សម្លេងស្រែកយំ នៃការប្រែចិត្ត
សូមអាន : អេសាយ ៣០:១៩-២៦ ទ្រង់នឹងមានព្រះគុណចំពោះឯង ដោយឮសំឡេងឯងស្រែកកាលណាទ្រង់ឮ នោះទ្រង់នឹងឆ្លើយមកឯង។ អេសាយ ៣០:១៩ ពេលដែលកូនង៉ែតយំ វាជាសញ្ញាបង្ហាញថា ពួកគេកំពុងតែអស់កម្លាំង ឬឃ្លានហើយមែនទេ? យោងតាមការសិក្សារបស់វេជ្ជបណ្ឌិត នៅសកលវិទ្យាល័យប្រោន លក្ខណៈខុសគ្នានៃកាយំរបស់កូនង៉ែត ក៏អាចផ្តល់ឲ្យយើងនូវតម្រុយសំខាន់ៗ ដែលនាំឲ្យយើងដឹងអំពីបញ្ហាផ្សេងទៀត។ វេជ្ជបណ្ឌិតទាំងនោះក៏បានបង្កើតកម្មវិធីកុំព្យូទ័រមួយ សម្រាប់វាស់ស្ទង់កត្តានៃការយំរបស់កូនង៉ែត ដែលមានសម្លេងខ្ពស់ឬទៀប សម្លេងខ្លាំងឬខ្សោយ ហើយសម្លេងច្បាស់ប៉ុណ្ណា ដើម្បីឲ្យដឹងថា មានបញ្ហាអ្វីកំពុងកើតឡើង នៅក្នុងចំណុចកណ្តាលនៃប្រព័ន្ធប្រសាទរបស់កូនង៉ែតទាំងនោះ។ ហោរាអេសាយបានថ្លែងទំនាយថា ព្រះទ្រង់នឹងស្តាប់ឮសម្លេងយំរបស់រាស្រ្តព្រះអង្គ ដោយជ្រាបអំពីសណ្ឋាននៃចិត្តរបស់ពួកគេ ហើយឆ្លើយតប ដោយព្រះគុណព្រះអង្គ។ នគរយូដាមិនបានស្តាប់តាមព្រះអម្ចាស់នោះទេ តែផ្ទុយទៅវិញ ពួកគេមិនអើពើចំពោះហោរារបស់ព្រះអង្គ ហើយក៏បានទៅស្វែងរកជំនួយ នៅក្នុងការចងសម្ព័ន្ធមិត្តជាមួយនគរអេស៊ីព្ទ(អេសាយ ៣០:១-៧)។ ព្រះអម្ចាស់ក៏បានប្រាប់ពួកគេថា បើពួកគេនៅតែបន្តសម្រេចចិត្តបះបោរទាស់នឹងព្រះអង្គ ព្រះអង្គនឹងឲ្យពួកគេទទួលបរាជ័យ និងក្តីអាម៉ាស់។ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គក៏សព្វព្រះទ័យនឹងរង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់ពួកគេដែរ ដើម្បីឲ្យទ្រង់មានសេចក្តីអាណិតមេត្តាដល់ពួកគេ(ខ.១៨)។ ការជួយសង្គ្រោះនឹងកើតមាន តែតាមរយៈការស្រែកយំ ដោយការប្រែចិត្ត និងសេចក្តីជំនឿប៉ុណ្ណោះ។ បើរាស្រ្តព្រះអង្គពិតជាស្រែករកព្រះអង្គ ព្រះអង្គនឹងអត់ទោសឲ្យអំពើបាបរបស់ពួកគេ ហើយប្រទានកម្លាំងខាងវិញ្ញាណដល់ពួកគេជាថ្មី(ខ.៨-២៦)។ ព្រះអង្គក៏សព្វព្រះទ័យនឹងឆ្លើយតបយ៉ាងដូចនេះ ចំពោះអ្នកជឿព្រះយេស៊ូវក្នុងសម័យបច្ចុប្បន្នផងដែរ។ ពេលណាសម្លេងយំនៃការប្រែចិត្ត…
Read articleហេតុផលដែលនាំឲ្យមានការភ័យខ្លាច
សូមអាន : ទំនុកដំកើង ១១៨:១-៧ ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន? ទំនុកដំកើង ១១៨:៦ កាលពីក្មេង ទីធ្លាសាលា គឺជាកន្លែងដែលក្មេងទំនើងចូលចិត្តធ្វើទុក្ខបុកម្នេញក្មេងដទៃទៀត ហើយក្មេងៗដូចខ្ញុំត្រូវគេធ្វើបាប ដោយយើងប្រឆាំងតិចតួចបំផុតចំពោះពួកគេ។ ខណៈពេលដែលខ្ញុំឈ្ងោកមុខ នៅចំពោះមុខពួកគេ រឿងក៏ប្រែជាកាន់តែអាក្រក់ ដោយពួកគេចម្អកឲ្យយើងថា “តើឯងខ្លាចទេ? ឯងខ្លាចយើងហើយ មែនទេ? គ្មាននរណាជួយឯងទេ”។ តាមពិត ភាគច្រើនខ្ញុំពិតជាមានការភ័យខ្លាចមែន ហើយដោយមានហេតុផលដ៏ល្អ។ ខ្ញុំត្រូវគេវាយដុំកាលពីមុន បានជាខ្ញុំដឹងថា ខ្ញុំមិនចង់ត្រូវគេវាយដុំទៀតទេ។ ហេតុនេះហើយ តើខ្ញុំត្រូវធ្វើដូចម្តេច ហើយតើខ្ញុំអាចទុកចិត្តនរណា ពេលដែលខ្ញុំមានការភ័យខ្លាច? បើសិនជាអ្នកមានអាយុ៨ឆ្នាំ ហើយត្រូវក្មេងដែលធំជាង និងខ្លាំងជាង ធ្វើបាបអ្នក នោះការភ័យខ្លាចនោះ ជារឿងសមហេតុផល។ កាលស្តេចដាវីឌប្រឈមមុខដាក់ការវាយប្រហារ ទ្រង់បានឆ្លើយតប ដោយទំនុកចិត្ត ជាជាងដោយការភ័យខ្លាច ព្រោះទ្រង់ជ្រាបថា ទ្រង់មិនបានប្រឈមមុខដាក់ការគំរាមកំហែង តែម្នាក់ឯងឡើយ។ គឺដូចដែលទ្រង់ពោលឡើងថា “ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន?”(ទំនុកដំកើង ១១៨:៦)។ កាលពីក្មេង ខ្ញុំមិនច្បាស់ថា ខ្ញុំអាចយល់អំពីកំរិតនៃការទុកចិត្តរបស់ស្តេចដាវីឌនោះឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ពេលខ្ញុំធំពេញវ័យ ខ្ញុំបានរៀនសូត្រច្រើន ពីការដើរជាមួយព្រះគ្រីស្ទអស់ជាច្រើនឆ្នាំ…
Read articleអំណាចនៃការអត់ទោសបាប រំដោះយើងឲ្យមានសេរីភាព
“បាបនាងបានអត់ទោសឲ្យនាងហើយ”។ លូកា ៧:៤៨ មានស្រ្តីម្នាក់បានចូលមករកព្រះយេស៊ូវ ដោយការទួញយំ ហើយក៏បានលាងព្រះបាទព្រះអង្គ។ យើងអាចដឹងច្បាស់ថា នាងមានអារម្មណ៍អៀនខ្មាស ព្រោះកែវភ្នែករបស់លោកស៊ីម៉ូនចង់បង្ហាញដល់មនុស្សម្នាក់ៗ ដែលមានវត្តមាននៅទីនោះថា ស្រ្តីនេះជាមនុស្សមានបាប ហើយចង់បង្ហាញថា ព្រះយេស៊ូវគ្មានមូលហេតុអ្វី ដែលត្រូវឲ្យនាងប៉ះព្រះបាទព្រះអង្គនោះឡើយ។ ជាការពិតណាស់ នាងជាមនុស្សមានបាប។ មានពេលដែលយើងមានភាពអាម៉ាសពិតប្រាកដ តែមិនអាម៉ាសជារៀងរហូតនោះទេ។ ព្រះយេស៊ូវមានបន្ទូលថា ព្រះអង្គបានអត់ទោសបាបឲ្យនាងហើយ (លូកា ៧:៤៨)។ ពេលដែលភ្ញៀវទាំងឡាយកំពុងរអ៊ូអំពីរឿងនេះ ព្រះអង្គក៏បានពង្រឹងជំនឿនាងថា “សេចក្តីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្តីសុខចុះ”(លូកា ៧:៥០)។ តើព្រះយេស៊ូវបានជួយនាងជម្នះផលវិបាកនៃក្តីអាម៉ាស់ ដោយរបៀបណា? គឺព្រះអង្គបានមានបន្ទូលសន្យានាងថា “សេចក្តីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្តីសុខចុះ”។ ត្រង់ចំណុចនេះ ព្រះអង្គបានប្រកាសថា ឥឡូវនេះ ការអត់ទោស ចំពោះអំពើបាបពីអតីតកាលបាននាំមកនូវសេចក្តីសុខសាន្ត ឬសន្តិភាព ក្នុងពេលអនាគតហើយ។ ដូចនេះ បញ្ហារបស់នាងនៅពេលនេះ គឺត្រូវមានជំនឿលើព្រះគុណរបស់ព្រះ សម្រាប់ពេលអនាគត ដែលបានចាក់ឫសចូលទៅក្នុងព្រះរាជកិច្ចនៃការអត់ទោសបាបរបស់ព្រះយេស៊ូវ និងព្រះបន្ទូលដែលរំដោះឲ្យមានសេរីភាព។ នេះជារបៀប ដែលយើងម្នាក់ៗត្រូវតយុទ្ធនឹងភាពអាម៉ាសដ៏ត្រឹមត្រូវ មិនមែនក្តីអាម៉ាសក្លែងក្លាយ តែក្តីអាម៉ាសដែលយើងពិតជាមានមែន ក្តីអាម៉ាសដែលគំរាមថា នឹងនៅបន្តមានយូរពេក ធ្វើឲ្យយើងរកធ្វើអ្វីមិនកើត។ យើងត្រូវតែជម្នះការមិនជឿ…
