សារៈសំខាន់នៃការបន្ទាបខ្លួន
សុភាសិត ២២:១-៥ ផលនៃសេចក្តីសុភាព និងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះគឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។ សុភាសិត ២២:៤ អ្នកស្រីឃែរី(Carrie) បានលះបង់ពេលវេលាជាច្រើនម៉ោង ដើម្បីអាជីពរបស់គាត់ មិនខុសពីគ្រូបង្រៀនជាច្រើនទៀត ដោយគាត់កែក្រដាសប្រឡងរបស់សិស្សជាញឹកញាប់ និងទំនាក់ទំនងជាមួយសិស្ស និងឪពុកម្តាយរបស់ពួកគេ ក្រៅម៉ោងធ្វើការ។ ក្នុងការប្រឹងប្រែងនេះ គាត់បានពឹងផ្អែកទៅលើមិត្តភាព និងជំនួយរបស់មិត្តរួមការងារ ហើយការសហការគ្នាបានជួយឲ្យគាត់កាន់តែមានភាពងាយស្រួល នៅក្នុងការងារដែលមានបញ្ហាប្រឈម។ ការស្រាវជ្រាវអំពីគ្រូបង្រៀន ក្នុងពេលថ្មីៗនេះ បានរកឃើញថា ការសហការគ្នាមានអត្ថប្រយោជន៍កាន់តែខ្លាំង នៅពេលណាអ្នកដែលយើងធ្វើការជាមួយ បានបង្ហាញការបន្ទាបខ្លួន។ ពេលណាមិត្តរួមការងាររបស់យើងព្រមទទួលស្គាល់ភាពកម្សោយរបស់ខ្លួន នោះអ្នកដទៃមានអារម្មណ៍ថា មានសុវត្ថិភាព នៅក្នុងការចែកចាយចំណេះដឹងដល់គ្នាទៅវិញទៅមក ដោយជួយមនុស្សម្នាក់ៗ នៅក្នុងក្រុម យ៉ាងមានប្រសិទ្ធភាព។ ព្រះគម្ពីរប៊ីបបានបង្រៀនយើង អំពីសារៈសំខាន់នៃការបន្ទាបខ្លួន ដែលមិនគ្រាន់តែមានប្រយោជន៍សម្រាប់ការសហការគ្នាប៉ុណ្ណោះទេ។ “សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា” គឺជាការយល់ដឹងដ៏ត្រឹមត្រូវថា ខ្លួនយើងជានរណា ធៀបនឹងសម្រស់ ព្រះចេស្តា និងភាពអស្ចារ្យរបស់ព្រះអង្គ។ សេចក្តីកោតខ្លាចនេះ នាំឲ្យយើងមានទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត(សុភាសិត ២២:៤)។ ការបន្ទាបខ្លួននាំឲ្យយើងរស់នៅក្នុងសហគមន៍ តាមរបៀបដែលមានប្រយោជន៍ដល់នគរព្រះ គឺមិនគ្រាន់តែដល់លោកិយ ព្រោះយើងបានព្យាយាមស្វែងរកប្រយោជន៍អ្នកដទៃ។ យើងកោតខ្លាចព្រះ មិនមែនដើម្បីឲ្យបាន…
Read articleបានទទួលការបណ្តាលចិត្តពីសេចក្តីស្រឡាញ់
១កូរិនថូស ១៣ បើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្តីស្រឡាញ់ នោះគ្មានប្រយោជន៍ដល់ខ្ញុំសោះ។ ១កូរិនថូស ១៣:៣ លោកជីម(Jim) និងអ្នកស្រីឡានីដា(Laneeda) គឺជាគូសង្សារ កាលរៀននៅមហាវិទ្យាល័យជាមួយគ្នា។ ពួកគេក៏បានរៀបការ ហើយជីវិតមានភាពសប្បាយរីករាយអស់ជាច្រើនឆ្នាំ។ បន្ទាប់មក អ្នកស្រីឡានីដាក៏បានចាប់ផ្តើមបញ្ចេញអាកប្បកិរិយាចម្លែក