Truth for Life

You are here:
ថ្ងៃ​ធួន​នឹង​បាប (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដ្បិត​ជីវិត​នៃ​រូប​សាច់ នោះ​នៅ​ក្នុង​ឈាម ហើយ​អញ​បាន​ឲ្យ​ឈាម​ដល់​ឯង​រាល់​គ្នា សម្រាប់​នឹង​ថ្វាយ​នៅ​លើ​អាសនា ដើម្បី​ឲ្យ​បាន​ធួន​នឹង​ជីវិត​ឯង ដ្បិត​គឺ​ជា​ឈាម​នោះ​ឯង​ដែល​ធួន​នឹង​ព្រលឹង​បាន» (លេវីវិន័យ ១៧:១១)។ កាល​ព្រះ​ទ្រង់​សង្គ្រោះ​ពួក​អ៊‌ីស្រាអែល​ឲ្យ​រួច​ផុត​ពី​នគរ​អេស៊ីព្ទ ការ​ប្រោស​លោះ​របស់​ពួក​គេ​បាន​នាំ​ឲ្យ​ពួក​គេ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ។ ពួក​គេ​បាន​រស់​នៅ​ក្រោម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ ដោយ​អរ​សប្បាយ​នឹង​ព្រះ​វត្ត​មាន​ព្រះ​អង្គ​ក្នុង​រោង​ឧបោសថ។ ប៉ុន្តែ ចាប់​តាំងពី​ដំបូង​មក ពួក​អ៊‌ីស្រាអែល​មិន​អាច​កាន់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ​បាន​ទេ។ ដូច​នេះ យើង​អាច​សួរ​ថា តើ​ព្រះ​ដ៏​បរិសុទ្ធ​អាច​គង់​នៅ​ជា​មួយ​មនុស្ស​មាន​បាប​ដោយ​របៀប​ណា? នៅ​ថ្ងៃ​ពិសេស ជា​រៀង​រាល់​ឆ្នាំ គឺ​នៅ​ថ្ងៃ​ធួន​នឹង​បាប ស​ម្ដេច​សង្ឃ​របស់​ពួក​អ៊‌ីស្រាអែល​ត្រូវ​បាន​ព្រះ​អង្គ​បង្គាប់​ឲ្យ​ចូល​ទី​បរិសុទ្ធ​បំផុត​ក្នុង​រោង​ឧបោសថ ដែល​មាន​ព្រះ​វត្ត​មាន​ព្រះ​អង្គ​គង់​នៅ ដើម្បី​ថ្វាយ​យញ្ញ​បូជា​លោះ​បាប​របស់​ពួក​បណ្តាជន។ គាត់​ត្រូវ​យក​សត្វ​ពពែ​ឈ្មោល​ពីរ​ក្បាល មក​ធ្វើ​យញ្ញ​បូជា ដោយ​ជា​ដំបូង គាត់​ថ្វាយ​ពពែ​នោះ ធ្វើ​ជា​ដង្វាយ​លោះ​បាប​ពួក​បណ្តា​ជន ហើយ​បន្ទាប់មក គាត់​យក​ឈាម​ពពែ មក​ប្រោះ​នៅ​ទី​សន្តោស​ប្រោស។ ពួក​អ៊‌ីស្រាអែល​សម​នឹង​ស្លាប់​ដោយ​សារ​បាប​របស់​ពួក​គេ តែ​ព្រះ​ទ្រង់​បាន​ប្រទាន​សត្វ​ពពែ​នោះ​ឲ្យ​ស្លាប់​ជំនួស​ពួក​គេ​វិញ។ មនុស្ស​អាច​រស់​ដោយ​សារ​សត្វ​នោះ​បាន​ស្លាប់​ហើយ។ ហើយ​លទ្ធផល​នៃ​ការ​ប្រោស​លោះ​នេះ​អាច​ឃើញ​មាន នៅ​ក្នុង​រឿង​ដែល​កើត​ឡើង មក​លើ​សត្វ​ពពែ​ទី​២ ស​ម្ដេច​សង្ឃ​ត្រូវ​ដាក់​ដៃ​ទាំង​២​នៅ​លើ​ក្បាល​ពពែ​នោះ ដោយ​លន់តួ​ពី​អស់​ទាំង​សេចក្តី​ទុច្ចរិត និង​អស់​ទាំង​សេចក្តី​រំលង​របស់​ពួក​កូន​ចៅ​អ៊‌ីស្រាអែល​ពី​លើ​ពពែ​នោះ គឺ​អំពើ​បាប​របស់​គេ​ទាំង​អស់​ត្រូវ​ដាក់​ទាំង​អស់​លើ​ក្បាល​ពពែ​នោះ រួច​ប្រគល់​ដល់​មនុស្ស​ម្នាក់​ដែល​ប្រុង​ជា​ស្រេច ដើម្បី​ដឹក​វា​ទៅ​ឯ​ទី​រហោស្ថាន។ បន្ទាប់​មក ស​ម្ដេច​សង្ឃ​អាច​ឈរ​ប្រកាស​នៅ​ពីមុខ​ពួក​បណ្តាជន​ថា «បាប​របស់​អ្នក​រាល់​គ្នា​ត្រូវ​បាន​ប្រោស​លោះ​ហើយ។ ឈាម​បាន​ខ្ចាយ​ហើយ ហើយ​ដោយ​សារ​ការ​ខ្ចាយ​ឈាម​នេះ យើង​មាន​ការ​លោះ​បាប។ សត្វ​ពពែ​មួយ​ក្បាល​ទៀត ខ្ញុំ​បាន​ដេញ​វា​ទៅ​វាល​រហោស្ថាន​ហើយ ហេតុ​នេះ​ហើយ អ្នក​មិន​ចាំ​បាច់​ត្រូវ​ព្រួយ​បារម្ភ​អំពី​បាប​របស់​អ្នក ឬ​រែក​ពន្ធ​វា​ធ្វើ​ជា​បន្ទុក​នៅ​លើ​ស្មា​អ្នក​ទៀត​ទេ»។…

Read article
