Satya

You are here:
ផ្លូវនៃប្រាជ្ញានាំទៅរកក្តីអំណរ

ទូរស័ព្ទ​ក៏​បាន​រោទ៍​ឡើង ហើយ​ខ្ញុំ​ក៏​បាន​លើក​ទូរស័ព្ទ​ឡើង ដោយ​គ្មាន​អល់អែក។ សមាជិក​ដែល​មាន​វ័យ​ចាស់​ជាង​គេ ក្នុង​គ្រួសារ​ពួក​ជំនុំ​របស់​យើង បាន​ទូរស័ព្ទ​មក​ខ្ញុំ។​ គាត់​ជា​ស្រ្តី​ដែល​មាន​ចិត្ត​ក្លៀវក្លា និង​ប្រឹង​ប្រែង​ធ្វើ​ការ ដែល​មាន​អាយុ​ជាង​១០០​ឆ្នាំ។​ នៅ​ក្នុង​ការ​និពន្ធ​សៀវភៅ​ចុង​ក្រោយ​បំផុត​របស់​គាត់ គាត់​បាន​សុំ​ឲ្យ​ខ្ញុំ​ផ្តល់​ឲ្យ​នូវ​សំណួរ​មួយ​ចំនួន សម្រាប់​ការ​តែង​និពន្ធ​របស់​គាត់ ដើម្បី​ជួយ​ឲ្យ​គាត់​សរសេរ​បញ្ចប់​បន្ទាត់​ចុង​ក្រោយ ក្នុង​សៀវភៅ​របស់​គាត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​សួរ​គាត់ អំពី​ជីវិត ការងារ ក្តី​ស្រឡាញ់ និង​ក្រុម​គ្រួសារ។ មេរៀន​ជា​ច្រើន ដែល​គាត់​ទទួល​បាន​ពី​ជីវិត​ដ៏​វែង​នេះ បាន​នាំ​ឲ្យ​គាត់​ទទួល​បាន​នូវ​ប្រាជ្ញា​ជា​ច្រើន។ គាត់​ប្រាប់​ខ្ញុំ​ថា “កុំ​ធ្វើ​អី​លឿន​ៗ​ពេក”។ ហើយ​មិន​យូរ​ប៉ុន្មាន យើង​ក៏​បាន​អស់​សំណើច ដោយ​នឹក​ឃើញ​ពេល​ដែល​គាត់​ចូល​ចិត្ត​ធ្វើ​អ្វី​លឿន​ៗ។ រឿង​ដ៏​អស្ចារ្យ​របស់​គាត់ សុទ្ធ​តែ​បាន​បង្ហាញ​ចេញ​នូវ​ក្តី​អំណរ​ដ៏​ពិត​ជា​ច្រើន។ ព្រះ​គម្ពីរ​បាន​បង្រៀន​ថា ប្រាជ្ញា​នាំ​មក​នូវ​ក្តី​អំណរ។ “សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់”(សុភាសិត ៣:១៣)។ យើង​ឃើញ​ថា ផ្លូវ​ដែល​ចេញ​ពី​ប្រាជ្ញា ឆ្ពោះ​ទៅ​រក​ក្តី​អំណរ​នោះ ជា​គុណ​ធម៌​ក្នុង​ព្រះ​គម្ពីរ​ប៊ីប យ៉ាង​ពិត​ប្រាកដ។ “ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​ឯង ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ឯង”(សុភាសិត ២:១០)។ “ពី​ព្រោះ​មនុស្ស​ណា​ដែល​គាប់​ព្រះហឫទ័យ នោះ​ទ្រង់​ប្រទាន​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា ដំរិះ និង​សេចក្តី​រីករាយ​ផង”(សាស្តា ២:២៦)។ បទ​គម្ពីរ​សុភាសិត ៣:១៧ បាន​បន្ថែម​ទៀត​ថា “អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា…