ដោយគាត់ស្រាប់តែវង្វេងផ្លូវ ហើយភ្លេចការណាត់ជួប។ ពេទ្យក៏បានពិនិត្យឃើញថា គាត់ស្ថិតក្នុងដំណាក់កាលដំបូងនៃជំងឺវង្វេង ក្នុងវ័យ៤៧ឆ្នាំ។ បន្ទាប់ពីលោកជីមបានធ្វើការបម្រើគាត់ ជាអ្នកថែទាំបឋម លោកជីមអាចនិយាយបានថា ជំងឺវង្វេងរបស់ភរិយាគាត់បានផ្តល់ឱកាសឲ្យគាត់ស្រឡាញ់ និងបម្រើភរិយាគាត់។ កាលលោកជីមនិយាយពាក្យសច្ចាក្នុងពេលរៀបការថា គាត់ព្រមទទួលយកអ្នកស្រីឡានីដាជាភរិយា គាត់មិននឹកស្មានថា គាត់នឹងមានឱកាសបម្រើភរិយាខ្លួន ដោយសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដូចនេះទេ។ កាលសាវ័កប៉ុលពន្យល់អំពីអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ គាត់ក៏បានសរសេរយ៉ាងក្បោះក្បាយ អំពីគុណធម៌នៃសេចក្តីស្រឡាញ់(១កូរិនថូស ១៣)។ គាត់បានបង្ហាញភាពខុសគ្នារវាងការបម្រើដើម្បីបំពេញតួនាទី និងការបម្រើដោយចិត្តដែលមានក្តីស្រឡាញ់។ គាត់ថា ការនិយាយដ៏អស្ចារ្យដែលគ្មានសេចក្តីស្រឡាញ់ គឺប្រៀបដូចជាសម្លេងរំខានដែលគ្មានន័យអ្វីឡើយ(ខ.១)។ “ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្តីស្រឡាញ់ នោះគ្មានប្រយោជន៍ដល់ខ្ញុំសោះ”(ខ.៣)។ នៅចុងបញ្ចប់ សាវ័កប៉ុលក៏បានមានប្រសាសន៍ថា “សេចក្តីដែលវិសេសជាងគេ គឺជាសេចក្តីស្រឡាញ់”(ខ.១៣)។ ការយល់ដឹងរបស់លោកជីម អំពីសេចក្តីស្រឡាញ់ និងការបម្រើ មានភាពស៊ីជម្រៅ ខណៈពេលដែលគាត់បម្រើប្រពន្ធគាត់។ មានតែសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងមិនចេះប្រែប្រួលប៉ុណ្ណោះ ដែលអាចជួយឲ្យគាត់មានកម្លាំង ដើម្បីមើលថែភរិយាគាត់ជារៀងរាល់ថ្ងៃ។…
Read articleព្រះលោហិតព្រះយេស៊ូវបានលាងសម្អាត
អេសាយ ១:១៥-២០ ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ។ អេសាយ ១:១៨ តាមធម្មតា អ្វីៗដែលមនុស្សបង្កើតមក មិនតែងតែមានមានពណ៌ក្រហមស្រាប់ទេ។ តើអ្នកអាចដាក់ពណ៌ក្រហមស្រស់ នៅលើរូបផ្លែប៉ោម នៅលើអាវយឺត ឬនៅក្នុងក្រែមលាបបបូរមាត់ ដោយរបៀបណា? នៅសម័យដើម គេចំរាញ់យកលក្ខណ៍ពណ៌ក្រហម ចេញពីដីឥដ្ឋ ឬថ្មពណ៌ក្រហម។ នៅក្នុងទសវត្សរ៍ឆ្នាំ ១៤០០ ជនជាតិអាហ្សថេក បានច្នៃបង្កើតថ្នាំពណ៌ក្រហម ចេញពីចៃពណ៌សរ ដែលនៅជាប់ដើមដំបងយក្ស ព្រោះចៃទាំងនោះមានឈាមពណ៌ក្រហម។ សព្វថ្ងៃនេះ គេបានប្រើសត្វល្អិតតូចៗទាំងនោះ ដើម្បីផលិតថ្នាំពណ៌ក្រហម