ការអធិស្ឋានទាំងកំហឹង
មានពេលមួយ អ្នកជិតខាងខ្ញុំប្រហែលជាមិនយល់អំពីអ្វីដែលខ្ញុំកំពុងធ្វើទេ ខណៈពេលដែលពួកគេកំពុងមើលមកខ្ញុំ តាមមាត់បង្អួច នៅថ្ងៃដែលត្រជាក់ខ្លាំង។ ខ្ញុំកំពុងតែឈរនៅលើផ្លូវចូលផ្ទះ ដោយកាន់ប៉ែលយ៉ាងណែន នៅក្នុងដៃ គ្រវែងគ្រវ៉ាតទំាងកំហឹង ទៅលើដុំទឹកកក ដែលបានបន្ទោកខ្លួនជាប់នៅក្រោមបាតជ្រុងដំបូងផ្ទះ។ រៀងរាល់ពេលដែលខ្ញុំវាយទៅលើទឹកកកនោះ ខ្ញុំក៏បានបន្លឺសម្លេងចេញនូវពាក្យអធិស្ឋានខុសៗគ្នា ដោយខ្លឹមសាររួមមួយថា “ខ្ញុំមិនអាចធ្វើកិច្ចការនេះបានទេ។ ខ្ញុំគ្មានកម្លាំងធ្វើកិច្ចការនេះទេ។ ក្នុងនាមជាអ្នកថែរទាំអ្នកជម្ងឺ ខ្ញុំមានការទទួលខុសត្រូវជាច្រើន។ ឥឡូវនេះ ខ្ញុំត្រូវសម្អាតទឹកកកនេះទៀត។ ខ្ញុំពិបាកគ្រប់គ្រាន់ហើយ!” កំហឹងរបស់ខ្ញុំត្រូវបានហ៊ុមព័ទដោយការកុហក់ជាច្រើន ដែលនិយាយថា “ខ្ញុំសក្តិសមនឹងទទួលកិច្ចការល្អជាងនេះ” “ព្រះទ្រង់មិនមានភាពគ្រប់គ្រាន់សម្រាប់ខ្ញុំទេ” “គ្មាននរណាខ្វល់ពីខ្ញុំទេ”។ តែ នៅពេលដែលយើងមិនព្រមលះបង់សេចក្តីកំហឹងរបស់យើង នោះយើងក៏បានជាប់នៅក្នុងអន្ទាក់នៃភាពល្វីងជូរចត់ មិនអាចទៅមុខរួច។ ហើយមានតែសេចក្តីពិតប៉ុណ្ណោះ ដែលអាចព្យាបាលសេចក្តីកំហឹង។ គឺសេចក្តីពិតដែលចែងថា ព្រះទ្រង់មិនបានប្រទាននូវអ្វីដែលយើងសមនឹងទទួលទេ តែទ្រង់បានប្រទានសេចក្តីមេត្តាជាជំនួសវិញ។ គឺដូចមានសេចក្តីចែងថា “ដ្បិតឱព្រះអម្ចាស់អើយ ទ្រង់ល្អ ទ្រង់បំរុងតែនឹងអត់ទោស ក៏មានសេចក្តីសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវដល់ទ្រង់”(ទំនុកដំកើង ៨៦:៥)។ សេចក្តីពិតក៏ចែងផងដែរថា ព្រះទ្រង់លើសពីភាពគ្រប់គ្រាន់ ទោះយើងមើលឃើញទ្រង់យ៉ាងដូចម្តេចក៏ដោយ។ កម្លាំងរបស់ទ្រង់ តែងតែមានភាពគ្រប់គ្រាន់សម្រាប់យើងជានិច្ច(២កូរិនថូស ១២:៩)។ ដូចនេះ យើងត្រូវឈប់ពឹងផ្អែកលើកម្លាំងខ្លួនឯង ហើយតោងព្រះហស្តព្រះយេស៊ូវ ដែលបានប្រទានឲ្យយើងនូវសេចក្តីមេត្តា និងព្រះគុណ។ ព្រះទ្រង់ធំល្មមនឹងស្តាប់ឮយើង ពេលយើងមានសេចក្តីកំហឹង…
Read article