ជំនឿតូចបំផុត
ដូច្នេះ មិនសំរេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ ដែលមានសេចក្តីមេត្តាករុណាវិញ។ រ៉ូម ៩:១៦ ក្នុងនាមយើងជាអ្នកជឿព្រះអង្គ យើងត្រូវដឹងច្បាស់ថា នៅដើមឆ្នាំថ្មីនេះ អ្វីគ្រប់យ៉ាងដែលយើងនឹងទទួលពីព្រះអង្គ គឺដោយសារសេចក្តីមេត្តាករុណារបស់ព្រះអង្គ។ គ្រប់ទាំងការសប្បាយ ឬការឈឺចាប់ដែលយើងនឹងជួប គឺសុទ្ធតែ ដោយសារសេចក្តីមេត្តាកុរណា។ មូលហេតុដែលព្រះគ្រីស្ទយាងចុះមកក្នុងលោកិយនេះ គឺដើម្បី“ឲ្យពួកសាសន៍ដទៃ បានសរសើរដំកើងព្រះដែរ ដោយព្រោះសេចក្តីមេត្តាករុណារបស់ទ្រង់”(រ៉ូម ១៥:៩)។ យើងបានកើតជាថ្មី “តាមសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់”(១ពេត្រុស ១:៣)។ យើងអធិស្ឋានរាល់ថ្ងៃ “ដើម្បីទទួលសេចក្តីមេត្តាកុរណា”(ហេព្រើរ ៤:១៦) ហើយឥឡូវនេះ យើងកំពុងតែ “រង់ចាំសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ឲ្យបានជីវិតអស់កល្បជានិច្ច”(យូដាស ១:២០)។ បើគ្រីស្ទបរិស័ទណាម្នាក់បង្ហាញចេញនូវលក្ខណៈដែលគួរឲ្យជឿ នោះគឺគាត់មានលក្ខណៈគួរឲ្យជឿ ដោយសារ “សេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់” (១កូរិនថូស ៧:២៥)។ ក្នុងបទគម្ពីរ លូកា ១៧:៥-៦ ពួកសាវ័កបានទូលសូមព្រះអម្ចាស់ថា “សូមចម្រើនសេចក្តីជំនឿដល់យើងខ្ញុំទៀតផង!” ហើយព្រះយេស៊ូវមានបន្ទូលថា “បើអ្នករាល់គ្នាមានសេចក្តីជំនឿដូចគ្រាប់ពូជ១យ៉ាងល្អិត នោះនឹងនិយាយទៅដើមមននេះថា ចូរឯងរលើងទៅដុះក្នុងសមុទ្រទៅ នោះគង់តែនឹងស្តាប់បង្គាប់អ្នកដែរ”។ ម្យ៉ាងទៀត បញ្ហាក្នុងជីវិត និងការងារគ្រីស្ទបរិស័ទ គឺមិនស្ថិតនៅលើកម្លាំង ឬបរិមាណនៃជំនឿរបស់យើងទេ ព្រោះកម្លាំង…
Read articleការស៊ូទ្រាំថ្វាយព្រះយេស៊ូវ
លោកុប្បត្តិ ៣១-៣២ និង ម៉ាថាយ ៩:១៨-៣៨ ហេព្រើរ ១២:១-៣ ចូរពិចារណាមើលទ្រង់ ដែលទ្រង់បានទ្រាំទ្រនឹងពួកមនុស្សមានបាប … ក្រែងលោអ្នករាល់គ្នាត្រូវនឿយហត់ ហើយរសាយចិត្តចេញ។ ហេព្រើរ ១២:៣ កាលខ្ញុំកំពុងរៀននៅសាលាព្រះគម្ពីរ កាលប៉ុន្មានឆ្នាំមុន យើងមានកម្មវិធីថ្វាយបង្គំប្រចាំសប្តាហ៍។ ក្នុងពេលថ្វាយបង្គំមួយលើកនោះ ខណៈពេលដែលសិស្សទាំងឡាយកំពុងច្រៀងបទ “ព្រះអម្ចាស់អស្ចារ្យ” ខ្ញុំសង្កេតឃើញសាស្ត្រាចារ្យបីរូប កំពុងច្រៀងដោយចិត្តឆេះឆួល។ ទឹកមុខរបស់ពួកគាត់បង្ហាញចេញនូវក្តីអំណរ ដោយសារសេចក្តីជំនឿដែលពួកគាត់មានចំពោះព្រះអម្ចាស់។ ប៉ុន្មានឆ្នាំក្រោយមក ខណៈពេលដែលពួកគាត់ម្នាក់ៗកំពុងមានជំងឺដំណាក់ចុងក្រោយ សេចក្តីជំនឿរបស់ពួកគាត់បានជួយឲ្យពួកគាត់អាចស៊ូទ្រាំទុក្ខលំបាក និងលើកទឹកចិត្តអ្នកដទៃ។ សព្វថ្ងៃនេះ ការនឹកចាំអំពីរបៀបដែលពួកគាត់ច្រៀងសរសើរដំកើងព្រះ បានបន្តលើកទឹកចិត្តខ្ញុំឲ្យបន្តដំណើរទៅមុខទៀត ក្នុងទុក្ខលំបាករបស់ខ្ញុំ។ សម្រាប់ខ្ញុំ ពួកគាត់ស្ថិតក្នុងចំណោមគំរូនៃការលើកទឹកចិត្តរបស់មនុស្សជាច្រើន ដែលរស់នៅដោយជំនឿ។ ពួកគាត់បានរំឭកខ្ញុំ អំពីរបៀបដែលយើងអាចអនុវត្តតាមការបង្រៀនក្នុងបទគម្ពីរហេព្រើរ ១២:២-៣ ឲ្យមើលទៅព្រះយេស៊ូវជាប់ជានិច្ច ដែលព្រះអង្គ “បានរងទ្រាំនៅឈើឆ្កាង … ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់”(ខ.២)។ ពេលណាទុក្ខលំបាក ដោយសារការបៀតបៀន ឬបញ្ហាប្រឈមក្នុងជីវិត ធ្វើឲ្យយើងពិបាកបន្តដំណើរទៅមុខទៀត ចូរយើងយកគំរូតាមអ្នកដែលបានធ្វើតាមព្រះបន្ទូលព្រះ ហើយទុកចិត្តព្រះបន្ទូលសន្យារបស់ព្រះអង្គ។ យើងអាច “រត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់”(ខ.១) ដោយចាំថា ព្រះយេស៊ូវ…
Read articleព្រះអង្គគង់នៅជាមួយអ្នកបម្រើព្រះអង្គ
លោកុប្បត្តិ ២៩-៣០ និង ម៉ាថាយ ៩:១-១៧ លោកុប្បត្តិ ៣៩:១៩-២៣ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងគាត់ ហើយការអ្វីដែលគាត់ធ្វើ នោះទ្រង់ធ្វើឲ្យចំរើនឡើងគ្រប់ជំពូក។ លោកុប្បត្តិ ៣៩:២៣ ក្នុងជំរុំជនភៀសខ្លួនមួយ ក្នុងតំបន់មជ្ឈិមបូព៌ា ពេលដែលលោក រេហ្សា(Reza) បានទទួលព្រះគម្ពីរប៊ីបមួយក្បាល គាត់ក៏បានស្គាល់ព្រះយេស៊ូវ ហើយសម្រេចចិត្តទទួលជឿព្រះអង្គ។ គាត់បានអធិស្ឋានជាលើកដំបូង ក្នុងព្រះនាមព្រះគ្រីស្ទសូមព្រះអង្គប្រើគាត់ ជាអ្នកបម្រើព្រះអង្គ។ ក្រោយមក បន្ទាប់ពីគាត់បានចាកចេញពីជំរុំនោះ ព្រះអង្គក៏បានឆ្លើយតបការអធិស្ឋានរបស់គាត់ ដោយប្រទានពរគាត់ឲ្យមានការងារធ្វើ ជាមួយអង្គការមនុស្សធម៌ ហើយក៏បានវិលត្រឡប់មកជំរុំវិញ ដើម្បីបម្រើមនុស្សដែលគាត់បានស្គាល់ និងស្រឡាញ់។ គាត់ក៏បានបង្កើតក្លឹបកីឡា ថ្នាក់រៀនភាសា និងកន្លែងផ្តល់ប្រឹក្សាផ្នែកច្បាប់ ព្រោះគាត់ចង់ធ្វើអ្វីដែលគាត់អាចធ្វើបាន ដើម្បីផ្តល់ឲ្យប្រជាជនគាត់នូវសេចក្តីសង្ឃឹម។ គាត់ក៏បានមើលឃើញកម្មវិធីទាំងនេះ ជាឱកាសដើម្បីបម្រើអ្នកដទៃ និងចែកចាយប្រាជ្ញា និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ពេលលោក រេហ្សា អានព្រះគម្ពីរ គាត់ក៏បានទទួលការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពីរឿងលោកយ៉ូសែប ក្នុងកណ្ឌគម្ពីរលោកុប្បត្ដិ។ គាត់បានកត់សំគាល់ឃើញថា ព្រះទ្រង់បានប្រើលោកយ៉ូសែប កាលគាត់នៅក្នុងគុក ដើម្បីសម្រេចផែនការព្រះអង្គ។ ដោយសារព្រះអង្គគង់នៅជាមួយលោក យ៉ូសែប ព្រះអង្គក៏បានបង្ហាញសេចក្តីសប្បុរសដល់គាត់ និងប្រទានពរគាត់ជាច្រើន។មេគុកបានឲ្យលោកយ៉ូសែបមើលការខុសត្រូវក្នុងគុក ដោយមិនមានការព្រួយបារម្ភ ព្រោះព្រះអម្ចាស់បានប្រទានពរលោកយ៉ូសែប…
Read articleផ្ដោតទៅលើការដើរតាមព្រះយេស៊ូវ
លោកុប្បត្តិ ២៧-២៨ និង ម៉ាថាយ ៨:១៨-៣៤ យ៉ូហាន ២១:១៧-២៤ បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នក ចូរឲ្យអ្នកមកតាមខ្ញុំចុះ។ យ៉ូហាន ២១:២២ មានពេលមួយខ្ញុំប្រាប់កូនស្រីខ្ញុំ ឲ្យសម្អាតបន្ទាប់ខាងមុខ មុនពេលចូលគេង។ គាត់ក៏បានឆ្លើយតបភ្លាមៗ ដោយសួរខ្ញុំថា ហេតុអ្វីខ្ញុំមិនប្រាប់ប្អូនស្រីគាត់ឲ្យទៅសម្អាតបន្ទប់នោះដែរ? ការប្រចាំគ្នាយ៉ាងដូចនេះ ជាការប្រឆាំងតិចតួចដែលកើតឡើងជាញឹកញាប់ នៅក្នុងគ្រួសារខ្ញុំ កាលកូនស្រីខ្ញុំនៅក្មេង។ ខ្ញុំតែងតែឆ្លើយតបទៅពួកគេវិញ ដូចសព្វមួយដងថា “កូនកុំបារម្ភអំពីបងប្អូនរបស់កូនអី។ ម៉ាក់ប្រគល់ភារកិច្ចនេះ ឲ្យកូនធ្វើហើយ”។ ក្នុងបទគម្ពីរយ៉ូហានជំពូក ២១ យើងឃើញថា បញ្ហាដ៏សាមញ្ញនេះ ក៏បានកើតឡើងក្នុងចំណោមពួកសាវ័កផងដែរ។ ព្រះយេស៊ូវទើបតែបានស្អាងលោកពេត្រុសឡើងវិញ បន្ទាប់ពីគាត់បានបដិសេធន៍ព្រះអង្គបីដង(មើល យ៉ូហាន ១៨១៥-១៨,២៥-២៧)។ ព្រះអង្គក៏បានមានបន្ទូលទៅកាន់គាត់ថា “ចូរមកតាមខ្ញុំចុះ!”