សម្រាប់ផ្គត់ផ្គង់ នៅទូទាំងពិភពលោក។ ក្នុងព្រះគម្ពីរ ពណ៌ក្រហមគឺពណ៌របស់ក្សត្រ ហើយក្នុងន័យធៀប វាជានិមិត្តសញ្ញាតំណាងឲ្យបាប និងក្តីអាម៉ាស់។ ជាងនេះទៅទៀត វាជាពណ៌របស់ឈាម។ កាលពួកទាហាន ដោះព្រះពស្ត្រព្រះយេស៊ូវចេញ ហើយយកអាវក្រហមមកបំពាក់ឲ្យទ្រង់វិញ(ម៉ាថាយ ២៧:២៨) និមិត្តសញ្ញាទាំងបីនោះ បានបង្ហាញចេញនៅក្នុងរូបភាពពណ៌ក្រហមដ៏ឈឺចាប់ ដោយគេចំអកឲ្យព្រះអង្គថា ព្រះអង្គជាក្សត្រ គេបំពាក់សេចក្តីអាម៉ាស់ពីលើព្រះអង្គ ហើយពណ៌ក្រហមនោះ ជានិមិត្តសញ្ញាតំណាងឲ្យឈាម ដែលនឹងហូរចេញពីព្រះកាយព្រះអង្គក្នុងពេលដ៏ខ្លីខាងមុខ។ ប៉ុន្តែ កណ្ឌគម្ពីរអេសាយបានថ្លែងទំនាយ អំពីព្រះយេស៊ូវដែលបំពាក់ទៅដោយពណ៌ក្រហម នឹងរំដោះយើងឲ្យរួចផុតពីបាបមានពណ៌ក្រហមទែង ដែលប្រឡាក់យើង។ គឺដូចដែលព្រះអម្ចាស់មានបន្ទូលថា…
Read articleការស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក
ម៉ាថាយ ៥:៤៣-៤៨ ប៉ុន្តែ ខ្ញុំប្រាប់ថា ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ …ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ។ ម៉ាថាយ ៥:៤៤ សង្គ្រាមស៊ីវិលអាមេរិកបានបណ្តាលឲ្យប្រជាជនមានចិត្តជូរល្វីងចំពោះគ្នាទៅវិញទៅមក។ លោកប្រធានធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) បានយល់ឃើញថា គាត់គួរតែនិយាយពាក្យសម្តីល្អៗ ទៅកាន់ពួកខ្មាំងសត្រូវ នៅក្នុងភាគខាងត្បូងនៃសហរដ្ឋអាមេរិក។ ស្រ្តីម្នាក់ដែលមានការភ្ញាក់ផ្អើលក៏បានសួរគាត់ថា ហេតុអ្វីគាត់និយាយពាក្យល្អៗទៅកាន់សត្រូវយ៉ាងដូចនេះ។ គាត់ក៏បានឆ្លើយតបថា “លោកស្រី ពេលដែលខ្ញុំធ្វើឲ្យសត្រូវក្លាយជាមិត្ត តើខ្ញុំមិនបានឈ្នះពួកគេទេឬ?” ប៉ុន្មានសតវត្សរ៍ក្រោយមក លោកគ្រូ ម៉ាទីន លូស័រ ឃីង(Martin Luther King Jr) បាននឹកចាំអំពីពាក្យសម្តីដ៏មានន័យនេះ ហើយក៏បានមានប្រសាសន៍ថា “នេះជាអំណាចនៃសេចក្តីស្រឡាញ់ដែលប្រោសលោះ”។ នៅក្នុងការអំពាវនាវឲ្យអ្នកជឿព្រះគ្រីស្ទស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន លោកឃីងក៏បានមើលទៅការបង្រៀនរបស់ព្រះអង្គ។ គាត់បានកត់សំគាល់ឃើញថា អ្នកជឿប្រហែលពិបាកស្រឡាញ់អ្នកដែលបៀតបៀនពួកគេ តែសេចក្តីស្រឡាញ់នេះកើតចេញពី “ការចុះចូលបំណងព្រះទ័យព្រះ ទាំងស្រុង និងជាប់លាប់។ លោកឃីង ក៏បានលើកយកសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ នៅលើភ្នំមកចែកចាយ ដែលក្នុងនោះ ព្រះអង្គមានបន្ទូលថា “ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ … ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ ដើម្បីឲ្យបានធ្វើជាកូនរបស់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:៤៤-៤៥)។…