Read article
រួបរួមគ្នា ដូចវង់តន្រ្តី

ភរិយា​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​ខ្ញុំ​បាន​ទិញ​សំបុត្រ ចូល​សាល​មហោស្រព ដើម្បី​ស្តាប់​អ្នក​ចម្រៀង​ម្នាក់ ដែល​នាង​តែង​តែ​ចង់​ឃើញ​ផ្ទាល់​ភ្នែក​ ជា​យូរ​មក​ហើយ។​ អ្នក​ចម្រៀង​ដែល​មាន​អំណោយ​ទាន​រូប​នោះ បាន​ប្រគុំ​ជា​មួយ​វង់​តន្រ្​តីខូឡូរ៉ាដូ ស៊ីមហ្វូនី  ក្នុង​សាល​មហោស្រព​បើក​ចំហ ដែល​ល្អ​គ្មាន​គូ​ប្រៀប ដែល​ជញ្ជាំង​ខាង​ក្រោយ​សង់​ឡើង​ពី​ផ្ទាំង​ថ្ម​កម្ពស់​៩០​ម៉ែត្រ​ពីរ​ផ្ទាំង ដែល​មាន​ស្រាប់​នៅ​លើ​ចង្កេះ​ភ្នំ ដែល​ស្ថិត​នៅ​រយៈ​កម្ពស់ ១៨២៨ ម៉ែត្រ នៅ​លើ​នីវ៉ូ​សមុទ្រ។ វង់​តន្រ្តី​នេះ​បាន​ប្រគំ​នូវ​បទ​ភ្លេច​ចាស់​ៗ និង​បទ​ភ្លេង​ប្រពៃណី ដែល​គេ​ស្រឡាញ់​ចូល​ចិត្ត​យ៉ាង​ខ្លាំង។  នៅ​ចុង​បញ្ចប់​ពួកគេ​ក៏​បាន​ប្រគុំ​បទ “ព្រះ​គុណ​អស្ចារ្យ” ជា​បទ​ចាស់​បុរាណ ដែល​នាំ​មក​នូវ​ភាព​ស្រស់​ថ្លា។ ការ​រៀប​ចំ​ដ៏​ស្រស់​ស្អាត និង​សុខដុម​នេះ ពិត​ជា​គួរ​ឲ្យ​ចង់​ទស្សនា​ណាស់។​ ភាព​សុខដុម​មាន​ចំណុច​ដ៏​ស្រស់​ស្អាត ដែល​ក្នុង​នោះ ឧបករណ៍​តន្រ្តី​នីមួយ​ៗ​បាន​ប្រគំ​គ្នា តាម​របៀប​ដែល​បង្កើត​ឲ្យ​មាន​ទិដ្ឋភាព​នៃ​សូរ​សម្លេង​កាន់​តែ​ធំ និង​កាន់​តែ​ច្រើន​ស្រទាប់។ សាវ័ក​ប៉ុល​បាន​ចង្អុល​បង្ហាញ​នូវ​សម្រស់​នៃ​ភាព​សុខដុម ដោយ​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព ឲ្យ “មាន​គំនិត មាន​សេចក្តី​ស្រឡាញ់​តែ​១ ទាំង​រួបរួម​ចិត្ត​គ្នា ហើយ​គិត​តែ​ផ្លូវ​១”​(ភីលីព ២:២)។ គាត់​មិន​បាន​ប្រាប់​ពួក​គេ​ឲ្យ​ក្លាយ​ជា​មនុស្ស​ដូច​គ្នា​នោះ​ទេ តែ​ឲ្យ​ឱប​ក្រសោប​យក​អាកប្ប​កិរិយា​ដែល​បន្ទាប​ខ្លួន និង​ក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ ដែល​មាន​ការ​លះ​បង់​អាត្មា​ខ្លួន​ឯង។ ដំណឹង​ល្អ​ដែល​សាវ័ក​ប៉ុល​បាន​ស្គាល់ និង​បង្រៀន មិន​បាន​លប់​បំបាត់​លក្ខណៈ​ពិសេស​ដែល​យើង​មាន​ខុស​ៗ​គ្នា​នោះ​ទេ តែ​អាច​បំបាត់​ការ​បែក​បាក់។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ អ្នក​ប្រាជ្ញា​ព្រះ​គម្ពីរ​ជា​ច្រើន​ជឿ​ថា​ ពាក្យ​ពេចន៍​របស់​សាវ័ក​ប៉ុល​ត្រង់​ចំណុច​នេះ​(ខ.៦-១១) បាន​នាំ​ឲ្យ​គេ​និពន្ធ​បទ​ទំនុក​សកល​ដ៏​ចំណាស់​មួយ។ ចំណុច​សំខាន់​នៃ​ពាក្យ​ពេចន៍​របស់​គាត់​នោះ​គឺ កាល​ណា​យើង​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ធ្វើ​ការ​តាម​រយៈ​ជីវិត​យើង​ដែល​មាន​លក្ខណៈ​ខុស​គ្នា…