សិស្ស​ពិត​របស់​ព្រះ​គ្រីស្ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«នោះ​មាន​សិស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ហៅ​គាត់ ក្នុង​ការ​ជាក់​ស្តែង​ថា នែ អាន៉្នានាស​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ​ករុណា​វិសេស​ព្រះ​អម្ចាស់» (កិច្ចការ ៩:១០)។ ជា​រៀង​រាល់​ថ្ងៃ យើង​កំពុង​បង្កើត​កេរ្តិ៍​ឈ្មោះ​របស់​យើង។ ហើយ​ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ ជា​រៀង​រាល់​ថ្ងៃ យើង​ក៏​កំពុង​បង្កើត​ព្រះ​កិត្តិនាម​ថ្វាយ​ព្រះ​គ្រីស្ទ​ផង​ដែរ។ តើ​ជីវិត​របស់​យើង បាន​ឆ្លុះ​បញ្ចាំង​ដូច​ម្ដេច​ខ្លះ​អំពី​ព្រះ​គ្រីស្ទ ខណៈ​ពេល​ដែល​យើង​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ? លោក អាន៉្នានាស ជា​តួ​អង្គ​ក្នុង​ព្រះ​គម្ពីរ ដែល​ប្រហែល​មិន​សូវ​មាន​ឈ្មោះ​ល្បី ប៉ុន្តែ​តែ​គាត់​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង មក​លើ​ជីវិត​សាវ័ក ប៉ុល និង​មក​លើ​ប្រវត្តិ​សាស្ត្រ​ពួក​ជំនុំ​ទាំង​មូល។ នេះ​គឺ​ដោយសារ​គាត់​មាន​ចិត្ត​ស្មោះ​ត្រង់ និង​ប្ដូរ​ផ្តាច់​ជា​រៀង​រាល់​ថ្ងៃ ក្នុង​នាម​គាត់​ជា​សិស្ស​ព្រះ​គ្រីស្ទ។ គាត់​មាន​លក្ខណៈ​ពិសេស​៣​យ៉ាង ជា​សិស្ស​ព្រះ​គ្រីស្ទ​ដែល​អាច​ជួយ​ឲ្យ​យើង​មាន​ចរិត​លក្ខណៈ និង​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ព្រះ​គ្រីស្ទ​ខណៈ​ពេល​ដែល​យើង​ព្យាយាម​ឲ្យ​ព្រះ​ទ្រង់​ប្រើ​យើង​ក្នុង​នគរ​ព្រះ​អង្គ។ ទី​១ លោក អាន៉្នានាស ជា​សិស្ស​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ពិសេស។ មុន​ពេល​សាវ័ក ប៉ុល (ពីមុន​មាន​ឈ្មោះ​សូល) ទៅ​ទីក្រុង​ដាម៉ាស ឬ​ជួប​លោក​អាន៉្នានាស ព្រះ​ទ្រង់​បាន​រៀប​ចំ​ឲ្យ​មាន​ការ​រីក​សាយ​នៃ​ដំណឹង​ល្អ​មុន​ថ្ងៃ​បុណ្យ​ទី​៥០ នៅ​ទីក្រុង​យេរូសាឡឹម ទៅ​ដល់​ចម្ងាយ​ប្រហែល​៣០០​គីឡូម៉ែត្រ ភាគ​ខាង​ជើង​នៃ​ទីក្រុង​ដាម៉ាស ដែល​នៅ​ទីនោះ ដែល​នាំ​ឲ្យ​មាន​អ្នក​ជឿ​មួយ​ក្រុម​រាប់​បញ្ចូល​ទាំង​លោក អាន្ន៉ានាស ផង​ដែរ។ បន្ទាប់​មក ព្រះ​អម្ចាស់​បាន​ជ្រើស​រើស​គាត់ នៅ​ក្នុង​ក្រុម​នេះ ឲ្យ​ចេញ​ទៅ​រក​សាវ័ក ប៉ុល បន្ទាប់​ពី​គាត់​បាន​ប្រែ​ចិត្ត​ជឿ​ព្រះ​ហើយ។ ការ​បង្ហាញ​អធិបតេយ្យ​ភាព​របស់​ព្រះ​បាន​បណ្ដាល​ចិត្ត…

Read article
ធាតុ​ពិត​សំខាន់​បំផុត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​ព្រះ​ដ៏​ជា​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ ហើយ​បាន​លាត​ផង គឺ​ជា​ព្រះ​ដែល​បាន​ក្រាល​ផែនដី និង​របស់​សព្វ​សារពើ​ដែល​ចេញ​ពី​នោះ​មក គឺ​ព្រះ​អង្គ​ដែល​ប្រទាន​ឲ្យ​ប្រជា​ជាតិ​ទាំង​ប៉ុន្មាន នៅ​ផែនដី​មាន​ដង្ហើម ព្រម​ទាំង​ឲ្យ​មនុស្ស​ទាំង​ឡាយ​ដែល​ដើរ​ក្នុង​លោក​មាន​វិញ្ញាណ​ផង ទ្រង់​មាន​ព្រះ​បន្ទូល​ថា អញ​នេះ​គឺ​ជា​យេហូវ៉ា អញ​បាន​ហៅ​ឯង​មក​ដោយ​សេចក្តី​សុចរិត អញ​នឹង​កាន់​ដៃ​ឯង ហើយ​ថែរក្សា​ឯង» (អេសាយ ៤២:៥-៦)។ កាល​ពី​ឆ្នាំ១៩៣២ លោក អាលបឺត អាញស្តាញ (Albert Einstein) បាន​សង្កេត​ឃើញ​ថា «ស្ថានភាព​របស់​យើង នៅ​លើ​ផែនដី​នេះ ហាក់​ដូច​ជា​ចម្លែក។ យើង​ម្នាក់ៗ​បាន​លេច​ចេញ​នូវ​វត្ត​មាន​នៅ​លើ​ផែនដី​នេះ​ដោយ​មិន​បាន​ស្ម័គ្រ​ចិត្ត ហើយ​ក៏​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ស្នាក់​នៅ​មួយ​រយៈ​ពេល​ខ្លី ដោយ​មិន​ដឹង​ថា ហេតុ​អ្វី​យើង​មាន​ជីវិត​នៅ​លើ​ផែនដី»។ ជា​ការ​ពិត​ណាស់ អ្នក​ងាយ​នឹង​ឮ​គេ​និយាយ​ថា យើង​កំពុង​រស់​នៅ​ក្នុង​ពិភពលោក​ដែល​មាន​ពេញ​ទៅ​ដោយ​ភាព​ចៃដន្យ ដែល​ក្នុង​នោះ​ប្រវត្តិ​សាស្ត្រ​គ្រាន់​តែ​បាន​កើត​ឡើង​ច្រំ​ដែលៗ ហើយ​យើង​ក៏​គ្មាន​គោល​បំណង សម្រាប់​រស់​នៅ​ក្នុង​ចក្រវាល​នេះ​ដែរ។ បើ​នេះ​ជា​ការ​ពិត​មែន នោះ​យើង​ពិបាក​រក​ឃើញ​សារៈ​សំខាន់​ក្នុង​ការ​រស់​នៅ។ និយាយ​ឲ្យ​ខ្លី យើង​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ក្រៅ​ពី​រស់​នៅ ហើយ​ស្លាប់​នោះ​ទេ។ ព្រះ​អម្ចាស់​ក៏​បាន​មាន​បន្ទូល​អំពី​អវត្តមាន​នៃ​គោល​បំណង​នេះ ដែល​បណ្ដាល​មក​ពី​ការ​យល់​ឃើញ​ដូច​នេះ អំពី​ការ​ពិត។ ព្រះ​អង្គ​បាន​ប្រកាស​អំពី​អង្គ​ទ្រង់ ជា​ការ​ពិត​សំខាន់​បំផុត ដែល​កែ​ប្រែ​អ្វីៗ​គ្រប់​យ៉ាង។ ព្រះ​អង្គ​នាំ​មនុស្ស​ឲ្យ​ស្គាល់​អង្គ​ទ្រង់ ដោយ​បើក​បង្ហាញ​អត្ត​សញ្ញាណ​របស់​ព្រះ​អង្គ​ថា ព្រះ​អង្គ​ជា​ព្រះ​អម្ចាស់។ ព្រះ​នាម​របស់​ព្រះ​អម្ចាស់ មិន​គ្រាន់​តែ​ជា​អ្វី​ដែល​យើង​ហៅ​ព្រះ​អង្គ តែ​ក៏​បាន​បង្ហាញ​លក្ខណៈ​របស់​ព្រះ​អង្គ។ ព្រះ​នាម​ជា​ច្រើន​របស់​ព្រះ​អង្គ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប បាន​ផ្តល់​ឲ្យ​យើង​នូវ​ព័ត៌មាន​ជា​ច្រើន​ថា ព្រះ​អង្គ​ជា​នរណា…

Read article
គន្លឹះ​នាំ​ឲ្យ​មាន​ការ​រួបរួម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង​ក្នុង​ទ្រង់​ដែរ សម្រាប់​ជា​លំ​នៅ​នៃ​ព្រះ​ដោយ​នូវ​ព្រះ​វិញ្ញាណ» (អេភេសូរ ២:២២)។ ពេល​ណា​មនុស្ស​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះ​គ្រីស្ទ ការ​ផ្លាស់​ប្រែ​នៃ​អត្ត​សញ្ញាណ​របស់​ពួក​គេ មិន​គ្រាន់​តែ​កើត​មាន​ជា​លក្ខណៈ​បុគ្គល​នោះ​ទេ។ សាវ័ក ប៉ុល បាន​បក​ស្រាយ ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក​២​ថា មនុស្ស​មាន​បាប​ដែល​ស្លាប់​ក្នុង​បាប ឥឡូវ​នេះ​មាន​ជីវិត​រស់​ក្នុង​ព្រះ​គ្រីស្ទ​ហើយ កូន​នៃ​សេចក្តី​ក្រោធ បាន​ក្លាយ​ជា​កូន​ព្រះ។ តែ​អត្ត​សញ្ញាណ​ថ្មី​នេះ មិន​គ្រាន់​តែ​មាន​ជា​លក្ខណៈ​បុគ្គល​នោះ​ទេ។ យើង​មិន​នៅ​ក្នុង​ព្រះ​គ្រីស្ទ តែ​ម្នាក់​ឯង តែ​យើង​នៅ​ក្នុង​ព្រះ​អង្គ​ជា​មួយ​រាស្ត្រ​ទាំង​អស់​របស់​ព្រះ​អង្គ។ ហេតុ​នេះ​ហើយ ក្នុង​បទ​គម្ពីរ​អេភេសូរ​ជំពូក​២ សាវ័ក ប៉ុល បាន​និយាយ​អំពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ជា​មួយ​ព្រះ​គុណ​ព្រះ ហើយ​ក៏​បាន​និយាយ​អំពី​ការ​រួបរួម ដែល​ព្រះ​គុណ​ព្រះ​អង្គ​សម្រេច​បាន។ សាវ័ក ប៉ុល បាន​ប្រាប់​យើង​ថា «អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ​ទៀត​ទេ គឺ​ជា​ជាតិ​តែ​១​នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ» (ខ.១៩)។ «មនុស្ស​ថ្មី» (ខ.