Read articleកូនសោនៃបទពិសោធន៍
ហើយព្រះទ្រង់អាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណបានចំរើនដល់អ្នករាល់គ្នា ប្រយោជន៍ឲ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ច ដើម្បីឲ្យបានចំរើនឡើង ខាងឯការល្អគ្រប់ជំពូក។ ២កូរិនថូស ៩:៨ យើងដឹងថា ការមានជំនឿចំពោះព្រះគុណរបស់ព្រះដែលមានក្នុងពេលអនាគត គឺជាកូនសោនៃបទពិសោធន៍របស់យើង ដែលនាំឲ្យយើងមានចិត្តសប្បុរស ព្រោះក្នុងបទគម្ពីរ ២កូរិនថូស សាវ័កប៉ុលបានបង្ហាញព្រះបន្ទូលសន្យាដ៏អស្ចារ្យយ៉ាងដូចនេះថា ៖ « ព្រះទ្រង់អាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណបានចំរើនដល់អ្នករាល់គ្នា ប្រយោជន៍ឲ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ច ដើម្បីឲ្យបានចំរើនឡើង ខាងឯការល្អគ្រប់ជំពូក»(២កូរិនថូស ៩:៨)។ អាចនិយាយបានម្យ៉ាងទៀតថា បើអ្នកចង់មានសេរីភាពរួចផុតពីការត្រូវការប្រមូលទ្រព្យទុក បើអ្នកចង់បានព្រះគុណហៀរហូរ សម្រាប់ធ្វើការល្អគ្រប់ជំពូក នោះចូរដាក់ជំនឿរបស់អ្នក មកលើព្រះគុណដែលនៅតែមានសម្រាប់យើងចុះ។ ចូរទុកចិត្តព្រះបន្ទូលដែលបានសន្យាថា “ព្រះទ្រង់អាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណបានចម្រើនដល់អ្នករាល់គ្នា” ក្នុងកាលៈទេសៈនីមួយៗ នៅពេលអនាគត ដើម្បីសម្រេចគោលបំណងមួយនេះ។ មុននេះ ខ្ញុំទើបតែបាននិយាយថា ការមានជំនឿលើព្រះគុណដែលនៅតែមានសម្រាប់យើង “ជាកូនសោនៃបទពិសោធន៍” នាំទៅរកសេចក្តីសប្បុរស តែខ្ញុំមិនបានបដិសេធន៍ថា យើងក៏មានកូនសោនៃប្រវត្តិសាស្រ្តផងដែរ។ យើងមានកូនសោនៃបទពិសោធន៍ និងកូនសោនៃប្រវត្តិសាស្រ្ត។ កាលសាវ័កប៉ុលនិយាយអំពីព្រះគុណដែលពួកជំនុំនៅទីក្រុងកូរិនថូសបានទទួល គាត់បានរំឭកពួកគេ អំពីកូនសោនៃប្រវត្តិសាស្រ្ត នៃព្រះគុណយ៉ាងដូចនេះថា “ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ថាទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើង ដោយសារសេចក្តីកម្ររបស់ទ្រង់” (២កូរិនថូស ៨:៩)។ បើគ្មានព្រះរាជកិច្ចនៃព្រះគុណជាប្រវត្តិសាស្រ្តនេះទេ ទ្វារនៃសេចក្តីសប្បុរសដែលលើកដំកើងព្រះគ្រីស្ទ…