Read article
សណ្ឋាគារកូរ៉ូណា

សណ្ឋាគារ ឌែន នៅ​ទីក្រុង​យេរូសាឡិម បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ថ្មី ក្នុង​ឆ្នាំ​២០២០ ទៅ​ជា “សណ្ឋាគារ​កូរ៉ូណា”។ រដ្ឋាភិបាល​ប្រទេស​អ៊ីស្រាអែល បាន​សម្រេច​ប្រើ​ប្រាស់​សណ្ឋាគារ​នេះ សម្រាប់​ឲ្យ​អ្នក​ជំងឺ​កូវីត​១៩ សម្រាក​ព្យាបាល ហើយ​គេ​ក៏​បាន​ទទួល​ស្គាល់​ថា សណ្ឋាគារ​នេះ​ជា​ទីកន្លែង​ដ៏​កម្រ ដែល​មាន​ក្តី​អំណរ និង​ការ​រួប​រួម ក្នុង​ពេល​ដ៏​ពិបាក​នេះ។ ដោយសារ​អ្នក​ដែល​មក​ស្នាក់​នៅ​ទីនោះ សុទ្ធ​តែ​មាន​វីរុស​កូវីត ដូចនេះ​ពួក​គេ​អាច​ច្រៀង រាំង និង​សើច​សប្បាយ​ជា​មួយ​គ្នា ដោយ​សេរី។ ខណៈ​ពេល​ដែល​ភាព​តាន​តឹង​ ក្នុង​ប្រទេស​នេះ កំពុង​តែ​មាន​ការ​កើន​ឡើង រវាង​ក្រុម​នយោបាយ និង​សាសនា​ផ្សេង​ៗ  អ្នក​ជំងឺ​ទាំង​នោះ​ក៏​កំពុង​តែ​ស្ថិត​នៅ​ក្នុង​រឿង​វិបត្តិ​តែ​មួយ ដែល​នាំ​ឲ្យ​ពួក​គេ​មាន​ឱកាស​មើល​គ្នា​ទៅ​វិញ​ទៅ​មក ឃើញ​ភាព​ជា​មនុស្ស ក្នុង​ពួក​គេ​ម្នាក់​ៗ ហើយ​ថែម​ទាំង​ក្លាយ​ជា​មិត្ត​ភក្តិ​ផង​ដែរ។​ វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​ជួប​ការ​ទាក់​ទាញ ឲ្យ​ងាក​ទៅ​រក​អ្នក​ដែល​យើង​យល់​ថា មាន​លក្ខណៈ​ស្រដៀង​យើង  គឺ ​មនុស្ស​ដែល​យើង​សង្ស័យ​ថា មាន​បទ​ពិសោធន៍ និង​គោល​តម្លៃ​ស្រដៀង​នឹង​យើង។ ប៉ុន្តែ ដូច​ដែល​សាវ័ក​ប៉ុល​ច្រើន​តែ​និយាយ​សង្កត់​ធ្ងន់ ដំណឹង​ល្អ​គឺ​ជា​ការ​ប្រឆាំង​មក​លើ​រនាំង​នៃ​ទំនាក់​ទំនង​រវាង​មនុស្ស និង​មនុស្ស ដែល​យើង​មើល​ឃើញ​ថា “ជា​រឿង​ធម្មតា”(២កូរិនថូស ៥:១៥)។ តាម​រយៈ​កញ្ចក់​ឆ្លុះ​មើល នៃ​ដំណឹង​ល្អ យើង​មើល​ឃើញ​រូប​ភាព ដែល​ធំ​ជាង​ភាព​ខុស​គ្នា​របស់​យើង គឺ​ឃើញ​បញ្ហា​ដែល​យើង​មាន​ដូច​គ្នា ដែល​មាន​ដូច​ជា ភាព​ប្រេះ​បែក ការ​ស្រេក​ឃ្លាន…

Read article
សូមព្រះអង្គចាត់ទូលបង្គំ

ពេល​ដែល​លោក​អេរីក ឡាន់(Eric Lund) ដែល​ជា​បេសកជន​ស៊ុយអែត បាន​ជឿ​ថា ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​គាត់ ឲ្យ​ទៅ​ប្រទេស​អេស្ប៉ាញ ដើម្បី​ធ្វើ​បេសកកម្ម ក្នុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៨៩០ គាត់​ក៏​បាន​ស្តាប់​បង្គាប់​ព្រះ​អង្គ ដោយ​គ្មាន​អល់អែក។ នៅ​ទី​នោះ គាត់​ឃើញ​មាន​ជោគ​ជ័យ​តិច​តួច តែ​មាន​ការ​ស៊ូ​ទ្រាំ ក្នុង​ការ​ជឿ​ជាក់​ថា ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​គាត់។ ថ្ងៃ​មួយ គាត់​បាន​ជួប​លោក​ប្រូលីយ៉ូ ម៉ានីកាន(Braulio Manikan) ដែល​ជា​ជន​ជាតិ​ភីលីពីន ហើយ​ក៏​បាន​ផ្សាយ​ដំណឹង​ល្អ​ដល់​បុរស​នោះ។ លោក​លុន និង​លោក​ម៉ានីកាន ក៏​បាន​រួម​គ្នា​បក​ប្រែ​ព្រះ​គម្ពីរ​ទៅ​ជា ភាសា​ក្នុង​តំបន់​មួយ នៅ​ប្រទេស​ភីលីពីន ហើយ​ក្រោយ​មក ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​បង្កើត​ទីស្នាក់ការ​បេសកកម្ម​បាទីស្ទ​ដំបូង​បំផុត នៅ​ប្រទេស​ភីលីពីន។ មនុស្ស​ជា​ច្រើន​បាន​ងាក​បែរ​មក​រក​ព្រះ​យេស៊ូវ គឺ​សុទ្ធ​តែ​ដោយ​សារ​លោក​លុន​បាន​ឆ្លើយ​តប ចំពោះ​ការ​ត្រាស់​ហៅ​របស់​ព្រះ ដូច​ហោរា​អេសាយ។ ក្នុង​បទ​គម្ពីរ​អេសាយ ៦:៨ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​មនុស្ស​ម្នាក់ ដែល​ស្ម័គ្រ​ចិត្ត ទៅ​ប្រកាស​ដល់​ប្រជាជន​អ៊ីស្រាអែល អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ សម្រាប់​ពេល​បច្ចុប្បន្ន និង​ក្តី​សង្ឃឹម​សម្រាប់​ពេល​អនាគត។ លោក​អេសាយ​ក៏​បាន​ស្ម័គ្រ​ចិត្ត​ឆ្លើយ​តប ដោយ​ចិត្ត​ក្លាហាន​ថា “ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ”។ គាត់​មិន​បាន​គិត​ថា គាត់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ព្រោះ​មុន​នោះ គាត់​បាន​សារភាព​ថា គាត់​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត​(ខ.៥)។ តែ​គាត់​បាន​ឆ្លើយ​តប ដោយ​ស្ម័គ្រ​ពី​ចិត្ត ព្រោះ​គាត់​បាន​ឃើញ​សេចក្តី​បរិសុទ្ធ​របស់​ព្រះ ទទួល​ស្គាល់​បាប​របស់​គាត់…

