Mart Dehaan

You are here:
ភាសានៃសម្លេងហួច

កោះអន ឡា ហ្គោមេរ៉ា​ស្ថិត​ក្នុ​ងចំ​ណោ​ម​កោះដែ​ល​តូចជា​ង​គេ​ ក្នុង​ប្រជុំ​កោះខា​ណារី ​ដែលឈ្មោះ​នៃ​ប្រជុំ​កោះនេះ​​ គឺដូ​ច​ឈ្មោះរប​ស់​សត្វ​ចា​ប​ មាន​សម្លេង​យំ​យ៉ាង​ពិរោះ​។ កោះ​អន ឡា ហ្គោមេរ៉ាមា​នជ្រោះ​ជ្រៅ​ ​ហើយ​ចោ​ទ ​បាន​ជា​ពេល​ដែល​ក្មេ​ង​ៗ​ដែ​លជា​សិស្ស​សាលា និ​ង​ភ្ញៀវទេ​សច​រ​ណ៍ទាំ​ង​ឡាយ​​បានទៅ​លេ​ងទី​នោះ​ ពួក​គេ​បានរៀន​អំ​ពី​កា​រ​ទំនាក់​ទំនង​ចម្ងាយ​ឆ្ងាយ​ពី​គ្នា​ដល់​ទៅ​៣គីឡូម៉ែ​ត្រ ដោយ​ប្រើស​ម្លេង​ហួ​ច។​ មាន​អ្នក​គង្វាល​ចៀ​មម្នា​ក់ បានប្រើសម្លេ​ងហួ​ច  បែ​បភាសា​បុរា​ណនេះ​  ដើម្បី​ហៅហ្វូ​ងចៀ​ម​របស់​គាត់។ គាត់​មាន​ប្រសាសន៍​ថា ​“ហ្វូង​ចៀម​ខ្ញុំដឹ​ង​ថា ​នោះជា​ស​ម្លេងហួ​ច​រប​ស់​ខ្ញុំ​ ពេល​ដែល​ពួ​ក​វា​ស្គាល់​សម្លេង​ខ្ញុំ”។​ ព្រះ​គម្ពី​រ​ក៏​បា​នចែ​ង​ អំពី​កា​រប្រើ​ស​ម្លេងហួ​ចផ​ង​ដែរ ដែល​ក្នុង​នោះ មាន​ប​ទ​គ​ម្ពីរ​ដែ​លរៀ​ប​រាប់​ថា ​ព្រះទ្រ​ង់ជា​អ្ន​កគ​ង្វាល​ដែល​ប្រើ​សម្លេច​ហួច ដើម្បី​ហៅ​ចៀម​របស់​ទ្រ​ង់។​ បទ​គម្ពី​រ​នេះ​បាន​ឆ្លុះ​បញ្ចាំង អំពី​ពេល​មួ​យ​ ដែល​ព្រះ​ទ្រ​ង់​នឹ​ង​ហួ​ច ដើម្បីហៅរា​ស្រ្ត​របស់​ទ្រង់ដែ​លបា​ន​ខ្ចា​ត់ខ្ចា​យ ហើយកំ​ពុង​ដើ​រ​វង្វេ​ង ឲ្យ​វិល​ត្រ​ឡប់​មក​ឯ​ព្រះ​អង្គ​វិញ​(​សាការី ១០:៨)។ ជា​ច្រើន​ឆ្នាំ​ក្រោ​យ​មក​ ព្រះយេ​ស៊ូវ​ក៏​បានមា​ន​ប​ន្ទូ​លថា​ “ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ”(យ៉ូហាន ១០:២៧)។ សត្វ​ចៀម​មិ​ន​ចេះ​ភា​សានិ​យាយ​រ​បស់​ម​នុ​ស្ស​ទេ ​ប៉ុន្តែ ពួក​វា​អាចស្គា​ល់​សម្លេ​ង​រប​ស់អ្ន​ក​គ​ង្វា​ល ដែល​ដឹ​ក​នាំពួ​ក​វា​។ សម្លេង​បន្លំ និង​សម្លេង​រំខាន ក្នុង​លោកិយ​នេះ នៅ​តែព្យា​យា​មធ្វើ​ឲ្យ​យើងបែ​ក​អារម្មណ៍​ចេញ​ពី​សម្លេង​ដ៏​ពិត​របស់​ព្រះ​(សាការី ១០:២)។ តែ​ព្រះទ្រ​ង់តែ​ងតែ​មា​នវិ​ធីដឹក​នាំ​យើ​ង ​ដោយមិ​នបាច់​​ប្រើ​ព្រះប​ន្ទូលក៏បាន។  ព្រះអង្គ​អាច​ប្រើ​ព្រឹត្ត​ការណ៍  ដែលដា​ស់តឿ​ន…