Read articleខ្ញុំបានឃើញសេចក្តីស្មោះត្រង់របស់ព្រះអង្គ
២សាំយ៉ូអែល ២២:១-៤,៤៨-៥១ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ ហើយនឹងច្រៀងទំនុកសរសើរថ្វាយដល់ព្រះនាមទ្រង់។ ២សាំយ៉ូអែល ២២:៥០ នៅក្នុងការដឹកនាំចក្រភពអង់គ្លេស ក្នុងរយៈពេល៧០ឆ្នាំ ក្សត្រីអេលីហ្សាប៊ែតទី២ បានទទួលស្គាល់សៀវភៅជីវប្រវត្តិរបស់ព្រះនាងតែមួយក្បាលប៉ុណ្ណោះដែលគេបាននិពន្ធ ដោយព្រះនាងបានដាក់បញ្ចូលបុព្វកថាដែលព្រះនាងបានសរសេរផ្ទាល់ដៃ ក្រោមចំណងជើងថា ក្សត្រីជាអ្នកបម្រើ និងក្សត្រដែលព្រះនាងបានបម្រើ។ សៀវភៅនេះបានចេញផ្សាយ នៅក្នុងការអបអរខួបកំណើតរបស់ព្រះនាង គម្រប់ព្រះជន្ម៩០ព្រះវស្សា ដោយបានរំឭកអំពីរបៀបដែលសេចក្តីជំនឿរបស់ព្រះនាង បានដឹកនាំព្រះនាង ខណៈពេលដែលព្រះនាងធ្វើការបម្រើប្រទេសជាតិ។ ក្នុងបុព្វកថានោះ ក្សត្រីអេលីហ្សាប៊ែត បានបង្ហាញចេញនូវការដឹងគុណ ចំពោះមនុស្សទាំងអស់ដែលបានអធិស្ឋានឲ្យព្រះនាង ហើយព្រះនាងបានអរព្រះគុណព្រះ សម្រាប់សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ។ ព្រះនាងបានសន្និដ្ឋានថា “ខ្ញុំពិតជាបានឃើញសេចក្តីស្មោះត្រង់របស់ព្រះអង្គ”។ បន្ទូលដ៏សាមញ្ញរបស់ក្សត្រីអេលីហ្សាប៊ែត បានធ្វើឲ្យខ្ញុំនឹកចាំ អំពីទីបន្ទាល់របស់បុរស និងស្រ្តីជាច្រើន ក្នុងប្រវត្តិសាស្រ្ត ដែលបានដកពិសោធន៍ជាមួយនឹងការថែរក្សាដ៏ស្មោះត្រង់របស់ព្រះអម្ចាស់ ដោយផ្ទាល់ៗខ្លួន ក្នុងជីវិតរបស់ពួកគេ។ ស្តេចដាវីឌក៏បាននិពន្ធបទចម្រៀងដ៏ពីរោះ ដើម្បីឆ្លុះបញ្ចាំងអំពីជីវិតរបស់ទ្រង់ផងដែរ។ ក្នុងបទគម្ពីរ២សាំយ៉ូអែល ជំពូក២២ បទចម្រៀងរបស់ទ្រង់ក៏បានចែងអំពីសេចក្តីស្មោះត្រង់របស់ព្រះអម្ចាស់ នៅក្នុងការការពារស្តេចដាវីឌ ផ្គង់ផ្គង់ទ្រង់ និងថែមទាំងជួយសង្គ្រោះទ្រង់ ឲ្យរួចផុតពីគ្រោះថ្នាក់(ខ.៣-៤,៤៤)។ ស្តេចដាវីឌក៏បានឆ្លើយតបចំពោះសេចក្តីស្មោះត្រង់របស់ព្រះអម្ចាស់ ដោយសរសេរថា ទ្រង់នឹងច្រៀងទំនុកដំកើងថ្វាយដល់ព្រះនាមព្រះអម្ចាស់(ខ.៥០)។ យើងមានការលើកទឹកចិត្តកាន់តែខ្លាំង ពេលណាយើងបានដឹងថា ព្រះអង្គបានបង្ហាញសេចក្តីស្មោះត្រង់ នៅក្នុងរយៈពេលដ៏យូរ ក្នុងជីវិតរបស់នរណាម្នាក់…
Read article