Read article
ភាពពេញលេញក្នុងព្រះគ្រីស្ទ

ក្នុង​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​ល្បាញ​មួយ មាន​តួ​អង្គ​ម្នាក់​ដែល​ជា​ភ្នាក់​ងារ​កីឡាករ បាន​ផ្តោត​ចិត្ត​ខ្លាំង​ទៅ​លើ​ជោគជ័យ ក្នុង​អាជីព បាន​ជា​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​គាត់​ចាប់​ផ្តើម​បាក់​បែក។ ដោយសារ​គាត់​ចង់​ឲ្យ​ភរិយា​គាត់ ឈ្មោះ​ដូរីស៊ី(Dorothy)  វិល​ត្រឡប់​មក​វិញ នោះ​គាត់​ក៏​បាន​មើល​ចំ​ភ្នែក​នាង ហើយ​និយាយ​ថា នាង​បាន​ធ្វើ​ឲ្យ​គាត់​មាន​ភាព​ពេញ​លេញ។ នេះ​ជា​ពាក្យ​សម្តី ដែល​នាំ​ឲ្យ​ចិត្ត​មាន​ភាព​កក់​ក្តៅ ដូច​រឿង​ព្រេង ក្នុង​ទស្សនវិជ្ជា​របស់​សាសន៍​ក្រិក។ តាម​រឿង​ព្រេង​នោះ យើង​ម្នាក់​ៗ មិន​មែន​ជា​មនុស្ស​មាន​ភាព​ពេញ​លេញ គឺ​មាន​តែ “ពាក់​កណ្តាល” ដែល​ត្រូវ​ស្វែង​រក​ពាក់​កណ្តាល​ទៀត ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​យើង​ពេញ​លេញ។​ សព្វ​ថ្ងៃ​នេះ ការ​មាន​ជំនឿ​ថា ដៃ​គូ​ដ៏​រ៉ូមិនទិច​ម្នាក់​ធ្វើ​ឲ្យ​យើង​មាន “ភាព​ពេញ​លេញ”  បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ដ៏​ពេញ​និយម។​ ប៉ុន្តែ តើ​ពិត​ទេ? ខ្ញុំ​បាន​ជជែក​ជា​មួយ​ស្វាមី​ភរិយា​ជា​ច្រើន ដែល​នៅ​តែ​មាន​អារម្មណ៍​ថា មិន​មាន​ភាព​ពេញ​លេញ ដោយសារ​ពួក​គេ​មិន​អាច​មាន​កូន និង​អ្នក​ដទៃ​ទៀត​ដែល​មាន​កូន តែ​នៅ​តែ​មាន​អារម្មណ៍​ថា ខ្វះ​អ្វី​មួយ។ សរុប​មក គ្មាន​មនុស្ស​ណា ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ​ឡើយ។ សាវ័ក​ប៉ុល​បាន​ផ្តល់​ឲ្យ​នូវ​ដំណោះ​ស្រាយ​មួយ​ទៀត។ គឺ​ដូច​ដែល​គាត់​បាន​បង្រៀន​ថា “ដ្បិត​មាន​គ្រប់​ទាំង​សេចក្តី​ពោរពេញ​របស់​ព្រះ សណ្ឋិត​នៅ​ក្នុង​ទ្រង់​ទាំង​មាន​រូប​អង្គ​ផង ហើយ​អ្នក​រាល់​គ្នា​ក៏​ពេញលេញ​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា​លើ​អស់​ទាំង​ពួក​គ្រប់​គ្រង និង​អំណាច​ទាំង​ប៉ុន្មាន(កូល៉ុស ២:៩-១០)។ ព្រះយេស៊ូវ​មិន​គ្រាន់​តែ​បាន​អត់​ទោស​បាប​ឲ្យ​យើង ហើយ​រំដោះ​យើង​ឲ្យ​រួច​ពី​បាប​ប៉ុណ្ណោះ​ទេ ព្រះ​អង្គ​ក៏​បាន​ធ្វើ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ ​ដោយ​ចូល​គង់​ក្នុង​ជីវិត​យើង​(ខ.១៣-១៥)។ ទំនាក់​ទំនង​ប្តី​ប្រពន្ធ​គឺ​ជា​ការ​គាប់​ប្រសើរ ប៉ុន្តែ វា​មិន​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ​ឡើយ។ មាន​តែ​ព្រះ​យេស៊ូវ​ទេ…