(២១:១៩) ដែលជាព្រះរាជបញ្ជាដ៏សាមញ្ញ តែនាំឲ្យមានការឈឺចាប់។ ព្រះយេស៊ូវក៏បានពន្យល់លោកពេត្រុសថា គាត់នឹងដើរតាមព្រះអង្គរហូតដល់អស់ជីវិត(ខ.១៨-១៩)។ លោកពេត្រុសមិនបានយល់ព្រះបន្ទូលព្រះយេស៊ូវច្បាស់ទេ បានជាគាត់ទូលសួរព្រះអង្គ អំពីសាវ័កម្នាក់ទៀតដែលនៅក្រោយគាត់ថា “តើអ្នកនោះនឹងបានដូចម្តេចទៅ?”(ខ.២១)។ ព្រះយេស៊ូវក៏បានឆ្លើយថា “បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នក ចូរឲ្យអ្នកមកតាមខ្ញុំចុះ”(ខ.២២)។ ជាញឹកញាប់ យើងក៏មានបញ្ហានេះដូចសាវ័កពេត្រុសផងដែរ! យើងចង់ដឹងអំពីការធ្វើដំណើរខាងវិញ្ញាណរបស់អ្នកដទៃ…
Read articleការអំពាវនាវឲ្យអធិស្ឋាន
លោកុប្បត្ដិ ២៥-២៦ និង ម៉ាថាយ ៨:១-១៧ នេហេមា ១:៤-១១ កាលខ្ញុំឮពាក្យទាំងនោះ ខ្ញុំក៏អង្គុយយំ ហើយសៅសោកនៅអស់ពីរបីថ្ងៃ ខ្ញុំក៏តម ហើយអធិស្ឋាន នៅចំពោះព្រះនៃស្ថានសួគ៌។ នេហេមា ១:៤ លោកអាប្រាហាំ លីនខិន(Abraham Lincoln) បានប្រាប់រឿងអាថ៌កំបាំងមួយដល់មិត្តភក្តិរបស់គាត់ម្នាក់ថា គាត់បានទទួលការជំរុញចិត្តជាច្រើនលើកច្រើនសារ ឲ្យលត់ជង្គង់ចុះ ដោយការជឿជាក់មិនអាចប្រកែកបានថា គាត់មិនមានកន្លែងណាផ្សេងទៀតដែលត្រូវទៅទេ។ ក្នុងសម័យសង្គ្រាមស៊ីវិលអាមេរិក ដ៏គួរឲ្យភ័យតក់ស្លុត លោកប្រធានាធិបតី អាប្រាហាំ លីនខិនមិនគ្រាន់តែបានចំណាយពេលអធិស្ឋានយ៉ាងខ្ជាប់ខ្ជួន តែក៏បានអំពាវនាវប្រជាជនទូទាំងផ្ទៃប្រទេសឲ្យចូលរួមអធិស្ឋានជាមួយគាត់ផងដែរ។ ក្នុងឆ្នាំ ១៨៦១ គាត់បានប្រកាសជ្រើសរើសយកថ្ងៃមួយ ធ្វើជា “ទិវាបន្ទាបខ្លួនអធិស្ឋានតម”។ ហើយគាត់ក៏បានប្រារព្ធទិវានេះម្តងទៀត នៅឆ្នាំ១៨៦៣ ដោយលើកឡើងថា ប្រទេសជាតិ និងមនុស្សម្នាក់ៗមានកាតព្វកិច្ចពឹងផ្អែកលើអំណាចនៃការគ្រប់គ្រងរបស់ព្រះ ដោយសារភាពបាប និងកំហុសរបស់ខ្លួន នៅចំពោះព្រះអង្គ ដោយការបន្ទាបខ្លួន សោកស្តាយចំពោះបាបរបស់ខ្លួន តែមានក្តីសង្ឃឹមដ៏មុតមាំថា ការប្រែចិត្តពិតប្រាកដនឹងនាំទៅរកសេចក្តីមេត្តា និងការអត់ទោសបាប”។ បន្ទាប់ពីពួកអ៊ីស្រាអែលបានរស់នៅជាចំណាប់ខ្មាំង ក្នុងចក្រភពបាប៊ីឡូនបាន៧០ឆ្នាំ ស្តេចស៊ីរូស ក៏បានអនុញ្ញាតឲ្យពួកអ៊ីស្រាអែលវិលត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ។ ពួកសំណល់នៃសាសន៍អ៊ីស្រាអែលក៏បានវិលត្រឡប់។ ពេលដែលលោកនេហេមា(នេហេមា ១:៦) ដែលជាអ្នកថ្វាយពែងដល់ស្តេចបាប៊ីឡូន(ខ.