Uncategorized

You are here:
សេចក្តីស្រឡាញ់ដែលជ្រាលជ្រៅជាង

ពេល​ដែល​លោក​អេដវីន ស្តាតុន(Edwin Stanton) បាន​ជួប​លោក​អាប្រាហាំ លីនខិន(Abraham Lincoln) ដែលជា​ប្រធានា​ធិបតី​អាមេរិក ជា​លើក​ទី​មួយ គាត់​បាន​ប្រមាថ​លោក​លីន​ខិន ដោយ​ផ្ទាល់​ខ្លួន និង​ជា​លក្ខណៈ​អាជីព ហើយ​ថែម​ទាំង​ហៅ​គាត់​ថា “សត្វ​ដៃ​វែង”ទៀត​ផង។ ប៉ុន្តែ លោក​លីនខិន​បាន​ឲ្យ​តម្លៃ ចំពោះ​សមត្ថ​ភាព​របស់​លោកស្តាតុន ហើយ​ក៏​បាន​សម្រច​ចិត្ត​អត់​ឱន​ទោស​ឲ្យ​គាត់ ព្រម​ទាំង​តែង​តាំង​គាត់ ឲ្យ​មាន​មុខ​តំណែង​ដ៏​សំខាន់ ក្នុង​គណៈ​រដ្ឋ​មន្រ្តី ក្នុង​អំឡុង​សម័យ​សង្រ្គាម​ស៊ីវិល​អាមេរិក។ ក្រោយ​មក លោក​ស្តាតុន​ក៏​កើត​មាន​សេចក្តី​ស្រឡាញ់ ចំពោះ​លោក​លីនខិន ដោយ​រាប់​អាន​គ្នា​ជា​មិត្ត​ភក្តិ។ លោក​ស្តាតុន គឺ​ជា​អ្នក​ដែល​បាន​អង្គុយ​នៅ​ក្បែរ​គ្រែ​របស់​លោក​លីនខិន ពេញ​មួយ​យប់ បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​រូប​នេះ ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ក្នុង​សាល​មហោ​ស្រព ហ្វ៊ដ ហើយ​ក៏​បាន​និយាយ​ខ្សិក​ខ្សួល ទាំង​ទឹក​ភ្នែក អំពី​មរណៈ​ភាព​របស់​គាត់​ថា “ចាប់​ពី​ពេល​នេះ​ទៅ មនុស្ស​គ្រប់​សម័យ​កាល នឹង​នឹក​ចាំ​ពី​គាត់”។ ការ​ផ្សះ​ផ្សា​គឺ​ជា​រឿង​ដ៏​ល្អ។​ សាវ័ក​ពេត្រុស​បាន​ចង្អុល​បង្ហាញ​ដល់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ អំពី​រឿង​នេះ ដោយ​សរសេរសំបុត្រ​ប្រាប់​ពួក​គេ​ថា “តែ​មុន​ដំបូង​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត”(១ពេត្រុស ៤:៨)។ ពេល​ដែល​ខ្ញុំ​បាន​អាន​សំបុត្រ​របស់​លោក​ពេត្រុស ត្រង់​ចំណុច​នេះ ខ្ញុំ​គិត​ថា ពេល​លោក​ពេត្រុស​កំពុង​សរសេរ​សំបុត្រ​នេះ  គាត់​ប្រហែល​ជា​កំពុង​តែ​គិត អំពី​កាល​ដែល​គាត់​បាន​បដិសេធ​ព្រះ​យេស៊ូវ (លូកា ២២:៥៤-៦២) និង​អំពី​ការ​អត់​ទោស​បាប…

Read article
ក្រុមចម្រៀងដ៏ពិសេស

ពេល​ដែល​លោក មីជ មីលល័រ(Mitch Miller) បាន​ទទួល​មរណៈ​ភាព ក្នុង​ខែ​កក្កដា ឆ្នាំ២០១០ មនុស្ស​ភាគ​ច្រើន​ដែល​ស្គាល់​គាត់ បាន​នឹក​ចាំ​ថា គាត់​ជា​អ្នក​ដែល​អញ្ជើញ​គេ​រាល់​គ្នា ឲ្យ​ច្រៀង​ជា​មួយ​គាត់។ កម្មវិ​ធី ច្រៀង​ជា​មួយលោកមីជ គឺ​ជា​កម្ម​វិធី​ទូរទស្សន៍​ដ៏​មានប្រ​ជាប្រិយ​ភាព​របស់​គាត់ នៅ​​ទសវត្សរ៍​ឆ្នាំ ១៩៦០។ នៅ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​នេះ ក្រុម​បុរស​បាន​ច្រៀង​ប​ទ​ខ្លី ដែល​កំពុង​ពេញ​និយម ហើយ​គេ​ក៏​បាន​ដាក់​អក្សរ នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​សម្រាប់​ឲ្យ​អ្នក​ទស្សនា​ច្រៀង​ជា​មួយ​ដែរ។ ការសែត ឡូស អ៊ែនជែលេស ថែម(Los Angeles Times) បាន​ចុះ​ផ្សាយ​ដំណឹង​មរណៈ​ភាព​របស់​គាត់ ដោយ​ដក​ស្រង់​សម្តី​​របស់​លោក​មីល​ល័រ ដែល​ក្នុង​នោះ គាត់បា​ន​ជឿ​ថា មូល​ហេតុ​ដែ​ល​នាំ​ឲ្យ​កម្ម​វិធី​របស់​គាត់​ទទួល​ជោគ​ជ័យ គឺ​ដោយ​សារ​បទ​ខ្លី​របស់​គាត់ ដែល​ច្រៀង​ថា “ខ្ញុំ​តែង​តែ​មាន​គម្រោងជួល​អ្នក​ចម្រៀងដែ​លមាន​​សណ្ឋាន​ខុស​ៗ​គ្នា គឺ​មាន​ខ្លះ​ខ្ពស់ ខ្លះ​ទាប​ ខ្លះ​ក្បាល​ទំ​ពែក ខ្លះ​ស្គម ខ្លះ​ធាត់ មនុស្ស​មាន​សណ្ឋានខុស​ៗ​គ្នា​អញ្ចឹង”។ តាម​រយៈ​ការ​បង្រួប​បង្រួម​អ្នក​ចម្រៀង​ដែល​មាន​រូប​រាង្គ​ខុស​ៗ​ដូ​ច​នេះ បទ​ចម្រៀង​ដ៏​ពិរស​ក៏បា​ន​បន្លឺ​ឡើង ហើយ​គេ​ក៏បាន​អញ្ជើញ​ទស្ស​និក​ជនទាំង​​អស់​ ឲ្យ​​ម​ក​​ចូល​​រួម។ ក្នុង​បទ​គម្ពីរ​រ៉ូម​ ជំពូក​១៥ សាវ័ក​ប៉ុល​បាន​បង្រៀន​គ្រីស្ទ​បរិស័ទ​ទាំង​អស់ ឲ្យ​មាន​ការ​រួប​រួម​គ្នា គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ដើម្បី​​​ឲ្យ​​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​មូល​មាត់​តែ​មួយ​នឹង​សរសើរដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា”​(ខ.៦)។ គាត់​ក៏បា​ន​ដក​ស្រង់​បទ​គម្ពីរ​សញ្ញា​ចាស់​មួយ​ចំនួន ដែល​ចែង​អំពី​ការ​ដែល​សាសន៍​ដទៃ…

Read article