Read article
សម្រាកយ៉ាងសុខសាន្តក្នុងព្រះ

ខ្ញុំ​បាន​សរសេរ​សំបុត្រ ផ្ញើ​ទៅ​កូន​ៗ​របស់​ខ្ញុំ ពេល​ដែល​ពួក​គេ​ម្នាក់​ៗ​ចូល​ដល់​វ័យ​ជំទង់។ មាន​ពេល​មួយ ខ្ញុំ​បាន​សរសេរ​អំពី​អត្ត​សញ្ញាណ​របស់​យើង ក្នុង​ព្រះ​គ្រីស្ទ ដោយ​នឹក​ចាំ​ថា កាល​ខ្ញុំ​នៅ​វ័យ​ជំទង់ ខ្ញុំ​មិន​បាន​ស្គាល់​ខ្លួន​ឯង​ច្បាស់ ដោយ​ខ្ញុំ​ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ខ្ញុំ​ត្រូវ​ដឹង​ថា ខ្ញុំ​ជា​កូន​ស្ងួនភ្ងា​របស់​ព្រះ។ ខ្ញុំ​ក៏​បាន​និយាយ​ក្នុង​សំបុត្រ​នោះ​ថា “ដើម្បី​ស្គាល់​ខ្លួន​ឯង​ជា​នរណា យើង​ចាំ​បាច់​ត្រូវ​ដឹង​ថា យើង​ជា​កម្ម​សិទ្ធិ​របស់​ព្រះ”។ ពេល​ណា​យើង​ដឹង​ថា ព្រះ​ទ្រង់​បាន​បង្កើត​យើង ហើយ​យើង​ប្តេជ្ញា​ចិត្ត​ដើរ​តាម​ព្រះ​អង្គ នោះ​យើង​អាច​មាន​សន្តិ​ភាព ចំពោះ​ការ​ផ្លាស់​ប្រែ​ដែល​ទ្រង់​ប្រទាន​ក្នុង​ជីវិត​យើង។ ហើយ​យើង​ក៏​ដឹង​ផង​ដែរ​ថា ព្រះ​អង្គ​កែ​ប្រែ​យើង ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​អង្គ​ជា​រៀង​រាល់​ថ្ងៃ។​ យើង​អាច​រក​ឃើញ​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ព្រះ​គម្ពីរ សម្រាប់​អត្ត​សញ្ញាណ​របស់​យើង​ ជា​កូន​ព្រះ ក្នុង​បទ​គម្ពីរ​ចោទិយកថា ៣៣:១២ ដែល​ចែង​ថា “អ្នក​ស្ងួនភ្ងា​ផង​ព្រះយេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខសាន្ត ទ្រង់​គ្រប​បាំង​គេ​ជានិច្ច ហើយ​គេ​នឹង​នៅ​ជា​កណ្តាល​ព្រះអង្សា​ទាំង​២​របស់​ទ្រង់”។ មុន​ពេល​លោក​ម៉ូសេ​ស្លាប់ គាត់​បាន​អធិស្ឋាន​សូម​ព្រះ​ពរ សម្រាប់​ពូជ​អំបូ​បេនយ៉ាមីន ខណៈ​ពេល​ដែល​រាស្រ្ត​របស់​ព្រះ​ត្រៀម​ខ្លួន ចូល​ទឹក​ដី​សន្យា ដែល​ព្រះ​អង្គ​បាន​សន្យា​ថា នឹង​ប្រទាន​ពួក​គេ។  ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​ពួក​គេ​ចង​ចាំ​ជា​និច្ច​ថា ពួក​គេ​ជា​កូន​ស្ងួន​ភ្ងា​របស់​ទ្រង់ ហើយ​សម្រាក​ក្នុង​អត្ត​សញ្ញាណ​របស់​ពួក​គេ ដែល​ជា​កូន​ទ្រង់។​ ការ​ស្គាល់​អត្ត​សញ្ញាណ​របស់​យើង ជា​កូន​ព្រះ គឺ​សំខាន់​សម្រាប់​មនុស្ស​ម្នាក់​ៗ​ដូច​គ្នា គឺ​ទាំង​ក្មេង​ជំទង់ មនុស្ស​វ័យ​កណ្តាល និង​អ្នក​ដែល​មាន​វ័យ​ចាស់។ ពេល​ណា​យើង​ដឹង​ថា ព្រះ​ទ្រង់​បាន​បង្កើត​យើង​មក ហើយ​ថែរក្សា​យើង នោះ​យើង​អាច​រក​ឃើញ​សន្តិភាព…

