។ ជាងនេះទៅទៀត បន្ទាប់ពីស្តេចសូល ជាព្រះឰយុកោទ្រង់បានសុគត ទ្រង់ប្រហែលជាខ្លាចស្តេចដាវីឌ ដែលជាស្តេចថ្មី បញ្ជាគេឲ្យសម្លាប់សត្រូវ ឬអ្នកដែលប្រជែងនឹងរាជបល្ល័ង្កទ្រង់ ដែលនេះជារឿងកើតឡើងជាធម្មតា នៅសម័យនោះ។ ប៉ុន្តែ ដោយសារស្តេចដាវីឌស្រឡាញ់យ៉ូណាថាន ជាមិត្តសំឡាញ់ទ្រង់ នោះទ្រង់ក៏បានធានាថា មភីបូសែតដែលជាបុត្ររបស់យ៉ូណាថាន នឹងមានសុវត្ថិភាព និងទទួលការថែរក្សា ដូចកូនបង្កើតរបស់ទ្រង់(៩:៧)។ យើងក៏មិនខុសពីមភីបូសែតឡើយ ព្រោះកាលពីមុនយើងជាសត្រូវរបស់ព្រះ ហើយត្រូវស្លាប់ ប៉ុន្តែ ព្រះយេស៊ូវបានជួយសង្រ្គោះយើង ហើយប្រទានកន្លែងឲ្យនៅជាមួយទ្រង់ ក្នុងនគរស្ថានសួគ៌ជារៀងរហូត។ នោះជាអត្ថន័យនៃការបរិភោគនៅពិធីជប់លៀង…
Read article