១៥) ដែល​ព្រះ​គ្រីស្ទ​កំពុង​បង្កើត គឺ​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​មនុស្ស​ដទៃ​ទៀត​ដែល​ជា​អ្នក​ទទួល​មរតក​នៃ​ព្រះ​គុណ​ជា​មួយ​យើង។ ការ​នេះ​មិន​មាន​ន័យ​ថា អត្ត​សញ្ញាណ​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់ៗ​មិន​សំខាន់​នោះ​ទេ។ ភេទ ជន​ជាតិ និង​ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​យើង​មិន​ត្រូវ​បាន​បំផ្លាញ​ចោល​ក្នុង​ព្រះ​គ្រីស្ទ​នោះ​ទេ។ យើង​នៅ​តែ​ជា​មនុស្ស​ដែល​ព្រះ​អង្គ​បាន​បង្កើត ឲ្យ​មាន​រូប​ដូច​អង្គ​ទ្រង់ ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ។ ប៉ុន្តែ ការ​អ្វី​ដែល​បង្រួប​បង្រួម​យើង​ក្នុង​ព្រះ​គ្រីស្ទ ឬ​ការ​បង្រួប​បង្រួម​យើង​ជា​មួយ​ព្រះ​គ្រីស្ទ គឺ​សំខាន់​ជាង​សេចក្តី​ផ្សេង​ទៀត។ យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​ល្បួង​ឲ្យ​យើង​ភ្លេច​ហេតុផល ដែល​ត្រូវ​រួប​រួម​គ្នា។…

Read article
បាន​ទទួល​នគរ​ព្រះ​ជា​មរតក(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះដៀល និង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុកជា​មរដក​ឡើយ» (១កូរិនថូស ៦:៩)។ សមាជិក​ភាព​ដែល​យើង​មាន​ក្នុង​នគរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ បាន​បញ្ជាក់​អត្ត​សញ្ញាណ​យើង​ថា ជា​អ្នក​ជឿ​ព្រះ​អង្គ គឺ​គ្មាន​អ្វី​បញ្ជាក់​ច្បាស់​ជាង​នេះ​ទេ។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​អ្វី​ដែល​ធ្វើ​ឲ្យ​គ្រីស្ទ​បរិស័ទ​មាន​លក្ខណៈ​ពិសេស។ យើង​ជា​សមាជិក​នៃ​នគរ​ថ្មី​ស្រឡាង​មួយ។ ទោះ​យើង​មាន​ពណ៌​សម្បុរ​អ្វី ជា​អ្នក​មាន​ឬ​ក្រ ស្រី​ឬ​ប្រុស​ក៏​ដោយ ក៏​ការ​អ្វី​ដែល​បង្រួប​បង្រួម​យើង គឺ​ការ​ស្មោះ​ស្ម័គ្រ​ដែល​យើង​មាន ចំពោះ​ព្រះ​ជា​ក្សត្រ​តែ​មួយ គឺ​ព្រះ​នាម​ព្រះ​យេស៊ូវ។ យើង​ដើរ​តាម​ក្បួន តាម​បញ្ជា​របស់​ព្រះ​អង្គ ហើយ​អរ​សប្បាយ​ក្នុង​ចំណោម​ទាហាន​ព្រះ​អង្គ ហើយ​យើង​មាន​ចិត្ត​រីករាយ​ដែល​បាន​ធ្វើ​តាម​ព្រះ​ទ័យ​ព្រះ​អង្គ។ នគរ​ព្រះ​ជា​នគរ​សុ​ចរិត។ ចរិត​លក្ខណៈ​របស់​ព្រះ​អង្គ​ល្អ​ឥត​ខ្ចោះ ស្តង់ដារ​របស់​ព្រះ​អង្គ​ក៏​ល្អ​ប្រសើរ ហើយ​ព្រះ​អង្គ​ក៏​មិន​ទ្រាំ​ទ្រ​បាប​របស់​មនុស្ស។ ហេតុ​នេះ​ហើយ​សាវ័ក ប៉ុល បាន​ដាស់​តឿន​ថា អ្នក​ដែល​បដិសេធន៍​ចារិក​លក្ខណៈ​របស់​ព្រះ​អង្គ និង​មិន​ទទួល​ស្តង់ដារ​របស់​ព្រះ​អង្គ នឹង​មិន​បាន​ទទួល​នគរ​ព្រះ​អង្គ​ជា​មរតក​ឡើយ។ ការ​រស់​នៅ​ដែល​មាន​ភាព​ទុច្ចរិត ការ​បះបោរ​ទាស់​នឹង​ព្រះ ហើយ​ការ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង គឺ​មិន​បាន​ស្រប​ទៅ​តាម​ការ​គ្រប់​គ្រង​របស់​ព្រះ​គ្រីស្ទ​ឡើយ។ ដូច​នេះ ការ​សម្រេច​ចិត្ត​រស់​នៅ​យ៉ាង​ដូច​នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​រស់​នៅ នៅ​ក្រៅ​ព្រំដែន​របស់​នគរ​ព្រះ​អង្គ។ យើង​ត្រូវ​តែ​កត់​ចំណាំ​ថា សាវ័ក ប៉ុល មិន​មែន​កំពុង​និយាយ​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ក្នុង​ករណី​ដាច់​ដោយ​ឡែក​ណា​មួយ​នោះ​ទេ។ ព្រោះ​គ្មាន​សមាជិក​ណា​មួយ​នៃ​នគរ​ព្រះ​គ្រីស្ទ​ដែល​រស់​នៅ​ក្នុង​ជីវិត​ដែល​គ្មាន​បាប ក្នុង​ជីវិត​នៅ​ផែនដី​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ សាវ័ក ប៉ុល កំពុង​សំដៅ​ទៅ​លើ​មនុស្ស​ដែល​បន្ត​ដេញ​តាម​បាប ឬ​ទ្រាំ​ទ្រ​បាប។…

Read article