Read article
ជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ

កាល​នៅ​រៀន​នៅ​សកល​វិទ្យាល័យ ខ្ញុំ និង​មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​ធ្លាប់​អវត្តមាន នៅ​ក្នុង​ថ្នាក់​រៀន ដែល​មាន​តែ​មួយ​ដង ក្នុង​មួយ​ឆ្នាំ ខណៈ​ពេល​ដែល​គេ​រាល់​គ្នា តែង​តែ​ព្យាយាម​ចូល​រៀន ក្នុង​ថ្នាក់​របស់​សាស្ត្រាចារ្យ​គ្រីស​(Chris) មុន​ពេល​ប្រឡង​ចុង​ឆ្នាំ ក្នុង​សប្តាហ៍​បន្ទាប់។ គេ​នៅ​ពេល​នោះ​ហើយ ដែល​គាត់​ផ្តល់​តម្រុយ សម្រាប់​សំណួរ ដែល​គាត់​នឹង​ដាក់ ក្នុង​ការ​ប្រឡង​នោះ។​ ខ្ញុំ​តែង​តែ​ឆ្ងល់ អំពី​មូល​ហេតុ​ដែល​សាស្ត្រាចារ្យ​គ្រីស ធ្វើ​ដូច​នេះ រហូត​ដល់​ពេល​មួយ ខ្ញុំ​ក៏​បាន​ដឹង​ថា​ គាត់​ពិត​ជា​ចង់​ជួយ​យើង​ ឲ្យ​ទទួល​លទ្ធ​ផល​ល្អ។ គាត់​មាន​ស្តង់​ដា​ខ្ពស់ តែ​គាត់​ជួយ​យើង​ឲ្យ​ឈាន​ទៅ​ដល់​ស្តង់​ដា​នោះ។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​ចូល​រៀន ហើយ​ស្តាប់​គាត់​បង្រៀន ដើម្បី​ឲ្យ​យើង​អាច​រៀប​ចំ​ខ្លួន​បាន​ត្រឹម​ត្រូវ។​ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ព្រះ​ទ្រង់​ក៏​ធ្វើ​ដូច​នេះ​ផង​ដែរ។ ព្រះ​ទ្រង់​មិន​អាច​បន្ថែម​បន្ថយ​ស្តង់ដារ​របស់​ព្រះ​អង្គ​ឡើយ តែ​ដោយ​សារ​ព្រះ​អង្គ​ពិត​ជា​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ នោះ​ព្រះ​អង្គ​ក៏​បាន​ប្រទាន​យើង នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​យើង ឲ្យ​ឈាន​ទៅ​ដល់​ស្តង់ដារ​នោះ។ ក្នុង​បទ​គម្ពីរ​យេរេមា ៣:១១-១៤ ព្រះ​ទ្រង់​បាន​ជំរុញ​រាស្រ្ត​អ៊ីស្រាអែល ដែល​មិន​ស្មោះ​ត្រង់ ឲ្យ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ហើយ​វិល​ត្រឡប់​មក​រក​ព្រះ​អង្គ​វិញ។ ប៉ុន្តែ ដោយសារ​ព្រះ​អង្គ​ជ្រាប​ថា ពួក​គេ​មាន​ការ​រឹង​ចចេស និង​ទន់​ខ្សោយ​ប៉ុណ្ណា នោះ​ព្រះ​អង្គ​ក៏​បាន​ជួយ​ពួក​គេ។ ព្រះ​អង្គ​បាន​សន្យា​ថា នឹង​មើល​អស់​ទាំង​ផ្លូវ​វៀចវេរ​របស់​​ពួកគេ ឲ្យ​បាន​ជា​(ខ.២២) ហើយ​ព្រះ​អង្គ​ក៏​បាន​ចាត់​ពួក​អ្នក​គង្វាល ឲ្យ​បង្រៀន និង​ដឹក​នាំ​ពួក​គេ​(ខ.១៥)។…

Read article
បុរសដែលពូកែអធិស្ឋាន

ក្រុម​គ្រួសារ​ខ្ញុំ​បាន​នឹក​ចំា​ជីតា​របស់​ខ្ញុំ​ឈ្មោះ​​ដឺរឃីង(Dierking) ថា ជា​បុរស​ដែល​មាន​ជំនឿ និង​ការ​អធិស្ឋាន​ដ៏​រឹង​មាំ។ ប៉ុន្តែ យើង​មិន​តែង​តែ​បាន​នឹក​ចាំ អំពី​គាត់​យ៉ាង​ដូច​នេះ​ជា​និច្ច​នោះ​ទេ។ ម្តាយ​មីង​របស់​ខ្ញុំ​បាន​រំឭក អំពី​លើក​ទីមួយ ដែល​ឪពុក​គាត់​បាន​ប្រកាស​ទៅ​កាន់​គ្រួសារ​គាត់​ថា “យើង​នឹង​ចាប់​ផ្តើម​អធិស្ឋាន​អរ​ព្រះ​គុណ​ព្រះ មុន​ពេល​យើង​ញាំ​អាហារ”។ ការ​អធិស្ឋាន​របស់​គាត់​ជា​លើក​ទី​មួយ មាន​ភាព​រដិបរដុប ប៉ុន្តែ គាត់​បាន​បន្ត​អនុវត្ត​នូវ​ការ​អធិស្ឋាន អស់​រយៈ​ពេល​៥០​ឆ្នាំ ដែល​ជា​ញឹក​ញាប់ គាត់​បាន​អធិស្ឋាន​ពេញ​មួយ​ថ្ងៃ ជា​រៀង​រាល់​ថ្ងៃ។ ពេល​គាត់​លា​ចាក​លោក ស្វាមី​ខ្ញុំ​បាន​ជូន​ជី​ដូន​ខ្ញុំ នូវ​ដើម​ផ្កា​ដែល​មាន​ស្លឹក​ដូច​ដៃ​អធិស្ឋាន ដោយ​និយាយ​ថា  “លោកតា ជា​មនុស្ស​ពូកែ​អធិស្ឋាន”។ ការ​ដែល​ជីតា​ខ្ញុំ​បាន​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ ហើយ​និយាយ​ទៅ​កាន់​ព្រះ​អង្គ​ជា​រៀង​រាល់​ថ្ងៃ បាន​កែ​ប្រែ​គាត់ ឲ្យ​ក្លាយ​ជា​អ្នក​បម្រើ​ព្រះ​គ្រីស្ទ​ដ៏​ស្មោះ​ត្រង់។​ ព្រះ​គម្ពីរប៊ីប​បាន​និយាយ​អំពី​ការ​អធិស្ឋាន ជា​ញឹក​ញាប់។ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ៦:៩-១៣ ព្រះយេស៊ូវ​បាន​ប្រទាន​នូវ​គំរូ​នៃ​ការ​អធិស្ឋាន ដល់​អ្នក​ដើរ​តាម​ព្រះ​អង្គ ដោយ​បង្រៀន​ពួក​គេ ឲ្យ​ចូល​ទៅ​រក​ព្រះ ដោយ​ការ​សរសើរ​ដំកើង​ដ៏​ស្មោះ​ត្រង់ ដោយ​ដឹង​ថា ព្រះ​អង្គ​ជា​នរណា។ ពេល​ណា​យើង​ទូល​សូម​ដល់​ព្រះ យើង​ទុក​ចិត្ត​ថា ព្រះ​អង្គ​ប្រទាន “អាហារ​ប្រចាំ​ថ្ងៃ”(ខ.១១)។ ពេល​ណា​យើង​សារ​ភាព​អំពើ​បាប​របស់​យើង យើង​ទូល​សូម​ការ​អត់​ទោស​បាប និង​ជំនួយ​ពី​ព្រះ​អង្គ ដើម្បី​ជៀស​វាង​ការ​ការ​ល្បួង​(ខ.១២-១៣)។ ប៉ុន្តែ យើង​មិន​គ្រាន់​តែ​អធិស្ឋាន តាម “ការ​អធិស្ឋាន​របស់​ព្រះ​អម្ចាស់” ប៉ុណ្ណោះ​ទេ។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ប្រើ​ការ​អធិស្ឋាន…