១១)…
Read articleស្រឡាញ់តាមរបៀបជាច្រើនរាប់មិនអស់
លោកុប្បត្ដិ ២៣-២៤ និង ម៉ាថាយ ៧ យេរេមា ៣១:១-៦ អើ អញបានស្រឡាញ់ឯង ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប។ យេរេមា ៣១:៣ ក្នុងបទកំណាព្យដែលអ្នកស្រីអេលីហ្សាបិត បារេត(Elizabeth Barrett)បាននិពន្ធ មានចំណងជើងថា បទពាក្យ៧របស់ជនជាតិប៉ទុយហ្កាល់ ស្ថិតក្នុងចំណោមបទកំណាព្យដែលល្បីល្បាញបំផុត ក្នុងភាសាអង់គ្លេស។ ក្នុងកំណាព្យនោះ គាត់បានសរសេរឃ្លាដែលគួរឲ្យចាប់អារម្មណ៍ថា “តើខ្ញុំអាចស្រឡាញ់បង យ៉ាងដូចម្តេចខ្លះ? ខ្ញុំសូមរាប់របៀបដែលខ្ញុំស្រឡាញ់បង”។ គាត់បានសរសេរបទកំណាព្យនេះ ជូនលោករ៉ូបឺត ប្រោននីង(Robert Browning) មុនពេលអ្នកទាំងពីររៀបការជាមួយគ្នា។ លោករ៉ូបឺតមានការរំភើបចិត្តណាស់ ហើយក៏បានលើកទឹកចិត្តអ្នកស្រីអេលីហ្សាបិត ឲ្យបោះពុម្ពផ្សាយកម្របទកំណាព្យរបស់គាត់ទាំងអស់។ ប៉ុន្តែ ភាសានៃបទពាក្យ៧នេះ មានភាពទន់ភ្លន់ខ្លាំង ព្រោះជារឿងផ្ទាល់ខ្លួនរបស់គាត់ជាមួយលោករ៉ូបឺត ដូចនេះ គាត់មានការខ្មាសអៀន ហើយក៏បានបោះពុម្ពផ្សាយ ដោយឲ្យគេគិតស្មានថា វាជាបទកំណាព្យដែលគេបកប្រែពីអ្នកនិពន្ធជនជាតិព័រទុយហ្គាល់។ ជួនកាល យើងអាចមានអារម្មណ៍ខ្មាសអៀន ពេលយើងបើកបង្ហាញក្តីស្រឡាញ់ដល់អ្នកដទៃ។ តែព្រះគម្ពីរបានបើកបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ ដោយគ្មានការលាក់លៀមឡើយ។ កណ្ឌគម្ពីរយេរេមាបានរំឭកអំពីសេចក្តីស្រឡាញ់ ដែលព្រះអង្គបានបង្ហាញរាស្រ្តព្រះអង្គ ដោយព្រះបន្ទូលដ៏ស្រទន់ថា ព្រះអង្គបានស្រឡាញ់ពួកគេ ដោយសេចក្តីស្រឡាញ់ដ៏អស់កល្ប ហើយបានទាញនាំពួកគេឲ្យត្រឡប់មករកព្រះអង្គវិញ ដោយសេចក្តីសប្បុរសដ៏ស្ថិតស្ថេរ(យេរេមា ៣១:៣)។ ទោះរាស្រ្តព្រះអង្គបានងាកចេញពីព្រះអង្គក៏ដោយ…
Read article