ថ្ងៃ​ឈប់​សម្រាក​របស់​ព្រះ​អង្គ(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ព្រះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ថ្ងៃ​ទី​៧​នោះ ព្រម​ទាំង​ញែក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ ពីព្រោះ​នៅ​ថ្ងៃ​នោះ ទ្រង់​បាន​ឈប់​សម្រាក​ពី​គ្រប់​ទាំង​ការ​ដែល​ទ្រង់​បាន​បង្កើត​បាន​ធ្វើ» (លោកុប្បត្ដិ ២:៣)។ មនុស្ស​ជាតិ​ជា​ស្នា​ព្រះ​ហស្ត​ដែល​ខ្ពង់​ខ្ពស់​បំផុត​របស់​ព្រះ។ យើង​មិន​មែន​ជា​សត្វ​ស្វា​ដែល​មាន​ការ​វិវត្តន៍​ខ្ពស់​ជាង​គេ​នោះ​ទេ។ មាន​តែ​មនុស្ស​យើង​ទេ ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មក​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ (លោកុប្បត្ដិ ១:២៧)។ យើង​ជា​ស្នា​ព្រះ​ហស្ត​ព្រះ​អាទិករ ព្រោះ​ព្រះ​អង្គ​បាន​បង្កើត​យើង​មក តែ​យើង​ក៏​មាន​លក្ខណៈ​ពិសេស​ខុស​ពី​ស្នា​ព្រះ​ហស្ត​ទាំង​អស់ ព្រោះ​ព្រះ​អង្គ​បាន​បង្កើត​យើង​មក ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ។ មនុស្ស​ជាតិ​មាន​ភាព​ថ្លៃថ្នូរ​រ​ដែល​មិន​អាច​កាត់​ផ្តាច់​បាន ហើយ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​គោរព​ព្រះ​អាទិករ​នៃ​យើង ហើយ​រស់​នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ។ បើ​មនុស្ស​ជា​ស្នា​ព្រះ​ហស្ត​ដែល​ខ្ពង់ខ្ពស់​បំផុត នោះ​គោលដៅ​ធំ​បំផុត​នៃ​ការ​បង្កើត​របស់​ព្រះ​អង្គ គឺ​ដើម្បី​ឲ្យ​យើង​បាន​សម្រាក។ កាល​ព្រះ​អង្គ​បញ្ចប់​ព្រះ​រាជ​កិច្ច​នៃ​ការ​បង្កើត​ព្រះ​អង្គ​ក៏​បាន​សម្រាក។ ការ​នេះ​មិន​មាន​ន័យ​ថា ព្រះ​អង្គ​ឈប់​មាន​ព្រះ​វត្ត​មាន ឬ​សកម្មភាព​នៅ​ក្នុង​ពិភពលោក​នោះ​ទេ តែ​ព្រះ​អង្គ​បាន​ឈប់​សម្រាក​ពី​ការ​បង្កើត។ ព្រះ​អង្គ​មិន​ត្រូវ​ការ​ការ​កែ​លម្អ ឬ​បន្ថែម​បន្ថយ​អ្វី​ឡើយ។ គ្មាន​អ្វី​ដែល​ត្រូវ​កែ​សម្រួល និង​ធ្វើ​ឡើង​វិញ​ទេ។ ហើយ​ការ​រៀប​ចំ​ដ៏​ធំ​របស់​ព្រះ​អង្គ ដែល​ជា​បំណង​ព្រះ​ទ័យ​សម្រាប់​មនុស្ស​ជាតិ គឺ​ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ​ជា​មួយ​ព្រះ​អង្គ ក្នុង​ថ្ងៃ​ឈប់​សម្រាក​ដ៏​អស្ចារ្យ ដែល​នៅ​តែ​បន្ត​មាន។ ក្នុង​រឿង​នៃ​ការ​បង្កើត ក្នុង​បទ​គម្ពីរ​លោកុប្បត្ដិ ជំពូក១ នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នីមួយៗ ក្នុង​រយៈ​ពេល​៦​ថ្ងៃ​ដំបូង​សុទ្ធ​តែ​មាន​ឃ្លា «នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង»។ ប៉ុន្តែ នៅ​ថ្ងៃ​ទី​៧ មិន​មាន​ឃ្លា​នេះ​ទៀត​ទេ។ យើង​អាច​កាត់​ស្រាយ​ថា ថ្ងៃ​ទី​៧ ជា​ថ្ងៃ​ដែល​នៅ​តែ​បន្ត​មាន ដែល​ក្នុង​នោះ ព្រះ​អង្គ​កំពុង​ជ្រើស​រើស​រាស្ត្រ​មួយ​សម្រាប់​អង្គ​ទ្រង់។ ព្រះ​អង្គ​កំពុង​នាំ​មនុស្ស​ជាតិ​ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ ដោយ​ផ្គត់​ផ្គង់ និង​ការពារ​ពួក​គេ ហើយ​ប្រទាន​ការ​ប្រកប​គ្នា…

Read article