Read article
ចូលមកដោយដទៃទទេ

មាន​ពេល​មួយ លោក​រ៉ូបឺត(Robert) បាន​មក​ចូល​រួម​ការ​ប្រជុំ ដែល​មាន​ការ​ញំា​អាហារ​ពេល​ព្រឹក។ គាត់​មាន​អារម្មណ៍​ថា ខ្មាស​គេ ពេល​ដែល​ដឹង​ខ្លួន​ថា គាត់​បាន​ភ្លេច​យក​កាបូប​លុយ​មក។ បញ្ហា​នេះ​បាន​រំខាន​គាត់​ជា​ខ្លាំង ដល់​ថ្នាក់​គាត់​គិត​ថា តើ​គាត់​គួរ​តែ​កុំ​ញាំ​អាហារ​ពេល​ព្រឹក​ ឬ​គ្រាន់​តែ​រក​អ្វី​ផឹក​បាន​ហើយ។ បន្ទាប់​ពី​មិត្ត​ភក្តិ​គាត់​បាន​លើក​ទឹក​ចិត្ត​គាត់​ហើយ គាត់​ក៏​បាន​សម្រួល​ឥរិយាបថ។  គាត់ និង​មិត្ត​ភក្តិ​គាត់​ក៏​បាន​ញាំ​អាហារ​ពេល​ព្រឹក ដោយ​អំណរ ហើយ​មិត្ត​ភក្តិ​គាត់​ក៏​បាន​ចេញ​ថ្លៃ​អាហារ​ឲ្យ​គាត់​យ៉ាង​រីករាយ។ អ្នក​ប្រហែល​ជា​ធ្លាប់​ជួប​រឿង​នេះ ឬ​រឿង​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ចាំ​បាច់​ត្រូវ​ទទួល​ជំនួយ​គេ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​ចង់​ចេញ​លុយ ដោយ​ខ្លួន​ឯង ប៉ុន្តែ នៅ​ពេល​ខ្លះ យើង​ត្រូវ​តែ​បន្ទាប​ខ្លួន ទទួល​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​យើង ដោយ​ព្រះ​គុណ​ទ្រង់។​ ការ​តប​ស្នង​ប្រភេទ​ខ្លះ អាច​ជា​អ្វី​ដែល​កូន​ពៅ​វង្វេង​បាន​គិត​ដល់ ក្នុង​បទ​គម្ពីរ ១៥:១៧-២៤ ខណៈ​ពេល​ដែល​គាត់​ពិចារណា អំពី​ពាក្យ​ដែល​គាត់​ត្រូវ​និយាយ​ទៅ​កាន់​ឪពុក​គាត់។ គឺ​ដូច​ដែល​គាត់​បាន​និយាយ​ថា “ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​ជើង​ឈ្នួល​លោក​ឪពុក​វិញ​ចុះ”(ខ.១៩)។ តើ​គេ​ត្រូវ​ចាត់​ទុក​គាត់​ជា​ជើង​ឈ្នួល​ឬ?  ឪពុក​គាត់ មិន​ធ្វើ​ដូច​នេះ​ទេ! ក្នុង​កែវ​ភ្នែក​របស់​ឪពុក​គាត់ គាត់​ជា​កូន​ជា​ទីស្រឡាញ់ ដែល​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ។ ហេតុ​នេះ​ហើយ គាត់​ក៏​បាន​ទទួល​ការ​ឱប​ថើប​ដោយ​ក្តី​ស្រឡាញ់​ពី​ឪពុក​គាត់​(ខ.២០)។ នេះ​ជា​រូបភាព​ដ៏​មាន​ន័យ នៅ​ក្នុង​ដំណឹង​ល្អ។  វា​បាន​រំឭក​យើង​ថា ដោយសារ​ការ​សុគត​របស់​ព្រះ​យេស៊ូវ នោះ​ព្រះ​អង្គ​បាន​បើក​បង្ហាញ​ព្រះ​វរបិតា​ដែល​មាន​ក្តី​ស្រឡាញ់ ដែល​បើក​ព្រះ​ពាហុ​ចំហ ទទួល​ស្វាគមន៍​កូន​របស់​ទ្រង់ ដែល​វិល​ត្រឡប់​មក​វិញ…