Read article
គំនិតដែលត្រូវគេលួចបាត់

ខណៈពេលប្រពន្ធខ្ញុំនិងខ្ញុំកំពុងធ្វើដំណើរកម្សាន្ត មានចោរចូលលួចឥវ៉ាន់ក្នុងឡានខ្ញុំ​ ក្រោយពេលអាហារថ្ងៃត្រង់រួច។ ដោយមើលទៅឃើញកញ្ចក់បែក យើងដឹងថាយើងភ្លេចបើកជីភីអេស ពេលយើងមើលឡានមិនឃើញ។ ដោយគ្រាន់តែឆែកកៅអីក្រោយភ្លាម​ ខ្ញុំសន្និដ្ឋានថា ចោរបានលួចកុំព្យូទ័រយួរដៃ លិខិតឆ្លងដែន និង សៀវភៅសែកបាត់អស់ហើយ។ វារឹតតែធ្វើអោយខ្ញុំភ្ញាក់ផ្អើលទៅទៀតគឺថា យប់បន្តិច បន្ទាប់ពីនិយាយទូរស័ព្ទចប់ យើងនៅតែខ្វល់ខ្វាយ​ ស្រាប់តែមានរឿងមួយកើតឡើង។ ពេលខ្ញុំបើកវ៉ាលី​ នៅចន្លោះខោអាវនោះរកឃើញអ្វីដែលខ្ញុំគិតថាបាត់ វានៅទីនោះ។ ខ្ញុំមិនជឿនឹងភ្នែកសោះ។ រួចខ្ញុំរកនឹកឡើងវិញ ខ្ញុំមិនបានដាក់វានៅកៅអីក្រោយទេ។ តែខ្ញុំបានដាក់វានៅក្នុងវ៉ាលីវិញ ដែលខ្ញុំបានដាក់វានៅក្នុងគូថឡាន។ ជួនកាល ការគិតមួយភ្លែកធ្វើអោយយើងភាន់ច្រឡំ។ យើងគិតថា យើងបាត់បង់ច្រើនណាស់។ ហើយយើងក៏គិតថា ព្រះបាទដាវីឌដែលតែងបទគម្ពីរទំនុកដំកើង១៣ក៏ភាន់ច្រឡំមួយភ្លែតដែរថា ព្រះជាម្ចាស់ភ្លេចគាត់បាត់ហើយ។ តែពេលព្រះបាទដាវីឌគិតម្តងទៀត ទ្រង់ជ្រាបច្រើនជាងការភ័យខ្លាច រួចទ្រង់បានតែងបទគម្ពីរទំនុកដំកើង១៣:៥-៦ជាបទសរសើរដល់ព្រះជាម្ចាស់វិញ។ អំណរទ្រង់ដែលកើតជាថ្មី បានគ្របដណ្តប់ការនឹកគិតរបស់យើងដែលថា គ្មានអ្វីមួយអាចលួចអ្វីៗដែលសំខាន់ចេញពីជីវិតយើង«ដែលលាក់ទុកក្នុងព្រះ ជាមួយព្រះគ្រីស្ទ» បានឡើយ (កូឡូស ៣:៣) ដោយម៉ាត ឌី ហាន (Mart De Haan)។

Read article