អធិស្ឋាន​ទូល​សូម​ដោយ​ទំនុក​ចិត្ត(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដ្បិត​អស់​អ្នក​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នកណា​ដែល​គោះ​ដែរ…បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះ​វរបិតា​ដែល​គង់​ស្ថាន​សួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​អស់​អ្នក​ដែល​សូម​ជា​ជាង​អម្បាល​ម៉ាន​ទៅ​ទៀត» (លូកា ១១:១០, ១៣)។ នៅ​ពេល​ដែល​ក្មេង​ជំទង់​ម្នាក់​ទទួល​បាន​ប័ណ្ណ​បើកបរ នាង​ទៅ​សុំ​សោ​ឡាន​ពី​ឪពុក​ម្តាយ​របស់​នាង នោះ​នាង​មិន​ចេះ​តែ​សុំៗ​ឲ្យ​តែ​រួចពី​មាត់​នោះ​ទេ។ ផ្ទុយ​ទៅវិញ នាង​មាន​ការ​តាំង​ចិត្ត​មុន​ពេល​នាង​សួរ​ពួក​គេ​ថា «ឲ្យ​កូន​សុំ​សោ​ឡាន​បាន​ទេ? កូន​ចង់​​បើក​ឡាន»។ ស្រដៀង​គ្នា​នេះ​ដែរ ពាក្យ​កិរិយា​ស័ព្ទ​ដែល​ព្រះ​យេស៊ូវ​បាន​ប្រើ ដើម្បី​បង្រៀន​សាវ័ក​ព្រះ​អង្គ​អំពី​របៀប​ទូល​សូម​ដល់​ព្រះ​មាន​ដូច​ជា សូម​ស្វែង​រក និង​គោះ គឺ​បាន​បង្ហាញ​ភាព​បន្ទាន់ ភាព​ជាប់​លាប់ និង​ភាព​ច្បាស់​លាស់។ គឺ​ហាក់​ដូច​ជា​ព្រះ​អង្គ​មាន​បន្ទូល​ថា ខ្ញុំ​ចង់​ឲ្យ​អ្នក​អធិស្ឋាន ដោយ​ការ​តាំង​ចិត្ត ដែល​មាន​ការ​បន្ទាប​ខ្លួន និង​ការ​ទទូច​សុំ​ឥត​ឈប់។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ស្វែង​រក​ហើយ​ស្វែង​រក​ទៀត។ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​គោះ​ទ្វារ ដោយ​ភាព​ស្មោះ​ត្រង់ និង​ការ​បន្ទាន់។ ព្រះ​អង្គ​កំពុង​អញ្ជើញ​អ្នក និង​ខ្ញុំ​ឲ្យ​ចូល​មក​នៅ​ចំពោះ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ហើយ​ទូល​សូម​ព្រះ​អង្គ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​អ្វី​ដែល​យើង​ទូល​សូម។ ពេល​ណា​យើង​ទូល​ថ្វាយ​សេចក្តី​សំណូម​នៅ​ចំពោះ​ព្រះ​អម្ចាស់ សេចក្តី​សំណូម​នោះ​ត្រូវ​មាន​ការ «ដឹក​នាំ​ពី​ព្រះ​វិញ្ញាណ​សម​ស្រប​តាម​ព្រះ​បន្ទូល​ព្រះ»1 (លោក ចន ខិលវិន)។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ព្រះ​គម្ពីរ​បាន​បង្រៀន​ថា យើង​អាច​ទូល​សូម​អ្វីៗ​ដែល​ល្អ និង​ត្រឹម​ត្រូវ​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ​ដែល​មាន​ដូច​ជា ការ​ទូល​សូម​ជំនួយ​មក​ពី​ព្រះ​អង្គ ដើម្បី​ឲ្យ​យើង​អាច​ថ្វាយ​រូប​កាយ​យើង​ទុក​ជា​ដង្វាយ​រស់​ចម្រើន​ឡើង ក្នុង​ការ​ធ្វើ​បន្ទាល់​នៃ​ដំណឹង​ល្អ ឬ​កាន់​តែ​មាន​ចិត្ត​ចង់​ថ្វាយ​បង្គំ​ព្រះ​អង្គ។…

Read article
មិត្តសម្លាញ់​របស់​យើង​នៅ​ស្ថាន​សួគ៌(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​មិត្ត​សម្លាញ់​ម្នាក់ ហើយ​ទៅ​និយាយ​នឹង​អ្នក​នោះ ទាំង​ពាក់​កណ្ដាល​អធ្រាត្រ​ថា សម្លាញ់​អើយ សូម​ឲ្យ​អញ​ខ្ចី​នំបុ័ង​៣​ដុំ​សិន ដ្បិត​មាន​សម្លាញ់​អញ​ម្នាក់ មាន​ដំណើរ​មក​ឯ​ផ្ទះ អញ​គ្មាន​អ្វី​ទទួល​គេ​សោះ…ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង​យក​ទៅ​ឲ្យ​ដោយ​ព្រោះ​ជា​សម្លាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ​តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជានិច្ច បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម​នោះ​តែង​នឹង​ឲ្យ​មក​អ្នក» (លូកា ១១:៥-៩)។ យើង​ងាយ​នឹង​គិត​ថា ការ​ជជែក​គ្នា​អំពី​ព្រះ គឺ​ជា​ការ​បង្ហាញ​ចេញ​ជា​ចម្បង​ឲ្យ​គេ​ដឹង​ថា យើង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​អាច​និយាយ​អំពី​ព្រះ​អង្គ ដោយ​មិន​មាន​ការ​យល់​ដឹង​ឲ្យ​បាន​ស៊ី​ជម្រៅ​ថា ព្រះ​អង្គ​ជា​នរណា។ ជា​ញឹក​ញាប់ ភស្តុតាង​ដែល​បញ្ជាក់​ថា យើង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ​ច្រើន​តែ​ឃើញ​មាន​នៅ​ក្នុង​ការ​អធិស្ឋាន​ផ្ទាល់​ខ្លួន​មិន​មែន​នៅ​ក្នុង​ពាក្យ​សម្ដី​ដែល​យើង​និយាយ​ទៅ​កាន់​អ្នក​ដទៃ គឺ​មិន​មែន​នៅ​ក្នុង​ពាក្យ​អ្វី​ដែល​យើង​និយាយ​អំពី​ព្រះ​អង្គ តែ​នៅ​ក្នុង​ពាក្យ​អ្វី​ដែល​យើង​និយាយ​ទៅ​កាន់​ព្រះ​អង្គ។ ជា​ការ​ពិត​ណាស់ គឺ​ដូច​ដែល​លោក រ៉ូបឺត មួរេយ អ៊ែមជែអិន បាន​សង្កេត​ឃើញ​ថា «មនុស្ស​បង្ហាញ​ចរិត​លក្ខណៈ​ពិត​របស់​ខ្លួន នៅ​ពេល​ដែល​ពួក​គេ​លុត​ជង្គង់​ចុះ​អធិស្ឋាន​នៅ​ចំពោះ​ព្រះ»។ ដូច​នេះ ការ​អធិស្ឋាន​របស់​យើង ច្រើន​តែ​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់​ទំនង​ដែល​គ្មាន​ការ​រីក​ចម្រើន និង​ខ្វះ​ភាព​ស្និទ្ធ​ស្នាល ជា​សញ្ញា​បង្ហាញ​ថា យើង​មិន​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​អង្គ​នោះ​ទេ។ ប៉ុន្តែ បើ​សិន​ជា​យើង​មាន​បញ្ហា​នេះ​មែន នោះ​យើង​អាច​ដឹង​ច្បាស់​ថា អ្នក​ដទៃ​ក៏​មាន​បញ្ហា​ដូច​នេះ​ដែរ។ ពួក​សាវ័ក​របស់​ព្រះ​យេស៊ូវ​ក៏​ចង់​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​ផង​ដែរ ប៉ុន្តែ​ពួក​គេ​ត្រូវ​ការ​ព្រះ​អង្គ​បង្រៀន​ពួក​គេ (លូកា ១១:១)។ ព្រះ​យេស៊ូវ​ក៏​បាន​បង្រៀន​ពួក​គេ​អំពី «ការ​អធិស្ឋាន​នៃ​ព្រះ​អម្ចាស់» ហើយ​ក៏​បាន​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​អំពី​ការ​ទទូច​សុំ​របស់​មិត្ត​សម្លាញ់។ ក្នុង​រឿង​នេះ…

Read article
ជ័យ​ជម្នះ​មក​លើ​ការ​ល្បួង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ» (លូកា ១១:៤)។ ព្រះ​គម្ពីរ​ប៊ីប​បាន​បង្រៀន​យ៉ាង​ច្បាស់​ថា ព្រះ​ទ្រង់​មិនមែន​ជា​មេ​បាប និង​ក៏​មិន​មែន​ជា​មេ​ល្បួង​ដែរ ព្រោះ​ព្រះ​អង្គ​មិន​ដែល​ល្បួង​នរណា​ម្នាក់​ឡើយ (យ៉ាកុប ១:១៣)។ បើ​ដូច្នោះ​មែន ហេតុ​អ្វី​យើង​អធិស្ឋាន​សូម​ព្រះ​អង្គ កុំ​ឲ្យ​នាំ​យើង​ទៅ​ក្នុង​សេចក្តី​ល្បួង? តើ​ការ​ទូល​សូម​ដូច​នេះ មាន​ន័យ​ដូច​ម្ដេច​ឲ្យ​ពិត​ប្រាកដ? យើង​អាច​រក​ឃើញ​ចម្លើយ​សម្រាប់​សំណួរ​នេះ នៅ​ក្នុង​ការ​បក​ស្រាយ​អំពី​ភាព​ខុស​គ្នា​រវាង​ការ​ល្បង​ល និង​ការ​ល្បួង។ ពេល​ណា​យើង​អធិស្ឋាន «ឱ​ព្រះ​អម្ចាស់ សូម​ព្រះ​អង្គ​កុំ​នាំ​យើង​ខ្ញុំ​ចូល​ក្នុង​សេចក្តី​ល្បួង» គឺ​មាន​ន័យ​ថា យើង​កំពុង​និយាយ​ថា «ព្រះ​អង្គ​អើយ សូម​ព្រះ​អង្គ​ជួយ​យើង​ខ្ញុំ កុំ​ឲ្យ​យើង​ខ្ញុំ​កែ​ប្រែ​ការ​ល្បង​ល​មក​ពី​ព្រះ​អង្គ​ឲ្យ​ក្លាយ​ជា​ការ​ល្បួង​មក​ពី​សាតាំង ដែល​នាំ​ឲ្យ​ធ្វើ​ការ​អាក្រក់​​ឡើយ»។ ហើយ​ក៏​មាន​ន័យ​ថា យើង​កំពុង​សូម​ព្រះ​អង្គ​កុំ​ឲ្យ​ដឹក​នាំ​យើង​ចូល​ទៅ​ក្នុង​ការ​ល្បង​ល​ដោយ​គ្មាន​ព្រះ​វត្ត​មាន និង​ព្រះ​ចេស្ដា​របស់​ព្រះ​អង្គ ដែល​នឹង​ជួយ​យើង​ឲ្យ​ដើរ​កាត់​ការ​ល្បង​ល ដោយ​ជំនឿ និង​ក្តី​អំណរ ជាជាង​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​អស់​សង្ឃឹម ឬ​ភាព​គ្មាន​ជំនឿ​នោះ​ឡើយ។ ដូច​នេះ ក្នុង​សេចក្តី​អធិស្ឋាន​របស់​ព្រះ​អម្ចាស់ ឃ្លា​នេះ​សំខាន់​ណាស់ ព្រោះ​ឃ្លា​នេះ​បាន​រំឭក​យើង អំពី​ធាតុ​ពិត