Read article
រឿងធំជាង ក្នុងព្រះគម្ពីរប៊ីប

ពេល​ដែល​លោក​ខូលីន(Colin) បើក​ប្រអប់​ដាក់​បំណែក​កញ្ចក់​ពណ៌ ដែល​គាត់​បាន​ទិញ គាត់​មិន​បាន​ឃើញ​បំណែក​កញ្ចក់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គាត់​បាន​ឃើញ​ផ្ទាំង​កញ្ចក់​បង្អួច​ទាំង​ផ្ទាំង​ៗ។  គាត់​ក៏​បាន​ស្រាវ​ជ្រាវ​រក​ប្រភព​ដើម​នៃ​កញ្ចក់​បង្អួច​នោះ ហើយ​ក៏​បាន​ដឹង​ថា គេ​បាន​ដោះ​កញ្ចក់​បង្អួច​ទាំង​នោះ​ចេញ​ពី​ព្រះ​វិហារ ដើម្បី​ការពារ​ពួក​វា ឲ្យ​រួច​ផុត​ពី​ការ​ទំលាក់​គ្រាប់​បែក ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២។​ លោក​ខូលីន មាន​ការ​ស្ងើច​សរសើរ ចំពោះ​ទឹក​ដៃ​របស់​សិល្បករ និង​របៀប​ដែល​គេ​តម្រៀប​បំណែក​កញ្ចក់​ពណ៌​ទំាង​នោះ ចេញ​ជា​រូបភាព​ដ៏​ស្រស់​ស្អាត។​ និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ មាន​ពេល​ខ្លះ ខ្ញុំ​បាន​បើក​មើល​បទ​គម្ពីរ​មួយ​ចំនួន ក្នុង​ព្រះ​គម្ពីរ​ប៊ីប ដែល​មាន​ដូច​ជា ជំពូក ដែល​រៀប​រាប់​ពង្សាវតារ​មួយ​ចំនួន ហើយ​ភ្លាម​ៗ​នោះ ខ្ញុំ​មិន​ឃើញ​ថា ការ​ពិពណ៌នា​នោះ​មាន​ភាព​ស៊ី​សង្វាក់​នឹង​រូបភាព​ធំ​ជាង នៃ​ព្រះ​គម្ពីរ​ទាំង​មូល​នោះ​ឡើយ។  ឧទាហរណ៍ បទ​គម្ពីរ​លោកុប្បត្តិ​ជំពូក​១១ ជា​ជំពូក ដែល​រៀប​រាប់​ឈ្មោះ​ គ្រួសារ​ដែល​យើង​មិន​សូវ​ឮ​និយាយ ដែល​មាន​ដូច​ជា សិម   សេឡា ណាឃរ និង​ថេរ៉ា​ជា​ដើម(ខ.១០-៣២)។ ខ្ញុំ​ច្រើន​តែ​ចង់​គិត​ថា ផ្នែក​ទាំង​នេះ​មិន​សូវ​សំខាន់ ហើយ​មើល​រំលង រួច​ចូល​ទៅ​ផ្នែក​ដែល​និយាយ​អំពី​អ្វី ដែល​ខ្ញុំ​ចូល​ចិត្ត​អាន និង​មាន​ភាព​ស៊ី​សង្វាក់​ជាង ជា​មួយ​នឹង​ការ​យល់​ដឹង​របស់​ខ្ញុំ អំពី​ការ​ពិពណ៌នា​ក្នុង​ព្រះ​គម្ពីរ​ប៊ីប។​ ដោយ​សារ “គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្តាល​ឲ្យ​តែង​”(២ធីម៉ូថេ ៣:១៦) នោះ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​អាច​ជួយ​យើង ឲ្យ​មាន​ការ​យល់​ដឹង​កាន់​តែ​ល្អ​ជាង​មុន អំពី​របៀប​ដែល​ផ្នែក​តូច​ៗ​នីមួយ​ៗ​អាច​តម្រៀប​ចូល​គ្នា​បាន​ល្អ ក្លាយ​ជា​រូប​ភាព​ធំ​ទាំង​មូល ដោយ​បើក​ភ្នែក​យើង​ឲ្យ​ឃើញ​របៀប​ដែល​លោក​សេឡា ជាប់​ខ្សែ​ស្រឡាញ់​លោក​អ័ប្រាហំា(លោកុប្បត្តិ…

Read article