Read articleសេចក្តីអាណិតដែលបានបង្ហាញចេញមក
សូមអាន : កូល៉ុស ៣:១២-១៤ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត។ កូល៉ុស ៣:១២ លោកចេម វរិន(James Warren) មិនមានការងារជាជាងឈើទេ។ តែគាត់បានចាប់ផ្តើមធ្វើបង់សម្រាប់អង្គុយ នៅពេលដែលគាត់កត់សំគាល់ឃើញស្រ្តីម្នាក់ នៅទីក្រុងដេនវើ រដ្ឋខូឡូរ៉ាដូ កំពុងអង្គុយនៅលើដី ខណៈពេលដែលនាងកំពុងរង់ចាំឡានក្រុង។ លោកវរិនមានការបារម្ភថា ការអង្គុយដូចនេះ “មិនថ្លៃថ្នូរទេ”។ ដូចនេះ អ្នកប្រឹក្សាយោបល់ផ្នែកពលកម្ម ដែលមានវ័យ២៨ឆ្នាំរូបនេះ ក៏រកបានកំណាត់ឈើមួយចំនួន ហើយក៏បានធ្វើបង់មួយយកទៅដាក់នៅកន្លែងរថយន្តក្រុងឈប់។ មិនយូរប៉ុន្មាន អ្នកដំណើរទាំងឡាយក៏បានអង្គុយនៅលើបង់នោះ។ ក្រោយមក គាត់ក៏បានដឹងថា នៅក្នុងទីក្រុងគាត់មានកន្លែងឡានក្រុងឈប់៩ពាន់កន្លែង ដែលមិនទាន់មានបង់អង្គុយ ដូចនេះ គាត់ក៏បានធ្វើបង់ជាច្រើនទៀត ដោយឆ្លាក់អក្សរពីលើបង់នីមួយៗថា “ចូរមានចិត្តសប្បុរស”។ តើគាត់មានគោលដៅអ្វី? គាត់និយាយថា “គោលដៅគាត់ គឺដើម្បីជួយឲ្យការរស់នៅរបស់អ្នកដទៃ មានភាពល្អប្រសើរជាងមុនបន្តិច តាមមធ្យោបាយដែលគាត់អាចធ្វើទៅបាន”។ អំពើសប្បុរសធម៌របស់គាត់ គឺបានបង្ហាញចេញនូវចិត្តអាណិតដល់អ្នកដទៃ។ ចិត្តក្ដួលអាណិត ជាអារម្មណ៍ដែលមានអំណាចណាស់ ព្រោះវានាំយើងឲ្យធ្វើអ្វីម្យ៉ាង ដើម្បីជួយបំពេញតម្រូវការអ្នកដទៃ គឺដូចដែលព្រះយេស៊ូវបានធ្វើជាគំរូស្រាប់។ ពេលមនុស្សមួយហ្វូងធំដែលស្រេកឃ្លាន កំពុងដើរតាមព្រះយេស៊ូវ ព្រះអង្គ “ក៏មានព្រះហឫទ័យក្ដួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្តីជាច្រើន”(ម៉ាកុស…
Read articleស្វែងរកប្រយោជន៍សម្រាប់ទីក្រុងអ្នក
“ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដល់ពួកឈ្លើយទាំងប៉ុន្មាន ដែលទ្រង់បានឲ្យគេដឹកជាឈ្លើយ ចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូនថា ចូរឲ្យឯងរាល់គ្នាសង់ផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលនោះទៅ … ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលអញបានឲ្យគេដឹកនាំឯងទៅនៅជាឈ្លើយនោះ បានសេចក្តីសុខ ហើយត្រូវអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យទីនោះផង ដ្បិតក្នុងសេចក្តីសុខរបស់ក្រុងនោះ ឯងរាល់គ្នានឹងបានសេចក្តីសុខដែរ”។ យេរេមា ២៩:៤-៥,៧ ក្នុងបទគម្ពីរខាងលើនេះ បើពាក្យពេចន៍ដែលព្រះអម្ចាស់បានមានបន្ទូលមកកាន់ពួកដែលបាននិរទេស ចូលចក្រភពបាប៊ីឡូន ជាសេចក្តីពិត នោះព្រះបន្ទូលនេះក៏ជាសេចក្តីពិតសម្រាប់គ្រីស្ទបរិស័ទជាងអម្បាលម៉ានទៀត ខណៈពេលដែលពួកគេកំពុងរស់នៅ ក្នុងការនិរទេស ក្នុងលោកិយ ដែលមានលក្ខណៈដូចចក្រភពបាប៊ីឡូន។ ដូចនេះ តើយើងត្រូវធ្វើដូចម្តេច? យើងគួរតែធ្វើកិច្ចការដ៏សាមញ្ញ ដែលចាំបាច់ត្រូវធ្វើ ដូចជាការសង់ផ្ទះ រស់នៅក្នុងផ្ទះនោះ និងបង្កើតសួនច្បារជាដើម។ ការនេះមិននាំឲ្យអ្នកខុសឆ្គងឡើយ បើអ្នកធ្វើវា ថ្វាយព្រះដែលជាក្សត្រដ៏ពិត តែមិនមែនដើម្បីផ្គាប់ចិត្តមនុស្ស។ ចូរស្វែងរកសេចក្តីសុខ សម្រាប់ទីកន្លែង ដែលព្រះបានចាត់ឲ្យអ្នកទៅ។ ចូរគិតថា ព្រះទ្រង់បានចាត់អ្នកឲ្យទៅទីនោះ ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។ ព្រោះនេះជាការពិតមែន។ ចូរអធិស្ឋានឲ្យទីក្រុងដែលអ្នកកំពុងរស់នៅ។ ចូរទូលសូមព្រះអម្ចាស់ ប្រទានការអស្ចារ្យ និងការល្អ ឲ្យកើតឡើង សម្រាប់ទីក្រុងនោះ។ ចូរសូមឲ្យការទាំងនោះកើតឡើង ដោយអំណាចព្រះអង្គ និងដើម្បីសិរីល្អព្រះអង្គ។…
Read articleព្រះអង្គបង្រៀនពីគ្រប់ទាំងសេចក្តី
សូមអាន : យ៉ូហាន ១៤:១៥-២៦ តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្តីទាំងអស់។ យ៉ូហាន ១៤:២៦ ឪពុករបស់លោកដេល អឺនហាត(Dale Earnhardt Jr.) ជាកីឡាករប្រណាំងឡានដ៏ល្បីល្បាញ។ មានពេលមួយគាត់បានពិពណ៌នាអំពីពេលដ៏ឈឺចាប់ បន្ទាប់ពីបានដឹងថា ឪពុកគាត់បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ដ៏តក់ស្លុត នៅចុងបញ្ចប់នៃការប្រកួត Dayton 500 ជាការប្រកួត ដែលគាត់ក៏បានចូលរួមផងដែរ។ គាត់ថា មានសម្លេងរំខានមួយចេញពីក្នុងចិត្តគាត់ ដែលគាត់មិនអាចពិពណ៌នាបាន ដោយសារវាមានពេញដោយភាពតក់ស្លុត ការសោកសង្រេង និងការភ័យខ្លាច។ ហើយគាត់និយាយទៀតថា ឪពុកគាត់ប្រៀបដូចជាសៀវភៅ ដែលកត់ទុកនូវចម្លើយគ្រប់យ៉ាងសម្រាប់គាត់ ដូចនេះ ការបាត់បង់នេះ ធ្វើឲ្យគាត់មានអារម្មណ៍ឯកោយ៉ាងខ្លាំង។ ពួកសាវ័ករបស់ព្រះយេស៊ូវបានរៀនមើលទៅព្រះអង្គ ដើម្បីទទួលបានចម្លើយគ្រប់យ៉ាង។ នៅពេលល្ងាច មុនពេលព្រះអង្គសុគតនៅលើឈើឆ្កាង ព្រះអង្គបានធានាពួកគេថា ព្រះអង្គនឹងមិនទៅចោលពួកគេ ឲ្យនៅកំព្រានោះឡើយ។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ គឺជាព្រះវិញ្ញាណនៃសេចក្តីពិត”(យ៉ូហាន ១៤:១៦-១៧)។ ព្រះយេស៊ូវក៏បានប្រទានការកម្សាន្តចិត្តនេះ ដល់អស់អ្នកដែលជឿព្រះអង្គ។…
Read article