និង​វត្ត​មាន​នៃ​ការ​ល្បួង។ ក្នុង​បទ​គម្ពីរ​លោកុប្បត្ដិ​ជំពូក​៤ ព្រះ​អម្ចាស់​បាន​ដាស់​តឿន​លោក កាអ៊ីន ថា «មាន​ដង្វាយ​លោះ​បាប​ដេក​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ ចិត្ត​វា​នឹង​បណ្តោយ​តាម​ឯង ហើយ​ឯង​មាន​អំណាច​លើ​វា​ដែរ» (លោកុប្បត្ដិ ៤:៧)។ គួរ​ឲ្យ​ស្តាយ​ណាស់ លោក កាអ៊ីន មិន​បាន​ឆ្លើយ​តប ដោយ​ទូល​សូម​ព្រះ​អង្គ​ឲ្យ​ប្រទាន​អ្វីៗ​ដែល​គាត់​ត្រូវ​ការ ដើម្បី​ឲ្យ​គាត់​មាន​អំណាច​លើ​បាប​នោះ​ទេ…

Read article
វិញ្ញាណ​ដែល​មិន​អត់​ទោស​ឲ្យ​គេ(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«សូម​អត់​ទោស​បាប​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ក៏​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ» (លូកា ១១:៤)។ បើ​យើង​មើល​មួយ​ភ្លែត ការ​ទូល​សូម​នេះ ស្តាប់​ទៅ​ហាក់​ដូច​ជា​ការ​ដោះដូរ​ក្នុង​ន័យ​ថា ការ​អត់​ទោស​ឲ្យ​អ្នក​ដទៃ នាំ​ឲ្យ​យើង​មាន​សិទ្ធិ​ទទួល​ការ​អត់​ទោស​ពី​ព្រះ​អង្គ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​យើង​មើល​បរិបទ​នៃ​បទ​គម្ពីរ​នេះ យើង​នឹង​ឃើញ​ថា ការ​យល់​ឃើញ​ដូច​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ព្រះ​ទ្រង់​អត់​ទោស​ឲ្យ​តែ​អ្នក​កែ​ប្រែ​ចិត្ត​ប៉ុណ្ណោះ គឺ​អ្នក​ដែល​មាន​អារម្មណ៍​សោក​ស្តាយ​ចំពោះ​កំហុស​របស់​ខ្លួន ដោយ​ការ​កោត​ខ្លាច​ព្រះ ហើយ​ក៏​បាន​ប្រែ​ចិត្ត​ចេញ​ពី​បាប​របស់​ខ្លួន។ បើ​មាន​អ្វី​ជា​ភស្តុតាង​បង្ហាញ​ថា មនុស្ស​ម្នាក់​បាន​ប្រែ​ចិត្ត? គឺ​វិញ្ញាណ​ដែល​អត់​ទោស​ឲ្យ​គេ! អាច​និយាយ​ម្យ៉ាង​ទៀត​ថា ពេល​ណា​យើង​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​មិន​មែន​ដើម្បី​ឲ្យ​បាន​ការ​អត់​ទោស​ពី​ព្រះ​អង្គ​នោះ​ទេ តែ​យើង​បង្ហាញ​ថា យើង​បាន​ផ្លាស់​ប្រែ ដោយ​សារ​ព្រះ​គុណ​របស់​ព្រះ​អង្គ​ដែល​បាន​អត់​ទោស​ឲ្យ​យើង។ ព្រះ​យេស៊ូវ​បាន​បង្រៀន​ថា វា​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន នៅ​ពេល​ដែល​យើង​បដិសេធន៍​មិន​អត់​ទោស​ឲ្យ​អ្នក​ដទៃ បន្ទាប់​ពី​ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​យើង​ច្រើន​យ៉ាង​នេះ​ហើយ (ម៉ាថាយ ១៨:២១-៣៥)។ តែ​យើង​នៅ​តែ​ជួប​ការ​ល្បួង​ឲ្យ​ចង​គំនុំ នៅ​តែ​ខឹង «ទោះ​អត់​ទោស​ឲ្យ​គេ តែ​នៅ​តែ​មិន​បំភ្លេច​កំហុស​របស់​គេ»។ លោក ឌី អ៊ែល មូឌី (D.L. Moody) បាន​ប្រៀបធៀប​បញ្ហា​នេះ ទៅ​នឹង​ការ​ដែល​មនុស្ស​ម្នាក់​បាន​កប់​ពូថៅ​ឈប់​សង​សឹក តែ​កប់​បាន​តែ​ផ្លែ​ពូថៅ ដោយ​ទុក​ឲ្យ​ដង​ពូថៅ​លាន​ចេញ​មក​ខាង​លើ​ដី។ វិញ្ញាណ​ដែល​មិន​អត់​ទោស​ឲ្យ​គេ អាច​ជា​វិញ្ញាណ​ដែល​បំផ្លាញ​ជីវិត​ខាង​វិញ្ញាណ។ យើង​មិន​គួរ​អះអាង​ថា យើង​កំពុង​ស្វែង​រក​បំណង​ព្រះ​ទ័យ​ព្រះ បើ​សិន​ជា​យើង​នៅ​តែ​មាន​ចិត្ត​ខឹង​មក​លើ​បង​ប្អូន​របស់​យើង។ វា​នឹង​ពន្លត់​ភ្លើង​នៃ​ក្តី​អំណរ​របស់​គ្រីស្ទ​បរិស័ទ ហើយ​ធ្វើ​ឲ្យ​យើង​ស្ទើរ​តែ​មិន​អាច​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ពី​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូវ​ប្រាប់​យើង​ថា…

Read article